-
២% នៃទ្រព្យសម្បត្តិរបស់ Elon Musk នឹងជួយដោះស្រាយបញ្ហាកង្វះស្បៀងអាហារនៅទូទាំងពិភពលោក

នាយកអង្គការស្បៀងអាហារពិភពលោក WFP របស់អង្គការសហប្រជាជាតិលោក David Beasley បានលើកឡើងថា ២% នៃទ្រព្យសម្បត្តិរបស់ Elon Musk នឹងជួយដោះស្រាយបញ្ហាកង្វះស្បៀងអាហារនៅទូទាំងពិភពលោក និងជួយសង្គ្រោះមនុស្សជាង ៤២លាននាក់ពីភាពអត់ឃ្លាន។ លោក Elon Musk ក៏បានតបថា គាត់នឹងលក់ភាគហ៊ុនរបស់ Tesla ហើយបរិច្ចាគលុយភ្លាមៗ បើអង្គការ WPF អាចពណ៌នាថាទឹកប្រាក់ ៦ពាន់លានដុល្លារ នឹងដោះស្រាយបញ្ហានេះដោយរបៀបណា ព្រមទាំងមានបញ្ជីចំណាយមួយមានតម្លាភាពជូនសាធារណជន។ អ្នកលេងអ៉ីនធឺណិតចិនជាច្រើនបានរិះគន់ចំពោះការពិភាក្សាអំពីបញ្ហាពិភពលោកនេះ។ គេថាលុយតែមួយមុខមិនអាចដោះស្រាយភាពអត់ឃ្លាន ឬភាពក្រីក្របានឡើយ ព្រោះការអប់រំ ហេដ្ឋារចនាសម្ព័ន្ធ និងការអភិវឌ្ឍន៍ជនបទទើបជាដំណោះស្រាយពិតប្រាកដ។ តើអ្នកគិតថា Elon Musk ចោទសួរត្រូវឬទេ? តើលុយ ២% របស់គាត់ពិតជាអាចដោះស្រាយបញ្ហាបានទាំងស្រុងឬ? ប្រភព៖ Panda Paws
-
ខេត្តព្រះសីហនុដែលមានឆ្នេរស្អាតបំផុតនៅលើពិភពលោក និងកំពុងក្លាយជាតំបន់សេដ្ឋកិច្ចគំរូពហុបំណងរបស់កម្ពុជា

-
ស្វែងយល់ពីច្បាប់

-
នៅកម្ពុជាធ្លាប់មាន សត្វរមាំងប្រភេទ Cervus Siamensis ច្រើន តែចំនួនត្រូវបានធ្លាក់ចុះជាបន្តបន្ទាប់ ដោយសារតែកត្តាគំរាមកំហែងផ្សេងៗដូចជា ការបរបាញ់ ដាក់អន្ទាក់ និងការបាត់បង់ទីជម្រក

-
គុណតម្លៃរបស់ឆ្មាំព្រៃយើង

រក្សាឱ្យបាននូវសុខភាពមាំមួន និងសុភមង្គលក្នុងគ្រួសារ វិជ្ជាជីវៈ ឧស្សាហ៍ព្យាយាម ចិត្តទូលាយ មានភាពថ្លៃថ្នូរ ទន់ភ្លន់តែមិនទន់ជ្រាយ ចេះបត់បែន លះបង់ មានគណនេយ្យភាព ប្រកាន់ខ្ជាប់នូវភាពត្រឹមត្រូវ យុត្តិធម៌ ឧត្តមភាព និងការអភិវឌ្ឍសមត្ថភាព មានសច្ចភាពចំពោះប្រវត្តិសាស្ត្រខ្មែរ និងមោះមុតចំពោះជាតិ មាតុភូមិ និងប្រជាជន ✍🏽 SSA
-
របាយការណ៍នៅថ្ងៃទី២ វិច្ឆិកា

-
កូវីដ១៩នៅកម្ពុជា 🦠🇰🇭

-
ព្រៃប្រស់នាចុងខែវស្សា 🇰🇭

-
ធ្លាប់ជាអ្នកបំពុលបរិស្ថានធំជាងគេ ចក្រភពអង់គ្លេសឥឡូវនេះព្យាយាមដឹកនាំការប្រយុទ្ធនឹងបម្រែបម្រួលអាកាសធាតុ

រដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី Boris Johnson បានប្រកាសបញ្ចប់ការលក់រថយន្តប្រើសាំង និងប្រេងម៉ាស៊ូតទាំងអស់ត្រឹមឆ្នាំ២០៣០ បញ្ចប់ការប្រើប្រាស់រោងចក្រថាមពលធ្យូងថ្ម និងឧស្ម័នធម្មជាតិទាំងអស់នៅឆ្នាំ២០៣៥ និងបញ្ចប់ការលក់ប្រព័ន្ធកំដៅផ្ទះដែលប្រើដោយឥន្ធនៈផូស៊ីលទាំងអស់ត្រឹមឆ្នាំ២០៣៥។ បុន្តែការប្រឆាំងដោយប្រជាជនតាមមូលដ្ឋានបានរារាំងការអភិវឌ្ឍនៃរោងចក្រអគ្គិសនីតួប៊ីនខ្យល់នៅលើដីគោក។ មួយវិញទៀត ខ្យល់បក់ខ្សោយនៅសមុទ្រខាងជើងឆ្នាំនេះ បានបង្ខំឱ្យអង់គ្លេសបើកដំណើររោងចក្រអគ្គិសនីធ្យូងថ្មមួយចំនួនឡើងវិញ។ ការភ័យខ្លាចអំពីស្តុកបម្រុងថាមពល បានធ្វើឱ្យអង់គ្លេសកំពុងពិចារណាលើការអនុញ្ញាតខួងអណ្ដូងថ្មី នៅតំបន់កំណប់ប្រេងដ៏ធំនៅខាងសមុទ្រខាងជើងប្រទេស។ ឥឡូវនេះក៏មានសំណើបើកអណ្ដូងរ៉ែធ្យូងថ្មថ្មីនៅភាគពាយព្យនៃប្រទេស ដែលវិធានការទាំងនេះអាចនឹងប៉ះពាល់ដល់គោលដៅរបស់អង់គ្លេស ។ ប្រភព៖ New York Times
-
“ស្រលាញ់ជាតិ ត្រូវស្គាល់ទឹកដី”
