-
“ទម្លាប់ថ្មី និងទម្លាប់ស្អាត” មិនត្រឹមតែសំដៅដល់ទម្លាប់ការទុកដាក់សំរាមឱ្យបានត្រឹមត្រូវប៉ុណ្ណោះទេ តែជាការជំរុញ និងការលើកកម្ពស់ការរស់នៅដោយស្មារតីប្រុងប្រយ័ត្ន និងការបំពេញការងារ

“ទម្លាប់ថ្មី និងទម្លាប់ស្អាត” មិនត្រឹមតែសំដៅដល់ទម្លាប់ការទុកដាក់សំរាមឱ្យបានត្រឹមត្រូវប៉ុណ្ណោះទេ តែជាការជំរុញ និងការលើកកម្ពស់ការរស់នៅដោយស្មារតីប្រុងប្រយ័ត្ន និងការបំពេញការងារ ការប្រកបវិជ្ជាជីវៈផ្សេងៗឱ្យមានប្រសិទ្ធភាពក្នុងពេលកូវីដ១៩។ នេះជាការលើកឡើងរបស់ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាសហស្ថាបនិកនៃគម្រោងស្អាត លោក ហ៊ុន ម៉ានី ក្នុងកម្មវិធីបើកយុទ្ធនាការភ្នំពេញស្អាត ២០២១ ក្រោមប្រធានបទ “ទម្លាប់ថ្មី ទម្លាប់ស្អាត” នៅព្រឹកថ្ងៃទី០១ វិច្ឆិកា ២០២១ តាមរយៈប្រព័ន្ធវីដេអូ។ ប្រភព៖ UYFC
-
គណបក្សប្រជាធិបតេយ្យសេរីជប៉ុន ហៅកាត់ថា LDP បានបន្តរក្សាអាសនៈភាគច្រើននៅក្នុងសភាជាន់ទាប ក្នុងការបោះឆ្នោតសកលកាលពីថ្ងៃទី៣១ តុលាកន្លងទៅ

សម្ព័ន្ធគណបក្សកាន់អំណាចកាន់កាប់អាសនៈនៅសភាជាន់ទាបសរុប ២៩៣ ក្នុងចំណោម ៤៦៥អាសនៈសរុប ដោយក្នុងនោះគណបក្ស LDP ឈ្នះបានអាសនៈសរុប ២៦១។ ដោយឡែក គណបក្សប្រជាធិបតេយ្យរដ្ឋធម្មនុញ្ញ នៅតែជាគណបក្សប្រឆាំងដ៏ធំជាងគេដដែល ដោយរក្សាបាននូវអាសនៈចំនួន ៩៦។ ទោះបីជាគណបក្ស LDP ឈ្នះឆ្នោតក្នុងប្រព័ន្ធសមាមាត្រក្ដី អគ្គលេខាធិការគណបក្ស លោក Akira Amari សម្រេចលាលែងពីតំណែង ក្រោយពេលដែលលោកបានចាញ់ឆ្នោតក្នុងមណ្ឌលរបស់ខ្លួន។ ប្រភព៖ NHK News
-
មេដឹកនាំកំពូលតាលីបង់ Haibatullah Akhudzada បានថ្លែងសេចក្ដីថ្លែងការណ៍ទៅកាន់អ្នកគាំទ្រនៅទីក្រុង Kandahar ប្រទេសអាហ្វហ្គានីស្ថាន

មេដឹកនាំកំពូលតាលីបង់ Haibatullah Akhudzada បានថ្លែងសេចក្ដីថ្លែងការណ៍ទៅកាន់អ្នកគាំទ្រនៅទីក្រុង Kandahar ប្រទេសអាហ្វហ្គានីស្ថាន កាលពីថ្ងៃអាទិត្យដែលជាការបង្ហាញខ្លួនជាសាធារណៈលើកដំបូងរបស់លោករាប់ចាប់តាំងពីឡើងធ្វើជាមេដឹកនាំក្រុមនេះក្នុងឆ្នាំ២០១៦។ តាមសារសំឡេងដែលបានចែកចាយដោយប្រព័ន្ធផ្សព្វផ្សាយបណ្តាញសង្គមលោកនិយាយថា៖ សូមព្រះជាម្ចាស់ប្រទានពរដល់ប្រជាជនអាហ្វហ្គានីស្ថានដែលត្រូវបានសង្កត់សង្កិន និងបានតស៊ូប្រយុទ្ធនឹងពួកក្បត់ជាតិនិងអ្នកជិះជាន់អស់រយៈពេល២០ ឆ្នាំ និងបានបន់ស្រន់ដល់ទុក្ករបុគ្គលតាលីបង់ យុទ្ធជនដែលរងរបួស និងសុំភាពជោគជ័យដល់មន្ត្រីដែលពាក់ព័ន្ធនឹងការសាកល្បងដ៏ធំនៃការកសាងអេមីរ៉ាតអ៉ីស្លាមនៃអាហ្វហ្គានីស្ថានឡើងវិញ។ ប្រភព៖ CNA
-
សម្តេចតេជោ៖ ការធ្វើវិសោធនកម្ម រដ្ឋធម្មនុញ្ញ គឺដើម្បីការពារជាតិ និងបញ្ចៀសការជ្រៀតជ្រែកពីបរទេស

