-
លោក Dmitry Shugayev ប្រធានទីភ្នាក់ងារសហប្រតិបត្តិការយោធារុស្ស៊ីថា រុស្ស៊ីចាប់ផ្តើមផ្គត់ផ្គង់ប្រទេសឥណ្ឌានូវប្រព័ន្ធមីស៊ីលការពារដែនអាកាស S-400

ការផ្គត់ផ្គង់អាចធ្វើឱ្យឥណ្ឌាប្រឈមមុខនឹងការដាក់ទណ្ឌកម្មពីសហរដ្ឋអាមេរិកក្រោមច្បាប់ឆ្នាំ២០១៧ ដែលមានគោលបំណងរារាំងប្រទេសនានាពីការទិញអាវុធរបស់រុស្ស៊ី។ កិច្ចព្រមព្រៀងតម្លៃ ៥,៥ ប៊ីលានដុល្លារសម្រាប់ប្រព័ន្ធមីស៊ីលចំនួន ៥ ដែលឥណ្ឌានិយាយថាខ្លួនត្រូវការដើម្បីទប់ទល់នឹងការគំរាមកំហែងពីប្រទេសចិន ត្រូវបានចុះហត្ថលេខាក្នុងឆ្នាំ២០១៨ ។ ឥណ្ឌាប្រឈមមុខនឹងការដាក់ទណ្ឌកម្មហិរញ្ញវត្ថុជាច្រើនពីសហរដ្ឋអាមេរិក ក្រោមការប្រឆាំងរបស់សហរដ្ឋអាមេរិកក្រោមច្បាប់ទណ្ឌកម្ម (CAATSA) ដែលដាក់ឈ្មោះរុស្ស៊ីជាសត្រូវរួមជាមួយកូរ៉េខាងជើង និងអ៊ីរ៉ង់ ក្នុងសកម្មភាពរបស់ខ្លួនប្រឆាំងនឹងអ៊ុយក្រែន ការជ្រៀតជ្រែកក្នុងការបោះឆ្នោតសហរដ្ឋអាមេរិកឆ្នាំ ២០១៦ និងជំនួយដល់ប្រទេសស៊ីរី។ ក្រុងញូវដេលីនិយាយថា ខ្លួនមានភាពជាដៃគូយុទ្ធសាស្ត្រជាមួយទាំងអាមេរិក និងរុស្ស៊ី ខណៈដែលក្រុងវ៉ាស៊ីនតោនប្រាប់ឥណ្ឌាថា ខ្លួនមិនទំនងនឹងលើកលែង CAATSA នោះទេ។ កាលពីឆ្នាំមុន អាមេរិកដាក់ទណ្ឌកម្មក្រោមច្បាប់ CAATSA លើសម្ព័ន្ធមិត្តណាតូតួកគី ក្រោយប្រទេសនេះទិញមីស៊ីល S-400 ពីរុស្ស៊ី។ ក្រុងវ៉ាស៊ីនតោនក៏ដកតួកគីចេញពីកម្មវិធីយន្តហោះចម្បាំងបំបាំងកាយ F-35 ដែលជាយន្តហោះទំនើបបំផុតនៅក្នុងឃ្លាំងរបស់អាមេរិក សម្រាប់រដ្ឋសមាជិកណាតូ និងសម្ព័ន្ធមិត្តផ្សេងទៀតរបស់អាមេរិកប្រើប្រាស់។ ប្រភព៖ Reuters
-
សមត្ថកិច្ចបង្ក្រាបករណីរក្សាទុក ដឹកជញ្ជូនគ្រឿងញៀនឆ្លងដែន សញ្ជាតិកាណាដាម្នាក់ និងរឹបអូសគ្រឿងញៀនជាង ១៦៧គីឡូក្រាម នៅរាជធានីភ្នំពេញ

