-
ក្រុមផ្តាច់ខ្លួនពីទីបេ, ស៊ីនជាំង និងហុងកុងដែលទទួលបានការឧបត្ថម្ភពីអាមេរិក កំពុងកំណត់គោលដៅលើព្រឹត្តិការណ៍កីឡាអូឡាំពិកឆ្នាំ ២០២២ នៅទីក្រុងប៉េកាំង!

“អាមេរិកលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសដែលអាមេរិកបានកំណត់ជាគោលដៅ តាមរយៈរៀបចំឱ្យមានការសហការរវាង CIA និងអង្គការក្រៅរដ្ឋាភិបាល NED – National Endowment for Democracy ដើម្បីផ្លាស់ប្តូររបបគ្រប់គ្រងនៅក្នុងប្រទេសគោលដៅ។” សូមស្តាប់ការបកស្រាយរបស់លោក Brian Berletic ដែលជាអតីតកងម៉ារីនអាមេរិក និងបច្ចុប្បន្នជាអ្នកស្រាវជ្រាវ និងនិពន្ធផ្នែកភូមិសាស្ត្រនយោបាយ ២ វិច្ឆិកា ២០២១ 👉 ទស្សនាវីដេអូ៖ https://fb.watch/90P1LgIUgZ/
-
បម្រែបម្រួលអាកាសធាតុកំពុងធ្វើឱ្យទឹកជំនន់ និងភ្លៀងធ្លាក់កើតឡើងកាន់តែញឹកញាប់ និងកាន់តែមានគ្រោះថ្នាក់ជាងមុន

-
សម្តេចតេជោ ហ៊ុន សែន ថ្លែងសារពិសេស ពាក់ព័ន្ធការប្រើប្រាស់កាតវ៉ាក់សាំងថតចម្លងរបស់កុមារនៅសាលារៀន

-
របាយការណ៍នៅថ្ងៃទី១ វិច្ឆិកា

១. គ្រោះថ្នាក់ចរាចរណ៍ ១៣ករណី ស្លាប់ ៥នាក់ និងរបួស ១៣នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ១៥ករណី ឃាត់ខ្លួនជនសង្ស័យ ១៦នាក់។ ៣. គ្រឿងញៀន ១៦ករណី ឃាត់ខ្លួនជនសង្ស័យ ៣៥នាក់។ ៤. កូវីដ ៨៩ករណី និងជាសះស្បើយ ១១៥នាក់។ អ្នកឆ្លងសរុប ១១៨ ៧០២នាក់ អ្នកជាសះស្បើយ ១១៥ ០១៧នាក់ អ្នកស្លាប់ ២ ៨០០នាក់ ៥. បទល្មើសនឹងវិធានការសុខាភិបាលសរុប គ្មាន។ ចេញផ្សាយ ១២:១៥ ថ្ងៃទី២ វិច្ឆិកា ២០២១
-
កូវីដ១៩នៅកម្ពុជា 🦠🇰🇭

-
កម្ពុជាគាំទ្រដល់សកម្មភាពសម្រាប់គំនិតផ្តួចផ្តើមរក្សាសន្តិភាពបូក របស់ អគ្គលេខាធិការ UN

នៅក្នុងរយៈពេលជាង១៥ឆ្នាំចុងក្រោយនេះ កម្ពុជាពិតជាមានមោទនភាពណាស់ ដែលរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានសម្រេចចិត្តដ៏សំខាន់ចំពោះមុខប្រវត្តិសាស្ត្រជាតិ និងប្រជាពលរដ្ឋកម្ពុជាទាំងមូល ក្នុងការរួមចំណែកវិស័យរក្សាសន្តិភាព ដែលបានបង្ហាញពីឆន្ទៈមោះមុតរបស់កម្ពុជា សម្តែងពីសាមគ្គីភាពអន្តរជាតិ រួមវិភាគទានដល់កិច្ចប្រឹងប្រែងរបស់សហគមន៍អន្តរជាតិ ដើម្បីបុព្វហេតុ សន្តិភាព សន្តិសុខ និងមនុស្សធម៌នៅលើលោក។ “កម្ពុជាគាំទ្រដល់សកម្មភាពសម្រាប់គំនិតផ្តួចផ្តើមរក្សាសន្តិភាពបូក របស់ អគ្គលេខាធិការ UN ហើយកម្ពុជាគាំទ្ររបៀបវារៈស្តីពីស្រ្តី សន្តិភាព និងសន្តិសុខ ដែលនឹងធ្វើសមាហរណកម្មទស្សនៈវិស័យយេនឌ័រដ៏មានអត្ថន័យ ទៅក្នុងប្រតិបត្តិការរក្សាសន្តិភាពនានា”។ ✍🏽 Tea Banh
-
ឃើញវាលស្រែ និងដើមត្នោត នឹកស្រុកកំណើត 🇰🇭

-
ទិដ្ឋភាពនៃការធ្វើដំណើរតាមរយៈផ្លូវជាតិលេខ៦ ពីខេត្តសៀមរាបទៅកាន់រាជធានីភ្នំពេញក្នុងអំឡុងរដូវវស្សា ខែតុលា ឆ្នាំ២០០១

