-
កសិករនៅបង់ក្លាដែស ងាកមកប្រើប្រាស់បច្ចេកទេសកសិដ្ឋានអណ្តែតទឹក ដែលអាចការពារដំណាំពីទឹកជំនន់ដ៏ខ្លាំងក្នុងតំបន់ ហើយក៏ជាដំណោះស្រាយបណ្តោះអាសន្នចំពោះបញ្ហាកម្រិតជាតិប្រៃខ្ពស់នៅក្នុងដី ក្រោយពេលមានទឹកជំនន់

វិទ្យាស្ថានស្រាវជ្រាវស្រូវនៅបង់ក្លាដែស បានបង្កើតពូជស្រូវថ្មីដែលធន់នឹងជាតិប្រៃ។ ពូជស្រូវនេះមានប្រជាប្រិយភាពខ្លាំង ជាពិសេសនៅក្នុងតំបន់ឆ្នេរ Satkhira ដែលកសិកម្មរបស់ប្រជាជននៅតំបន់នោះមានហានិភ័យខ្ពស់ ដោយសារការកើនឡើងនៃកម្រិតនីវ៉ូទឹកសមុទ្រ។ បង់ក្លាដែស គឺជាប្រទេសទី៧ ក្នុងចំណោមប្រទេសដែលងាយរងគ្រោះបំផុតនៃការឡើងកំដៅផែនដី។ ផ្ទៃដី ២៤% នៃបង់ក្លាដែសត្រូវបានជន់លិចក្នុងរដូវខ្យល់មូសុងនៅឆ្នាំ២០២០។ 🎥 SCMP
-
កិច្ចសហប្រតិបត្តិការពហុភាគីនិយមដើម្បីអនាគតដែលមានភាពធន់ មានចីរភាព និងផ្អែកលើច្បាប់សម្រាប់ ASEM

រាជរដ្ឋាភិបាលកម្ពុជា និងវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់អាស៊ាន និងអាស៊ីបូព៌ា (ERIA) បានបោះពុម្ភផ្សាយរួមគ្នានូវសៀវភៅមានចំណងជើងថា “កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣៖ កិច្ចសហប្រតិបត្តិការពហុភាគីនិយមដើម្បីអនាគតដែលមានភាពធន់ មានចីរភាព និងផ្អែកលើច្បាប់សម្រាប់ ASEM”។ ដើម្បីបន្ស៊ីជាមួយមូលបទរបស់យើង “ការពង្រឹងពហុភាគីនិយមសម្រាប់កំណើនរួម” សៀវភៅនេះគូសបញ្ជាក់ពីសារៈសំខាន់នៃវិធីសាស្រ្ត និងសកម្មភាពរួម រវាងបណ្តាប្រទេសនៃទ្វីបអាស៊ី និងអឺរ៉ុប ដើម្បីដោះស្រាយបញ្ហាប្រឈមក្នុងតំបន់ និងពិភពលោក ព្រមទាំងឆ្ពោះទៅកាន់អនាគតរួមគ្នា។ ការតភ្ជាប់នៅតែស្នូលនៃដំណើរការ ASEM! ✍🏽 PSK
-
របាយការណ៍នៅថ្ងៃទី១១ វិច្ឆិកា

១. គ្រោះថ្នាក់ចរាចរណ៍ ៩ករណី ស្លាប់ ១០នាក់ និងរបួសធ្ងន់ស្រាល ៤នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ១៣ករណី ឃាត់ខ្លួនជនសង្ស័យ ១៨នាក់។ ៣. គ្រឿងញៀន ១៥ករណី ឃាត់ខ្លួនជនសង្ស័យ ៣១នាក់។ ៤. កូវីដ ៦៣ករណី និងជាសះស្បើយ ៦៧នាក់។ អ្នកឆ្លងសរុប ១១៩ ៤២១នាក់ អ្នកជាសះស្បើយ ១១៥ ៧៩៧នាក់ អ្នកស្លាប់ ២ ៨៥៦នាក់ ៥. បទល្មើសនឹងវិធានការសុខាភិបាលសរុប គ្មាន។ ចេញផ្សាយ ១២:១៥ ថ្ងៃទី១២ វិច្ឆិកា ២០២១
-
កូវីដ១៩នៅកម្ពុជា 🦠🇰🇭

