-
ទំនប់១មករា កំពង់ថ្ម ខេត្តកំពង់ធំ 🇰🇭

-
ស្ត្រីភ្នំពេញតែងកាយទៅលេងបុណ្យអុំទូក (រជ្ជកាលព្រះបាទស៊ីសុវត្ថិ)

-
ដាំដើមឈើសាមគ្គីភាពរវាងយុវជនអាស៊ី-អឺរ៉ុប

ការដាំកូនឈើ ជាការឱ្យតម្លៃចំពោះបរិស្ថានធម្មជាតិ និងជានិមិត្តរូបនៃភាពជឿជាក់លើពហុភាគីនិយម និងការរីកចម្រើនរួមគ្នា ក្រោមការប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការចូលរួមជាមួយយុវជននៅទូទាំងពិភពលោក ទាំងក្នុងក្របខណ្ឌក្រុមគ្រួសារនៃសហភាពសហព័ន្ធយុវជនកម្ពុជា និងក្រុមប្រឹក្សាយុវជនអាស៊ី។ ដើមឈើដែលដាំនេះនឹងក្លាយជានិមិត្តរូបសាមគ្គីភាព និងការផ្សាភ្ជាប់មេដឹកនាំវ័យក្មេងនៃតំបន់ទាំងពីរ ឱ្យបន្តមានការពិភាក្សាអំពីចក្ខុវិស័យរួមគ្នា ដើម្បីរួមចំណែកដល់ការអភិវឌ្ឍន៍ប្រកបដោយចីរភាពសម្រាប់អនាគតរបស់ប្រជាជាតិក្នុងតំបន់ទាំងពីរ។ ប្រភព៖ HMN
-
របាយការណ៍នៅថ្ងៃទី១៨ វិច្ឆិកា

១. គ្រោះថ្នាក់ចរាចរណ៍ ៩ករណី ស្លាប់ ៤នាក់ និងរបួសធ្ងន់ស្រាល ១២នាក់។ ២. គ្រឿងញៀន ១២ករណី ឃាត់ខ្លួនជនសង្ស័យ ៣៦នាក់។ ៣. កូវីដ ៤៥ករណី និងជាសះស្បើយ ៤៨នាក់។ – អ្នកឆ្លងសរុប ១១៩ ៧៨៦នាក់ – អ្នកជាសះស្បើយ ១១៦ ១៧០នាក់ – អ្នកស្លាប់ ២ ៨៩១នាក់ ៤. បទល្មើសនឹងវិធានការសុខាភិបាលសរុប គ្មាន។ ចេញផ្សាយ ១២:១៥ ថ្ងៃទី១៩ វិច្ឆិកា ២០២១
-
កូវីដ១៩នៅកម្ពុជា 🦠🇰🇭

-
១៨ វិច្ឆិកា ២០២១

១. កម្ពុជាត្រូវការថវិកាប្រមាណ ៤៨ពាន់លានដុល្លារ ដើម្បីអនុវត្តគម្រោងចំនួន៣៣០ ក្នុងផែនការមេប្រព័ន្ធដឹកជញ្ជូនពហុមធ្យោបាយ និងការតភ្ជាប់រយៈពេល ១០ឆ្នាំខាងមុខ – Swift News ២. ក្រុមហ៊ុនផលិតសំបកកង់រថយន្តនៅខេត្តស្វាយរៀង បានសាកល្បងនាំចេញសំបកកង់រថយន្តជាលើកដំបូង ទៅកាន់ទីផ្សារវៀតណាម ចំនួន ៨០គ្រាប់ – កម្ពុជាថ្មី ៣. សហគ្រាសធុនតូច និងមធ្យមជាង ៣០០ បានដាក់ពាក្យដើម្បីស្នើលក់ផលិតផលនៅលើគេហទំព័រពាណិជ្ជកម្មកម្ពុជា ដែលជាទីផ្សារអនឡាញដែលផ្តួចផ្តើមដោយក្រសួងពាណិជ្ជកម្ម – ខ្មែរថាមស៍ ៤. ហ្វីលីពីន បានថ្កោលទោសចិនជុំវិញសកម្មភាពរបស់នាវាឆ្មាំសមុទ្រចិន ៣គ្រឿង ដែលបានរារាំង និងប្រើប្រាស់កាណុងបាញ់ទឹកទៅលើទូកផ្គត់ផ្គង់របស់ទីក្រុងម៉ានីលកាលពីថ្ងៃទី១៦ វិច្ឆិកានៅតំបន់ថ្មប៉ប្រះទឹក Second Thomas – CNN ៥. កោះតៃវ៉ាន់ បានបើកការិយាល័យតំណាងមួយនៅលីទុយអានី បើទោះជាមានការព្រមាន និងការជំទាស់ដាច់អហង្ការពីចិនក៏ដោយ – Reuters
-
ការបើកប្រទេសទទួលទេសចរវ៉ាក់សាំងដោយមិនបាច់ធ្វើចត្តាឡីស័ក បញ្ជាក់ពីជោគជ័យនៃនយោបាយវ៉ាក់សាំងរបស់កម្ពុជា

-
ទឹកស្ទឹងព្រែកត្នោតបានហក់ឡើងជាបន្តបន្ទាប់ 🚨

-
រដ្ឋមន្រ្តីព័ត៌មាននិយាយពីអ្នកកាសែតមិនយល់ពីអ្នករដ្ឋបាល អ្នករដ្ឋបាលមិនយល់ពីអ្នកកាសែត

-
ទឹកធ្លាក់តាម៉ា ភ្នំត្បែង ខេត្តព្រះវិហារ 🇰🇭
