-
កម្លាំងទ័ពអាកាសរបស់អាមេរិក ដែលមានយន្តហោះយោធាសរុប ១៣ ២០៩គ្រឿង

មានទំហំធំជាងកម្លាំងរួមបញ្ចូលគ្នារបស់រុស្ស៊ី ចិន ឥណ្ឌា កូរ៉េខាងត្បូង និងជប៉ុន។ អាមេរិកចំណាយជាង ៨០០ ពាន់លានដុល្លារក្នុងមួយឆ្នាំទៅលើវិស័យយោធារបស់ខ្លួន។ រុស្ស៊ី ឈរនៅចំណាត់ថ្នាក់លេខ២ ដោយមានយន្តហោះយោធាសរុប ៤ ២៥៥គ្រឿង។ ប្រទេសចិនស្ថិតក្នុងចំណាត់ថ្នាក់លេខ៣ ដោយមានយន្តហោះយោធាសរុប ៣៣០៤គ្រឿង។ ឥណ្ឌា កូរ៉េខាងត្បូង ជប៉ុន ប៉ាគីស្ទាន អេហ្ស៊ីប តួកគី និងបារាំង ក៏ជាប់ក្នុងតារាងកំពូលទាំង១០ – Visual Capitalist #ams1minute
-
កាណាដាតប Trump ថា គ្មានថ្ងៃកាណាដាក្លាយជារដ្ឋរបស់អាមេរិកឡើយ

អូតាវ៉ា ៖ នាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau បាននិយាយថ្មីៗនេះ អំឡុងដំណើរទស្សនកិច្ចទៅកាន់អឺរ៉ុបថា ការគំរាមកំហែងរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ជុំវិញការដាក់បញ្ចូលកាណាដាជារដ្ឋរបស់សហរដ្ឋអាមេរិក គឺ “គ្មានថ្ងៃកើតឡើងជាខាច់ដាត”។ លោក Trudeau បាននិយាយថា ការលើកឡើងម្តងហើយម្តងទៀតរបស់លោក Trump អំពីការដាក់បញ្ចូលកាណាដាឲ្យក្លាយជារដ្ឋទី ៥១ របស់សហរដ្ឋអាមេរិក គឺជា “រឿងមិនអាចទៅរួចឡើយ”។ លោក Trudeau បានប្រាប់មេដឹកនាំធុរកិច្ចនៅឯកិច្ចប្រជុំកំពូល ស្តីពីសេដ្ឋកិច្ចកាណាដា-អាមេរិកនៅទីក្រុងតូរ៉ុនតូ កាលពីថ្ងៃសុក្រសប្តាហ៍មុនថា ការគំរាមកំហែងរបស់លោក Trump ដែលចង់ដាក់បញ្ចូលកាណាដាជារដ្ឋទី ៥១ របស់អាមេរិក គឺជា “រឿងពិត” ដែលជំរុញដោយបំណងប្រាថ្នារបស់គាត់ ដើម្បីទាញយករ៉ែដ៏សំខាន់របស់ប្រទេសកាណាដា។ សូមរម្លឹកថា នៅថ្ងៃទី១ ខែកុម្ភៈ រដ្ឋបាលលោក ត្រាំ បានប្រកាសពីការសម្រេចចិត្តដាក់ពន្ធ ២៥ភាគរយលើការនាំចូលទំនិញពីប្រទេសកាណាដា។ កាណាដាបានសងសឹកវិញ ជាមួយនឹងពន្ធ ២៥ភាគរយដូចគ្នាលើទំនិញអាមេរិក ដែលមានតម្លៃប្រហែល ១០៧ពាន់លានដុល្លារ។ ប៉ុន្តែសហរដ្ឋអាមេរិក និងកាណាដាបានផ្អាកពន្ធដែលបានស្នើរៀងៗខ្លួនយ៉ាងហោចណាស់ ៣០ថ្ងៃជាបណ្តោះអាសន្នសិន។ លោក…
-
ផ្ទុះហ្គាសក្នុងផ្សារទំនើបតៃវ៉ាន់ ផ្តាច់ជីវិតមនុស្ស ៥នាក់ និង ២០នាក់របួស

