-
សម្តេចតេជោ ហ៊ុន សែន ប្រកាសបើកដំណើរការប្រទេសឡើងវិញលើគ្រប់វិស័យចាប់ពីថ្ងៃទី០១ វិច្ឆិកា ២០២១នេះតទៅ

-
នៅថ្ងៃទី៣១ តុលា កម្ពុជាបានចាក់វ៉ាក់សាំងការពារកូវីដ១៩បានជាង១០លាននាក់រួចហើយ គឺស្មើនឹងជាង១០០% នៃប្រជាពលរដ្ឋ១០លាននាក់ដែលត្រូវចាក់វ៉ាក់សាំង

នេះជាជោគជ័យធំធេងណាស់នៅក្នុងក្របខណ្ឌនៃខឿនការពារសុខភាពរបស់ប្រជាជនយើង។ ក្រៅពីប្រជាជនដែលមានអាយុ១៨ឡើងចំនួនជាង១០លាននាក់បានចាក់វ៉ាក់សាំង យើងក៏បានចាក់វ៉ាក់សាំងជូនកុមារ និងយុវវ័យអាយុ១២-១៨ឆ្នាំបានចំនួន ១ ៧៨៨ ៨០២នាក់ ដែលស្មើនឹង ៩៧.៨% និងកុមារអាយុពី៦-១២ឆ្នាំបានចំនួន ១ ៩២០ ៥៩៩នាក់ ស្មើនឹង ១០១.២២%។ គិតសរុប យើងបានចាក់វ៉ាក់សាំងជូនជនរួមជាតិយើងចំនួន ១៣ ៧០៩ ៤៨៧នាក់ ស្មើនឹង ៨៥.៦% នៃប្រជាជនសរុប១៦លាននាក់។ កិច្ចការបន្តរបស់យើងគឺត្រូវបញ្ចប់ការចាក់ដូសទី២ សម្រាប់អ្នកដែលបានចាក់ដូសទី១ និងបន្តចាក់ជូនប្រជាជនដែលមិនទាន់បានចាក់វ៉ាក់សាំងដូសទី១។ វាកាន់តែសំខាន់ជាងនេះទៀតគឺយើងត្រូវតែបន្តការខិតខំចាក់វ៉ាក់សាំងដូសទី៣ជូនប្រជាជនយើងឱ្យខាងតែបាន ដែលមកដល់ពេលនេះយើងមានវ៉ាក់សាំងក្នុងដៃប្រមាណជិត១០លានដូស និងមានមនុស្សបានចាក់វ៉ាក់សាំងដូសទី៣ប្រមាណជិត២លាននាក់រួចមកហើយ។ វ៉ាក់សាំងនឹងមកដល់ជាបន្តបន្ទាប់ទៀត។ នៅថ្ងៃទី១ វិច្ឆិកា យើងចាប់ផ្តើមចាក់ជូនកុមារអាយុ៥ឆ្នាំដែលមានជាង៣០មុឺននាក់បន្តទៀត។ ✍🏽 SPM
-
ផ្សាយផ្ទាល់ ពិធីប្រកាសបិទយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជុំទី១ សម្រាប់ក្រុមអាយុចាប់ពី ៦ឆ្នាំឡើង ក្នុងក្របខណ្ឌទូទាំងប្រទេស និង ប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនកុមារអាយុ ៥ឆ្នាំ

-
នាយករដ្ឋមន្ត្រីអង់គ្លេសលោក Boris Johnson ប៉ាន់ស្មានលទ្ធផលជោគជ័យចំពោះកិច្ចប្រជុំកំពូលស្តីពីការប្រែប្រួលអាកាសធាតុរបស់អង្គការសហប្រជាជាតិ COP26 ថាមានត្រឹមតែ ៦/១០ ប៉ុណ្ណោះ

ចក្រភពអង់គ្លេសសង្ឃឹមថា កិច្ចប្រជុំកំពូលនៅទីក្រុង Glasgow នឹងអនុម័តផែនការដើម្បីខិតទៅជិតគោលដៅនៃការកំណត់ការកើនឡើងនៃសីតុណ្ហភាពសកលជាមធ្យមត្រឹម ១,៥ អង្សាសេ និងដើម្បីសម្រេចបាននូវការបំភាយកាបូននៅកម្រិតសូន្យ ឬអព្យាក្រឹត្យកាបូននៅឆ្នាំ២០៥០ ខណៈក្រុមប្រទេសអភិវឌ្ឍ G20 ទទួលខុសត្រូវលើការបំភាយកាបូនជាសកលប្រមាណ ៨០%។ ប្រភព៖ Reuters
-
រដ្ឋមន្ត្រីការបរទេសចិនលោកWang Yi បាននិយាយថា កោះតៃវ៉ាន់គ្មានអនាគតអ្វីផ្សេងពីការបង្រួបបង្រួមឡើងវិញជាមួយចិនដីគោកទេ

