-
ជនអន្តោប្រវេសន៍រាប់ពាន់នាក់ភាគច្រើនមកពីតំបន់មជ្ឈិមបូព៌ា ដែលកំពុងជាប់ក្នុងតំបន់សនៃព្រំដែនរវាងប្រទេសប៉ូឡូញ និងបេឡារូស បានព្យាយាមទម្លុះរបងព្រំដែនរាប់រយដងដើម្បីឆ្លងចូលដែនដីសហភាពអឺរ៉ុប

ជនអន្តោប្រវេសន៍រាប់ពាន់នាក់ភាគច្រើនមកពីតំបន់មជ្ឈិមបូព៌ា ដែលកំពុងជាប់ក្នុងតំបន់សនៃព្រំដែនរវាងប្រទេសប៉ូឡូញ និងបេឡារូស បានព្យាយាមទម្លុះរបងព្រំដែនរាប់រយដងដើម្បីឆ្លងចូលដែនដីសហភាពអឺរ៉ុប ប៉ុន្តែត្រូវបានបណ្ដេញចេញវិញដោយទាហានប៉ូឡូញជាង ១៥.០០០ នាក់ដែលត្រូវបានពង្រាយដើម្បីទប់ស្កាត់ពួកគេ។ សហភាពអឺរ៉ុប អាមេរិក និងអង្គការណាតូ បានចោទប្រកាន់ប្រទេសបេឡារូសថាបង្កើតឱ្យមានវិបត្តិអន្តោប្រវេសន៍នេះ ដើម្បីបង្កអស្ថិរភាពក្នុងសហភាពអឺរ៉ុប ជាការសងសឹកនឹងការដាក់ទណ្ឌកម្មទៅលើបេឡារូស។ រដ្ឋាភិបាលប្រធានាធិបតីបេឡារូសលោក Alexander Lukashenko បានច្រានចោលការចោទប្រកាន់ ហើយបានធ្វើការឆ្លើយតបដោយស្ដីបន្ទោសប្រទេសលោកខាងលិចចំពោះច្រកព្រំដែនគ្រោះថ្នាក់ និងអាកប្បកិរិយាមិនល្អទៅកាន់ជនអន្តោប្រវេសន្ត។ កងកម្លាំងឆ្មាំព្រំដែនប៉ូឡូញ បាននិយាយថាកាលពីថ្ងៃអង្គារថាពួកគេបានរកឃើញការព្យាយាមទម្លុះរបងព្រំដែនយ៉ាងហោចណាស់ ៦០០ ដង ហើយបានរកឃើញការព្យាយាមធំៗចំនួនបីនៅកណ្ដាលយប់អធ្រាត្រឆ្លងចូលថ្ងៃពុធ ដោយក្នុងករណីនីមួយៗមានការចូលរួមពីជនអន្តោប្រវេសន៍យ៉ាងហោចណាស់ ១០០ នាក់។ ប្រភព៖ CNN
-
កម្ពុជានឹងទទួលបានមកវិញនូវវត្ថុបុរាណខ្មែរចំនួន៤រូប ពីសារមន្ទីរសិល្ប: Denver

-
ត្រៀមបើកអាជីវកម្មខារ៉ាអូខេ (KTV) ក្លឹបកម្សាន្ត រង្គសាល ឌីស្កូតែក ឡើងវិញក្រោយថ្ងៃទី៣០ វិច្ឆិកា ២០២១

-
“តំបន់អាស៊ី-ប៉ាស៊ីហ្វិក មិនអាច និងមិនគួរមានការ បែងចែកប្លុកដូចសម័យសង្គ្រាមត្រជាក់ទេ”

លោក ស៊ី ជីភីង បានលើកឡើងអំឡុងកិច្ចប្រជុំកំពូលនាយកប្រតិបត្តិនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច (APEC CEO) នៅថ្ងៃនេះ។ លោកបានបន្ថែមថា៖ “មិនថាស្ថានភាពសកលនឹងវិវត្តទៅជាយ៉ាងណានោះទេ សេដ្ឋកិច្ចតំបន់អាស៊ី-ប៉ាស៊ីហ្វិកនៅតែបន្តមានភាពខ្លាំង និង ធន់ដដែល ហើយតំបន់អាស៊ី-ប៉ាស៊ីហ្វិក គួរតែបន្តបើកចំហសេដ្ឋកិច្ច ក៏ដូចជាស្ដារសេដ្ឋកិច្ចពីការប៉ះពាល់ដោយជំងឺកូវីដ១៩ឡើងវិញ។” ចិនប្តេជ្ញានឹងបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ និងបន្តធ្វើវិភាគទានផ្នែកសេដ្ឋកិច្ចទៅកាន់តំបន់អាស៊ី-ប៉ាស៊ីហ្វិក។ ចិនក៏ប្ដេជ្ញាប្រកាន់ខ្ជាប់ពហុភាគីនិយម ដែលរួមមានប្រព័ន្ធពាណិជ្ជកម្មផ្អែកលើអង្គការពាណិជ្ជកម្មពិភពលោក (WTO)។ ប្រភព៖ Reuters
-
ភ្លើងសញ្ញាចរាចរណ៍នៅទីក្រុងប៉េកាំង ❤️ 🧡 💚

