Category: One-Minute

  • អ្នកជំងឺកូវីដ១៩ ដែលបានបញ្ចប់ការព្យាបាលនៅតាមមន្ទីរពេទ្យ ឬមណ្ឌលព្យាបាល ពុំចាំបាច់ធ្វើចត្តាឡីស័កទៀតទេ

    អ្នកជំងឺកូវីដ១៩ ដែលបានបញ្ចប់ការព្យាបាលនៅតាមមន្ទីរពេទ្យ ឬមណ្ឌលព្យាបាល ពុំចាំបាច់ធ្វើចត្តាឡីស័កទៀតទេ

    ២៦ តុលា ២០២១

  • យុទ្ធសាស្ត្រការទូតសេដ្ឋកិច្ចជាតិ

    យុទ្ធសាស្ត្រការទូតសេដ្ឋកិច្ចជាតិ

    ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន បាន រៀបចំការបង្ហាញ ចម្អិនម្ហូបខ្មែរ ផ្អែកលើសៀវភៅ “Taste of Angkor” ដល់និស្សិតជប៉ុនដែលសិក្សាភាសាខ្មែរនៅសកលវិទ្យាល័យតូក្យូ និងមន្រ្តីនៃក្រសួងការបរទេសជប៉ុន និងមានការភ្លក់រសជាតិម្ហូបខ្មែរ អានកំណាព្យរបស់ក្រមង៉ុយ ស្វែងយល់អំពី របាំក្បាច់បុរាណ និងប្រពៃណីខ្មែរ និង ស្លៀកសំលៀកបំពាក់ខ្មែរ។ ប្រភព៖ ស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសជប៉ុន

  • បិទចរាចររថយន្តដឹកទំនិញធុនធំគ្រប់ប្រភេទជាបណ្តោះអាសន្ន នៅលើកំណាត់ផ្លូវ

    បិទចរាចររថយន្តដឹកទំនិញធុនធំគ្រប់ប្រភេទជាបណ្តោះអាសន្ន នៅលើកំណាត់ផ្លូវ

    ផ្លូវជាតិលេខ២០ ចាប់ពីរង្វង់មូលកួរស្រូវ រហូតដល់ផ្លូវជាតិលេខ៣ ផ្លូវលេខ១២០ ចាប់ពីផ្លូវជាតិលេខ២ រហូតដល់ផ្លូវជាតិលេខ៣ ផ្លូវលេខ1KD9(៣៤) ចាប់ពីផ្លូវជាតិលេខ៣ រហូតដល់ផ្លូវលេខ៤១ ផ្លូវលេខ1KD11(១៤) ចាប់ពីផ្លូវលេខំ1KD9(៣៤) រហូតដល់ផ្លូវជាតិលេខ៤ ចាប់ពីថ្ងៃ២៦ តុលា ២០២១ រហូតដល់ស្ថានភាពទឹកស្រកចុះជាប្រក្រតីវិញ

  • សម្តេចតេជោ ហ៊ុន សែន ប្រកាសគាំទ្រសំណើរបស់ ទីម័រឡេស្តេ សុំចូលជាសមាជិកអាស៊ាន

    សម្តេចតេជោ ហ៊ុន សែន ប្រកាសគាំទ្រសំណើរបស់ ទីម័រឡេស្តេ សុំចូលជាសមាជិកអាស៊ាន

    ២៦ តុលា ២០២១

  • ទុរេនមកពីខេត្ត Nonthaburi នៃប្រទេសថៃ មានតម្លៃដល់ទៅ ៣៨០ដុល្លារក្នុងមួយផ្លែដែលមានទម្ងន់ ២,៥គីឡូក្រាម

    ទុរេនមកពីខេត្ត Nonthaburi នៃប្រទេសថៃ មានតម្លៃដល់ទៅ ៣៨០ដុល្លារក្នុងមួយផ្លែដែលមានទម្ងន់ ២,៥គីឡូក្រាម

