-
កូវីដ១៩នៅកម្ពុជា 🦠🇰🇭

-
កម្ពុជាកំពុងប្រែក្លាយជាខ្លាអាស៊ី ហើយនេះជាដំណឹងល្អសំរាប់ប្រទេសអាមេរិក!

សព្វថ្ងៃ កម្ពុជាកំពុងអភិវឌ្ឍខ្លួនជាខ្លាអាស៊ីមួយ។ ដូចខ្លាអាស៊ីដទៃរួមមានកូរ៉េខាងត្បូង តៃវ៉ាន់ ហុងកុង និងសិង្ហបុរីក្នុងសម័យដើមទសវត្សរ៍ឆ្នាំ១៩៦០ ការរីកចម្រើនរបស់កម្ពុជា គឺប្រកបដោយយុទ្ធសាស្ត្រ និងមានស្ថិរភាព។ កម្ពុជាមានអត្រាកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំជាមធ្យម ៧%។ ការរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជាត្រូវបានជំរុញដោយវិស័យទេសចរណ៍ វាយនភណ្ឌ និងផលិតកម្មកាត់ដេរ។ វិស័យសំណង់ក៏បានរីកដុះដាល ហើយវិនិយោគិនបរទេសបានសម្រុកមកបើករោងចក្រនៅកម្ពុជា និងទាញយកអត្ថប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយអាមេរិក អឺរ៉ុប និងចិន។ ច្បាប់វិនិយោគថ្មីរបស់កម្ពុជា ដែលទើបត្រូវបានប្រកាសឱ្យប្រើ នឹងជំរុញឱ្យមានការវិនិយោគបរទេសចូលមកក្នុងស្រុកកាន់តែច្រើនទៀត។ ហើយនេះជាឱកាសរបស់អាមេរិកមកវិនិយោគនៅកម្ពុជា ដើម្បីនាំចេញផលិតផលទៅប្រទេសអាស៊ីផ្សេងទៀត។ ប្រជាជនកម្ពុជាមានទស្សនៈវិជ្ជមានចំពោះអាមេរិក ហើយកម្លាំងពលកម្មរបស់យើងនឹងសម្រុកទៅរកក្រុមហ៊ុនអាមេរិក ដើម្បីស្វែងរក និងបង្កើនចំណេះដឹងបន្ថែម ពិសេសលើជំនាញបច្ចេកវិទ្យាថ្មីៗ ការបណ្តុះបណ្តាលជំនាញទុន ដែលផ្តល់ឱ្យពួកគេនូវប្រាក់កម្រៃសមរម្យ។ ការរីកលូតលាស់នៃទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ ក៏នឹងធ្វើឱ្យមានការយល់ដឹងពីគ្នាកាន់តែធំទូលាយ និងទំនាក់ទំនងនយោបាយមួយដែលល្អប្រសើរ។ ប្រភព៖ Newsweek
-
១៣ គម្រោងនៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា ២០១៥-២០២៥

-
ផ្លែផ្កាសន្តិភាព ក្រោមការដឹកនាំប្រកបដោយការទទួលខុសត្រូវខ្ពស់ 🇰🇭

-
អបអរសាទរ! សុនខកម្ពុជាអាចចូលរួមសកម្មភាពប្រយុទ្ធប្រឆាំងកូវីដ១៩ ដោយអាចហិតអ្នកជម្ងឺកូវីដ១៩បាន ក្នុងចំងាយសុវត្ថិភាព!

សុនខអាចហិតរហ័ស ក្នុងរយៈពេល ១០-១៥វិនាទី និងអាចរកមុខសញ្ញាអ្នកមានជម្ងឺកូវីដ១៩ ក្នុងចំណោមមនុស្សច្រេីន ដែលនេះអាចជាឧបករណ៍ជំនួយក្នុងការស្វែងរកអ្នកជម្ងឺកូវីដ នៅតាមកន្លែងមួយចំនួនដូចជា តាមច្រកទ្វារអន្តរជាតិ ព្រលានយន្តហោះ ព្រឹតិ្តការណ៍ធំៗ ដូចជាការប្រកួតកីឡា កម្មវិធីមហាជនជាដេីម។ សូមកោតសរសើរដល់មន្ត្រីជំនាញសុនខ ដែលបានខិតខំប្រឹងប្រែងស្រាវជ្រាវ ចងក្រងឯកសារ និងហ្វឹកហ្វឹនសុនខយ៉ាងសកម្មបំផុត! ប្រភព៖ Heng Ratana
-
សូមថ្វាយព្រះពរ និងអបអរសាទរខួបលើកទី១៧ នៃព្រះរាជពិធីឡើងគ្រងព្រះបរមសិរីរាជសម្បត្តិ នៃព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី 🇰🇭

-
កំលោះសមសួន តុបតែងខ្លួន ទៅចាប់មច្ឆា 😎

-
Facebook សម្រេចប្តូរឈ្មោះក្រុមហ៊ុនទៅជា Meta

-
វត្តរាជបូណ៌ ខេត្តសៀមរាប 🇰🇭

-
២៨ តុលា ២០២១

១. សហភាពអឺរ៉ុបប្រចាំកម្ពុជា ប្រកាសឧបត្ថម្ភគម្រោងចំនួនបួន ដើម្បីគាំទ្រកំណើនបៃតង ការបង្កើតការងារ សេវាសង្គម និងការការពារធនធានធម្មជាតិ សម្រាប់សហគមន៍នេសាទក្នុងខេត្តចំនួន ១០ – កោះសន្តិភាព ២. កម្ពុជានឹងទទួលបានថាមពលប្រមាណ ៤៩៥មេហ្គាវ៉ាត់បន្ថែមពីរោងចក្រថាមពលសូឡាចំនួន ៧ ស្មើនឹង ២០% នៃការផ្គត់ផ្គង់ថាមពលសរុបត្រឹមឆ្នាំ ២០២៣ – ភ្នំពេញបុស្តិ៍ ៣. ការផ្គត់ផ្គង់អគ្គិសនីពីប្រព័ន្ធបណ្តាញជាតិនៅកម្ពុជាមានចំនួនភូមិ ៩៧% ទទួលបានការផ្គត់ផ្គង់អគ្គិសនីពីបណ្តាញចែកចាយអគ្គិសនី និងលំនៅដ្ឋានចំនួនជាង ៨៤% ទទួលបានការភ្ជាប់បណ្តាញប្រើប្រាស់ – កម្ពុជាថ្មី ៤. ប៉ូលិសឡាវរឹបអូសបានថ្នាំញៀនមេតំហ្វេតាមីន ៥៥លានគ្រាប់ និងជាង ១,៥តោនផ្សេងទៀត ដែលជាបរិមាណច្រើនបំផុត មិនធ្លាប់មាននៅតំបន់ត្រីកោណមាស និងជាការរឹបអូសបានថ្នាំញៀនមួយលើកច្រើនបំផុតនៅអាស៊ី – BBC ៥. បារាំងបានរឹបអូសកប៉ាល់នេសាទអង់គ្លេសមួយគ្រឿង ដែលនេសាទនៅក្នុងដែនទឹករបស់ខ្លួន ដោយគ្មានអាជ្ញាប័ណ្ណ ចំពេលប្រទេសទាំងពីរមានជម្លោះជុំវិញសិទ្ធិចូលទៅដែននេសាទ បន្ទាប់ពី Brexit – France24