-
សុន្ទរកថាសម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៨ លើកទី៣៩ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានារបស់អាស៊ាន នាថ្ងៃទី២៦ តុលា

-
សត្បា ឬហៅថា អំបែងថ្ងៃ ឬខិតប័ណ្ណ ឬព្រះកម្ចាយ ជារុក្ខជាតិឱសថ និងមានក្លិនពិដោរ ធ្វើឱ្យអារម្មណ៍ស្រស់ស្រាយ

-
២៦ តុលា ២០២១

១. ៩ខែ ឆ្នាំ២០២១នេះ កម្ពុជានាំចេញផ្លែចេកស្រស់ជាង ៣៤ម៉ឺនតោន កើនឡើង ៤៦,២% បើធៀបជាមួយនឹងឆ្នាំ២០២០ ខណៈកម្ពុជាមានតែ ៦ចម្ការប៉ុណ្ណោះ ដែលអនុញ្ញាតឱ្យមានការនាំចេញ – ភ្នំពេញបុស្តិ៍ ២. ត្រឹមជាង ១១ខែ គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែនៅខេត្តសៀមរាប សម្រេចបានជិត ៨៤% (២% លឿនជាងផែនការ) ហើយគ្រោងនឹងបញ្ចប់ការស្ថាបនានៅចុងខែធ្នូ ឆ្នាំ២០២១ ខាងមុខនេះ – AMS Economy ៣. ៩ខែ ឆ្នាំ២០២១នេះ កម្ពុជារកចំណូលបានជាង៣៨០លានដុល្លារ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ ខណៈបរិមាណនាំចេញមាន ២២៧ ៥៦៧តោន កើនឡើង ៨% បើធៀបនឹងឆ្នាំមុន – FN ៤. បេសកជនពិសេស UN៖ ការទទួលស្គាល់របបយោធាមីយ៉ាន់ម៉ានឹងមិនបញ្ឈប់អំពើហិង្សាឡើយ តែវានឹងធ្វើឱ្យប្រទេសនេះឆ្ពោះទៅរកអស្ថិរភាព និងក្លាយជារដ្ឋបរាជ័យ – Reuters ៥. នាយករដ្ឋមន្ត្រីអង់គ្លេស ព្រួយបារម្ភអំពីកិច្ចប្រជុំកំពូលអាកាសធាតុ COP26 ថាអាចនឹងដំណើរការទៅមិនរលូន ហើយប្រទេសក្រីក្រនឹងមិនទទួលបានជំនួយ…
-
សម្តេចតេជោ ហ៊ុន សែន ប្រកាសផ្តល់វ៉ាក់សាំងការពារកូវីដ១៩ ចំនួន២០ម៉ឺនដូស ជូនរដ្ឋាភិបាលវៀតណាម

-
លិខិតរដ្ឋមន្រ្តីយុត្តិធម៌ស្តីអំពីការកោះហៅ និងការចូលរួម របស់នគរបាល យុត្តិធម៌នៅក្នុងនីតិវិធីនៃការស៊ើបសួរ និង ការជំនុំជម្រះ សំណុំរឿងពាក់ព័ន្ធនឹងបទល្មើស គ្រឿងញៀន

-
អាស៊ាន បានចាប់ផ្តើមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៨ និងលើកទី៣៩ហើយ ដោយគ្មានអ្នកតំណាងពីប្រទេសមីយ៉ាន់ម៉ា

អាស៊ានបានកុងសង់ស៊ីសគ្នាកាលពីពាក់កណ្តាលខែតុលាថានឹង មិនអញ្ជើញលោក Min Aung Hlaing ឬ តំណាងមកពីរដ្ឋាភិបាលស្រមោល ដែលដឹកនាំដោយក្រុមស៊ីវិលនោះទេ តែនឹងរើសពីតំណាងមិនមែននយោបាយដែលជា អគ្គលេខាធិការអចិន្ត្រៃយ៍នៃក្រសួងការបរទេសមីយ៉ាន់ម៉ានៃរដ្ឋាភិបាលយោធា។ យ៉ាងណាមិញ ក្រសួងការបរទេសមីយ៉ាន់ម៉ា បានចេញសេចក្តីប្រកាសព័ត៌មានថា មីយ៉ាន់ម៉ានឹងយល់ព្រមតែចំពោះការចូលរួមរបស់ប្រមុខរដ្ឋ ឬ ប្រមុខរដ្ឋាភិបាល ឬតំណាងថ្នាក់រដ្ឋមន្ត្រីសម្រាប់ការប្រជុំអាស៊ាននេះប៉ុណ្ណោះ។ ប្រភព៖ Twitter
-
ទារកសញ្ជាតិអាហ្វហ្កានីស្ថានម្នាក់ត្រូវបានគ្រួសាររស់នៅក្នុងសភាពស្រេកឃ្លានមួយលក់ក្នុងតម្លៃ ៥០០ដុល្លារ ខណៈពេលដែលអាហ្វហ្កានីស្ថានកំពុងប្រឈមនឹងវិបត្តិមនុស្សធម៌ដ៏ធំបំផុតក្នុងពិភពលោក

