-
កូវីដ១៩នៅកម្ពុជា 🦠🇰🇭

-
សម្តេចតេជោ៖ ចូលវាយកូនគោលឡើងវិញបន្ទាប់ពីខកខាន ជាច្រើនខែដោយសារជាប់ដៃប្រយុទ្ធជាមួយកូវីដ១៩

ថ្ងៃនេះជាថ្ងៃធ្វើការតែខ្ញុំបែរជាមកវាយកូនគោលទៅវិញ។សង្ឃឹមថាបងប្អូននឹងមានការយោគយល់ព្រោះខ្ញុំធ្វើការពុំមានថ្ងៃសម្រាកនោះឡើយ។ព្រឹកនេះពុំមានភ្លៀង ធ្លាក់ព្រមពេលដែលឯកសារត្រូវបានពិនិត្យ និងចុះហត្ថលេខារួចរាល់ក៍ចេញមកវាយតែម្តងព្រោះកន្លែងវាយនៅជិតផ្ទះស្រាប់។ ជូនពរបងប្អូនជនរួមជាតិរួចចាកផុតពីជម្ងឺឆ្លងកូវីដ១៩តាមរយៈវិធានការ៣កុំ៣ការពារ និងការចាក់វ៉ាក់សាំង៕ ១២ តុលា ២០២១
-
សប្បាយចិត្តណាស់ 🥰

-
ដើមប្រង់ ( Cycas )

-
ស្ថានភាពធាតុអាកាស ១៣-១៩ តុលា

-
ទេសចរណ៍ធម្មជាតិ និង វប្បធម៌នៅភូមិភាគឦសាន 🇰🇭

-
១១ តុលា ២០២១

១. កម្ពុជាជាប់ចំណាត់លេខ១ ជាប្រទេសមានភាពរួសរាយរាក់ទាក់ជាងគេនៅលើពិភពលោក ហើយកេរ្តិ៍ឈ្មោះល្អនេះនឹងជួយទាក់ទាញភ្ញៀវទេសចរណ៍ ខណៈកម្ពុជាគ្រោងបើកទទួលភ្ញៀវទេសចរអន្តរជាតិឡើងវិញនៅចុងឆ្នាំនេះ – FN ២. ៨ខែ ឆ្នាំ២០២១ ការនាំចេញទំនិញរបស់កម្ពុជា សម្រេចបាន ១១លានដុល្លារ កើន ២០,៤% ពីការនាំចេញកង់ គ្រឿងសង្ហារិម កៅស៊ូ ក្តារកុងប្លាកេ សូឡា ខ្សែភ្លើង គ្រឿងផ្គុំខ្សែភ្លើង គ្រឿងអេឡិចត្រូនិក និងផលិតផលកសិផល – ភ្នំពេញបុស្តិ៍ ៣. ក្រសួងពាណិជ្ជកម្ម៖ ការផ្លាស់ប្តូរឌីជីថល និងពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក កំពុងជួយជំរុញផលិតភាព និងភាពប្រកួតប្រជែងរបស់សហគ្រាសមីក្រូធុនតូច និងមធ្យមនៅកម្ពុជា – ថ្មីៗ ៤. បន្ទាប់ពីការបិទអស់រយៈពេលជិត៤ខែ ហាងកាហ្វេ កន្លែងហាត់ប្រាណ និងភោជនីយដ្ឋាននៅទីក្រុងស៊ីដនី ចាប់ផ្ដើមស្វាគមន៍អតិថិជនដែលបានចាក់វ៉ាក់សាំងពេញលេញឡើងវិញនៅថ្ងៃទី១១ ខែតុលា – CNA ៥. ក្រុមហ៊ុន AstraZeneca ផ្សព្វផ្សាយលទ្ធផលជោគជ័យនៃការធ្វើតេស្តថ្នាំ antibody cocktail ជាថ្នាំព្យបាលកូវីដ ដោយថ្នាំនេះអាចកាត់បន្ថយការវិវត្តទៅរកអាការៈធ្ងន់ធ្ងរ ឬស្លាប់បានរហូត ៥០% –…
-
ឯកអគ្គរដ្ឋទូតរុស្សីប្រចាំសហភាពអឺរ៉ុបបានអំពាវនាវដល់សហភាពអឺរ៉ុបឱ្យផ្សះផ្សាទំនាក់ទំនងជាមួយទីក្រុងមូស្គូ ដើម្បីជៀសវាងបញ្ហាកង្វះឧស្ម័នធម្មជាតិនៅពេលអនាគត

