-
សត្វក្ដាន់ milu ជាថនិកសត្វមានដើមកំណើតនៅប្រទេសចិន ហើយត្រូវបានគេបរបាញ់ស្ទើរតែផុតពូជក្នុងទសវត្សរ៍ឆ្នាំ១៩០០

អភិជនអង់គ្លេសម្នាក់ឈ្មោះ Herbrand Russel បានយកសត្វក្ដាន់ ១៨ក្បាលចុងក្រោយក្នុងពិភពលោក ទៅបង្កាត់ពូជនៅឯភូមិគ្រឹះរបស់ខ្លួននៅអង់គ្លេសក្នុងឆ្នាំ១៨៩០ ដែលនេះធ្វើឱ្យហ្វូងសត្វក្ដាន់កើនឡើងដល់ ២៥០ក្បាល។ ក្រោយមក សត្វក្តាន់ចំនួន ៣៨ក្បាលត្រូវបានចៅប្រុសរបស់គាត់បរិច្ចាគឱ្យចិនក្នុងឆ្នាំ១៩៨៥ ដើម្បីចាប់ផ្តើមការងារអភិរក្ស។ ឯកសារពាក់ព័ន្ធនឹងសត្វក្តាន់ milu ត្រូវបានរកឃើញនៅក្នុងសៀវភៅដែលបានសរសេរជាង ២ ០០០ឆ្នាំមុន។ ក្រុមអ្នកអភិរក្សកំពុងប្រឹងប្រែងធ្វើការងារ ដើម្បីបង្កើនចំនួន និងរក្សាប្រភេទសត្វក្ដាន់នេះក្នុងតំបន់ដីសើមនៅភាគកណ្តាលប្រទេសចិន។ សត្វក្តាន់ milu ដែលស្ទើរតែផុតពូជទៅហើយនោះ ឥឡូវមានចំនួនជាង ៩ ០០០ក្បាល រស់នៅក្នុងតំបន់អភិរក្សធម្មជាតិ និងតំបន់ព្រៃឈើរបស់ប្រទេសចិន។ 🎥 SCMP
-
“ពុំមានអ្វីមានតម្លៃជាងឯករាជ្យនោះទេ។ ឯករាជ្យជាមូលដ្ឋាននៃសេចក្តីថ្លៃថ្នូរ និងសុភមង្គលទាំងឡាយដ៏ទៃទៀតក្នុងជីវភាពនៃប្រជាជាតិនីមួយៗ” – នរោត្តម សីហនុ

-
កូវីដ១៩នៅកម្ពុជា 🦠🇰🇭

-
របាយការណ៍នៅថ្ងៃទី៨ វិច្ឆិកា

១. គ្រោះថ្នាក់ចរាចរណ៍ ៩ករណី ស្លាប់ ៣នាក់ និងរបួសធ្ងន់ស្រាល ១៥នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ១០ករណី ឃាត់ខ្លួនជនសង្ស័យ ១៩នាក់។ ៣. គ្រឿងញៀន ១៥ករណី ឃាត់ខ្លួនជនសង្ស័យ ៤៦នាក់។ ៤. កូវីដ ៦៧ករណី និងជាសះស្បើយ ៧២នាក់។ – អ្នកឆ្លងសរុប ១១៩ ២២៧នាក់ – អ្នកជាសះស្បើយ ១១៥ ៥៩១នាក់ – អ្នកស្លាប់ ២ ៨៤០នាក់ ៥. បទល្មើសនឹងវិធានការសុខាភិបាលសរុប គ្មាន។ ចេញផ្សាយ ១២:២០ ថ្ងៃទី៩ វិច្ឆិកា ២០២១
-
រាជធានីភ្នំពេញស្រស់ស្អាតថែមមួយកម្រិតទៀត 🥰

-
បង្ហាញអំពីអត្តសញ្ញាណរបស់ខ្មែរ ជាពិសេស បណ្តុះស្មារតីឱ្យប្អូនៗសិស្សានុសិស្ស ដែលជាទំពាំងស្នងឬស្សី

