Category: One-Minute

  • របាយការណ៍នៅថ្ងៃទី១៥ វិច្ឆិកា

    របាយការណ៍នៅថ្ងៃទី១៥ វិច្ឆិកា

    ១. គ្រោះថ្នាក់ចរាចរណ៍ ៩ករណី ស្លាប់ ៥នាក់ និងរបួសធ្ងន់ស្រាល ៦នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ៩ករណី ឃាត់ខ្លួនជនសង្ស័យ ១២នាក់។ ៣. គ្រឿងញៀន ៩ករណី ឃាត់ខ្លួនជនសង្ស័យ ២៦នាក់។ ៤. កូវីដ ៤៨ករណី និងជាសះស្បើយ ៤៥នាក់។ អ្នកឆ្លងសរុប ១១៩ ៦៣៦នាក់ អ្នកជាសះស្បើយ ១១៦ ០២៤នាក់ អ្នកស្លាប់ ២ ៨៧៦នាក់ ៥. បទល្មើសនឹងវិធានការសុខាភិបាលសរុប គ្មាន។ ចេញផ្សាយ ១២:១៥ ថ្ងៃទី១៦ វិច្ឆិកា ២០២១

  • កូវីដ១៩នៅកម្ពុជា 🦠🇰🇭

    កូវីដ១៩នៅកម្ពុជា 🦠🇰🇭

    រកឃើញករណីឆ្លងថ្មី ៤៨នាក់ ជាសះស្បើយ ៤៥នាក់ ស្លាប់ ៤នាក់ គិតត្រឹមថ្ងៃទី១៦ វិច្ឆិកា ២០២១ ចំនួនអ្នកឆ្លងសរុប៖ ១១៩.៦៣៦នាក់ ចំនួនអ្នកជាសះស្បើយ៖ ១១៦.០២៤នាក់ ចំនួនអ្នកស្លាប់សរុប៖ ២.៨៧៦នាក់

  • ប្រាសាទបុស្សរាម កំបាំងកណ្តាលព្រៃ ជាប្រាសាទមួយក្នុងចំណោមក្រុមប្រាសាទសំបូរព្រៃគុក 🇰🇭

    ប្រាសាទបុស្សរាម កំបាំងកណ្តាលព្រៃ ជាប្រាសាទមួយក្នុងចំណោមក្រុមប្រាសាទសំបូរព្រៃគុក 🇰🇭

    ផែនទី: Bos Ream Templehttps://goo.gl/maps/rsGt83Uw1axjpBwB6 📸-គឹម បញ្ញារ័តន៍ Sponsored by: Camma Microfinance

  • ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី១៧-២៣ វិច្ឆិកា ២០២១

    ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី១៧-២៣ វិច្ឆិកា ២០២១

    កម្ពុជាបន្តទទួលរងនូវឥទ្ធិពលជ្រលងសម្ពាធទាប មកពីសមុទ្រចិនខាងត្បូងរុញទូលមកលើតំបន់វាលទំនាបភាគខាងក្រោមប្រទេស និងទ្រនុងសម្ពាធខ្ពស់ពីភាគខាងជើង (ចិន) បន្តធ្លាក់ចុះគ្របដណ្តប់លើភាគខាងលើ តំបន់ជួរភ្នំដងរែក និងខ្ពង់រាបភាគឦសានប្រទេស ចាប់ពីថ្ងៃទី១៧-២៣ វិច្ឆិកា ២០២១

  • ឧបករណ៍ភ្លេងខ្មែរ 🎼🇰🇭

    ឧបករណ៍ភ្លេងខ្មែរ 🎼🇰🇭

    📷 Asian Amazing Culture and Community

  • កម្រិតទឹកស្ទឹងពោធិ៍សាត់ បានហក់ឡើងជាបន្តបន្ទាប់ដល់កម្ពស់ប្រកាសអាសន្ន

    កម្រិតទឹកស្ទឹងពោធិ៍សាត់ បានហក់ឡើងជាបន្តបន្ទាប់ដល់កម្ពស់ប្រកាសអាសន្ន

    សូមអំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅរ៉បមាត់ស្ទឹង សូមមានការប្រុងប្រយ័ត្នខ្ពស់ និងថែទាំកូនចៅ សត្វពាហនៈឱ្យបានត្រឹមត្រូវ ជៀសវាងមានគ្រោះថ្នាក់កើតឡើងជាយថាហេតុ។ ១៦ វិច្ឆិកា ២០២១

