Category: One-Minute

  • សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជាផលិតមាសបានជាង ៧០០គីឡូក្រាមក្នុងរយៈពេល៣ខែកន្លងមកនេះ

    សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជាផលិតមាសបានជាង ៧០០គីឡូក្រាមក្នុងរយៈពេល៣ខែកន្លងមកនេះ

    អាជីវកម្មរ៉ែមាសនេះ នឹងផ្តល់ផលប្រយោជន៍ជាចំណូលដុលជាមធ្យម ១៨៥លានដុល្លារក្នុងមួយឆ្នាំ ដែលក្នុងនោះចំណូលថវិកាជាតិពីសួយសារ និងសារពើពន្ធផ្សេងៗជាមធ្យមប្រមាណ ៤០លានដុល្លារ ក្នុងមួយឆ្នាំ។ ២២ តុលា ២០២១ 📷 Online

  • បេសកកម្មសង្រ្គោះជីវិតកុមារកម្ពុជា! 🇰🇭

    បេសកកម្មសង្រ្គោះជីវិតកុមារកម្ពុជា! 🇰🇭

    mission of saving Cambodian children’s lives! ប្រភព៖ បុរាណាចារ្យ

  • ខ្លឹមសារសង្ខេបប្រតិបត្តិស្តីពីសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២២

    ខ្លឹមសារសង្ខេបប្រតិបត្តិស្តីពីសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២២
  • របាយការណ៍នៅថ្ងៃទី២១ តុលា

    របាយការណ៍នៅថ្ងៃទី២១ តុលា

    ១. គ្រោះថ្នាក់ចរាចរណ៍ ៥ករណី ស្លាប់ ៣នាក់ និងរបួសធ្ងន់ស្រាល ៣នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ១៤ករណី ឃាត់ខ្លួនជនសង្ស័យ ៣០នាក់។ ៣. គ្រឿងញៀន ៩ករណី ឃាត់ខ្លួនជនសង្ស័យ ១៤នាក់។ ៤. កូវីដ ១៤៨ករណី និងជាសះស្បើយ ៣២៧នាក់។ អ្នកឆ្លងសរុប ១១៧ ៥០០នាក់ អ្នកជាសះស្បើយ ១១២ ៣៨៣នាក់ អ្នកស្លាប់ ២ ៧១៥នាក់ ៥. បទល្មើសនឹងវិធានការសុខាភិបាលសរុប គ្មាន។ ចេញផ្សាយ ១២:១៥ ថ្ងៃទី២២ តុលា ២០២១

  • សម្តេចតេជោថ្លែងក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីថ្ងៃទី២២ តុលា ២០២១

    សម្តេចតេជោថ្លែងក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីថ្ងៃទី២២ តុលា ២០២១

    សម្តេចតេជោ ហ៊ុន សែន៖ បច្ចុប្បន្ននេះ ការហោះហើរចេញចូលមកកម្ពុជា មានពីប្រទេសសិង្ហបុរី ចិន និងកូរ៉េខាងត្បូង ប៉ុន្តែនៅពេលនេះ ប្រទេសថៃចាប់ផ្តើមបើកឱ្យកម្ពុជាចូលប្រទេសរបស់ពួកគេដោយមិនបាច់ធ្វើចត្តាឡីស័ក ដូច្នេះកម្ពុជាក៏អាចឱ្យភ្ញៀវមកពីប្រទេសថៃមិនបាច់ធ្វើចត្តាឡីស័កដែរ។ “ត្រូវពិនិត្យមើលអំពីលទ្ធភាពនៃការបើកឡើងវិញនូវផ្លូវអាកាសជាមួយនឹងកូឡាឡាំពួរ ហ្សាកាតា ឬចំណុចណាមួយនៃឥណ្ឌូនេស៉ី និងហ្វីលីពីន មកកម្ពុជាវិញ ដែលយើងបានធ្វើការគ្រប់គ្រងល្អហើយសម្រាប់ព្រលានយន្តហោះរបស់យើង។ យើងក៏បានកាត់បន្ថយចំនួនពេលវេលា នៃការធ្វើចត្តាឡីស័កដែលអាចជាផ្នែកនៃការទាក់ទាញ ដែលអាចឈានដល់ការរៀបចំបើកឡើងវិញនូវទេសចរណ៍សុវត្ថិភាព ឬទេសចរណ៍វ៉ាក់សាំង។” សម្តេចតេជោថ្លែងក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីថ្ងៃទី២២ តុលា ២០២១ ប្រភព៖ FN

