-
វត្តមានស្វាព្រាមនៅកម្ពុជាមានជាង ៣ ០០០ក្បាលនាពេលបច្ចុប្បន្ន ខណៈចំនួនស្វាព្រាមនៅលើពិភពលោកមាននិន្នាការថយចុះប្រមាណ ៥០%

វត្តមានស្វាព្រាមនៅកម្ពុជាមានជាង ៣ ០០០ក្បាលនាពេលបច្ចុប្បន្ន ខណៈចំនួនស្វាព្រាមនៅលើពិភពលោកមាននិន្នាការថយចុះប្រមាណ ៥០%។ ភាគច្រើនស្វាព្រាមនេះរស់នៅភាគតំបន់ភាគខាងកើតនៃប្រទេសកម្ពុជា ដូចជាដែនជម្រកសត្វព្រៃកែវសីមា លំផាត់ និងស្រែពក។ ស្វាព្រាមនេះជាសត្វស៊ីផ្លែឈើ និងស្លឹកឈើ ហើយវាជាភ្នាក់ងារមួយក្នុងការនាំគ្រាប់ពូជរុក្ខជាតិពីកន្លែងមួយទៅកន្លែងមួយ ដើម្បីអាចឱ្យរុក្ខជាតិ ព្រៃឈើអាចបន្តដុះលូតលាស់បាន។ ស្វាព្រាមមានផ្ទៃមុខពណ៌ខ្មៅ ហើយភ្នែក ច្រមុះ មាត់មានពណ៌សប្រផេះ និងមានដុះកញ្ចុំពុកមាត់វែងពណ៌សដុះព័ទ្ធជុំវិញផ្ទៃមុខស្ទើរតែលុបបាត់ត្រចៀក។ ប្រភព៖ Neth Pheaktra
-
២៧ តុលា ២០២១

១. កសិករដែលដាំដុះមៀនប៉ៃលិន ឬតាង៉ែន នៅតែប្រឈមនឹងបញ្ហាទីផ្សារ បើការចរចាជាមួយចិននៅតែអូសបន្លាយ ដោយសាររបាំងអនាម័យ និងភូតគាមអនាម័យ ខណៈបញ្ហានេះមានចាប់តាំងពីដើមខែសីហា ឆ្នាំ២០២១ – ថ្មីៗ ២. អភិបាលខេត្តមណ្ឌលគិរីថ្មី កំពុងជំរុញស្ថាប័នជំនាញពិសេស មន្ទីរសាធារណការខេត្តពន្លឿនការរៀបចំហេដ្ឋារចនាសម្ព័ន្ធនៅជុំវិញសំណង់វិមានឯករាជ្យថ្មី ដើម្បីត្រៀមប្រារព្ធពិធីបុណ្យឯករាជ្យជាតិ – រស្មីកម្ពុជា ៣. មន្ត្រីជំនាញបានបង្ក្រាប និងដកហូតអាល់កុលក្លែងក្លាយមេតាណុលចំនួន ៤ ៧១០លីត្រ ដែលសង្ស័យមានប្រភពនាំចូលពីវៀតណាម – ភ្នំពេញបុស្តិ៍ ៤. ក្រុមហ៊ុន Merck ប្រកាសផ្តល់អាជ្ញាប័ណ្ណឥតគិតថ្លៃជូនអង្គការ Medicines Patent Pool (MPP) គាំទ្រដោយ UN ចំពោះថ្នាំ molnupiravir ព្យាបាលកូវីដ១៩ ដើម្បីចែករំលែកដល់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍ – The Hill ៥. ចិនបានច្រានចោលទាំងស្រុងនូវសំណើរបស់អាមេរិក និងបានប្រកាសយ៉ាងក្តែងៗថា កោះតៃវ៉ាន់គ្មានសិទ្ធិក្នុងចូលរួមជាមួយអង្គការសហប្រជាជាតិនោះទេ – Aljazeera
-
សុន្ទរកថា សម្តេចតេជោ ហ៊ុន សែន ក្នុងកិច្ចប្រជុំកំពូលអាស៊ានបូក៣ លើកទី២៤ នៅថ្ងៃទី២៧ តុលា ២០២១

-
លទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ានបូកបី លើកទី២៤ នៅថ្ងៃទី២៧ តុលា ២០២១

-
លទ្ធផលកិច្ចប្រជុំកំពូលអាស៊ាន-អូស្រ្ដាលី លើកទី១ នៅថ្ងៃទី២៧ តុលា ២០២១ តាមប្រព័ន្ធវីដេអូ

-
នៅអ៊ីតាលី មានករណីបុរសជនជាតិអាល់បេនីម្នាក់ស្នើសុំឱ្យប៉ូលិសយកគាត់ទៅដាក់ពន្ធធនាគារវិញ ដោយសារតែមិនអាចរស់នៅជាមួយប្រពន្ធរបស់គាត់ក្នុងអំឡុងពេលនៃការឃុំខ្លួននៅផ្ទះ

-
លទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន លើកទី២៤ នៅថ្ងៃទី២៧ តុលា ២០២១ តាមប្រព័ន្ធវីដេអូ

-
សុន្ទរកថា សម្តេចតេជោ ហ៊ុន សែន ក្នុងកិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលីលើកទី ១តាមប្រព័ន្ធវីដេអូ

-
សុន្ទរកថា សម្តេចតេជោ ហ៊ុន សែន ក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន លើកទី២៤ តាមប្រព័ន្ធវីដេអូ

-
លទ្ធផលកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៨ និង៣៩ កិច្ចប្រជុំកំពូលអាស៊ាន-សាធារណរដ្ឋកូរ៉េ លើកទី២២ កិច្ចប្រជុំកំពូលអាស៊ាន-ចិន លើកទី២៤ និងកិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាមេរិក លើកទី៩ នៅថ្ងៃទី២៦ តុលា ២០២១