តំណាងអចិន្ត្រៃយ៍រុស្សីប្រចាំសហភាពអឺរ៉ុបលោក Vladimir Chizov បាននិយាយថា ការសម្រេចចិត្តរបស់អឺរ៉ុបក្នុងការចាត់ទុករុស្សីជាសត្រូវភូមិសាស្ត្រនយោបាយគឺពុំបានជួយអ្វីទេ។ លោកក៏រំពឹងថា ក្រុមហ៊ុនរុស្សី Gazprom ដែលជាអ្នកផ្គត់ផ្គង់ ៣៥%នៃតម្រូវការឧស្ម័ននៅអឺរ៉ុប នឹងចាត់វិធានការឆាប់ៗតាមការណែនាំរបស់លោកប្រធានាធិបតី Vladimir Putin ក្នុងការលៃតម្រូវការផ្គត់ផ្គង់ដើម្បីជួយធ្វើឱ្យតម្លៃថាមពលមានស្ថិរភាព។ នៅសប្ដាហ៍មុន តម្លៃឧស្ម័នធម្មជាតិនៅទ្វីបអឺរ៉ុបបានកើនដល់ទៅ ១០ដង បើប្រៀបធៀបទៅនឹងកាលពីដើមឆ្នាំនេះ ដែលធ្វើឱ្យមានការព្រួយបារម្ភបន្ថែមទៀតអំពីការឡើងថ្លៃថាមពលនៅរដូវរងា និងការប៉ះពាល់ទៅលើការងើបឡើងវិញនៃសេដ្ឋកិច្ច។ ប្រភព៖ FT
-
គណបក្ស CDU/CSU របស់អធិការបតីអាល្លឺម៉ង់អ្នកស្រី Angela Merkel បានបរាជ័យក្នុងការបោះឆ្នោតកាលពីខែកញ្ញា

គណបក្ស CDU/CSU របស់អធិការបតីអាល្លឺម៉ង់អ្នកស្រី Angela Merkel បានបរាជ័យក្នុងការបោះឆ្នោតកាលពីខែកញ្ញា ដោយទទួលបានសំឡេងគាំទ្រត្រឹមតែ ២៤% ប៉ុណ្នោះ ដែលទិន្នន័យនេះបានធ្លាក់ចុះ ៩% បើធៀបទៅនឹងលទ្ធផលនៃការបោះឆ្នោតឆ្នាំ ២០១៧។ ការបរាជ័យនេះបានក្លាយជាចំណុចអវិជ្ជមានដ៏ខ្លាំងមួយក្នុងប្រវត្តិសាស្ដ្រកាន់អំណាចរបស់អ្នកស្រី។ សមាជិក CDU/CSU ជាច្រើនកំពុងស្ដីបន្ទោសថាជាកំហុសរបស់អ្នកស្រី ព្រោះអ្នកស្រីបានធ្វេសប្រហែសក្នុងការជ្រើសរើសអ្នកស្នងតំណែងដែលអាចឈ្នះឆ្នោត និងចោទប្រកាន់ថា គោលនយោបាយកណ្ដាលនិយមរបស់អ្នកស្រីថាបានធ្វើឱ្យបាត់បង់ការគាំទ្រពីសំណាក់អ្នកគាំទ្រដើមរបស់ CDU/CSU។ គណបក្ស CDU/CSU កំពុងស្ថិតនៅចំណុចដ៏ទាបមួយ ក្នុងប្រវត្តិសាស្ដ្រកាន់អំណាចរយៈពេល ៥២ឆ្នាំរបស់ខ្លួន។ ប្រភព៖ FT
-
យន្តហោះ The Let L-410 Turbolet ដែលផ្ទុកអ្នកលោតឆត្រយោងចំនួន ២០នាក់ បានធ្លាក់ បន្ទាប់ពីហោះឡើងនៅសាធារណរដ្ឋ Tatarstan ប្រទេសរុស្ស៊ីកាលពីព្រឹកថ្ងៃអាទិត្យ

យន្តហោះ The Let L-410 Turbolet ដែលផ្ទុកអ្នកលោតឆត្រយោងចំនួន ២០នាក់ បានធ្លាក់ បន្ទាប់ពីហោះឡើងនៅសាធារណរដ្ឋ Tatarstan ប្រទេសរុស្ស៊ីកាលពីព្រឹកថ្ងៃអាទិត្យ។ មនុស្ស ១៦នាក់ស្លាប់ និងរបួស ៦នាក់។ អ្នកបើកយន្តហោះបានរាយការណ៍ថា ម៉ាស៊ីនខាងឆ្វេងរបស់យន្តហោះមិនដំណើរការនៅពេលហោះបានរយៈកម្ពស់ ៧០ម៉ែត្រ បន្ទាប់មកក៏ព្យាយាមចុះចតជាបន្ទាន់នៅជិតទីក្រុង Menzelinsk ប៉ុន្តែស្លាបយន្តហោះបានបុកនឹងរថយន្ត Gazelle ខណៈដែលចុះចតបណ្ដាលឱ្យក្រឡាប់។ គណៈកម្មាធិការស៊ើបអង្កេត បានបើកការស៊ើបអង្កេតព្រហ្មទណ្ឌទៅលើការសង្ស័យថារំលោភលើច្បាប់សុវត្ថិភាព។ កាលពីខែមុន យន្តហោះដឹកជញ្ជូន Antonov An-26 ចំណាស់មួយគ្រឿងធ្លាក់នៅភាគខាងកើតរុស្ស៊ីដោយសម្លាប់មនុស្ស ៦នាក់ ហើយកាលពីខែកក្កដា យន្ដហោះម៉ាស៊ីនភ្លោះ Antonov An-26 មួយផ្សេងទៀតធ្លាក់នៅតំបន់ Kamchatka រុស្សីសម្លាប់អ្នកដំណើរទាំង ២៨នាក់។ ប្រភព៖ Reuters