  • គណៈរដ្ឋមន្រ្តី អនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០២០

    គណៈរដ្ឋមន្រ្តី អនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០២០

    យោងតាមសេចក្តីព្រាងច្បាប់នេះ សេដ្ឋកិច្ចកម្ពុជា ត្រូវបានវាយតម្លៃថាមានកំណើនអវិជ្ជមាន -៣,១% ដោយសារឥទ្ធិពលនៃវិបត្តជំងឺកូវីដ-១៩ ដែលបានបណ្ដាលឱ្យវិស័យជំរុញកំណើនសំខាន់ៗ ទួទលរកផលប៉ះពាល់គួរឱ្យកត់សម្គាល់ ក្នុងនោះរួមមាន អនុវិស័យសណ្ឋាគារ និងភោជនីយដ្ឋាន អនុវិស័យកាតដេរ អនុវិស័យលក់ដុំ លក់រាយ អនុវិស័យសំណង់ និងអចលនទ្រព្យ និងអនុវិស័យដឹកជញ្ជូន។ ដោយឡែក វិស័យកសិកម្មត្រូវបានវាយតម្លៃថា សម្រេចបានកំណើនវិជ្ជមាន ប៉ុន្តែស្ថិតក្នុងអត្រាទាបក្នុងរង្វង់ ០,៥% ខណៈដែលអនុវិស័យកម្មន្តសាលមិនមែនកាត់ដេរនៅរក្សាបានកំណើនល្អប្រសើរ។ ឈរលើមូលដ្ឋាននេះ ផ.ស.ស. ថ្លៃបច្ចុប្បន្នសម្រាប់ឆ្នាំ២០២០ សម្រេចបានចំនួន ១០៩ ០៦២ ប៊ីលានរៀល ជាហេតុធ្វើឱ្យ ផ.ស.ស. សម្រាប់មនុស្សម្នាក់ ធា្លក់ចុះមកនៅត្រឹម ១ ៦៥៣ ដុល្លារអាមេរិក ក្នុងឆ្នាំ២០២០ ពី ១ ៧០០ ដុល្លារអាមេរិក ក្នុងឆ្នាំ២០១៩។ ទន្ទឹមនេះអតិផរណាមធ្យមបានកើនឡើងក្នុងអត្រា ២,៩% ក្នុងឆ្នាំ២០២០ ពីអត្រា ១,៨% ក្នុងឆ្នាំ២០១៩ ស្របពេលដែលអត្រាប្ដូរប្រាក់ស្ថិតក្នុងកម្រិត ៤ ០៨០រៀល ក្នុងមួយដុល្លារអាមេរិក។ ក្នុងឆ្នាំ២០២០ ចំណូលថវិការដ្ឋ (ថវិកាថ្នាក់ជាតិ…

  • កូវីដ១៩នៅកម្ពុជា 🦠🇰🇭

    កូវីដ១៩នៅកម្ពុជា 🦠🇰🇭

    រកឃើញករណីឆ្លងថ្មី ១៤៨នាក់ ជាសះស្បើយ ៣២៧នាក់ ស្លាប់ ១១នាក់ គិតត្រឹមថ្ងៃទី២២ តុលា ២០២១ ចំនួនអ្នកឆ្លងសរុប៖ ១១៧.៥០០នាក់ ចំនួនអ្នកជាសះស្បើយ៖ ១១២.៣៨៣នាក់ ចំនួនអ្នកស្លាប់សរុប៖ ២.៧១៥នាក់

  • រដ្ឋាភិបាលមានយុទ្ធសាស្ត្រកំណត់ចំណាយថវិកាថ្នាក់ជាតិ សរុបឱ្យស្ថិតក្នុងកម្រិតចំនួន ៣៤.៧ទ្រីលានរៀល

    រដ្ឋាភិបាលមានយុទ្ធសាស្ត្រកំណត់ចំណាយថវិកាថ្នាក់ជាតិ សរុបឱ្យស្ថិតក្នុងកម្រិតចំនួន ៣៤.៧ទ្រីលានរៀល

    យោងតាមសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២ រដ្ឋាភិបាលមានយុទ្ធសាស្ត្រកំណត់ចំណាយថវិកាថ្នាក់ជាតិ សរុបឱ្យស្ថិតក្នុងកម្រិតចំនួន ៣៤.៧ទ្រីលានរៀល ស្មើប្រមាណ ៨.៥ពាន់លានដុល្លារត្រូវជា ២៧,៩%នៃផលិតផលក្នុងស្រុកសរុប (ផ.ស.ស) ដែលកើនឡើង ៨.៤% ធៀបនឹងច្បាប់ថវិកាឆ្នាំ២០២១។ ជាមួយគ្នានេះ ឆ្នាំ២០២២ រាជរដ្ឋាភិបាលគ្រោងប្រមូលចំណូលក្នុងប្រទេសថវិការដ្ឋឱ្យត្រូវបានចំនួន ២៥,៦ទ្រីលានរៀល ស្មើនឹង ៦.៣ពាន់លានដុល្លារ ត្រូវជា ២០,៦% នៃផ.ស.ស ដែលមានការកើនឡើង ១៩,៣% ធៀបនឹងច្បាប់ថវិកាឆ្នាំ២០២១។ ក្របខណ្ឌថវិកាឆ្នាំ២០២២ មានគោលដៅបន្តរក្សាការពារសមិទ្ធផលសង្គមជាតិទាំងឡាយ ដែលសម្រេចបានក្នុងរយៈពេលជាង ២ទសវត្សរ៍កន្លងមក ព្រមជាមួយនឹងការខិតខំប្រឹងប្រែង ដើម្បីបន្តដោះស្រាយបញ្ហាជាច្រើនទៀតរបស់ប្រទេសជាតិ និងប្រជាជន ក៏ដូចជាដើម្បីទប់ទល់ជំនះផលប៉ះពាល់អវិជ្ជមាននានា បណ្ដាលមកពីបញ្ហាប្រឈមផ្សេងៗ ទាំងក្នុង និងក្រៅប្រទេស ក្នុងស្មារតីធានាឱ្យកម្ពុជាអាចឈររឹងមាំ និងធ្វើជាម្ចាស់ផ្ទះលើជោគវាសនារបស់ខ្លួន ទាំងនៅក្នុងពេលបច្ចុប្បន្ន និងតទៅអនាគត។ ថវិកាឆ្នាំ២០២២ ដែលជាឆ្នាំទី៤ នៃអាណត្តិរាជរដ្ឋាភិបាល នីតិកាលទី៦ នៃរដ្ឋសភា អាចត្រូវបានសន្និដ្ឋានថា ជាឧបករណ៍ដ៏មានប្រសិទ្ធភាព ដែលអាចជួយឱ្យរាជរដ្ឋាភិបាល អាចបន្តគ្រប់គ្រងសភាពការណ៍វិបត្តិជំងឺកូវីដ១៩ និងអាចឆ្លើយតបទៅនឹងបញ្ហាប្រឈម និងហានិភ័យផងទាំងពួង ទាំងក្នុង និងក្រៅប្រទេសដើម្បីស្ដារ និងជំរុញកំណើនសេដ្ឋកិច្ចឱ្យស្ថិតនៅលើគន្លងនៃកំណើនខ្ពស់ឡើង និងរស់រវើកវិញ ហើយអាចឆ្លើយតបបានទៅនឹងបំណងប្រាថ្នារបស់ប្រជាជនផង ក៏ដូចជានឹងជួយរាជរដ្ឋាភិបាលឱ្យសម្រេចបាននូវបុព្វហេតុចម្បងៗ…

  • សម្តេចតេជោ ហ៊ុន សែន ថ្លែងសារផ្ញើជូនជនរួមជាតិ ពាក់ព័ន្ធស្ថានភាពទូទៅនៅកម្ពុជា ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី

    សម្តេចតេជោ ហ៊ុន សែន ថ្លែងសារផ្ញើជូនជនរួមជាតិ ពាក់ព័ន្ធស្ថានភាពទូទៅនៅកម្ពុជា ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី

    ២២ តុលា ២០២១

  • សម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី

    សម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី

    សម្រាប់របៀបវារៈនៃកិច្ចប្រជុំនាសប្តាហ៍នេះមានដូចជា៖ ១. សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២។ ២. សេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០២០។ ៣. បញ្ហាផ្សេងៗ សំណើរសុំការយល់ព្រមលើពិធីសារអាស៊ានស្តីពីការពង្រឹងយន្តការដោះស្រាយវិវាទ។ ប្រភព៖ SPM