Category: One-Minute

  • ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan បានបញ្ជាឱ្យក្រសួងការបរទេសតួកគីចាប់ផ្ដើមបណ្ដេញឯកអគ្គរដ្ឋទូតបរទេសចំនួន ១០រូប

    ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan បានបញ្ជាឱ្យក្រសួងការបរទេសតួកគីចាប់ផ្ដើមបណ្ដេញឯកអគ្គរដ្ឋទូតបរទេសចំនួន ១០រូប

    កាលពីថ្ងៃទី២៣ តុលា ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan បានបញ្ជាឱ្យក្រសួងការបរទេសតួកគីចាប់ផ្ដើមបណ្ដេញឯកអគ្គរដ្ឋទូតបរទេសចំនួន ១០រូប បន្ទាប់ពីមន្ត្រីទាំងនេះបានទាមទារឱ្យក្រុង Ankara ដោះលែងសកម្មជនម្នាក់។ ឯកអគ្គរដ្ឋទូតអាមេរិក បារាំង អាល្លឺម៉ង់ ហូឡង់ កាណាដា ដាណឺម៉ាក ស៊ុយអែត ហ្វាំងឡង់ ន័រវែស និងនូវែលហ្សេឡង់ ប្រចាំក្រុង Ankara ចេញសេចក្ដីថ្លែងការណ៍រួមមួយទាមទារឱ្យដោះលែងពាណិជ្ជករលោក Osman Kavala ដែលជាប់ពន្ធនាគារតាំងពីឆ្នាំ២០១៧ ក្រោមការចោទប្រកាន់ថា បានចូលរួមការប៉ុនប៉ងធ្វើរដ្ឋប្រហារកាលពីឆ្នាំ២០១៦។ បន្ទាប់ពីការចេញផ្សាយសេចក្ដីថ្លែងការណ៍នេះ ឯកអគ្គរដ្ឋទូតទាំង ១០ ត្រូវបានកោះហៅទៅក្រសួងការបរទេសតួកគី ហើយក្រសួងក៏បានចេញសេចក្ដីប្រកាសថា មន្ត្រីការទូតទាំងនោះបានបាត់បង់អភ័យឯកសិទ្ធិការទូត ហើយត្រូវបានហាមឃាត់មិនឱ្យស្នាក់នៅក្នុងប្រទេសជាម្ចាស់ផ្ទះ។ ប្រភព៖ AP

  • ក្រោយអាមេរិកដកទ័ពចេញពីអាហ្វហ្កានីស្ថាន និងការវិលមកកាន់អំណាចវិញរបស់ក្រុមតាលីបង់បាន២ខែ រុស្ស៊ីចាប់ផ្ដើមពង្រឹងវត្តមានយោធារបស់ខ្លួននៅតំបន់អាស៊ីកណ្ដាល

    ក្រោយអាមេរិកដកទ័ពចេញពីអាហ្វហ្កានីស្ថាន និងការវិលមកកាន់អំណាចវិញរបស់ក្រុមតាលីបង់បាន២ខែ រុស្ស៊ីចាប់ផ្ដើមពង្រឹងវត្តមានយោធារបស់ខ្លួននៅតំបន់អាស៊ីកណ្ដាល