-
រដ្ឋាភិបាលកេនយ៉ា 🇰🇪 បានប្រកាសពីគ្រោះរាំងស្ងួតនៅក្នុងស្រុកចំនួន១០ ក្នុងចំណោមស្រុកទាំង៤៧ របស់ខ្លួន

-
អបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៨ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា

ថ្ងៃនេះ គឺជាថ្ងៃដែលប្រទេសកម្ពុជា ត្រូវប្រារព្ធខួបអនុស្សាវរីយ៍លើកទី៦៨ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា(៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០២១)ដែលកម្ពុជាទទួលបានឯករាជ្យ ពីអាណានិគមនិយមបារាំង ស្របជាមួយនឹងខួប៦៨ឆ្នាំ នៃការបង្កើតកងយោធពលខេមរភូមិន្ទផងដែរ។ ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា បានរំលឹកឱ្យឃើញពីព្រះរាជបេសកកម្មដើម្បីជាតិមាតុភូមិ និងប្រជារាស្ត្រខ្មែររបស់ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះបិតាឯករាជ្យជាតិ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណយ៉ាងក្លៀវក្លាបំផុតធ្វើការតស៊ូក្នុងក្របខ័ណ្ឌនៃព្រះរាជបូជនីកិច្ច ដើម្បីទាមទារឯករាជ្យដ៏ពិតប្រាកដនៅកម្ពុជា៕ ប្រភព៖ SPM
-
៨ វិច្ឆិកា ២០២១

១. ៩ខែ ឆ្នាំ២០២១ ចំណូលពីឧស្សាហកម្មយានយន្ត និងគ្រឿងចក្រនៅកម្ពុជាមាន ២ ៨៨២លានរៀល គ្របដណ្ដប់ ៤១,៩% នៃចំណូលពន្ធគយសរុប ខណៈការវិនិយោគពីក្រុមហ៊ុននាំចូល និងចែកចាយរថយន្តកើនឡើង – ថ្មីៗ ២. គម្រោងសាងសង់ទីលានតេជោ ទំហំជាងពីរម៉ឺនម៉ែត្រក្រឡា នៅតាមឆ្នេរសមុទ្រក្រុងព្រះសីហនុ គ្រោងបញ្ចប់ត្រឹមថ្ងៃទី២០ វិច្ឆិកាខាងមុខនេះ – រស្មីកម្ពុជា ៣. ក្រៅពីចិន និងកូរ៉េខាងត្បូង កម្ពុជាមានទិសដៅបន្តចរចាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីជាមួយសហភាពសេដ្ឋកិច្ចអឺរ៉ុបអាស៊ី រុស្សី អង់គ្លេស អាមេរិក ជប៉ុន ម៉ុងហ្គោលី និងឥណ្ឌា- កោះសន្តិភាព ៤. ក្រុមតាលីបង់ បានតែងតាំងសមាជិកចំនួន៤៤នាក់របស់ខ្លួននៅក្នុងមុខនាទីសំខាន់ៗជាអភិបាលខេត្ត និងមេប៉ូលិសនៅទូទាំងប្រទេស ខណៈបញ្ហាសន្តិសុខ និងវិបត្តិសេដ្ឋកិច្ចកំពុងកើនឡើង – Reuters ៥. រូបភាពផ្កាយរណប៖ យោធាចិនកំពុងប្រើរូបក្លែងក្លាយនៃនាវាផ្ទុកយន្តហោះអាមេរិក នៅកន្លែងសាកល្បងអាវុធលើវាលខ្សាច់ភាគខាងលិចដាច់ស្រយាលមួយ – Bloomberg
-
រដ្ឋមន្ត្រីការបរទេស និងជារដ្ឋមន្ត្រីកិច្ចការនារីអូស្ត្រាលី Marise Payn ថា កម្ពុជាមានការអភិវឌ្ឍន៍យ៉ាងខ្លាំង និងបានគោរពវាយតម្លៃខ្ពស់ចំពោះ វិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ របស់កម្ពុជា