  • ១៥ វិច្ឆិកា ២០២១

    ១៥ វិច្ឆិកា ២០២១

    ១. អ្នកជំនាញទឹកស្អាតជប៉ុន មកបំពេញទស្សនកិច្ចសិក្សាស្វែងយល់ និងរកដំណោះស្រាយក្នុងការកែលម្អធ្វើទំនើបកម្មវិស័យទឹកស្អាតនិងបំពាក់ប្រព័ន្ធបច្ចេកវិទ្យាថ្មី នៅក្នុងខេត្តបាត់ដំបង – AMS Central ២. គម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន៣៨ ខ្សែក្នុងក្រុងសៀមរាប នឹងត្រូវបញ្ចប់ការសាងសង់ជាស្ថាពរនៅថ្ងៃទី២៩ ធ្នូ ដើម្បីត្រៀមទទួលភ្ញៀវទេសចរដែលបានចាក់វ៉ាក់សាំងរួចនាខែមករា ឆ្នាំ២០២២ ខាងមុខនេះ – ខ្មែរថាមស៍ ៣. មន្រ្តីជាន់ខ្ពស់ក្រសួងដែនដី៖ វិស័យសំណង់នឹងងើបឡើងវិញ ខណៈ១០ខែឆ្នាំនេះ គម្រោងសាងសង់ថ្មីមានជាង៣ពាន់គម្រោង ទុនជិត៥ពាន់លានដុល្លារ – FN ៤. ប្រធានទូរទស្សន៍ Al Jazeera ប្រចាំនៅស៊ូដង់ ត្រូវទាហានចាប់ខ្លួនដល់ក្នុងផ្ទះចំពេលមានការបង្ក្រាប់លើក្រុមអ្នកតវ៉ា – CGTN ៥. សេដ្ឋកិច្ចជប៉ុនបានស្រុតចុះហួសពីការរំពឹងទុក។ កូវីដ១៩ធ្វើអោយប៉ះពាល់ការចំណាយ និងខ្សែសង្វាក់ផ្គត់ផ្គង់ ដែលរំខានដល់សកម្មភាពធុរកិច្ច – Financial Times

  • កម្ពុជា ចិនឯកភាពគ្នាក្នុងការជំរុញពាណិជ្ជកម្មប្រទេសទាំងពីរឱ្យកើនឡើងដល់ ១០ពាន់លានដុល្លារ ក្នុងមួយឆ្នាំ ហើយនឹងដាក់ឱ្យចូលជាធរមាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជានិងចិន នៅខែមករា ២០២១

    កម្ពុជា ចិនឯកភាពគ្នាក្នុងការជំរុញពាណិជ្ជកម្មប្រទេសទាំងពីរឱ្យកើនឡើងដល់ ១០ពាន់លានដុល្លារ ក្នុងមួយឆ្នាំ ហើយនឹងដាក់ឱ្យចូលជាធរមាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជានិងចិន នៅខែមករា ២០២១

    ចិននឹងបន្តផ្ដល់ជូនកម្ពុជានូវវ៉ាក់សាំងដើម្បីជួយទប់ស្កាត់ជំងឺកូវីដ១៩ និងជំនួយពាក់ព័ន្ធនឹងវិស័យសុខាភិបាល។ ចិននឹងផ្ដល់អាហារូបករណ៍ដល់កម្ពុជាសម្រាប់ឆ្នាំ២០២២-២០២៣ ចំនួន ៥៥០អាហារូបករណ៍ និងពិចារណាបើកឱ្យនិស្សិតកម្ពុជាត្រឡប់ទៅសិក្សានៅចិនវិញ។ ចិននឹងចូលរួមប្រជុំអាស៊ី-អឺរ៉ុបនាពេលខាងមុខ និងគាំទ្រកម្ពុជាពេលធ្វើជាប្រធានអាស៊ាន ឆ្នាំ២០២២។ សម្តេចតេជោ ហ៊ុន សែន បានផ្តាំផ្ញើសួរសុខទុក្ខប្រធានាធិបតី Xi Jinping និងអរគុណចិនដែលតែងតែបដិសណ្ឋារកិច្ចយ៉ាងកក់ក្ដៅចំពោះព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រី ក្នុងអំឡុងពេលព្រះរាជទស្សនកិច្ចពិនិត្យព្រះរាជសុខភាព។ សម្ដេចតេជោអបអរសាទរចំពោះកំណើនសេដ្ឋកិច្ចចិន ៩,៨ភាគរយ សម្រាប់ ៩ខែដំបូង នៅឆ្នាំ២០២១។ ប្រភព៖ SPM

  • មានតែ ៤១% ប៉ុណ្ណោះគាំទ្រប្រធានាធិបតីអាមេរិក លោក Joe Biden នៅក្នុងការវាយតម្លៃលើប្រធានាធិបតីរូបនេះ

    មានតែ ៤១% ប៉ុណ្ណោះគាំទ្រប្រធានាធិបតីអាមេរិក លោក Joe Biden នៅក្នុងការវាយតម្លៃលើប្រធានាធិបតីរូបនេះ