តៃប៉ិ ៖ អាជ្ញាធរតៃវ៉ាន់បានរាយការណ៍ថា ហេតុការណ៍ផ្ទុះហ្គាសនៅផ្សារទំនើបមួយកន្លែងនៅទីក្រុងTaichung កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៥នាក់ និងប្រហែល ២០នាក់ទៀតរងរបួស។ ទីភ្នាក់ងារពន្លត់អគ្គីភ័យជាតិតៃវ៉ាន់ បានឱ្យដឹងថា ករណីផ្ទុះនេះបានកើតឡើងនៅម៉ោងប្រហែល ១១យប់ នៅជាន់ទី១២ នៃផ្សារទំនើបដ៏ពេញនិយមមួយ ដែលជាទីតាំងអាហារដ្ឋានកំពុងសាងសង់។ ភ្លាមៗ មនុស្សប្រហែល ២៣៥នាក់ត្រូវបានជម្លៀសចេញពីអគារ និងតំបន់។ ប្រតិបត្តិការជួយសង្គ្រោះកំពុងបន្ត ដោយមានអ្នកពន្លត់អគ្គីភ័យជាង ១៣០នាក់ ត្រូវបានដាក់ពង្រាយនៅកន្លែងកើតហេតុ នេះបើយោងតាមការបញ្ជាក់ពីភ្នាក់ងារពន្លត់អគ្គីភ័យជាតិ។ ជាមួយគ្នានេះ ប្រធានាធិបតីតៃវ៉ាន់ លោក Lai Ching-te បានបង្ហោះសារនៅលើ Facebook ថា ភ្នាក់ងាររដ្ឋាភិបាលជាច្រើនកំពុងដុតដៃដុតជើង ឆ្លើយតបឧបទ្ទវហេតុនេះ រួមទាំងក្រសួងសុខាភិបាលផងដែរ ដើម្បីសម្របសម្រួលធនធានវេជ្ជសាស្រ្តដល់អ្នករបួស។ លោក Lai ក៏បានជំរុញឲ្យអាជ្ញាធរស៊ើបអង្កេតរកមូលហេតុនៃគ្រោះថ្នាក់នេះឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន ហើយអំពាវឲ្យសាធារណជនកុំចូលទៅជិតកន្លែងកើតហេតុ។ តៃវ៉ាន់ក៏ធ្លាប់រងការបំផ្លិចបំផ្លាញ ដោយសារហេតុការណ៍ផ្ទុះហ្គាសពីមុនមកផងដែរ។ តួយ៉ាង នៅក្នុងឆ្នាំ ២០១៤ ហេតុការណ៍ផ្ទុះជាបន្តបន្ទាប់ ដែលបង្កឡើងដោយការលេចធ្លាយឧស្ម័នក្រោមដី បានសម្លាប់មនុស្សជាច្រើននាក់ និងរាប់រយនាក់ទៀតរងរបួសនៅក្នុងទីក្រុង Kaohsiung ភាគខាងត្បូង៕ ប្រភព ៖ AFP…
-
ឥណ្ឌូណេស៊ីប្រកាសអាសន្នបន្ទុះភ្នំភ្លើងក្នុងកម្រិតខ្ពស់បំផុត

ហ្សាការតា ៖ ប្រទេសឥណ្ឌូណេស៊ីបានបង្កើនស្ថានភាពប្រកាសអាសន្ន នៃភ្នំភ្លើង Lewotobi Laki-Laki នៅលើកោះ Flores ដល់កម្រិតខ្ពស់បំផុត នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បន្ទាប់ពីសកម្មភាពភ្នំភ្លើងនេះមានការកើនឡើងខ្លាំង។ ភ្នំភ្លើងនេះត្រូវបានគេរាយការណ៍ថា កំពុងផ្ទុះពុះកញ្ច្រោល និងបញ្ចេញផ្សែងខ្មួលខ្មាញ់ហោះអណ្តែតពាសពេញផ្ទៃមេឃជាបន្តបន្ទាប់អស់រយៈពេលជាច្រើនថ្ងៃមកហើយ។ ប្រធានទីភ្នាក់ងារភូគព្ភសាស្ត្រនៅក្រសួងថាមពល និងធនធានរ៉ែឥណ្ឌូណេស៊ី លោក Muhammad Wafid បាននិយាយថា សកម្មភាពនៃភ្នំភ្លើងនេះបានកើនឡើងគួរឱ្យកត់សម្គាល់។ ជាការឆ្លើយតប ទីភ្នាក់ងារនេះបានជំរុញឱ្យប្រជាជនរក្សាការប្រុងប្រយ័ត្ន និងជៀសវាងនៅឲ្យឆ្ងាយពីភ្នំភ្លើងក្នុងចម្ងាយប្រហែល ៦គីឡូម៉ែត្រ។ ទីភ្នាក់ងារនេះក៏បានណែនាំផងដែរ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ នៅក្នុងតំបន់មានចម្ងាយ ៧គីឡូម៉ែត្រពីភ្នំភ្លើង ស្ថិតនៅផ្នែកភាគនិរតី និងភាគឦសាន ដោយសារតែការកើនឡើងហានិភ័យផ្ទុះភ្នំភ្លើងភ្លាមៗ និងអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិតមនុស្ស-សត្វ។ ភ្នំភ្លើង Lewotobi Laki-Laki គឺជាភ្នំភ្លើងសកម្មមួយ ក្នុងចំណោមភ្នំភ្លើងសកម្មចំនួន ១២៧ របស់ប្រទេសឥណ្ឌូណេស៊ី៕ ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា
-
បើកឡានបុករះនៅអាល្លឺម៉ង់ បណ្តាលឱ្យមនុស្សជិត ៣០នាក់របួស