-
បារាំងប្រគល់វត្ថុបុរាណចំនួន ២៦ ទៅប្រទេសបេណាំងវិញ ក្នុងចំណោមវត្ថុបុរាណដែលបានលួចសរុបចំនួន ៥ ០០០

លោក Patrice Talon ប្រធានាធិបតីបេណាំងថ្លែងក្នុងពិធីប្រគល់ទទួលនៅប្រទេសបារាំងថា “វត្ថុបុរាណទាំងនេះគឺជាដួងព្រលឹងរបស់យើង” ។ វត្ថុបុរាណទាំងនេះត្រូវបានលួចកាលពី ១៣០ឆ្នាំមុន នៅពេលដែលកងទ័ពបារាំងបានវាយឆ្មក់ចូលព្រះរាជាណាចក្រអាហ្រ្វិកខាងលិចនៃដាហូម៉ី បច្ចុប្បន្នហៅថា បេណាំង 🇧🇯។ រដ្ឋាភិបាលបេណាំង សង្ឃឹមថាវត្ថុបុរាណទាំង ២៦ នឹងបានជួបជុំជាមួយកំណប់ទ្រព្យជិត ៥ ០០០វត្ថុទៀតដែលពួកគេបានស្នើសុំជាផ្លូវការពីប្រទេសបារាំង។ កំណប់ទ្រព្យសម្បតិ្តអាណានិគមចំនួនសរុប ៩០ ០០០ កំពុងត្រូវបានកាន់កាប់ដោយបារាំង។ ប្រភព៖ Vice News
-
បរិមាណមេតានដ៏ច្រើនសន្ធឹកសន្ធាប់កំពុងលេចធ្លាយចេញពីកន្លែងចាក់សំរាមក្នុងទីក្រុងម៉ាឌ្រីត ប្រទេសអេស្ប៉ាញ

ផ្កាយរណបត្រួតពិនិត្យការបំភាយឧស្ម័នសកល (GHGSat) បានកត់ត្រាការកើនឡើងនៃឧស្ម័នមេតានដែលត្រូវបានបញ្ចេញពីទីតាំងពីរនៅជិតកណ្តាលទីក្រុង។ រូបភាពផ្កាយរណបពីវិទ្យាស្ថានសម្រាប់ការស្រាវជ្រាវអវកាស SRON Netherlands បានកត់ត្រាថាមេតានទាំងនោះកំពុងបញ្ចេញឧស្ម័នផ្ទះកញ្ចក់ (GHG) ក្នុងអត្រាប្រហែល ៥ ០០០គីឡូក្រាមក្នុងមួយម៉ោង។ មូលហេតុនៃការបំភាយឧស្ម័ននៅមិនទាន់ដឹងនៅឡើយទេ បុន្តែគេដឹងថាមេតានលេចធ្លាយពេលទីក្រុងម៉ាឌ្រីដមានសីតុណ្ហភាពខ្ពស់បំផុតមិនធ្លាប់មានគឺ ៤០,៧២ អង្សាសេ។ ១២ វិច្ឆិកា ២០២១ ប្រភព៖ CGTN
-
ដំណឹងដ៏ក្រៀមក្រំ៖ ប្រទះឃើញសត្វទោចម្កុដ ១ក្បាលស្លាប់ និងបក្សីកេងកងធំ ២ក្បាល ស្លាប់ខណៈមន្ត្រីឧទ្យានុរក្សកំពុងល្បាតនៅក្នុងព្រៃតំបន់ជួរភ្នំក្រវាញ

-
ធម្មយាត្រាដើម្បីបរិស្ថាន!