-
១ វិច្ឆិកា ២០២១

១. រាជធានីភ្នំពេញនឹងដាក់ឱ្យដំណើរការ សាកល្បងសេវាដឹកជញ្ជូនសាធារណៈរថយន្តក្រុង និងកាណូតឡើងវិញ ចាប់ពីថ្ងៃទី២ វិច្ឆិកា – រស្មីកម្ពុជា ២. ព្រលានយន្តហោះអន្តរជាតិតារាសារគរ ត្រៀមបើកជើងហោះហើរក្នុងស្រុក ក្នុងតំបន់ និងអន្តរជាតិ ពិសេសតភ្ជាប់ពីខេត្តសៀមរាបអង្គរ ដែលនឹងចាប់ផ្តើមដំណើរការនៅខែមករា ឆ្នាំ២០២២ – រស្មីកម្ពុជា ៣. ១០ខែ ឆ្នាំ២០២១នេះ កម្ពុជានាំចេញកសិផលទៅក្រៅប្រទេសបាន ៦.៤លានតោន ដែលមានតម្លៃ ៤ពាន់លានដុល្លារ ទៅកាន់ទិសដៅ ៦៨ប្រទេស កើនឡើង ៨៧,៥% – AMS Economy ៤. អាមេរិកបានបង្ហាញការបារម្ភយ៉ាងខ្លាំងអំពីរបាយការណ៍ទាក់ទងកងកម្លាំងយោធាមីយ៉ាន់ម៉ា ដែលបានធ្វើសកម្មភាពរំលោភសិទ្ធិប្រជាជននៅរដ្ឋឈិន ខណៈផ្ទះជាង ១០០ខ្នង និងព្រះវិហារគ្រិស្តសាសនាត្រូវបានបំផ្លាញ – Reuters ៥. អូស្ត្រាលីនៅ បានប្រកាសទទួលស្គាល់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ Sinopharm របស់ចិន និងវ៉ាក់សាំងឥណ្ឌា COVAXIN ដើម្បីត្រួសត្រាយផ្លូវទទួលអ្នកដំណើរមកពីអន្តរជាតិឡើងវិញ – ABC
-
យន្តហោះទម្លាក់គ្រាប់បែករបស់កងទ័ពអាកាសអាមេរិក អមដោយយន្តហោះចម្បាំងសម្ព័ន្ធមិត្តដែលរួមមានទាំងអ៊ីស្រាអែល បានហោះហើរលើផ្លូវទឹកសំខាន់ៗនៅមជ្ឈិមបូព៌ា

យន្តហោះទម្លាក់គ្រាប់បែករបស់កងទ័ពអាកាសអាមេរិក អមដោយយន្តហោះចម្បាំងសម្ព័ន្ធមិត្តដែលរួមមានទាំងអ៊ីស្រាអែល បានហោះហើរលើផ្លូវទឹកសំខាន់ៗនៅមជ្ឈិមបូព៌ា ដែលជាកន្លែងនាវាកងទ័ពជើងទឹកអាមេរិក និងអ៉ីរ៉ង់ប្រឈមមុខដាក់គ្នា។ យន្តហោះធុន B-1B Lancer ហោះឆ្លងកាត់ឈូងសមុទ្រពែរក្ស ច្រក Bab al-Mandeb ព្រែកជីកស៊ុយអេ និងឈូងសមុទ្រ Oman ក៏ដូចជាច្រកសមុទ្រ Hormuz ដែលជាចំណុចទាញប្រេងដ៏ធំមួយដែលអ៉ីរ៉ង់ចាត់ទុកថាជាតំបន់យុទ្ធសាស្ត្រ។ មេបញ្ជាការ Centcom លោកឧត្តមសេនីយ៍ Frank McKenzie ប្រមុខកងកម្លាំងអាមេរិកនៅមជ្ឈិមបូព៌ា បាននិយាយថា៖ “ការត្រៀមខ្លួនខាងយោធាសម្រាប់ភាពអាសន្ន ឬបេសកកម្មណាមួយ រាប់ទាំងការឆ្លើយតបវិបត្តិចំពោះសមយុទ្ធពហុភាគី និងការល្បាតក្នុងរយៈពេលមួយថ្ងៃបែបនេះ អាចធ្វើទៅបាន គឺអាស្រ័យទៅលើទំនុកចិត្តនៃភាពជាដៃគូ”។ ការល្បាតក្នុងតំបន់ដែលជាប្រតិបត្តិការលើកទីប្រាំរបស់ Centcom នៅឆ្នាំនេះ ធ្វើឡើងស្របពេលដែលកិច្ចពិភាក្សាក្នុងគោលបំណងស្តារឡើងវិញនូវកិច្ចព្រមព្រៀងឆ្នាំ ២០១៥ ដើម្បីកំណត់កម្មវិធីនុយក្លេអ៊ែររបស់អ៉ីរ៉ង់ ត្រូវបានជាប់គាំង។ ប្រភព៖ CNA