Category: One-Minute

  • របាយការណ៍នៅថ្ងៃទី១៧ វិច្ឆិកា

    របាយការណ៍នៅថ្ងៃទី១៧ វិច្ឆិកា

    ១. គ្រោះថ្នាក់ចរាចរណ៍ ៨ករណី ស្លាប់ ៧នាក់ និងរបួសធ្ងន់ស្រាល ៧នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ១៤ករណី ឃាត់ខ្លួនជនសង្ស័យ ២០នាក់។ ៣. គ្រឿងញៀន ១៤ករណី ឃាត់ខ្លួនជនសង្ស័យ ២៩នាក់។ ៤. កូវីដ ៥៤ករណី និងជាសះស្បើយ ៥០នាក់។ អ្នកឆ្លងសរុប ១១៩ ៧៤១នាក់ អ្នកជាសះស្បើយ ១១៦ ១២២នាក់ អ្នកស្លាប់ ២ ៨៨៧នាក់ ៥. បទល្មើសនឹងវិធានការសុខាភិបាលសរុប គ្មាន។ ចេញផ្សាយ ១២:១៥ ថ្ងៃទី១៨ វិច្ឆិកា ២០២១

  • កូវីដ១៩នៅកម្ពុជា 🦠🇰🇭

    កូវីដ១៩នៅកម្ពុជា 🦠🇰🇭

    រកឃើញករណីឆ្លងថ្មី ៥៤នាក់ ជាសះស្បើយ ៥០នាក់ ស្លាប់ ៦នាក់ គិតត្រឹមថ្ងៃទី១៨ វិច្ឆិកា ២០២១ ចំនួនអ្នកឆ្លងសរុប៖ ១១៩.៧៤១នាក់ ចំនួនអ្នកជាសះស្បើយ៖ ១១៦.១២២នាក់ ចំនួនអ្នកស្លាប់សរុប៖ ២.៨៨៧នាក់

  • ត្រៀមបុណ្យអុំទូក

    ត្រៀមបុណ្យអុំទូក

    រូបថតកាលពីជាង១៥០ឆ្នាំមុន 📷-មរតកខ្មែរអង្គរ

  • ជនចំណាកស្រុកជាប់គាំងនៅព្រំដែនប៉ូឡូញ 🇵🇱

    ជនចំណាកស្រុកជាប់គាំងនៅព្រំដែនប៉ូឡូញ 🇵🇱

    សិទ្ធិរបស់កុមារមិនគួរត្រូវបានប្រើជាចំណាប់ខ្មាំងក្នុងទំនាស់នយោបាយទេ! ប្រភព៖ CGTN

  • ជនអន្ដោប្រវេសន៍ដែលជាប់គាំងនៅព្រំដែនបេឡារុស-ប៉ូឡូញកំពុងប្រឈមនឹងភាពអត់ឃ្លាន និងសីតុណ្ហភាពត្រជាក់ទៅៗ

    ជនអន្ដោប្រវេសន៍ដែលជាប់គាំងនៅព្រំដែនបេឡារុស-ប៉ូឡូញកំពុងប្រឈមនឹងភាពអត់ឃ្លាន និងសីតុណ្ហភាពត្រជាក់ទៅៗ

    មកទល់ពេលនេះ មនុស្សយ៉ាងហោចណាស់ ៩នាក់បានស្លាប់ក្នុងវិបត្តិព្រំដែន ស្របពេលមនុស្សរាប់ពាន់នាក់ទៀតត្រូវជាប់គាំងនៅព្រំដែនក្នុងតំបន់មិនរាប់បញ្ចូល ដោយខ្វះអាហារ រងអំពើហិង្សា និងទ្រាំនឹងអាកាសធាតុត្រជាក់។ អង្គការ Border Group ដែលផ្តល់ការគាំទ្រដល់ជនអន្តោប្រវេសន៍ និងជនភៀសខ្លួនដែលជាប់គាំងនៅតាមព្រំដែន បានទទួលសំណើជាង ១០០០សំណើក្នុង ១សប្តាហ៍។ ជនអន្ដោប្រវេសន៍ និងជនភៀសខ្លួនជាច្រើនទទួលបានព័ត៌មានមិនពិតតាមរយៈការផ្សាយពាណិជ្ជកម្ម តាមប្រព័ន្ធផ្សព្វផ្សាយសង្គម ឬដោយផ្ទាល់ពីអ្នករត់គេចពន្ធ ដែលសន្យាថាពួកគេអាចធ្វើដំណើរដោយសុវត្ថិភាព។ ជនភៀសខ្លួនដែលជាប់ក្នុងតំបន់មកពីប្រទេសផ្សេងៗរួមទាំងអ៉ីរ៉ាក់ ស៊ីរី អាហ្វហ្កានីស្ថាន យេម៉ែន តួកគី ស៊ូដង់ លីបង់ ប៉ាឡេស្ទីន អេហ្ស៊ីប សេណេហ្គាល់ អេត្យូពី និងហ្គីណេ។ លោក Michał Mikołajczyk សមាជិកក្រុមប្រឹក្សាប្រតិបត្តិនៅកាកបាទក្រហមប៉ូឡូញ ហៅស្ថានភាពនេះថាមិនធ្ងន់រហូតដល់វិបត្តិមនុស្សធម៌ទេ ប៉ុន្ដែលោកក៏ទទួលស្គាល់ថា ស្ថានភាពនេះនឹងកាន់តែអាក្រក់ទៅៗ។ ប្រភព៖ Aljazeera