នៅក្នុងកិច្ចប្រជុំកំពូលក្រុមប្រទេស G20 កាលពីថ្ងៃទី៣០ តុលា រដ្ឋមន្ត្រីការបរទេសចិនលោកWang Yi បាននិយាយថា កោះតៃវ៉ាន់គ្មានអនាគតអ្វីផ្សេងពីការបង្រួបបង្រួមឡើងវិញជាមួយចិនដីគោកទេ។ ”ប្រវត្តិសាស្ត្រ និងអង្គហេតុផ្លូវច្បាប់នៃ ‘ចិនតែមួយ’ គឺមិនអាចប្រកែកបានទេ ហើយវឌ្ឍនភាពសម្រាប់ប្រជាជន ១,៤ ពាន់លាននាក់របស់ប្រទេសចិន ដើម្បីលើកកម្ពស់ការបង្រួបបង្រួមជាតិដោយសន្តិភាពនៃមាតុភូមិ គឺមិនអាចបញ្ឈប់បានទេ”។ កាលពីដើមសប្ដាហ៍មុន ក្រុងប៉េកាំងរិះគន់ការអំពាវនាវរបស់រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Blinken ដែលគាំទ្រឱ្យមានការចូលរួមរបស់កោះតៃវ៉ាន់ក្នុង UN ហើយក្រុងប៉េកាំងក៏បានព្រមានថា ការគាំទ្រកោះតៃវ៉ាន់នឹងបង្កហានិភ័យដ៏ធំធេងក្នុងទំនាក់ទំនងរវាងចិន និងអាមេរិក។ ដោយឡែក ចិនក៏បានផ្ញើរសារមួយទៅកាន់លីទុយអានីផងដែរ បន្ទាប់ពីប្រទេសនេះយល់ព្រមជាមួយកោះតៃវ៉ាន់ក្នុងការបើកការិយាល័យការទូតទៅវិញទៅមក។ ប្រភព៖ The Straits Times
-
ស្ថាបត្យកម្មបុរាណលាយទំនើប បានធ្វើឱ្យរាជធានីភ្នំពេញក្លាយជាទីក្រុងដែលទាក់ទាញភ្ញៀវទេសចរទាំងក្នុងស្រុក និងក្រៅស្រុក

-
ក្រុមតាលីបង់អាហ្វហ្កានីស្ថានបានជំរុញឱ្យអាមេរិក និងប្រទេសដទៃទៀតទទួលស្គាល់រដ្ឋាភិបាលរបស់ខ្លួន និងឈប់បង្កកទ្រព្យសម្បត្តិអាហ្វហ្កានីស្ថានដែលជាប់គាំងក្នុងធនាគារនៅក្រៅប្រទេស

អ្នកនាំពាក្យក្រុមតាលីបង់ លោក Zabihullah Mujahid បាននិយាយថា “សាររបស់យើងចំពោះអាមេរិកគឺ ប្រសិនបើនៅតែមិនទទួលស្គាល់ក្រុមតាលីបង់ បញ្ហាអាហ្វហ្កានីស្ថាននៅតែកើតមានក្នុងតំបន់ ហើយអាចរាលដាលជាបញ្ហាសម្រាប់ពិភពលោក” ។ មកទល់ពេលនេះ គ្មាន ប្រទេស ណា មួយ ទទួល ស្គាល់រដ្ឋាភិបាល ក្រុម តាលីបង់ជាផ្លូវការឡើយ ចាប់ តាំង ពី ពួកគេបាន ឡើង កាន់ អំណាច ក្នុង ប្រទេស អាហ្វហ្កានីស្ថាន នា ខែ សីហាមក។ ប្រភព៖ CGTN
-
របាយការណ៍នៅថ្ងៃទី៣០ តុលា

១. គ្រោះថ្នាក់ចរាចរណ៍ ១១ករណី ស្លាប់ ៧នាក់ និងរបួស ១២នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ៩ករណី ឃាត់ខ្លួនជនសង្ស័យ ១១នាក់។ ៣. គ្រឿងញៀន ១០ករណី ឃាត់ខ្លួនជនសង្ស័យ ២៥នាក់។ ៤. កូវីដ ៩៥ករណី និងជាសះស្បើយ ១៩៣នាក់។ អ្នកឆ្លងសរុប ១១៨ ៥២២នាក់ អ្នកជាសះស្បើយ ១១៤ ៧២៧នាក់ អ្នកស្លាប់ ២ ៧៨៨នាក់ ៥. បទល្មើសនឹងវិធានការសុខាភិបាលសរុប គ្មាន។ ចេញផ្សាយ ១២:១៥ ថ្ងៃទី៣១ តុលា ២០២១
-
កូវីដ១៩នៅកម្ពុជា 🦠🇰🇭

-
ក្រុមបាតុកររាប់សែននាក់នៅស៊ូដង់ដើរដង្ហែរនៅតាមទីក្រុង និងទីប្រជុំជននានា ដើម្បីទាមទារឱ្យមានការស្តារឡើងវិញនូវរដ្ឋាភិបាលដែលដឹកនាំដោយស៊ីវិល បន្ទាប់ពីការទម្លាក់នាយករដ្ឋមន្ត្រីលោក Abdalla Hamdok
