-
សង្គមស៊ីវិលជំរុញឱ្យអាស៊ានទទួលស្គាល់រដ្ឋាភិបាលរួបរួមជាតិមីយ៉ាន់ម៉ា (NUG) ដែលជាភាគីដឹកនាំដោយក្រុមអ្នកនយោបាយស៊ីវិល

បណ្ដាញសមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្ស (APHR) បានអំពាវនាវឱ្យប្រទេសក្នុងអាស៊ាន “ឈប់កាន់ជើង” ថ្នាក់ដឹកនាំក្រុមយោធា ដែលបានធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលស៊ីវិលមីយ៉ាន់ម៉ា ហើយបែរមកសហការជាមួយខាងរដ្ឋាភិបាលស៊ីវិល NUG វិញ ដើម្បីមីយ៉ាន់ម៉ាឆ្ពោះទៅកាន់លទ្ធិប្រជាធិបតេយ្យឡើងវិញ។ លោក Charles Santiago សមាជិកសភាប្រទេសម៉ាឡេស៊ី និងជាប្រធាន APHR គាំទ្រចំពោះការសម្រេចចិត្តរបស់អាស៊ានក្នុងការមិនអញ្ជើញថ្នាក់ដឹកនាំមកពីខាងរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាចូលរួមកិច្ចប្រជុំកំពូលប្រចាំឆ្នាំ និងបានលើកឡើងថា ការងារទីមួយដែលអាស៊ានអាចធ្វើបានគឺ “រៀបចំជំនួបជាផ្លូវការ និងជាសាធារណៈជាមួយអ្នកតំណាង NUG”។ នៅក្នុងឆាកអន្តរជាតិ ខាងរដ្ឋាភិបាល NUG កំពុងព្យាយាមបញ្ចុះបញ្ចូលប្រទេសលោកខាងលិចនានាឱ្យទទួលស្គាល់ភាពស្របច្បាប់របស់ខ្លួន។ ជាក់ស្ដែង គេសង្កេតឃើញថា មន្ត្រីផ្នែកការបរទេសរបស់ NUG បានជួបប្រាស្រ័យទាក់ទងជាមួយមន្ត្រីជាន់ខ្ពស់របស់ប្រទេសលោកខាងលិចដូចជាអាមេរិក អង់គ្លេស និងអឺរ៉ុបជាដើម។ ប្រភព៖ Aljazeera
-
ភាពតានតឹងរវាងចិន និងអាមេរិកជុំវិញកោះតៃវ៉ាន់បានកើនឡើងម្ដងទៀត ក្រោយមន្ត្រីការទូតកំពូលអាមេរិកលោក Blinken ទទូចឱ្យសមាជិក UN គាំទ្រកោះនេះក្នុងចូលរួមក្នុងអង្គការ និងស្ថាប័នអន្តរជាតិ