    មូលហេតុធំៗដែលធ្វើឱ្យផ្លែទុរេន នេះមានតម្លៃថ្លៃគឺ សណ្ឋានដីនៃខេត្ត Nonthaburi និងបច្ចេកទេសថែទាំរបស់អ្នកដាំ។ ទឹកទន្លេ Chao Phraya ដែលហូរឆ្លងកាត់ខេត្ត Nonthaburi បាននាំមកនូវជីជាតិសម្រាប់ដីចម្ការទុរេន និងបង្កើនគុណភាពដី។ អ្នកចម្ការប្រើប្រាស់បច្ចេកទេសម៉្យាង ដោយដាំរុក្ខជាតិផ្សេងៗ ឬរុក្ខជាតិប្រភេទគ្រាប់នៅនឹងគល់នៃដើម ដើម្បីរក្សាសំណើមដី និងស្រោចទឹក ជារៀងរាល់ព្រឹក។ទឹកដែលយកមកស្រោច គឺជាទឹកស្អាត។ គេត្រូវចំណាយអស់យ៉ាងតិច ២ ២០០ដុល្លារក្នុងមួយឆ្នាំ ក្នុងការទិញទឹកមកស្រោចស្រព។ ចំពោះការថែទាំ អ្នកចម្ការត្រូវពិនិត្យមើលដើម និងផ្លែជាប្រចាំថាតើមានសត្វល្អិតចង្រៃ ឬជម្ងឺឆ្លងដែលអាចធ្វើឱ្យប៉ះពាល់ដល់ការធំធាត់ឬយ៉ាងណា។ ជាទូទៅ គេចំណាយពេល ៦ឆ្នាំដើម្បីឱ្យទុរេនចេញផ្លែ និងចំណាយពេលពី ៥០-៩០ថ្ងៃបន្ថែមទៀត ទើបផ្លែទុរេនទុំល្មមអាចហូបបាន។ 🎥 Business Insider

  • កម្ពុជាធ្លាប់ជាជនរងគ្រោះនៃសង្គ្រាមត្រជាក់ និងសង្រ្គាមស៊ីវិលជាច្រើនទសវត្សរ៍

    កម្ពុជាធ្លាប់ជាជនរងគ្រោះនៃសង្គ្រាមត្រជាក់ និងសង្រ្គាមស៊ីវិលជាច្រើនទសវត្សរ៍

    កម្ពុជាធ្លាប់ជាជនរងគ្រោះនៃសង្គ្រាមត្រជាក់ និងសង្រ្គាមស៊ីវិលជាច្រើនទសវត្សរ៍។ ប៉ុន្តែនៅឆ្នាំ១៩៩៨ ក្រោមគោលនយោបាយឈ្នះ-ឈ្នះ កម្ពុជាសម្រេចបានជោគជ័យក្នុងការបង្រួបបង្រួមជាតិ រួចផុតពីសង្រ្គាមស៊ីវិលដ៏រ៉ាំរ៉ៃ និងនាំមកនូវសុខសន្តិភាពមកដល់សព្វថ្ងៃនេះ។ តើជោគជ័យនៃសន្តិភាពដែលកម្ពុជាសម្រេចបាន បានផ្ដល់នូវមេរៀន និងបទពិសោធន៍អ្វីខ្លះដល់ដំណើរការកសាងសន្តិភាពនៅឧបទ្វីបកូរ៉េ? សូមស្តាប់ការបកស្រាយរបស់ លោកបណ្ឌិត ឈាង វណ្ណារិទ្ធ ប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) ២៦ តុលា ២០២១

