-
កាលពីថ្ងៃទី៩ វិច្ឆិកា អ្នកនាំពាក្យចិនដីគោកបាននិយាយថា “ឯករាជ្យភាពតៃវ៉ាន់” មានន័យស្មើនឹងការបាត់បង់សន្តិភាព!

-
ជនភៀសខ្លួនរាប់រយនាក់បានបោះជំរុំក្រោមអាកាសធាតុត្រជាក់ស្ទើរតែកកនៅបេឡារុស្ស បន្ទាប់ពីកងកម្លាំងសន្តិសុខប៉ូឡូញបានរារាំងមិនឱ្យឆ្លងកាត់ព្រំដែន

ជនភៀសខ្លួនរាប់រយនាក់បានបោះជំរុំក្រោមអាកាសធាតុត្រជាក់ស្ទើរតែកកនៅបេឡារុស្ស បន្ទាប់ពីកងកម្លាំងសន្តិសុខប៉ូឡូញបានរារាំងមិនឱ្យឆ្លងកាត់ព្រំដែន។ មន្ត្រីទីក្រុង Warsaw បានក្រើនរំលឹកថា ការគំរាមកំហែង “ប្រដាប់អាវុធ” អាចនឹងកើតមាននាពេលអនាគត។ ប៉ូឡូញចោទប្រកាន់បេឡារុស្សថា ជំរុញឱ្យមានការប្រឈមមុខដាក់គ្នាតាមរយៈការលើកទឹកចិត្តជនភៀសខ្លួនពីមជ្ឈិមបូព៌ា និងអាហ្រ្វិកឱ្យឆ្លងចូលទៅក្នុងទ្វីបអឺរ៉ុប ដើម្បីជាការសងសឹកចំពោះការដាក់ទណ្ឌកម្មរបស់ប្រទេសលោកខាងលិចមកលើប្រធានាធិបតីបេឡារុសលោក Alexander Lukashenko។ 📸 CGTN
-
“មេធាវីស្ម័គ្រចិត្តជួយការងារសង្គមទទួលបានការគោរពដឹងគុណពីអ្នកទទួលបានសេវា និងពីមហាជនទូទៅ”

-
ទឹកធ្លាក់ពើងស្រម៉ នៃភ្នំត្បែងមានជ័យដែនដីពិសិដ្ឋ

-
អ្នកកាន់សាសនាហិណ្ឌូរាប់ពាន់នាក់នៅបង់ក្លាដែស បានប្រមូលផ្តុំគ្នានៅប្រាសាទ Shri Shri Lokanath Brahmachari ក្នុងពិធីបុណ្យតមអាហារ “Rakher Upobash” របស់សាសនា ដើម្បីបួងសួងសុំឱ្យមានសុខភាពល្អ និងសុំពរជ័យ

-
របាយការណ៍នៅថ្ងៃទី៩ វិច្ឆិកា

១. គ្រោះថ្នាក់ចរាចរណ៍ ៩ករណី ស្លាប់ ៤នាក់ និងរបួសធ្ងន់ស្រាល ១២នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ១៥ករណី ឃាត់ខ្លួនជនសង្ស័យ ២៣នាក់។ ៣. គ្រឿងញៀន ១៥ករណី ឃាត់ខ្លួនជនសង្ស័យ ៣៧នាក់។ ៤. កូវីដ ៦៥ករណី និងជាសះស្បើយ ៦៨នាក់។ អ្នកឆ្លងសរុប ១១៩ ២៩២នាក់ អ្នកជាសះស្បើយ ១១៥ ៦៥៩នាក់ អ្នកស្លាប់ ២ ៨៤៥នាក់ ៥. បទល្មើសនឹងវិធានការសុខាភិបាលសរុប ១ករណី។ ឃាត់ខ្លួនអប់រំ និងពិន័យសរុប ២នាក់ ឃាត់យានយន្ដ គ្មាន ពិន័យជាប្រាក់ គ្មាន ចេញផ្សាយ ១២:២៥ ថ្ងៃទី១០ វិច្ឆិកា ២០២១
-
កូវីដ១៩នៅកម្ពុជា 🦠🇰🇭

-
ព្រះមហាក្សត្រ ស្តេចយាងបំពេញព្រះរាជកិច្ចនាសាធារណរដ្ឋបារាំង

-
បុប្ផាព្រៃនៅភ្នំខ្នងព្រះ ស្រុកវាលវែង ខេត្តពោធិ៍សាត់ 📍

-
៩ វិច្ឆិកា ២០២១

១. ក្រសួងពាណិជ្ជកម្ម បានកំណត់មុខទំនិញចំនួន១០មុខ ដែលមានសក្ដានុពលនាំចេញទៅចិន រួមមាន៖ ស្រូវ-អង្ករ ដំឡូងមី ចេក មៀនប៉ៃលិន ស្វាយ ស្វាយចន្ទី សាច់សត្វ ជ័រកៅស៊ូ ម្នាស់ និងម្រេច – ថ្មីៗ ២. តម្រូវការស្ករត្នោតដែលផលិតនៅខេត្តកំពង់ស្ពឺ ក្រោមស្លាកសមាគម បាន និងកំពុងមានតម្រូវការខ្ពស់នៅក្នុងស្រុក ជាពិសេសថែមទាំងអាចទទួលបានចំណែកទីផ្សារថ្មីបន្ថែមទៀតនៅឥណ្ឌា – AMS Economy ៣. រយៈពេល ១១ឆ្នាំ វិស័យកសិកម្មនៅកម្ពុជា ផ្តល់ការងារក្នុងស្រុករហូត ៦០% និងជួយដល់ផលិតផលក្នុងស្រុកសរុប ៣០% – រស្មីកម្ពុជា ៤. ក្រសួងការពារជាតិតៃវ៉ាន់ ព្រមានថាចិនមានសមត្ថភាពបិទខ្ទប់កំពង់ផែ និងអាកាសយានដ្ឋានសំខាន់ៗរបស់តៃវ៉ាន់ ដើម្បីកាត់ផ្តាច់ទំនាក់ទំនងដឹកជញ្ជូនសំខាន់ៗ – Asia Nikkei ៥. អ៉ីរ៉ង់បណ្តេញដ្រូនស៊ើបការណ៍របស់អាមេរិកចេញពីតំបន់ឈូងសមុទ្រ ដែលខ្លួនកំពុងធ្វើសមយុទ្ធយោធា – Reuters