-
លទ្ធផលកិច្ចប្រជុំកំពូលពិសេសអាស៊ាន-ចិន ដើម្បីរំលឹកខួបអនុស្សាវរីយ៍ លើកទី៣០ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-ចិន តាមប្រព័ន្ធវីដេអូ

-
សារសំឡេងសម្តេចតេជោក្នុងកិច្ចប្រជុំកំពូលពិសេសអាស៊ាន-ចិន ដើម្បីរំលឹកខួបអនុស្សាវរីយ៍លើកទី៣០ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-ចិន តាមប្រព័ន្ធវីដេអូ

-
ចិត្តជាទេវទត្ត មាត់ជាទេវតា!

-
“ពិព័រណ៌សិល្ប:មហោស្រពវប្បធម៌អាស៊ី និងអឺរ៉ុប ២០២១”

សូមទស្សនាស្នាដៃចម្លាក់ រូបថត រូបគំនូរ គ្រឿងអលង្ការ វីដេអូខ្លីៗ ដែលឆ្លុះបញ្ចាំងពីបទពិសោធន៏នៃការធ្វើដំណើរឆ្លងទ្វីប ស្ថានភាពរស់នៅប្រចាំថ្ងៃ និងឥទ្ធិពលគំនិតនៃសិល្បករមកពីទ្វីបទាំងពីរ ជាពិសេសសាមគ្គីភាព និងចំណងមិត្តភាពលើវិស័យវប្បធម៌នៃបណ្ដាប្រទេសក្នុងទ្វីបអាស៊ី និងអឺរ៉ុប ដែលនឹងដាក់តាំងបង្ហាញជូនទស្សនាចាប់ពីថ្ងៃទី២២ វិច្ឆិកា ដល់ ៣១ ធ្នូ ២០២១។ ប្រភព៖ សារមន្ទីរជាតិកម្ពុជា
-
នៅបន្តបាត់បង់ដល់ណាទៀត?

-
កេរដំណែលបុព្វបុរសខ្មែរ 🇰🇭

-
របាយការណ៍នៅថ្ងៃទី២១ វិច្ឆិកា

១. គ្រោះថ្នាក់ចរាចរណ៍ ១១ករណី ស្លាប់ ៦នាក់ និងរបួសធ្ងន់ស្រាល ១២នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ១២ករណី ឃាត់ខ្លួនជនសង្ស័យ ២៩នាក់។ ៣. គ្រឿងញៀន ៧ករណី ឃាត់ខ្លួនជនសង្ស័យ ១៥នាក់។ ៤. កូវីដ ៣៧ករណី និងជាសះស្បើយ ៤០នាក់។ អ្នកឆ្លងសរុប ១១៩ ៩០៤នាក់ អ្នកជាសះស្បើយ ១១៦ ២៨៦នាក់ អ្នកស្លាប់ ២ ៩០៥នាក់ ៥. បទល្មើសនឹងវិធានការសុខាភិបាលសរុប គ្មាន។ ចេញផ្សាយ ១២:១៥ ថ្ងៃទី២២ វិច្ឆិកា ២០២១
-
កូវីដ១៩នៅកម្ពុជា 🦠🇰🇭

-
អានុសាសន៍ចំនួន៤ របស់សម្តេចតេជោ ហ៊ុន សែន ក្នុងការធ្វើឱ្យកាន់តែប្រសើរឡើងនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការវាងអាស៊ាន និងចិន

ទី១៖ សូមមិត្តចិនបន្តផ្តល់ជំនួយដល់អាស៊ានក្នុងការឆ្លើយតបនឹងជំងឺកូវីដ១៩ និងបើកការធ្វើដំណើរចេញ-ចូលប្រទេស រវាងតំបន់ទាំងពីរអាស៊ាន-ចិន ឡើងវិញ សំដៅពង្រឹង និងលើកស្ទួយនូវវិស័យទេសចរណ៍, សេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាស, សកម្មភាពធុរកិច្ច, ពាណិជ្ជកម្ម និងការវិនិយោគ។ ទី២៖ អាស៊ាន-ចិន គប្បីបន្តពង្រឹងការតភ្ជាប់ក្នុងតំបន់ស្របតាមស្មារតីនៃសេចក្តីថ្លែងការណ៍រួមអាស៊ាន-ចិន ស្តីពីការរួមផ្សំផែនការមេតភ្ជាប់អាស៊ានឆ្នាំ ២០២៥(MPAC 2025) និងគំនិតផ្ដួចផ្តើមខ្សែក្រវាត់ និង ផ្លូវ (BRI) ដើម្បីបង្កើនប្រសិទ្ធភាពរំហូរទំនិញ, សេវាកម្មនិងចលនាប្រជាជន។ ការទាញប្រយោជន៍ជាអតិបរិមាពី កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិន និង RCEP ស្របតាមចក្ខុវិស័យនៃភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន-ចិន ឆ្នាំ ២០៣០។ ទី៣៖ កម្ពុជាស្វាគមន៍គំនិតផ្ដួចផ្តើមការអភិវឌ្ឍសកលរបស់លោកប្រធានាធិបតី ស៊ី ជីនពីង ដែលនឹងក្លាយជាកម្លាំងគាំទ្រដ៏សំខាន់សម្រាប់បណ្តាប្រទេសកំពុងអភិវឌ្ឍនៅក្នុងការស្តារសង្គម-សេដ្ឋកិច្ចឡើងវិញ ក្រោយវិបត្តិជំងឺកូវីដ១៩ និងក្នុងការលើកស្ទួយសិទ្ធិមនុស្ស តាមរយៈការអភិវឌ្ឍប្រកបដោយចីរភាព និងការកាត់បន្ថយភាពក្រីក្រ។ ទី៤៖ អាស៊ាន-ចិន គប្បីបន្តប្រកាន់យកប្រព័ន្ធពហុភាគីនិយម ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និងដើម្បីដោះស្រាយនូវរាល់បញ្ហាប្រឈមរួម ក្នុងតំបន់ និងសកលលោក ដោយសន្តិវិធី និងឈរលើស្មារតីនៃការទុកចិត្តទៅវិញទៅមក និងការជឿជាក់ សំដៅរក្សាបាននូវសន្តិភាព, ស្ថិរភាព និង កិច្ចសហប្រតិបត្តិការល្អប្រសើរ និងប្រកបដោយផ្លែផ្កានៅក្នុងតំបន់។ ២២…
-
ទឹកធ្លាក់តាំងយូរ ភ្នំត្បែង 💦🍂🦋