ប៊ែរឡាំង ៖ ប៉ូលិសអាល្លឺម៉ង់បានរាយការណ៍ថា យ៉ាងហោចណាស់មនុស្ស ២៨នាក់ រួមទាំងកុមារបានរងរបួសធ្ងន់-ស្រាល បន្ទាប់ពីរថយន្តមួយគ្រឿងបានបើកបុករះហ្វូងមនុស្សនៅទីក្រុងមុយនិច នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ។ ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថា ជនបង្កបានបើកឡានបុករះហ្វូងមនុស្ស ខណៈពេលពួកគេកំពុងចូលរួមក្នុងបាតុកម្មមួយ។ វិទ្យុ Bavarian បានដកស្រង់សម្តីសាក្សីចេញផ្សាយថា អ្នកបើកបរមានចេតនាបើកឡានបុករះក្រុមអ្នកតវ៉ា។ អាជ្ញាធរបានកំណត់អត្តសញ្ញាណអ្នកបើកបរ ដោយនិយាយថា ជនបង្កជាជនអន្តោប្រវេសន៍ជនជាតិអាហ្វហ្គានីស្ថាន វ័យ ២៤ឆ្នាំ ត្រូវបានឃាត់ខ្លួននៅកន្លែងកើតហេតុភ្លាមៗ។ អធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ សូល បាននិយាយថា ជនបង្កត្រូវតែទទួលទោសតឹងរ៉ឹងបំផុតតាមច្បាប់ ហើយបន្ទាប់មកត្រូវបានបណ្តេញចេញពីប្រទេសអាល្លឺម៉ង់។ ឧបទ្ទវហេតុនេះកើតឡើងនៅពេលដែលអាល្លឺម៉ង់កំពុងពង្រឹងសន្តិសុខ មុនពេលសន្និសីទសន្តិសុខទីក្រុងមុយនិច ដែលជាការប្រមូលផ្តុំដ៏ធំនៃអ្នកជំនាញគោលនយោបាយការបរទេស និងមេដឹកនាំពិភពលោក ចាប់ផ្តើមនៅថ្ងៃសុក្រនេះ។ កន្លែងសន្និសីទមានចម្ងាយប្រហែល ១,៦ គីឡូម៉ែត្រពីទីតាំងកើតហេតុ៕ ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា
-
សង្កាត់សៀមរាប ក្រុងសៀមរាប

-
ក្រុងតាខ្មៅ ខេត្តកណ្តាល

-
បច្ចេកវិទ្យាឌីជីថល បានក្លាយទៅជាផ្នែកមួយនៃជីវិតប្រចាំថ្ងៃរបស់យើង

-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១៣ កុម្ភៈ ២០២៥

១. ខេត្តតាកែវគ្រោងបង្កើតទីផ្សារបង្កងដើម្បីទប់ស្កាត់ការក្លែងបន្លំ – AMS Economy ២. ស្ថានភាពប្រាក់រៀលនៅដើមឆ្នាំនេះបង្ហាញសញ្ញាកាន់តែល្អ និងមានតម្លៃជាងមុន ដោយអត្រាប្តូរប្រាក់ ១ដុល្លារ ស្មើនឹង៤ពាន់រៀល – FN ៣. ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-អាមេរិក សម្រេចបានជិត ៩០០លានដុល្លារ កើនជិត ៤០% ក្នុងខែមករា – កម្ពុជាថ្មី ៤. ឥណ្ឌារំពឹងលក់មីស៊ីលឱ្យហ្វីលីពីន ក្នុងតម្លៃជាង ២០០លានដុល្លារ ក្នុងឆ្នាំ២០២៥ – Reuters ៥. វៀតណាម មានបំណងជំរុញការនាំចេញគ្រឿងសមុទ្រឱ្យដល់ ១១ពាន់លានដុល្លារក្នុងឆ្នាំ២០២៥ – VN Express #ams1minute
-
ស្រុកសំឡូត ខេត្តបាត់ដំបង