ចម្ងាយ៖ ៩០ គម ទីកន្លែង៖ ភ្នំខ្នងវាល ភ្នំហប់ ក្បាលទឹកស្តេចក្សាន្ត ភ្នំខ្នងផ្សារ ខ្នងស្រូវ ខ្នងសំពៅ ខ្នងកាំភ្លើងធំ ព្រះបាតជាន់ទុក ភ្នំខ្នងក្រពើ ខ្នងវិហារ ទឹកធ្លាក់អូរខ្មែរក្រហម រូងជំនាង ល្អាងខ្មោច ទឹកធ្លាក់អន្លង់ស្វាយ វាលស្រង៉ាម តំបន់ព្រៃអារ៉ែង និង កោះកុងក្រៅ ( ខេត្តកំពង់ស្ពឺ-កោះកុងក្រៅ)។ 📸 Yon Seng Yeath
-
១១ វិច្ឆិកា ២០២១

១. កម្ពុជាកំពុងមានការដ្ឋានអាជីវកម្មរ៉ែមាស ៧ទីតាំង នៅក្នុងខេត្តចំនួន៥ ខណៈការផលិតមាសនៅតំបន់អូរខ្វាវ ខេត្តមណ្ឌលគិរី បានជិត៨០០គីឡូក្រាម – AMS Central ២. តំណាងពាណិជ្ជកម្ឋអាមេរិក នឹងពិចារណាវាយតម្លៃក្នុងការបន្តផ្តល់ប្រព័ន្ធអនុគ្រោះទូទៅ GSP ឱ្យកម្ពុជាឡើងវិញ ក្រោយមានការអនុញ្ញាតពីសភាអាមេរិក – ថ្មីៗ ៣. ផ្សារគំរូ ឬផ្សារដាកម្ពុជា-វៀតណាម ដែល មានផ្ទៃដីទំហំជាង២ហិកតា គ្រោងនឹងបើកអាជីវកម្មនៅថ្ងៃទី១៦ វិច្ឆិកាខាងមុខនេះ – ខ្មែរថាមស៍ ៤. រដ្ឋមន្ត្រីការបរទេសថ្មីជប៉ុនលោក Yoshimasa Hayashi បានសង្កត់ធ្ងន់លើសារៈសំខាន់នៃទំនាក់ទំនងប្រកបដោយភាពស្ថាបនា និងស្ថិរភាពជាមួយប្រទេសចិន និងអំពាវនាវឱ្យចិនបង្ហាញអាកប្បកិរិយាប្រកបដោយទំនួលខុសត្រូវ – NDTV ៥. រដ្ឋមន្រ្តីការបរទេសគុយបាលោក Bruno Rodriguez បានចោទប្រកាន់រដ្ឋាភិបាលអាមេរិកបច្ចុប្បន្ន អំពីការព្យាយាមបំផុសឱ្យមានអស្ថិរភាពផ្ទៃក្នុងរបស់ប្រទេសខ្លួន – Xinhua
-
សន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់របស់អាមេរិក បន្តកើនឡើងក្នុងល្បឿនដ៏គួរឱ្យព្រួយបារម្ភមួយកាលពីខែតុលា ពោលគឺរហូតដល់ ៦,២% ដែលជាការកើនឡើងដ៏ខ្ពស់បំផុត ចាប់តាំងពីខែវិច្ឆិកា ១៩៩០ មក

ក្រសួងការងារអាមេរិកថា ការកើនឡើងនេះបណ្ដាលមកពីការកើនឡើងយ៉ាងខ្លាំងនៃតម្លៃថាមពល កន្លែងស្នាក់នៅ អាហារ រថយន្តប្រើប្រាស់ និងឡានដឹកទំនិញ ខណៈយានជំនិះថ្មីក៏បានរួមចំណែកយ៉ាងធំ។ រីឯអ្នកសេដ្ឋកិច្ចថា ការកើនឡើងនេះ ផ្សារភ្ជាប់ទៅនឹងការស្ទុះងើបឡើងវិញនៃតម្រូវការអ្នកប្រើប្រាស់ទំនិញ និងសេវាកម្ម នៅពេលដែលជំងឺរាតត្បាតធ្លាក់ចុះ។ បញ្ហាខ្សែចង្វាក់ផ្គត់ផ្គង់ដែលកំពុងបន្តអូសបន្លាយ និងកង្វះខាតជាក់ស្តែងនៃកម្មករប្រាក់ឈ្នួលទាប ធ្វើឱ្យមានការព្រួយបារម្ភពីអតិផរណា។ ប្រភព៖ abc