ឃាត់ខ្លួនជនសង្ស័យ៖ ១នាក់៖ ឈ្មោះ Fu Yong Qing ភេទប្រុស កើតថ្ងៃទី 11/11/1969 កាន់លិខិតឆ្លងដែនកាណាដា លេខ៖AC790143 ចាប់យកវត្ថុតាង៖១. អ៉ិចស្តាស៊ីគ្រាប់(MDMA) ពណ៍ផ្កាឈូក ៨៥ ៩២២គ្រាប់ ស្មើទម្ងន់ ២៨ ៣៥៤ក្រាម ២. អ៉ិចស្តាស៊ីគ្រាប់(MDMA) ពណ៍ប្រផេះ ១៥៤ ៤៧៤គ្រាប់ ស្មើទម្ងន់ ៦០ ០០០ក្រាម ៣. អ៉ិចស្តាស៊ីម្សៅ(MDMA) កញ្ចប់រូបសេះ F3 ទម្ងន់ ៥០ ០២២ក្រាម ៤. អ៉ិចស្តាស៊ីក្រាម(MDMA) ទម្ងន់ ២៤ ៧០០ក្រាម ៥. នីមេតាហ្សេប៉ាម(Nimetazepam) ៩ ៧៥០គ្រាប់ ស្មើទម្ងន់ ១ ៧៣៣ក្រាម ៦. មេតំហ្វេតាមីន(ICE) ទម្ងន់ ៩៩ក្រាម ៧. កេតាមីន (Ketamine) ២ ៣២០ក្រាមសរុបរួម…
-
របាយការណ៍របស់កាសែត New York Times បានចុះផ្សាយកាលពីថ្ងៃទី១៣ វិច្ឆិកាកន្លងទៅថា យោធាអាមេរិកលាក់បាំងការវាយប្រហារតាមអាកាសក្នុងឆ្នាំ២០១៩ នៅស៊ីរី

របាយការណ៍របស់កាសែត New York Times បានចុះផ្សាយកាលពីថ្ងៃទី១៣ វិច្ឆិកាកន្លងទៅថា យោធាអាមេរិកលាក់បាំងការវាយប្រហារតាមអាកាសក្នុងឆ្នាំ២០១៩ នៅស៊ីរី ដែលបានសម្លាប់ស្ត្រី និងកុមាររហូតដល់ ៦៤នាក់។ ការវាយប្រហារនេះ អាចជាឧក្រិដ្ឋកម្មសង្គ្រាមកើតមានក្នុងអំឡុងពេលប្រយុទ្ធជាមួយរដ្ឋអ៊ីស្លាម។ ការវាយប្រហារតាមអាកាសពីរដងបន្តបន្ទាប់គ្នាជិតក្រុង Baghuz ធ្វើឡើងក្រោមការបញ្ជារបស់អង្គភាពប្រតិបត្តិការពិសេសរបស់អាមេរិកទទួលបន្ទុកប្រតិបត្តិការជើងគោកក្នុងស៊ីរី។ ទីបញ្ជាការកណ្តាលរបស់អាមេរិក ដែលមើលការខុសត្រូវលើប្រតិបត្តិការផ្លូវអាកាសរបស់អាមេរិកនៅស៊ីរី ទទួលស្គាល់ការវាយប្រហារនេះជាលើកដំបូងដោយបញ្ជាក់ថា មានហេតុផលសមស្រប និងជាការការពារខ្លួន។ ប្រភព៖ Reuters
-
ប៉ូលិសប៉ូឡូញរកឃើញសាកសពបុរសជនជាតិស៊ីរីវ័យ ២០ឆ្នាំ ម្នាក់នៅជិតព្រំដែនបេឡារុស ចំពេលវិបត្តិជនអន្តោប្រវេសន៍មានភាពតានតឹងកាន់តែខ្លាំងឡើង

ប៉ូលិសប៉ូឡូញរកឃើញសាកសពបុរសជនជាតិស៊ីរីវ័យ ២០ឆ្នាំ ម្នាក់នៅជិតព្រំដែនបេឡារុស ចំពេលវិបត្តិជនអន្តោប្រវេសន៍មានភាពតានតឹងកាន់តែខ្លាំងឡើង។ សាកសព និងលិខិតឆ្លងដែនរបស់បុរសនោះត្រូវបានរកឃើញកាលពីថ្ងៃទី១២ វិច្ឆិកាកន្លងទៅ ហើយមូលហេតុនៃការស្លាប់គេមិនទាន់ដឹងនៅឡើយ។ មនុស្សយ៉ាងហោចណាស់ ៨នាក់បានស្លាប់ ប៉ុន្តែតួលេខនេះមិនមានការបញ្ជាក់ទេ ដោយសារប៉ូឡូញរារាំងអ្នកកាសែត ក្រុមសិទ្ធិមនុស្ស និងអង្គការមនុស្សធម៌មិនឱ្យចូលទៅតំបន់ដែលកំពុងមានវិបត្តិ។ ប្រទេសជិតខាងរបស់បេឡារុសព្រមានថា ស្ថានភាពអាចនឹងកើនឡើងជាជម្លោះយោធា ដោយសូម្បីតែប្រធានាធិបតីអាមេរិកក៏បង្ហាញការព្រួយបារម្ភ ខណៈចំនួនជនអន្តោប្រវេសន៍ដែលមកដល់ជំរុំបណ្តោះអាសន្ននៅតាមព្រំដែនកំពុងកើនឡើងជារៀងរាល់ថ្ងៃ។ សហភាពអឺរ៉ុបចោទប្រកាន់បេឡារុសថា បានបង្កជម្លោះក្នុងគោលបំណងដាក់សម្ពាធលើប្លុកជុំវិញការដាក់ទណ្ឌកម្មលើខ្លួន បុន្តែបេឡារុសបានបដិសេធ។ កាលពីថ្ងៃទី១៣ វិច្ឆិកា ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ដែលជាសម្ព័ន្ធមិត្តដ៏សំខាន់របស់ប្រធានាធិបតីបេឡារុសលោក Alexander Lukashenko និយាយថា ប្រទេសលោកខាងលិចគឺជាអ្នកទទួលខុសត្រូវសម្រាប់វិបត្តិនេះ។ ប្រភព៖ Reuters
-
ជនចំណាកស្រុកមួយក្រុមជាប់គាំងនៅចន្លោះរបងបន្លាលួសស្ថិតក្នុងតំបន់ Kuznica ប្រទេសប៉ូឡូញ ក្នុងរដូវរងា