  • របាយការណ៍នៅថ្ងៃទី២៥ តុលា

    របាយការណ៍នៅថ្ងៃទី២៥ តុលា

    ១. គ្រោះថ្នាក់ចរាចរណ៍ ១២ករណី ស្លាប់ ១០នាក់ និងរបួសធ្ងន់ស្រាល ១០នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ១២ករណី ឃាត់ខ្លួនជនសង្ស័យ ២៨នាក់។ ៣. គ្រឿងញៀន ៨ករណី ឃាត់ខ្លួនជនសង្ស័យ ១៤នាក់។ ៤. កូវីដ ១១២ករណី និងជាសះស្បើយ ២៦៣នាក់។ អ្នកឆ្លងសរុប ១១៨ ០០០នាក់ អ្នកជាសះស្បើយ ១១៣ ៥២៧នាក់ អ្នកស្លាប់ ២ ៧៥១នាក់ ៥. បទល្មើសនឹងវិធានការសុខាភិបាលសរុប គ្មាន។ ចេញផ្សាយ ១២:១៥ ថ្ងៃទី២៦ តុលា ២០២១

  • កូវីដ១៩នៅកម្ពុជា 🦠🇰🇭

    កូវីដ១៩នៅកម្ពុជា 🦠🇰🇭

    រកឃើញករណីឆ្លងថ្មី ១១២នាក់ ជាសះស្បើយ ២៦៣នាក់ ស្លាប់ ៨នាក់ គិតត្រឹមថ្ងៃទី២៦ តុលា ២០២១ ចំនួនអ្នកឆ្លងសរុប៖ ១១៨.០០០នាក់ ចំនួនអ្នកជាសះស្បើយ៖ ១១៣.៥២៧នាក់ ចំនួនអ្នកស្លាប់សរុប៖ ២.៧៥១នាក់

  • នៅព្រឹកថ្ងៃទី២៦ តុលា កម្ពុជា និងកូរ៉េខាងត្បូងចុះ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ហៅកាត់ថា CKFTA

    នៅព្រឹកថ្ងៃទី២៦ តុលា កម្ពុជា និងកូរ៉េខាងត្បូងចុះ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ហៅកាត់ថា CKFTA

    CKFTA ត្រូវបានប្រកាសចាប់ផ្តើមការសិក្សារួមកាលពីថ្ងៃទី២៥ វិច្ឆិកា ២០១៩ នៅទីក្រុងប៊ូសាន និងបានប្រកាសបើកការចរចាជាផ្លូវការនៅថ្ងៃទី០៩ កក្កដា ២០២០ តាមរយៈប្រព័ន្ធវីដេអូ ហើយឆ្លងកាត់ការចរចាសរុបចំនួន ១២លើក មុននឹងឈានមកដល់ការចុះហត្ថលេខានាពេលនេះ។ កិច្ចព្រមព្រៀងនេះនឹងជំរុញកំណើននៃការនាំចេញ កំណើនផលទុនសរុបក្នុងស្រុក និងកំណើនឱកាសការងារ ក៏ដូចជាជំរុញការនាំចេញរបស់កម្ពុជាទៅកាន់សាធារណរដ្ឋកូរ៉េបន្ថែមទៀត ដូចជា ផលិតផលសម្លៀកបំពាក់ និងវាយនភណ្ឌ ស្បែកជើង កាបូប គ្រឿង បន្លាស់ ឧបករណ៍អេឡិចត្រូនិក កៅស៊ូ និងផលិតផលកសិកម្ម ជាដើម។ កិច្ចព្រមព្រៀង CKFTA នឹងចូលជាធរមានក្នុងរយៈពេល ៦០ថ្ងៃ បន្ទាប់ពីភាគីទាំងពីរ ជូនដំណឹងទៅវិញទៅមកតាមផ្លូវការទូត អំពីការបញ្ចប់នីតិវិធីផ្ទៃក្នុងនៃការផ្តល់សច្ចាប័ន។ ប្រភព៖ ក្រសួងពាណិជ្ជកម្ម

  • គំនិតច្នៃប្រឌិតក្នុងបរិវេណសាលារៀន

    គំនិតច្នៃប្រឌិតក្នុងបរិវេណសាលារៀន