មូលនិធិអន្តរជាតិជំរុញសេដ្ឋកិច្ចផុយស្រួយរបស់អាហ្វហ្កានីស្ថាន ត្រូវបានបញ្ឈប់ស្របពេលដែលពិភពលោកកំពុងពិភាក្សាអំពីរបៀបដោះស្រាយជាមួយរបបក្រុមតាលីបង់។ អង្គការសហប្រជាជាតិបានជំរុញសហគមន៍អន្តរជាតិឱ្យរក្សាប្រាក់ដែលហូរចូលក្នុងអាហ្វហ្កានីស្ថាន ដើម្បីបញ្ចៀសការបែកបាក់ទាំងស្រុង និងព្រមានថា មនុស្សរាប់លាននាក់អាចនឹងស្លាប់ ប្រសិនបើជំនួយបន្ទាន់មិនទៅដល់ប្រទេសក្នុងពេលឆាប់ៗនេះ។ អាហ្វហ្កានីស្ថាន កំពុងប្រឈមមុខនឹងព្យុះនៃវិបត្តិ រួមទាំងរូបិយប័ណ្ណធ្លាក់ចុះ និងការកើនឡើងយ៉ាងខ្លាំងនៃតម្លៃម្ហូបអាហារ ប្រេងឥន្ធនៈ និងកង្វះសាច់ប្រាក់នៅក្នុងធនាគារឯកជន។ ប្រភព៖ Europe Brief News
-
អតីតមន្ត្រីចារកម្មជាន់ខ្ពស់អារ៉ាប៊ីសាអ៊ូឌីត ដែលបច្ចុប្បន្នកំពុងរស់នៅនិរទេសខ្លួននៅកាណាដាបានរៀបរាប់អំពីរជ្ជទាយាទរាជបល្ល័ង្កអារ៉ាប៊ីសាអ៊ូឌីតព្រះអង្គម្ចាស់ Mohammed bin Salman (MBS) ថាជា “មនុស្សវិកលចារិក”

អតីតមន្ត្រីចារកម្មជាន់ខ្ពស់អារ៉ាប៊ីសាអ៊ូឌីត ដែលបច្ចុប្បន្នកំពុងរស់នៅនិរទេសខ្លួននៅកាណាដាបានរៀបរាប់អំពីរជ្ជទាយាទរាជបល្ល័ង្កអារ៉ាប៊ីសាអ៊ូឌីតព្រះអង្គម្ចាស់ Mohammed bin Salman (MBS) ថាជា “មនុស្សវិកលចារិក” ដែលអាចជាគ្រោះថ្នាក់មួយចំពោះពលរដ្ឋអារ៉ាប់ និងពិភពលោក។ នៅក្នុងវីដេអូនៃការពិភាក្សារវាងព្រះអង្គម្ចាស់ MBS ជាមួយនឹងជីដូនមួយព្រះអង្គម្ចាស់ Mohammed bin Nayef ដែលត្រូវបានថតកាលពីឆ្នាំ២០១៤ ព្រះអង្គម្ចាស់បាននិយាយថា ទ្រង់ចង់ធ្វើឃាតព្រះមហាក្សត្រ Abdullah ដោយទិញចិញ្ចៀនថ្នាំពុលពីរុស្ស៊ី ដែលអាចសម្លាប់មនុស្សតាមរយៈការចាប់ដៃ។ ក្រោយព្រះមហាក្សត្រ Abdullah បានសោយទិវង្គត បងប្អូនជីដូនមួយទាំង២រូប ចាប់ផ្ដើមប្រជែងដណ្ដើមអំណាចជារជ្ជទាយាទរាជបល្ល័ង្ក ហើយព្រះអង្គម្ចាស់ MBS បានឃុំខ្លួនព្រះអង្គម្ចាស់ Mohammed bin Nayef។ ដោយឡែក លោក Aljabri ដែលជាទីប្រឹក្សាដ៏ជិតស្និតរបស់ព្រះអង្គម្ចាស់ Nayef បានភៀសខ្លួនទៅកាណាដា ព្រោះលោកបានក្លាយជាមុខសញ្ញាសម្រាប់ការប៉ុនប៉ងធ្វើឃាត។ ប្រភព៖ CNN
-
កម្ពុជាប្រកាសបើកទទួលទេសចរណ៍មកក្រុងព្រះសីហនុ ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ និងតំបន់តារាសាគរ ខេត្តកោះកុង ចាប់ពីថ្ងៃទី៣០ វិច្ឆិកា ២០២១ និងខេត្តសៀមរាប នៅខែមករា ២០២២

-
កម្ពស់ទឹកស្ទឹងព្រែកត្នោតក្នុងខេត្តកំពង់ស្ពឺ ថ្ងៃទី២៦ តុលា ២០២១