-
សម្តេចតេជោ៖ ខ្មែរយើងមានទស្សនវិទូ សេដ្ឋវិទូ តែក៏មានអាល្ងង់ទូដែរ! ខ្ញុំមិនចង់ឱ្យខ្មែរយើងក្លាយជាអាល្ងង់ទូទេ ខ្ញុំចង់ឱ្យខ្មែរមានការចេះដឹង!

-
កម្ពុជាអនុញ្ញាតឱ្យរៀបការលក្ខណៈទ្រង់ទ្រាយតូច និងគោរពតាមវិធានសុខាភិបាល

-
សម្តេចតេជោកោតសរសើរមន្រ្តីថ្នាក់ក្រោមជាតិទូទាំងប្រទេសដែលស៊ូលំបាកបម្រើប្រជាជន!

-
ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោនៅថ្ងៃទី១ វិច្ឆិកា ២០២១

១. កម្ពុជាកំពុងពិភាក្សាគ្នាដើម្បីយកវ៉ាក់សាំងទៅចាក់ជូនពលករខ្មែរកំពុងធ្វើការនៅប្រទេសថៃ ២. កម្ពុជាស្ថិតក្នុងស្ថានភាពរឹងមាំក្នុងការចាកចេញពីជំងឺកូវីដ១៩ ទៅតាមប្រក្រតីភាពថ្មី ដើម្បីបើកឡើងវិញនូវសកម្មភាពសង្គមសេដ្ឋកិច្ច ៣. បើគិតចំនួនប្រជាពលរដ្ឋ ១៦លាននាក់ និងចំនួនឆ្លងបច្ចុប្បន្ននេះ អត្រាឆ្លងជំងឺកូវីដ១៩ មាន ០.៧៤ភាគរយ, ខណៈអត្រាអ្នកស្លាប់មានត្រឹម ០.០១៧ភាគរយ ៤. នៅអំឡុងពេលកូវីដផ្ទុះឡើង កម្ពុជាបានឆ្លងកាត់ ៤ដំណាក់កាល ទាំងការទប់ស្កាត់ការឆ្លង, ទប់ស្កាត់ការឆ្លងចូលសហគមន៍, បង្កើនភាពស៊ាំ និងបើកដំណើរការឡើងវិញនូវសេដ្ឋកិច្ច ៥. កម្ពុជាចាយលុយសម្រាប់សង្គ្រោះប្រជាពលរដ្ឋក្រីក្រក្នុងដំណាក់កាលកូវីដ១៩ ប្រមាណជា៤០០លាន ៦. កម្ពុជាទទួលបានការសន្យាផ្គត់ផ្គង់ និងផ្តល់វ៉ាក់សាំងរហូតដល់ជាង ៤៧.២លានដុល្លារ ប៉ុន្តែរហូតដល់ពេលនេះ យើងទទួលបានជាង ៣៨លានដូស ក្នុងនោះកម្ពុជាទិញផ្ទាល់២៨លានដូស ៧. កម្ពុជាបានទិញឱសថព្យាបាលជំងឺកូវីដ១៩ របស់អាមេរិក សម្រាប់ព្យាបាលអ្នកជំងឺ ៥ម៉ឺននាក់ កម្ពុជាមិនមែនប្រើប្រាស់តែឱសថចិននោះទេ ៨. កម្ពុជានឹងបន្តចាក់ដូសទី៤ បើស្ថានភាពតម្រូវ ៩. សិស្សថ្នាក់ទី១២ ត្រូវតែប្រឡង មិនអាចឱ្យជាប់ដោយស្វ័យប្រវត្តិទេ
-
សម្តេចតេជោផ្តាំយុវជនខ្មែរឱ្យខិតខំរៀនសូត្រ! កុំសុំជាប់ដោយមិនចាំបាច់ប្រឡង!

-
របាយការណ៍បានឱ្យដឹងថា ធនាគារនៅស្រុកខ្មែរមានលុយ ៣៧ពាន់លានដុល្លារសម្រាប់ឱ្យខ្ចី!