លោក Blinken ថាការអនុញ្ញាតឱ្យកោះតៃវ៉ាន់ចូលរួមក្នុងស្ថាប័នអន្តរជាតិ គឺស្របទៅនឹងទស្សនៈអាមេរិកជុំវិញគោលការណ៍ចិនតែមួយ ហើយថាការបដិសេធមិនឱ្យតៃវ៉ាន់ចូលរួម ធ្វើឱ្យខូចខាតដល់ការងារសំខាន់ៗរបស់ UN និងស្ថាប័ននានា។ អ្នកនាំពាក្យក្រសួងការបរទេសចិនលើកឡើងថា អាមេរិកបានបន្តធ្វើខុសទាំងពាក្យសម្ដី និងទង្វើលើបញ្ហាតៃវ៉ាន់ ហើយចិនបានធ្វើការឆ្លើយតបយ៉ាងម៉ឺងម៉ាត់។ បើអាមេរិកនៅបន្តលេងបែបនេះ វានឹងប៉ះពាល់ដល់ទំនាក់ទំនងចិន-អាមេរិក។ ចិននឹងដាច់ខាតមិនទទួលយកការអំពាវនាវរបស់អាមេរិកទេ ហើយចាត់ទុកទង្វើអាមេរិកជាការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ខ្លួន។ ក្រោមរដ្ឋបាលបក្សជាតិនិយម Kuomintang របស់លោកប្រធានាធិបតី Ma Ying-jeou ដែលគាំទ្រគោលការណ៍ចិនតែមួយ កោះតៃវ៉ាន់ត្រូវបានអនុញ្ញាតឱ្យចូលរួមក្នុងក្នុងសហគមន៍អន្តរជាតិ ដោយកាលនោះតៃវ៉ាន់មានអាសនៈជាអ្នកសង្កេតការណ៍ក្នុងអង្គការសុខភាពពិភពលោក។ ប៉ុន្តែក្រោមរដ្ឋបាលបក្សប្រជាធិបតេយ្យរីកចម្រើនរបស់តៃវ៉ាន់ ដែលដឹកនាំដោយលោកស្រីប្រធានាធិបតី Tsai Ing-wen ដែលមិនទទួលស្គាល់គោលការណ៍ចិនតែមួយ ហើយមាននិន្នាការលម្អៀងទៅរកចលនាឯករាជ្យនិយម ទំនាក់ទំនងចិនដីគោក និងតៃវ៉ាន់ បានធ្លាក់ចុះយ៉ាងខ្លាំង។ ការណ៍នេះបានធ្វើឱ្យក្រុងប៉េកាំងបន្ថែមសម្ពាធយោធា សេដ្ឋកិច្ច និងការទូតទៅលើក្រុងតៃប៉ិ ដែលរួមមានការរារាំងមិនឱ្យតៃវ៉ាន់ចូលរួមក្នុងស្ថាប័នអន្តរជាតិសំខាន់ៗ និងការធ្វើប្រតិបត្តិការកងទ័ពអាកាសហោះចូលដែនអាកាសតៃវ៉ាន់។ ប្រភព៖ SCMP
-
អតីតប្រេសិតពិសេសអាមេរិកទទួលបន្ទុកនៅអាហ្វហ្កានីស្ថាន លោក Zalmy Khalizad បាននិយាយថា រដ្ឋបាលលោក Joe Biden គួរតែបង្កើតទំនាក់ទំនងជាមួយក្រុមតាលីបង់

អតីតប្រេសិតពិសេសអាមេរិកទទួលបន្ទុកនៅអាហ្វហ្កានីស្ថាន លោក Zalmy Khalizad បាននិយាយថា រដ្ឋបាលលោក Joe Biden គួរតែបង្កើតទំនាក់ទំនងជាមួយក្រុមតាលីបង់ ដើម្បីជួយសម្រួលវិបត្តិមនុស្សធម៌ដែលកំពុងកើតឡើងនៅក្នុងអាហ្វហ្កានីស្ថានបច្ចុប្បន្ន។ លោក Khalizad ដែលជាអ្នកចរចាកិច្ចព្រមព្រៀងដកទ័ពអាមេរិក ដើម្បីបញ្ចប់សង្គ្រាមនៅអាហ្វហ្កានីស្ថាន បានការពារកិច្ចព្រមព្រៀង និងថ្នាក់ដឹកនាំក្រុមតាលីបង់ ហើយបានស្ដីបន្ទោសអតីតប្រធានាធិបតីអាហ្វហ្កានីស្ថានលោក Ashraf Ghani ចំពោះការបរាជ័យក្នុងការចរចាសន្តិភាព និងការដួលរលំនៃក្រុងកាប៊ុល។ ប្រសិនបើបណ្ដោយឱ្យរដ្ឋាភិបាលតាលីបង់ដួលរលំ នោះវិបត្តិមនុស្សធម៌ដ៏ធំនឹងផ្ទុះឡើង ដែលនឹងអាចបង្កឱ្យពលរដ្ឋអាហ្វហ្កានីស្ថានរាប់លាននាក់ធ្វើចំណាកស្រុក បង្កអស្ថិរភាពក្នុងតំបន់ និងបង្កើត “កន្លែងសម្រាប់អំពើភេរវកម្ម”។ ក្រុមតាលីបង់ចង់បាន “ទំនាក់ទំនងធម្មតា” ជាមួយអាមេរិក ហើយចង់ឱ្យអាមេរិកបើកស្ថានទូតនៅក្រុងកាប៊ុលឡើងវិញ ព្រមទាំងដកទណ្ឌកម្មហិរញ្ញវត្ថុ និងផ្ដល់ជំនួយសេដ្ឋកិច្ច។ ប្រភព៖ Aljazeera
-
កងអាវុធហត្ថលេខ៧៣៩ នឹងចេញទៅបំពេញបេសកកម្មរក្សាសន្តិភាពនៅសាធារណរដ្ឋស៊ូដង់ខាងត្បូង ចំនួន៧៣នាក់ ក្នុងនោះនារីចំនួន៣៤នាក់ តាមជើងយន្តហោះពិសេសរបស់អង្គការសហប្រជាជាតិ ដូចកងមុនៗ