  • សារសំឡេង សម្តេចតេជោ ហ៊ុន សែន ផ្ញើជូនជនរួមជាតិពាក់ព័ន្ធការថែរក្សាសុខភាព ពិសេសជំងឺកូវីដ១៩ ក្នុងពេលអាកាសធាតុចុះត្រជាក់

    សារសំឡេង សម្តេចតេជោ ហ៊ុន សែន ផ្ញើជូនជនរួមជាតិពាក់ព័ន្ធការថែរក្សាសុខភាព ពិសេសជំងឺកូវីដ១៩ ក្នុងពេលអាកាសធាតុចុះត្រជាក់

    ១៨ វិច្ឆិកា ២០២១

  • ១៧ វិច្ឆិកា ២០២១

    ១៧ វិច្ឆិកា ២០២១

    ១. អត្រានៃភាពក្រីក្រនៅកម្ពុជាពីឆ្នាំ២០១៩-២០២០ មានកម្រិតប្រមាណ ១៧,៨% ដោយរាជធានីភ្នំពេញមានប្រមាណ ៤,២% តំបន់ទីប្រជុំជនផ្សេងទៀតមាន ១២,៦% និងជនបទ មានប្រមាណ ២២,៨% – រស្មីកម្ពុជា ២. សម្តេចក្រឡាហោម ស ខេង៖ ប្រតិបត្តិការចាប់ខ្លួនទណ្ឌិតដែលបានលួចរត់ចេញពីពន្ធនាគារខេត្តស្ទឹងត្រែង នៅពេលនេះ សម្រេចបានជោគជ័យ – Swift News ៣. លោក សៅ សុខា៖ បាល់ទាត់ខ្មែរនឹងដួល បើម្ចាស់ក្លិបបន្តចេញលុយហោប៉ៅខ្លួនឯងដោយគ្មានការទ្រទ្រង់បន្ថែម – ថ្មីៗ ៤. បន្ទាប់ពីបញ្ហាផ្ទៃក្នុង និងកូវីដ១៩បានធ្លាក់ចុះ មីយ៉ាន់ម៉ាគ្រោងបើកព្រំដែនគោក និងអន្តរជាតិរបស់ខ្លួនឡើងវិញ ដើម្បីបើកផ្លូវឱ្យមានការវិនិយោគបរទេសបន្ថែម និងការស្តារសេដ្ឋកិច្ចឡើងវិញ – The Straits Times ៥. ចិនប្រឆាំងយ៉ាងម៉ឺងម៉ាត់ចំពោះការប៉ុនប៉ងណាមួយរបស់កោះតៃវ៉ាន់ ដើម្បីប្រកាសឯករាជ្យភាព តាមរយៈការធ្វើវិសោធនកម្មច្បាប់ ហើយសកម្មភាពក្នុងលក្ខណៈនេះ កំពុងស្ថិតក្រោមឃ្លាំមើលយ៉ាងដិតដល់ – Xinhua

  • ក្រុមហ៊ុនចាក់ផ្សាយវីដេអូតាមបណ្ដាញអ៉ីនធើណិត Netflix ប្រឈមនឹងពាក្យបណ្តឹងបរិហារកេរ្តិ៍នៅស៊ុយអែត ជុំវិញការចាក់បញ្ចាំងរឿងភាគរបស់ខ្លួនឈ្មោះ The Unlikely Murderer

    ក្រុមហ៊ុនចាក់ផ្សាយវីដេអូតាមបណ្ដាញអ៉ីនធើណិត Netflix ប្រឈមនឹងពាក្យបណ្តឹងបរិហារកេរ្តិ៍នៅស៊ុយអែត ជុំវិញការចាក់បញ្ចាំងរឿងភាគរបស់ខ្លួនឈ្មោះ The Unlikely Murderer