    រុស្ស៊ី និងចិនក្លាយជាដៃគូក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម ស្របពេលដែលរុស្ស៊ីព្យាយាមរារាំងកិច្ចខិតខំរបស់រដ្ឋបាលលោក Joe Biden ក្នុងការបង្កើតវត្តមានយោធាអាមេរិកនៅតំបន់នេះ។ ទីក្រុងមូស្គូគឺនៅតែជាអ្នកផ្ដល់សេវាសន្តិសុខចម្បងសម្រាប់តំបន់អាស៊ីកណ្ដាល ហើយរុស្ស៊ីគឺជាអ្នកនាំចេញអាវុធធំជាងគេទៅតំបន់នេះ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ក្រុមតាលីបង់បានប្ដេជ្ញាថាខ្លួននឹងមិនអនុញ្ញាតឱ្យនរណាម្នាក់ប្រើប្រាស់ទឹកដីអាហ្វហ្កានីស្ថាន ដើម្បីរៀបចំការវាយប្រហារប្រឆាំងនឹងប្រទេសផ្សេងទៀតឡើយ។ អ្នកវិភាគមួយចំនួនថា គ្មានការធានាថាតាលីបង់នឹងទទួលជោគជ័យក្នុងការរារាំងក្រុមឧទ្ទាមអាស៊ីកណ្ដាលមួយចំនួនឡើយ។ រុស្ស៊ីមានការព្រួយបារម្ភយ៉ាងខ្លាំងថាក្រុមភេរវកម្ម ISIS-K នឹងព្យាយាមធ្វើដំណើរឆ្លងកាត់ព្រំដែនដោយបន្លំខ្លួនជាជនភៀសខ្លួន ដើម្បីជ្រៀតជ្រែកចូលអាស៊ីកណ្ដាល ដើម្បីបង្កសង្គ្រាមសាសនា។ ការពង្រឹងសន្តិសុខនៅអាស៊ីកណ្ដាល ក៏បានក្លាយជាអាទិភាពចម្បងមួយរបស់រុស្ស៊ី។ អង្គការសន្ធិសញ្ញាសន្តិសុខសមូហភាព (CSTO) ដែលជាសម្ព័ន្ធភាពសន្តិសុខដឹកនាំដោយរុស្ស៊ី បានយល់ព្រមបង្កើតកញ្ចប់ថវិការួមធ្វើការស្រាវជ្រាវ និងការអភិវឌ្ឍន៍ទាក់ទងនឹងវិស័យយោធា ហើយបង្កើតអង្គភាពរួមជាច្រើន។ នៅដើមខែសីហា ទាហានរុស្ស៊ី និងចិនជាង ១០ ០០០នាក់បានធ្វើសមយុទ្ធប្រឆាំងអំពើភេរវកម្មនៅតំបន់ស្វយ័ត Ningxia Hui របស់ចិន។ កាលពីខែមុន ប្រទេសទាំងពីរក៏បានធ្វើសមយុទ្ធម្ដងទៀតនៅតំបន់ព្រំដែនរុស្ស៊ី និងកាហ្សាក់ស្ថាន។ ទីក្រុងមូស្គូ និងប៉េកាំងក៏បានស្វះស្វែងសម្របសម្រួលកិច្ចខិតខំប្រឹងប្រែងការទូតរបស់ពួកគេលើអាហ្វហ្កានីស្ថានដែរ។ អ្នកវិភាគមួយចំនួនបានលើកឡើងថា បើទោះបីជារុស្ស៊ី និងចិនត្រូវបានគេចាត់ទុកថាជាគូប្រជែងខាងសេដ្ឋកិច្ចនៅភូមិភាគអាស៊ីកណ្ដាលក៏ដោយ ក៏វិបត្តិនៅអាហ្វហ្គានីស្ថានបានបង្ខំឱ្យប្រទេសទាំងដាក់ការប្រកួតប្រជែងនៅក្នុងតំបន់មួយឡែក ហើយប្រមូលផ្ដុំគ្នាប្រឆាំងនឹងការគំរាមកំហែងរួម។ ប្រភព៖ SCMP

  • “ស្ថានភាពសិទ្ធិមនុស្សរយៈពេល ៣០ឆ្នាំ នៅកម្ពុជា”

    “ស្ថានភាពសិទ្ធិមនុស្សរយៈពេល ៣០ឆ្នាំ នៅកម្ពុជា”

    សូមស្តាប់ការបកស្រាយរបស់ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក កែវ រ៉េមី ២៥ តុលា ២០២១

  • របាយការណ៍នៅថ្ងៃទី២៤ តុលា

    របាយការណ៍នៅថ្ងៃទី២៤ តុលា

    ១. គ្រោះថ្នាក់ចរាចរណ៍ ១៤ករណី ស្លាប់ ៧នាក់ និងរបួស ១៩នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ១១ករណី ឃាត់ខ្លួនជនសង្ស័យ ២២នាក់។ ៣. គ្រឿងញៀន ៩ករណី ឃាត់ខ្លួនជនសង្ស័យ ២៥នាក់។ ៤. កូវីដ ១១៦ករណី និងជាសះស្បើយ ២៨៧នាក់។ អ្នកឆ្លងសរុប ១១៧ ៨៨៨នាក់ អ្នកជាសះស្បើយ ១១៣ ២៦៤នាក់ អ្នកស្លាប់ ២ ៧៤៣នាក់ ៥. បទល្មើសនឹងវិធានការសុខាភិបាលសរុប ១ករណី។ ឃាត់ខ្លួនអប់រំ និងពិន័យសរុប ៦៧នាក់ បញ្ជូនទៅតុលាការ ១នាក់ ឃាត់យានយន្ដ គ្មាន ពិន័យជាប្រាក់ ៣៤ ០០០ ០០០រៀល ចេញផ្សាយ ១២:១៥ ថ្ងៃទី២៥ តុលា ២០២១

  • សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៨ និង៣៩ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ពីថ្ងៃទី២៦-២៨ តុលា តាមប្រព័ន្ធវីដេអូ

    សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៨ និង៣៩ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ពីថ្ងៃទី២៦-២៨ តុលា តាមប្រព័ន្ធវីដេអូ
  • កូវីដ១៩នៅកម្ពុជា 🦠🇰🇭

    កូវីដ១៩នៅកម្ពុជា 🦠🇰🇭

    រកឃើញករណីឆ្លងថ្មី ១១៦នាក់ ជាសះស្បើយ ២៨៧នាក់ ស្លាប់ ៩នាក់ គិតត្រឹមថ្ងៃទី២៥ តុលា ២០២១ ចំនួនអ្នកឆ្លងសរុប៖ ១១៧.៨៨៨នាក់ ចំនួនអ្នកជាសះស្បើយ៖ ១១៣.២៦៤នាក់ ចំនួនអ្នកស្លាប់សរុប៖ ២.៧៤៣នាក់

  • ក្រសួងការបរទេសមីយ៉ាន់ម៉ាថា សេចក្ដីសម្រេចរបស់អាស៊ានចំពោះការមិនអញ្ជើញភាគីតំណាងនយោបាយណាមួយនៅមីយ៉ាន់ម៉ា រាប់ទាំងលោក Min Aung Hlaing ទៅកិច្ចប្រជុំអាស៊ាន គឺផ្ទុយនឹងធម្មនុញ្ញអាស៊ាន

    ក្រសួងការបរទេសមីយ៉ាន់ម៉ាថា សេចក្ដីសម្រេចរបស់អាស៊ានចំពោះការមិនអញ្ជើញភាគីតំណាងនយោបាយណាមួយនៅមីយ៉ាន់ម៉ា រាប់ទាំងលោក Min Aung Hlaing ទៅកិច្ចប្រជុំអាស៊ាន គឺផ្ទុយនឹងធម្មនុញ្ញអាស៊ាន

    កាលពីថ្ងៃទី២២ តុលា ក្រសួងការបរទេសមីយ៉ាន់ម៉ាថា សេចក្ដីសម្រេចរបស់អាស៊ានចំពោះការមិនអញ្ជើញភាគីតំណាងនយោបាយណាមួយនៅមីយ៉ាន់ម៉ា រាប់ទាំងលោក Min Aung Hlaing ទៅកិច្ចប្រជុំអាស៊ាន គឺផ្ទុយនឹងធម្មនុញ្ញអាស៊ាន ជាពិសេសគឺធ្វើខុសនឹងគោលការណ៍មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង។ ខាងយោធាមីយ៉ាន់ម៉ាក៏បានបន្ថែមថា ខ្លួននឹងមិនទទួលយកនូវការសម្រេចចិត្តខាងលើនេះឡើយ តែខ្លួនត្រៀមខ្លួនក្នុងការស្វែងរកដំណោះស្រាយប្រកបដោយសន្តិភាពជាមួយអាស៊ាន។ ក្នុងកិច្ចប្រជុំបន្ទាន់មួយកាលពីថ្ងៃទី១៥ តុលា អាស៊ានមិនមានកុងសង់ស៊ីសក្នុងការអញ្ជើញភាគីនយោបាយណាមួយនៅមីយ៉ាន់ម៉ានោះទេ ហើយអាសនៈរបស់មីយ៉ាន់ម៉ានៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន និងប្រជុំពាក់ព័ន្ធនានា ដែលប្រព្រឹត្តិទៅនៅក្នុងសប្ដាហ៍នេះ គឺធ្លាក់ទៅលើ “តំណាងមិនមែនក្នុងជួរថ្នាក់ដឹកនាំនយោបាយ” នៃប្រទេសនេះ។

  • នាយករដ្ឋមន្រ្តីស៊ូដង់លោក Abdalla Hamdok កំពុងជាប់ឃុំក្នុងផ្ទះដោយកងកម្លាំងយោធាមិនស្គាល់អត្តសញ្ញាណបានឡោមព័ទ្ធផ្ទះរបស់គាត់នៅព្រឹកថ្ងៃទី២៥ តុលា ២០២១នេះ

