-
អបអរសាទរខួប ៣០ឆ្នាំ នៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ២៣ តុលា

-
សម្បត្តិវប្បធម៌ និងធម្មជាតិ 🇰🇭

-
កម្ពុជាមានមរតកល្អៗច្រើនទៀត ដែលយើងមិនទាន់បានឃើញ

-
២២ តុលា ២០២១

១. កម្ពុជា ស្ថិតក្នុងបញ្ជីប្រទេសមានហានិភ័យជំងឺកូវីដ១៩ទាបទាំង៤៥ ដែលថៃអនុញ្ញាតឱ្យអ្នកដំណើរដែលបានចាក់វ៉ាក់សាំងពេញលេញ នឹងអាចចូលទឹកដីថៃដោយគ្មានលក្ខខណ្ឌតម្រូវឱ្យធ្វើចត្តាឡីស័កឡើយ – CNA ២. រដ្ឋាភិបាល គ្រោងបើកក្រុងព្រះសីហនុដំបូងគេ ដើម្បីទទួលភ្ញៀវទេសចរមកពីបរទេស ដែលចាក់វ៉ាក់សាំងពេញលេញ បន្ទាប់មកគឺខេត្តសៀមរាប និងខេត្តផ្សេងៗទៀតជាបន្ដបនា្ទប់ ខណៈភ្ញៀវទេសចរនឹងតម្រូវឱ្យធ្វើចត្តាឡីស័ក ៥ថ្ងៃ នៅតំបន់នោះផ្ទាល់ – ថ្មីៗ ៣. សៀមរាប នឹងមានរោងចក្រផលិតទឹកស្អាតមួយ មានតម្លៃជិត ៦០លានដុល្លារ ដោយរោងចក្រនេះអាចផលិតទឹកស្អាតបាន ៦ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ – រស្មីកម្ពុជា ៤. រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បានធ្វើការចាប់ខ្លួនបាតុករជាង ១០០នាក់សារជាថ្មី ដោយអ្នកខ្លះក៏ត្រូវបានផ្តន្ទាទោសបន្ថែមទៀត ក្រោយអ្នកទាំងនោះ ត្រូវបានដោះលែងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ – CNA ៥. ទីក្រុង Melbourne របស់អូស្រ្តាលី បានរួចផុតពីវិធានការរឹតត្បិតចុងក្រោយបង្អស់របស់ខ្លួន ដែលត្រូវបានដាក់ចេញដើម្បីប្រយុទ្ធប្រឆាំងនឹងការឆ្លងរាតត្បាតកូវីដ១៩ អស់រយៈពេលជិត ៩ខែ – Reuters
-
លទ្ធផលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ២២ តុលា ២០២១

-
ក្រុមភ្លេងខ្មែរបុរាណដំបូងគេដែលត្រូវបានថតរូប ខ្ទង់ទសវត្សរ៍ឆ្នាំ១៨៧០ (ជាង១៥០ឆ្នាំមុន)

-
កម្ពុជាទទួលបានវ៉ាក់សាំង Sinovac ចំនួន ១២៤ ៨០០ដូសទៀត តាមរយៈយន្តការ COVAX

-
កម្ពុជានឹងប្រារព្ធពិធីអបអរសាទរខួបលើកទី៣០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពីដំណោះស្រាយនយោបាយរួម នៃជម្លោះកម្ពុជា ហៅកាត់ថា “កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស” នៅថ្ងៃទី២៣ តុលា ២០២១ នៅវិមានសន្តិភាព

-
ឈើប្រណិតទម្ងន់ ១ ៣៦០គីឡូក្រាម ដែលមានអាយុកាលជាង ១០០ឆ្នាំ និងមានតម្លៃមិនអាចកាត់ថ្លៃបាន ត្រូវបានដឹកជញ្ជូនពីរដ្ឋធានី Madison នៃរដ្ឋ Wisconsin ទៅកាន់រដ្ឋធានី Washington

ឈើប្រណិតទម្ងន់ ១ ៣៦០គីឡូក្រាម ដែលមានអាយុកាលជាង ១០០ឆ្នាំ និងមានតម្លៃមិនអាចកាត់ថ្លៃបាន ត្រូវបានដឹកជញ្ជូនពីរដ្ឋធានី Madison នៃរដ្ឋ Wisconsin ទៅកាន់រដ្ឋធានី Washington ដើម្បីប្រើប្រាស់ក្នុងការជួសជុលគ្រឿងឈើបុរាណ និងវត្ថុបុរាណជាច្រើនដូចជា ទ្វារ គ្រឿងឆ្លាក់ តុការិយាល័យ និងវេទិកាក្នុងអគារកាពីតូលរបស់សហរដ្ឋអាមេរិក ដែលបានខូចខាតក្រោយបាតុកម្មនៅថ្ងៃទី៦ មករា។ ប្រភព៖ U.S. Forest Service
-
អត្ថន័យពីក្រោយឈ្មោះ និងរូបរាងនៃរង្វង់មូលស្រុកបន្ទាយស្រី

“បរិមណ្ឌល” គឺជាពាក្យដែលមានស្រាប់ក្នុងវចនានុក្រមសម្តេចសង្ឃ ជួន ណាត មានន័យថារង្វង់មូល ហើយរូបរាងនៃសួនបានយកទម្រង់តាម “យ័ន្តរូបផ្កាឈូក”។ ប្រធាននាយកដ្ឋានអភិរក្សនៃអាជ្ញាធរជាតិអប្សរា បានលើកឡើងថា៖ ១. ផ្កាឈូក គឺជានិមិត្តរូបនៃភាពបរិសុទ្ធ និងភាពជ្រះថ្លា ដែលរីកជាស្រទាប់ ប្រៀបបាននឹងដំណើរវិវត្តន៍នៃជីវិតរបស់មនុស្សយ៉ាងដូច្នេះដែរ។ ២. យ័ន្ត ជារបាំងការពារ រារាំងសត្រូវ និងភាពអន្តរាយផ្សេងៗ ដែលគូសចេញប្រទាក់ឆ្វាក់គ្នាជារាងក្រទ្បា តំណាងឱ្យឋាមពលចក្រវាលនៅលើផែនដី ដែលមនុស្សជឿថាជាទីវិសិដ្ឋបំផុត។ ៣. ត្របកទាំង៤ខាងក្នុង មានទាក់ទងនឹងតុល្យភាពនៃខ្លួនប្រាណមនុស្សរវាងធាតុទឹក ដី ភ្លើង និងខ្យល់ និងតំណាងវដ្តទាំង៤នៃដំណើរជីវិតមនុស្សគឺ៖ កើត ចាស់ ឈឺ និងស្លាប់។ ក្នុងផ្លូវធម៌វិញ លេខ៤នេះតំណាងឱ្យព្រហ្មវិហារធម៌ មេត្តា ករុណា មុទិតា និងឧបេក្ខា។ ៤. លេខ៨ គឺជាធម្មចក្រ(កង់) ដែលមានកាំប្រាំបី តំណាងឱ្យអដ្ឋង្គិកមគ្គ ឬអរិយមគ្គទាំងប្រាំបី ដែលជាវិថីឆ្ពោះទៅរកការរួចផុតទុក្ខ។ ៥. លេខ១៦ គឺសំដៅដល់ព្រះអរហន្ត ដែលជាសាវ័កឆ្នើមទាំង១៦អង្គរបស់ព្រះពុទ្ធជាម្ចាស់។ ប្រភព៖ ឃឹម ហ្វីណង់