-
របាយការណ៍នៅថ្ងៃទី១៤ វិច្ឆិកា

១. គ្រោះថ្នាក់ចរាចរណ៍ ១២ករណី ស្លាប់ ៣នាក់ និងរបួសធ្ងន់ស្រាល ១៥នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ១០ករណី ឃាត់ខ្លួនជនសង្ស័យ ១១នាក់។ ៣. គ្រឿងញៀន ៦ករណី ឃាត់ខ្លួនជនសង្ស័យ ១១នាក់។ ៤. កូវីដ ៥២ករណី និងជាសះស្បើយ ៥៥នាក់។ អ្នកឆ្លងសរុប ១១៩ ៥៨៨នាក់ អ្នកជាសះស្បើយ ១១៥ ៩៧៩នាក់ អ្នកស្លាប់ ២ ៨៧២នាក់ ៥. បទល្មើសនឹងវិធានការសុខាភិបាលសរុប គ្មាន។ ចេញផ្សាយ ១២:១៥ ថ្ងៃទី១៥ វិច្ឆិកា ២០២១
-
កូវីដ១៩នៅកម្ពុជា 🦠🇰🇭

-
ថ្មីៗនេះ នៅខេត្តបាត់ដំបង សមត្ថកិច្ចបានរកឃេីញការលួចលាក់អាវុធស្វ័យប្រវត្តិសំរាប់បំរេីគោលដៅខុសច្បាប់អាចជាការជួញដូរអាវុធ ឬបង្កសកម្មភាពប្រដាប់អាវុធផេ្សងៗ និងអាចជាមហ្ឆិតាបង្កអសន្តិសុខសង្គម !

-
សូមនិមន្តជួយកែតម្រូវឡើងវិញផង!

ពាក្យត្រូវ៖ “សាលាពុទ្ធិកសិក្សា” បានន័យថា សាលាសិក្សាផ្នែកពុទ្ធិកៈ ឬព្រះពុទ្ធសាសនា ហើយក៏មិនត្រូវដកឃ្លាពាក្យដូចក្នុងរូបនេះដែរ។ ឧទាហរណ៍៖សាលាពុទ្ធិកបឋមសិក្សា ពុទ្ធិកមធ្យមសិក្សា គេមិនប្រើយុគលពិន្ទុទេ ពោលគឺគេមិនសរសេរ បឋមៈសិក្សា ឬ មធ្យមៈសិក្សាទេ។ សូមអរគុណអ្នកបញ្ជូនរូបមក មិនដឹងថា សាលាឬវត្តនេះស្ថិតនៅខេត្តណាទីតាំងណាទេ។ ចំពោះលោកអ្នកដែលឃើញកំហុសអក្ខរាវិរុទ្ធនានាតាមបដា ឬសំណេរតាមទីកន្លែងផ្សេងៗ សូមផ្ញើមកតេឡេក្រាម៖ ០១៧ ៤៤៦ ២៦៣ 📷-ពុទ្ធសាសនាដើម្បីការអប់រំនៅកម្ពុជា
-
មុជទឹកទន្លេ Yamuna នៅរដ្ឋធានីញូដេលី ប្រទេសឥណ្ឌា
