-
ស្រលាញ់ជាតិ ត្រូវស្គាល់ទឹកដី

-
របាយការណ៍នៅថ្ងៃទី៣ វិច្ឆិកា

១. គ្រោះថ្នាក់ចរាចរណ៍ ៦ករណី ស្លាប់ ៩នាក់ និងរបួសធ្ងន់ស្រាល ៦នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ១៥ករណី ឃាត់ខ្លួនជនសង្ស័យ ១៦នាក់។ ៣. គ្រឿងញៀន ១៥ករណី ឃាត់ខ្លួនជនសង្ស័យ ២៥នាក់។ ៤. កូវីដ ៨៣ករណី និងជាសះស្បើយ ៩៦នាក់។ អ្នកឆ្លងសរុប ១១៨ ៨៧០នាក់ អ្នកជាសះស្បើយ ១១៥ ២០៧នាក់ អ្នកស្លាប់ ២ ៨១៣នាក់ ៥. បទល្មើសនឹងវិធានការសុខាភិបាលសរុប គ្មាន។ ចេញផ្សាយ ១២:១៥ ថ្ងៃទី៤ វិច្ឆិកា ២០២១
-
កូវីដ១៩នៅកម្ពុជា 🦠🇰🇭

-
ព្រឹត្តិការណ៍អមនៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ មានការប្រគំតន្ត្រី ការសម្ដែងទស្សនីយភាពសិល្បៈចម្រុះ របាំបុរាណ សហសម័យ មហោស្រពភាពយន្ត ការតាំងពិព័រណ៌រូបថត និងស្នាដៃសិល្បៈជាច្រើន

ព្រឹត្តិការណ៍អមនៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ មានការប្រគំតន្ត្រី ការសម្ដែងទស្សនីយភាពសិល្បៈចម្រុះ របាំបុរាណ សហសម័យ មហោស្រពភាពយន្ត ការតាំងពិព័រណ៌រូបថត និងស្នាដៃសិល្បៈជាច្រើន ក្នុងគោលបំណងជំរុញទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ការចែករំលែកបទពិសោធន៍ ការផ្លាស់ប្ដូរ ការយល់ដឹងអំពីភាពផ្សេងគ្នា និងការរួមបញ្ចូលគ្នាវប្បធម៌នៃវប្បធម៌អាស៊ី និងអឺរ៉ុប។ កម្មវិធីតាំងពិព័រណ៍វប្បធម៌ ក្រោមប្រធានបទ “អាស៊ី និងអឺរ៉ុប ចំណងវប្បធម៌ Asia and Europe: Cultures Connect” នឹងប្រព្រឹត្តទៅពីថ្ងៃទី២២-២៦ វិច្ឆិកា ២០២១ នៅសារមន្ទីរជាតិភ្នំពេញ៕ឭ TikTok: tiktok.com/@apsaramediaservices
-
ក្រុមហ៊ុន Pfizer Inc រំពឹងថា ការលក់វ៉ាក់សាំងកូវីដ១៩ ដែលខ្លួនបានបង្កើតជាមួយដៃគូអាល្លឺម៉ង់ BioNTech ក្នុងឆ្នាំ២០២១ នេះនឹងឈានដល់ ៣៦ពាន់លានដុល្លារ

ក្រុមហ៊ុន Pfizer Inc រំពឹងថា ការលក់វ៉ាក់សាំងកូវីដ១៩ ដែលខ្លួនបានបង្កើតជាមួយដៃគូអាល្លឺម៉ង់ BioNTech ក្នុងឆ្នាំ២០២១ នេះនឹងឈានដល់ ៣៦ពាន់លានដុល្លារ ហើយនឹងកើនឡើងប្រមាណ ២៩ពាន់លានដុល្លារទៀតនៅឆ្នាំ ២០២២។ ក្រុមហ៊ុននេះកំពុងស្វែងរកការចុះហត្ថលេខាលើកិច្ចព្រមព្រៀងវ៉ាក់សាំងបន្ថែមទៀតជាមួយបណ្តាប្រទេសកំពុងអភិវឌ្ឍន៍នានា ដែលអាចជំរុញការលក់ឱ្យកើនឡើងកាន់តែខ្ពស់នៅឆ្នាំក្រោយ។ យ៉ាងណាក្ដី នាយកប្រតិបត្តិ Albert Bourla មានការព្រួយបារម្ភដល់ប្រទេសដែលមានប្រាក់ចំណូលទាប និងមធ្យម ចំពោះការបញ្ជាទិញវ៉ាក់សាំងនៅឆ្នាំក្រោយ ឬអាចនឹងទិញយឺតជាងប្រទេសអ្នកមាន។ ក្រុមហ៊ុន Pfizer រំពឹងថានឹងចែកចាយវ៉ាក់សាំងរបស់ខ្លួនយ៉ាងហោចណាស់ ១ពាន់លានដូសនៅប្រទេស ដែលមានប្រាក់ចំណូលទាប និងមធ្យមនៅឆ្នាំក្រោយ។ ប្រភព៖ Reuters
-
បឹងទន្លេសាប ត្រូវបានកំណត់ជាឋបនីយជីវមណ្ឌល ដោយអង្គការ UNESCO នៅឆ្នាំ១៩៩៧ ដោយក្នុងនោះមានបឹងទន្លេសាប និងតំបន់ទំនាបលិចទឹក