    មានតែ ៤១% ប៉ុណ្ណោះគាំទ្រប្រធានាធិបតីអាមេរិក លោក Joe Biden នៅក្នុងការវាយតម្លៃលើប្រធានាធិបតីរូបនេះ ខណៈដែលទំនុកចិត្តលើរូបលោកនៅតែបន្តធ្លាក់ចុះក្នុងកំឡុងពេលមានវិបត្តិអតិផរណា និងបញ្ហាលើចង្វាក់ផ្គត់ផ្គង់នៅអាមេរិក។ ទិន្នន័យដែលចេញផ្សាយក្រោយជ័យជំនះលើការអនុម័តកញ្ចប់ថវិកាផែនការហេដ្ឋារចនាសម្ព័ន្ធ ១,២ ទ្រីលានដុល្លារ និងការរំពឹងទុកកញ្ចប់ចំណាយសង្គម ១,៧ ទ្រីលានដុល្លារ ធ្វើឱ្យមានការព្រួយបារម្ភកាន់តែខ្លាំងឡើងសម្រាប់គណបក្សប្រជាធិបតេយ្យដែលនៅសល់ពេលតិចជាងមួយឆ្នាំ មុនឈានដល់ការបោះឆ្នោតពាក់កណ្តាលអាណត្តិខាងមុខនេះ។ ជាក់ស្ដែង មានតែ ៣៩% នៃអ្នកឆ្លើយតបប៉ុណ្ណោះ ដែលគាំទ្រការគ្រប់គ្រងសេដ្ឋកិច្ចរបស់លោក Biden។ តម្លៃទំនិញប្រើប្រាស់របស់អាមេរិកកើនឡើងក្នុងអត្រាប្រចាំឆ្នាំ ៦,២% ក្នុងខែតុលា ដែលជាការកើនឡើងខ្ពស់បំផុតចាប់តាំងពីឆ្នាំ១៩៩០។ រដ្ឋមន្រ្តីរតនាគារ អ្នកស្រី Yellen ស្តីបន្ទោសបញ្ហាកូវីដ១៩ លើបញ្ហាអតិផរណា និងបញ្ហាខ្សែចង្វាក់ផ្គត់ផ្គង់ ហើយព្យាករណ៍ថា តម្លៃទំនិញទំនងជានឹងត្រឡប់ទៅធម្មតានៅឆមាសទី២ ក្នុងឆ្នាំក្រោយ ប្រសិនបើអាមេរិកយកឈ្នះជំងឺរាតត្បាតនេះបាន។ ប្រភព៖ The Guardian

  • កូនប្រុសអតីតមេដឹកនាំលីប៊ី 🇱🇾 លោក Saif al-Islam Gadhafi វ័យ ៤៩ឆ្នាំ ឈរជាបេក្ខជនប្រធានាធិបតីសម្រាប់ការបោះឆ្នោតនៅខែធ្នូខាងមុខ

    កូនប្រុសអតីតមេដឹកនាំលីប៊ី 🇱🇾 លោក Saif al-Islam Gadhafi វ័យ ៤៩ឆ្នាំ ឈរជាបេក្ខជនប្រធានាធិបតីសម្រាប់ការបោះឆ្នោតនៅខែធ្នូខាងមុខ

    កូនប្រុសអតីតមេដឹកនាំលីប៊ី 🇱🇾 លោក Saif al-Islam Gadhafi វ័យ ៤៩ឆ្នាំ ឈរជាបេក្ខជនប្រធានាធិបតីសម្រាប់ការបោះឆ្នោតនៅខែធ្នូខាងមុខ ដោយគ្រោងនឹងបញ្ចប់ភាពចលាចលជាច្រើនឆ្នាំ ចាប់តាំងពីឪពុករបស់លោកត្រូវបានផ្តួលរំលំ។ លោក Saif al-Islam ដែលទទួលបានការអប់រំនៅសាលាសេដ្ឋកិច្ចទីក្រុង London គឺជាឥស្សរជនលេចធ្លោជាងគេ ថែមទាំងធ្លាប់ត្រូវបានរដ្ឋាភិបាលជាច្រើនមើលឃើញថាជាមុខមាត់ដែលអាចទទួលយកបាន និងរួសរាយរាក់ទាក់របស់ប្រទេសលីប៊ី។ គេរំពឹងថាលោកនឹងឈរឈ្មោះជាប្រធានាធិបតី រួមជាមួយបេក្ខជនផ្សេងទៀតដូចចា មេបញ្ជាការយោធាភាគខាងកើតលោក Khalifa Haftar នាយករដ្ឋមន្ត្រីលោក Abdulhamid al-Dbeibah និងប្រធានសភាលោក Aguila Saleh ។ ថ្វីបើមានការគាំទ្រជាសាធារណៈពីភាគីនានាក្នុងស្រុកភាគច្រើន និងមហាអំណាចបរទេសសម្រាប់ការបោះឆ្នោតខាងមុខក្ដី ក៏គេនៅតែសង្កេតឃើញថា ការបោះឆ្នោតស្ថិតក្នុងភាពស្រពិចស្រពិល ខណៈដែលអង្គភាពគូប្រជែងឈ្លោះប្រកែកគ្នាលើការគ្រប់គ្រង និងកាលវិភាគ។ ប្រភព៖ CNN