នៅយប់ថ្ងៃទី២៨ តុលា ២០២១នេះ កងអាវុធហត្ថលេខ៧៣៩ នឹងចេញទៅបំពេញបេសកកម្មរក្សាសន្តិភាពនៅសាធារណរដ្ឋស៊ូដង់ខាងត្បូង ចំនួន៧៣នាក់ ក្នុងនោះនារីចំនួន៣៤នាក់ តាមជើងយន្តហោះពិសេសរបស់អង្គការសហប្រជាជាតិ ដូចកងមុនៗ។ សូមជូនពរនាយទាហាន នាយទាហានរង និងពលទាហាននៃកងកម្លាំងរក្សាសន្តិភាព សូមមានសុខភាពល្អ ធ្វើដំណើរប្រកបដោយសុវត្ថិភាព និង “ទៅគ្រប់ មកគ្រប់” 📷 Tea Banh
-
លទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ាន-រុស្សី លើកទី៤ នៅថ្ងៃទី២៨ តុលា ២០២១ តាមប្រព័ន្ធវីដេអូ

-
លទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌា លើកទី១៨ នៅថ្ងៃទី២៨ តុលា ២០២១ តាមប្រព័ន្ធវីដេអូ

-
កម្ពុជាដាក់ចេញវិធានការបន្ថែម ដើម្បីបន្តគ្រប់គ្រងផលប៉ះពាល់លើវិស័យសំខាន់ៗ ក្នុងការស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងអំឡុង និងក្រោយវិបត្តិកូវីដ១៩ (ជុំទី១០)

-
រាជធានីភ្នំពេញ បើកឡើងវិញនូវការចូលទស្សនាសារមន្ទីរ រោងភាពយន្ត និងរោងសម្តែងសិល្បៈ

-
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានទទួលញញួរដើម្បីធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនាឆ្នាំ២០២២

នេះជាលើកទី៣ ដែលកម្ពុជាកាន់ញញួរក្រោយក្លាយជាសមាជិកអាស៊ាននៅឆ្នាំ១៩៩៩។ កម្ពុជាកាន់ញញួរលើកទី១ នៅឆ្នាំ២០០២ លើកទី២ នៅឆ្នាំ២០១២។ សម្តេចតេជោ បានថ្លែងថា ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២ កម្ពុជាប្តេជ្ញាចិត្តដឹកនាំអាស៊ានបោះជំហានទៅមុខក្រោមមូលបទ “អាស៊ានរួមគ្នាដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា ដើម្បីភាពសុខដុមរមនា សន្តិភាព និងវិបុលភាពក្នុងតំបន់ទាំងមូល – ASEAN A.C.T. Addressing Challenges Together”។ ២៨ តុលា ២០២១
-
សុន្ទរកថាទាំងស្រុង សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងពិធីបិទកិច្ចប្រជុំកំពូលអាស៊ាន និងបង្ហាញការប្តេជ្ញាចិត្តសម្រាប់ការធ្វើជាម្ចាស់ផ្ទះឆ្នាំ២០២២