ឋបនីយជីវមណ្ឌលបឹងទន្លេសាប មានទំហំប្រមាណជា ១ ៤៨១ ២៥៧ ហិកតា ស្ថិតនៅក្នុងភូមិសាស្រ្តខេត្តកំពង់ធំ សៀមរាប បាត់ដំបង ពោធិ៍សាត់ និងកំពង់ឆ្នាំង។ ឋបនីយជីវមណ្ឌលបឹងទន្លេសាបមានតំបន់ស្នូល៣ គឺតំបន់រ៉ាមសារព្រែកទាល់ រ៉ាមសារបឹងទន្លេឆ្មារ និងរ៉ាមសារស្ទឹងសែន ព្រមទាំងមានប្រភេទសត្វស្លាបទឹកប្រមាណជាង ២២៥ប្រភេទ មច្ចាជាតិ១៧៥ ថនិកសត្វ៤៦ ល្មូន៤២ និងរុក្ខជាតិ២០០។ ប្រភព៖-ក្រសួងបរិស្ថាន
-
សំណង់ស្ថាបត្យកម្មបុរាណ និងរុក្ខជាតិបៃតងចម្រុះនៅវត្តរាជបូណ៌

-
កម្ពុជាបើកដំណើរការអាជីវកម្ម បៀរហ្កាឌិនឡើងវិញ នៅទូទាំងប្រទេស

-
៣ វិច្ឆិកា ២០២១

១. រាជរដ្ឋាភិបាលថៃបានយល់ស្របឱ្យកម្ពុជានាំយកវ៉ាក់សាំងចូលទៅថៃ ចំណែកការចាក់វ៉ាក់សាំងជាតួនាទីរបស់ភាគីថៃ ដោយមានខាងកម្ពុជាសង្កេតការណ៍ – AMS Central ២. ក្រុមគុនល្បុក្កតោកម្ពុជា បានឈ្នះ មេដាយមាសចំនួន ៣ និងប្រាក់ចំនួន ២ទៀត ពីការប្រកួតកីឡាយុទ្ធគុនចម្រុះពិភពលោក ដែលមានចំនួន ១២ប្រទេសចូលរួម – ភ្នំពេញបុស្តិ៍ ៣. រោងចក្រថាមពលពន្លឺព្រះអាទិត្យចំនួន ៧ ដែលមានកំលាំង ៤៩៥មេហ្គាវ៉ាត់ នឹងដំណើរការក្នុងឆ្នាំ២០២៣ ដោយបង្កើនការផ្គត់ផ្គង់ប្រភពថាមពលបានដល់ ២០% នៃសមត្ថភាពផលិតសរុបរបស់ខ្លួន – ខ្មែរថាមស៍ ៤. អគ្គរដ្ឋទូតបារាំងប្រចាំអូស្ត្រាលីលោក Jean-Pierre Thebault ថារដ្ឋាភិបាលអូស្ត្រាលីបានកុហក ពេលសម្រេចចិត្តលុបចោលភ្លាមៗនូវគម្រោងទិញនាវាមុជទឹកជាមួយទីក្រុងប៉ារីស ដើម្បីស្រវាយកនាវាមុជទឹកនុយក្លេអ៊ែរអាមេរិក – Reuters ៥. យ៉ាងហោចណាស់មនុស្ស ២៥នាក់បានស្លាប់ និងជាង ៥០នាក់បានរងរបួស ក្រោយខ្មាន់កាំភ្លើងបានវាយប្រហារមន្ទីរពេទ្យយោធាដ៏ធំបំផុតរបស់អាហ្វហ្កានីស្ថាន បន្ទាប់ពីការផ្ទុះដ៏ខ្លាំងចំនួន ២ នៅកណ្តាលទីក្រុងកាប៊ុល – BBC
-
ប្រធានាធិបតីអាមេរិកលោក Biden កំពុងប្រឈមនឹងការរិះគន់ចំពោះការហោះហើរដោយយន្តហោះឯកជន និងក្បួនដង្ហែររថយន្តចំនួន ៨៥គ្រឿងឆ្លងកាត់ទីក្រុងរ៉ូម នៅមុនសន្និសីទ COP26 ស្តីពីការប្រែប្រួលអាកាសធាតុរបស់អ.ស.ប

ដានកាបូនសរុបរបស់ប្រជាជនទូទៅគឺប្រមាណ ៨តោនក្នុង១ឆ្នាំ ខណៈដានកាបូនដែលបញ្ចេញដោយយន្តហោះឯកជនចំនួន ៤០០គ្រឿងគឺសរុបប្រមាណ ១៣ ០០០តោន។ Monica Lennon អ្នកនាំពាក្យរបស់ Labour Net Zero បាននិយាយថា “ការហោះហើរដោយយន្តហោះឯកជន ខណៈពេលដែលអះអាងថាខ្លួនយកចិត្តទុកដាក់ខ្លាំងចំពោះការដោះស្រាយភាពអាសន្នផ្នែកអាកាសធាតុ គឺជាការលាក់ពុត។ នេះជាលើកទី២ហើយដែលលោក Biden រងការរិះគន់ដោយសារ COP26។ ឃ្លា “Sleepy Joe” កំពុងមានភាពល្បីល្បាញនៅលើ Twitter បន្ទាប់ពីអ្នកសារព័ត៌មានថតបានទិដ្ឋភាពលោក Biden ស្ទើរតែគេងលក់ក្នុងអំឡុងពេលសុន្ទរកថាបើក COP26 ។ លោក Biden បានរិះគន់រុស្ស៊ី និងចិនចំពោះការមិនចូលរួម COP26 ដោយផ្ទាល់ ដោយនិយាយថាពួកគេបានសាង “កំហុសដ៏ធំមួយ” ។ ចុះការគេងលក់ក្នុងពេលប្រជុំ មិនមែនជាកំហុសធំទេឬ? តើការប្រជុំតាមវីដេអូដែលអាចសន្សំសំចៃថាមពល និងការពារការឆ្លងជម្ងឺកូវីដពិតជា “កំហុស” មែនឬ? ប្រភព៖ PandaPaws 🐾