    នាយករដ្ឋមន្រ្តីស៊ូដង់លោក Abdalla Hamdok កំពុងជាប់ឃុំក្នុងផ្ទះដោយកងកម្លាំងយោធាមិនស្គាល់អត្តសញ្ញាណបានឡោមព័ទ្ធផ្ទះរបស់គាត់នៅព្រឹកថ្ងៃទី២៥ តុលា ២០២១នេះ

    ជាមួយគ្នានេះ មន្រ្តីជាច្រើននាក់រួមទាំងទីប្រឹក្សាព័ត៌មានរបស់នាយករដ្ឋមន្ត្រី សមាជិកម្នាក់នៃក្រុមប្រឹក្សាអធិបតេយ្យ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងអ្នកនាំពាក្យរបស់ក្រុមប្រឹក្សាអធិបតេយ្យក៏ត្រូវបានចាប់ខ្លួនដែរ។ ប្រភព៖ Al Jazeera

  • នាយករដ្ឋមន្ត្រីហុងគ្រីលោក Viktor Orban ចោទប្រកាន់សហភាពអឺរ៉ុប និងអាមេរិកថាព្យាយាមជ្រៀតជ្រែកក្នុងនយោបាយប្រទេសខ្លួន

    នាយករដ្ឋមន្ត្រីហុងគ្រីលោក Viktor Orban ចោទប្រកាន់សហភាពអឺរ៉ុប និងអាមេរិកថាព្យាយាមជ្រៀតជ្រែកក្នុងនយោបាយប្រទេសខ្លួន

    នាយករដ្ឋមន្ត្រីហុងគ្រីលោក Viktor Orban ចោទប្រកាន់សហភាពអឺរ៉ុប និងអាមេរិកថាព្យាយាមជ្រៀតជ្រែកក្នុងនយោបាយប្រទេសខ្លួន ហើយអំពាវនាវឱ្យអ្នកគាំទ្ររបស់លោកការពារសមិទ្ធិផលរបស់រដ្ឋាភិបាលជាតិនិយមរបស់លោក ខណៈការបោះឆ្នោតនឹងប្រារព្ធឡើងនៅឆ្នាំក្រោយ។ “ជនជាតិហុងគ្រីជាអ្នកសម្រេចចិត្តអំពីជោគវាសនាផ្ទាល់ខ្លួនរបស់ពួកគេ។ កម្លាំងរបស់យើងគឺស្ថិតលើការរួបរួមរបស់យើង។ យើងជឿជាក់លើតម្លៃគ្រួសារ ជាតិសាសន៍ និងហុងគ្រីដ៏រឹងមាំ និងឯករាជ្យ”។ ក្រុងវ៉ាស៊ីនតោន និងមហាសេដ្ឋី George Soros អ្នកវិនិយោគហុងគ្រី-អាមេរិកាំង បានប្រើលុយព្យាយាមធ្វើឱ្យគណបក្សប្រឆាំងឆ្វេងនិយមហុងគ្រីជាប់ឆ្នោត។ រដ្ឋាភិបាលរបស់លោក Orban និងសម្ព័ន្ធមិត្តប៉ូឡូញ បានប៉ះទង្គិចជាមួយក្រុងប្រ៊ុចសែល ជុំវិញសេរីភាពសារព័ត៌មាន ប្រព័ន្ធច្បាប់ និងសិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នា ខណៈលោកបានចាត់ទុក ក្រុងប្រ៊ុចសែលស្មើនឹងរបបផ្តាច់ការ ហើយលោក Orban ក៏បានបញ្ជាក់ថាផលប្រយោជន៍របស់ហុងគ្រី គឺនៅតែជាសមាជិកនៃសហភាពអឺរ៉ុបដ៏រឹងមាំមួយ។ ប្រភព៖ Reuters

  • ស្ថានភាពទឹកស្ទឹងព្រែកត្នោតបានហក់ឡើងជាបន្តបន្ទាប់🚨

    ស្ថានភាពទឹកស្ទឹងព្រែកត្នោតបានហក់ឡើងជាបន្តបន្ទាប់🚨

    សូមពលរដ្ឋដែលរស់នៅតាមសណ្តស្ទឹងព្រែកត្នោត មេត្តាត្រៀមសម្ភារៈ និងតាមដានស្ថានភាពទឹកជំនន់ជាប្រចាំ។ ២៥ តុលា ២០២១