-
ស៊ីក្លូនៅអាស៊ី

-
ឧបការីអគ្គលេខាធិការអង្គការសហប្រជាជាតិ Khaled KHIARI សរសើរកម្ពុជាចំពោះវឌ្ឍនភាពជាលំដាប់ ការចូលរួមយ៉ាងធំធេងក្នុងការរក្សាសន្តិសុខអន្តរជាតិ និងការគាំទ្រពហុភាគីនិយម និងសណ្តាប់ធ្នាប់អន្តរជាតិដែលផ្អែកលើច្បាប់

-
ក្នុ្ងងនាមជាប្រទេសបញ្ចេញឧស្ម័នផ្ទះកញ្ចក់តិចតួច កម្ពុជាបានបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់ក្នុ្ងងការដោះស្រាយការប្រែប្រួលអាកាសធាតុតាមរយៈ

១. បានដាក់ឱ្យដំណើរការថាមពលពន្លឺព្រះអាទិត្យ ដែលមានទំហំជាង ៤០០មេហ្កាវ៉ាត់ ដែលតំណាងឱ្យ ១៥% នៃប្រភពថាមពលរបស់យើង ២. មិនបង្កើតរោងចក្រថាមពលធ្យូងថ្មថ្មី ៣. មិនសាងសង់ទំនប់វារីអគ្គិសនីនៅតាមដងទន្លេមេគង្គ ៤. កាត់បន្ថយការបាត់បង់ព្រៃឈើត្រឹមពាក់កណ្តាលត្រឹមឆ្នាំ២០៣០ និងមិនមានការបញ្ចេញឧស្ម័នពីព្រៃឈើត្រឹមឆ្នាំ២០៤០។ នេះគឺជាការថ្លែងរបស់រដ្ឋមន្រ្តីបរិស្ថាន សាយ សំអាល់ និងជាប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងជាប្រធានប្រតិភូកម្ពុជាទៅកិច្ចប្រជុំកំពូលលើកទី២៦នៃបណ្តាភាគីអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP26) នៅទីក្រុងក្លាហ្កូ ចក្រភពអង់គ្លេសកាលពីព្រឹកថ្ងៃទី១០ វិច្ឆិកា ២០២១។ 📷-ក្រសួងបរិស្ថាន
-
របាយការណ៍នៅថ្ងៃទី១០ វិច្ឆិកា

១. គ្រោះថ្នាក់ចរាចរណ៍ ៧ករណី ស្លាប់ ៤នាក់ និងរបួសធ្ងន់ស្រាល ៤នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ២២ករណី ឃាត់ខ្លួនជនសង្ស័យ ៤៣នាក់។ ៣. គ្រឿងញៀន ១១ករណី ឃាត់ខ្លួនជនសង្ស័យ ៣០នាក់។ ៤. កូវីដ ៦៦ករណី និងជាសះស្បើយ ៧១នាក់។ អ្នកឆ្លងសរុប ១១៩ ៣៥៨នាក់ អ្នកជាសះស្បើយ ១១៥ ៧៣០នាក់ អ្នកស្លាប់ ២ ៨៥០នាក់ ៥. បទល្មើសនឹងវិធានការសុខាភិបាលសរុប ១ករណី។ ឃាត់ខ្លួនអប់រំ និងពិន័យសរុប ២១នាក់ ឃាត់យានយន្ដ គ្មាន ពិន័យជាប្រាក់ ៤ ០០០ ០០០រៀល ចេញផ្សាយ ១២:១៥ ថ្ងៃទី១១ វិច្ឆិកា ២០២១
-
សុន្ទរកថាសម្ដេចតេជោ ក្នុងពិធីបើកកិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ានលើកទី២៧