    ក្រុមហ៊ុនចាក់ផ្សាយវីដេអូតាមបណ្ដាញអ៉ីនធើណិត Netflix ប្រឈមនឹងពាក្យបណ្តឹងបរិហារកេរ្តិ៍នៅស៊ុយអែត ជុំវិញការចាក់បញ្ចាំងរឿងភាគរបស់ខ្លួនឈ្មោះ The Unlikely Murderer ដោយមានជាប់ពាក់ព័ន្ធនឹងជនសង្ស័យសំខាន់ក្នុងករណីឃាតកម្មនាយករដ្ឋមន្ត្រីស៊ុយអែត លោក Olof Palme កាលពីឆ្នាំ១៩៨៦។ បណ្ដឹងដែលដាក់ជូនអធិការបតីនៃប្រទេសស៊ុយអែតដែលកាន់សំណុំរឿងសេរីភាពនៃការបញ្ចេញមតិអះអាងថា ការបង្ហាញពីអតីតទីប្រឹក្សាផ្សាយពាណិជ្ជកម្មលោក Stig Engstrom ជាខ្មាន់កាំភ្លើងបាញ់លោក Palme បន្ទាប់មកក៏បិទបាំងសកម្មភាពដោយធ្វើជាសាក្សី គឺជាករណីបរិហារកេរ្តិ៍យ៉ាងច្បាស់។ លោក Engstrom ត្រូវបានគេស្គាល់ថាជាអ្នកប្រឆាំងយ៉ាងម៉ឺងម៉ាត់ចំពោះគោលនយោបាយឆ្វេងនិយមរបស់លោក Palme និងស្លាប់នៅឆ្នាំ ២០២០។ លោក Engstrom ត្រូវបានគេដាក់ឈ្មោះថាជាជនសង្ស័យសំខាន់នៅក្នុងសំណុំរឿងឃាតកម្ម ប៉ុន្តែដោយសារតែលោកបានស្លាប់ ហើយគ្មានការចោទប្រកាន់ណាមួយធ្វើឡើងសំណុំរឿងក៏ត្រូវបិទ។ សព្វថ្ងៃ ក្រុមហ៊ុន Netflix កំពុងប្រឈមមុខនឹងការប្តឹងបរិហារកេរ្តិ៍លើរឿងភាគផ្សេងទៀត រួមទាំងរឿង Making a Murderer ដែលផលិតឡើងក្នុងឆ្នាំ ២០១៥ជាដើម។ ប្រភព៖ SCMP

  • រាប់ចាប់ពីសម័យទំនើប ចិនមិនដែលចាប់ផ្តើមសង្រ្គាម ឬជម្លោះជាមួយប្រទេសណា ហើយក៏មិនដែលឈ្លានពានយកដីសូម្បី ១ស.ម ពីប្រទេសដទៃឡើយ

    រាប់ចាប់ពីសម័យទំនើប ចិនមិនដែលចាប់ផ្តើមសង្រ្គាម ឬជម្លោះជាមួយប្រទេសណា ហើយក៏មិនដែលឈ្លានពានយកដីសូម្បី ១ស.ម ពីប្រទេសដទៃឡើយ

    “រាប់ចាប់ពីសម័យទំនើប ចិនមិនដែលចាប់ផ្តើមសង្រ្គាម ឬជម្លោះជាមួយប្រទេសណា ហើយក៏មិនដែលឈ្លានពានយកដីសូម្បី ១ស.ម ពីប្រទេសដទៃឡើយ។ ចិនគ្មានចេតនា បញ្ជ្រាបមាគ៌ាអភិវឌ្ឍន៍របស់ខ្លួនទៅកាន់ពិភពលោកឡើយ” – ប្រធានាធិបតីចិន លោក Xi Jinping 📷 Xinhua

  • ការទូតសេដ្ឋកិច្ច ការទូតម្ហូបអាហារ ឥឡូវចូលដល់ការទូតកីឡា!

    ការទូតសេដ្ឋកិច្ច ការទូតម្ហូបអាហារ ឥឡូវចូលដល់ការទូតកីឡា!

    ជំនួបរវាងប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា សៅ សុខា ប្រធានក្រុមហ៊ុនលីគបាល់ទាត់កម្ពុជាថ្មី លោក សាតូស្ហ៊ិ និងឯកអគ្គរាជទូតជប៉ុន ប្រចាំនៅកម្ពុជា លោក មិកាមិ នៅស្ថានទូតជប៉ុន ព្រឹកថ្ងៃទី១៧ វិច្ឆិកា ២០២១។