-
តើអាមេរិកនឹងការពារតៃវ៉ាន់ដែរឬទេ?

តើអាមេរិកនឹងការពារតៃវ៉ាន់ដែរឬទេ? លោក Biden បានឆ្លើយជូន CNN ថា “បាទ យើងមានការប្តេជ្ញាចិត្ត”។ អាមេរិក និងចិន កំពុងមានភាពតានតឹងជុំវិញបញ្ហាពាណិជ្ជកម្ម សិទ្ធិមនុស្ស បច្ចេកវិទ្យា មេរោគឆ្លង និងបញ្ហាកោះតៃវ៉ាន់ ដែលទីក្រុងប៉េកាំងចាត់ទុកថា កោះនេះជាផ្នែកមួយនៃប្រទេសរបស់ខ្លួន។ ភាពភ័យខ្លាចដែលថា ចិនអាចឈ្លានពានតៃវ៉ាន់បានកើនឡើងនៅពេលដែលទីក្រុងប៉េកាំង បានពង្រាយយន្តហោះយោធាឱ្យហោះហើរចូលទៅក្នុងដែនអាកាសរបស់តៃវ៉ាន់ជារៀងរាល់ថ្ងៃ។ ដោយឡែក អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បានប្រាប់សារព័ត៌មាន AP ថា៖ “នៅពេលនិយាយអំពីបញ្ហាដែលទាក់ទងនឹងអធិបតេយ្យភាព និងបូរណភាពទឹកដី និងផលប្រយោជន៍ស្នូលផ្សេងទៀតរបស់ចិន គ្មានកន្លែងសម្រាប់ចិនសម្របសម្រួល ឬធ្វើសម្បទានទេ ហើយគ្មាននរណាម្នាក់គួរមើលស្រាលការប្តេជ្ញាចិត្ត និងសមត្ថភាពរបស់ប្រជាជនចិនក្នុងការការពារឡើយ”។ ប្រភព៖ The Hill
-
ផ្ការំដួលជាផ្កានិមិត្តរូបនៃកម្ពុជា!

ផ្ការំដួលមានក្លិនក្រអូបសាយបានឆ្ងាយ ចោលក្លិននៅពេលរសៀល និងពេលព្រលប់។ ខ្មែរ បុរាណ និយម ប្រើប្រាស់ ផ្ការំដួល ធ្វើជា គ្រឿងផ្សំ ផលិត ជា ក្រមួន លាប មាត់ របស់ នារី ។ ផ្ការំដួលក៏មានអត្ថប្រយោជន៍ ខាង ឱសថ កែរោគ ដោយសំ បក អាចច្នៃសម្រាប់ ព្យាបាល អាកា រៈ ក្តៅខ្លួន រីឯផ្កា និងកេសរ អាច ធ្វើជា ថ្នាំ បំបាត់ អាកា រៈ វិលមុខ ខ្យល់គរ និងជា ឱសថ ជំនួយ បេះដូង ជំនួយ ឈាម និងកម្លាំង។ ប្រភព៖ Neth Pheaktra
-
រាជធានីភ្នំពេញក្នុងរយៈពេល១០ឆ្នាំ ២០១១-២០២១

-
វត្តមានសត្វព្រៃដ៏កម្រនៅតំបន់អង្គរ

-
ក្រៅពីត្រីរាជ និងត្រីគល់រាំង ត្រីបបែលយក្សគឺជាប្រភេទត្រីទឹកសាបមានទំហំធំជាងគេបំផុតនៅកម្ពុជា

ក្រៅពីត្រីរាជ និងត្រីគល់រាំង ត្រីបបែលយក្សគឺជាប្រភេទត្រីទឹកសាបមានទំហំធំជាងគេបំផុតនៅកម្ពុជា។ ត្រីបបែលយក្ស មានលក្ខណៈសម្គាល់ខ្លះៗ គឺបាតពោះមានពណ៌ត្នោតប្រផេះ ជាយក្រែងនៃពោះមានពណ៌ខ្មៅ ខណៈកន្ទុយគឺមានប្រវែងកន្ទុយវែងជាងដងខ្លួន។ វាអាចមានទម្ងន់រហូតដល់ជាង ៦០០ គីឡូក្រាម និងមានប្រវែងរហូតដល់ជាង ៥ម៉ែត្រ គិតរួមទាំងកន្ទុយ។ ត្រីបបែលយក្សទឹកសាប ច្រើនមានវត្តមានតាមដងទន្លេមេគង្គកម្ពុជា គឺក្នុងខេត្តស្ទឹងត្រែង ក្រចេះ និងព្រៃវែង។ ត្រីបបែលនេះ ត្រូវបានចាត់ថ្នាក់ក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទសត្វកំពុងរងការគំរាមកំហែង ហើយចំនួនរបស់វាមានការថយចុះជាលំដាប់ ដោយសារការនេសាទខុសច្បាប់។ ប្រភព៖ Neth Pheaktra
-
របាយការណ៍នៅថ្ងៃទី២៣ តុលា

១. គ្រោះថ្នាក់ចរាចរណ៍ ៥ករណី ស្លាប់ ៥នាក់ និងរបួសធ្ងន់ស្រាល ៦នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ៩ករណី ឃាត់ខ្លួនជនសង្ស័យ ៧៦នាក់។ ៣. គ្រឿងញៀន ១៣ករណី ឃាត់ខ្លួនជនសង្ស័យ ២៧នាក់។ ៤. កូវីដ ១២៨ករណី និងជាសះស្បើយ ៣១៩នាក់។ អ្នកឆ្លងសរុប ១១៧ ៧៧២នាក់ អ្នកជាសះស្បើយ ១១២ ៩៧៧នាក់ អ្នកស្លាប់ ២ ៧៣៤នាក់ ៥. បទល្មើសនឹងវិធានការសុខាភិបាលសរុប គ្មាន។ ចេញផ្សាយ ១២:៤២ ថ្ងៃទី២៤ តុលា ២០២១
-
កូវីដ១៩នៅកម្ពុជា 🦠🇰🇭

-
ការអប់រំពីបរិស្ថាន ជាជំហានដំបូងក្នុងការបណ្ដុះការយល់ដឹងដល់ក្មេងៗជំនាន់ក្រោយ ព្រមទាំងបណ្តុះមនសិការ និងការព្រួយបារម្ភចំពោះបរិស្ថានធម្មជាតិ ដើម្បីចូលរួមចំណែកក្នុងការអភិរក្ស និងអភិវឌ្ឍបរិស្ថាន

-
ដើមកំណើតបុណ្យកឋិនទាន

-
ក្នុង “ពិធីបុណ្យអាស៊ី ឆ្នាំ២០២១” កម្ពុជាបង្ហាញអន្តរជាតិនូវម្រេចកំពត ស្ករត្នោត ទឹកឃ្មុំមណ្ឌលគិរី គ្រាប់ស្វាយចន្ទី ក្រម៉ា និងវត្ថុអនុស្សាវរីយ៍បង្ហាញពីវប្បធម៌ខ្មែរ
