Category: One-Minute

  • ប្លង់គោលប្រើប្រាស់ដីខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ​​ 🏘🌿🇰🇭

    ប្លង់គោលប្រើប្រាស់ដីខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ​​ 🏘🌿🇰🇭
  • ប្រធានសមាគមនារីខេត្តកំពតដឹកនាំការចូលរួមក្នុងពិធីបុណ្យមាឃបូជា

    ប្រធានសមាគមនារីខេត្តកំពតដឹកនាំការចូលរួមក្នុងពិធីបុណ្យមាឃបូជា

    កំពត៖លោកជំទាវ ហ៊ុន ចាន់ធី ម៉ៅ ធនិន ប្រធានកិត្តិយសសាខា​សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត​កំពត រួមជាមួយ​ព្រះសង្ឃ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ យុវជន ប្រជាពលរដ្ឋ និងសិស្សានុសិស្សយ៉ាងច្រើនកុះករ​ចូលរួមពិធីបុណ្យមាឃបូជា ដែលរៀបចំធ្វើឡើងនៅប្រាសាទដើមពោធិ៍ ស្ថិតនៅភូមិ១ឧសភា សង្កាត់កំពង់កណ្តាល ក្រុងកំពត ខេត្តកំពត កាលរសៀលថ្ងៃទី១២ និងព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥។ មានប្រសាសន៍ក្នុងឱកាសនោះលោកជំទាវប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត​កំពត បានថ្លែងឱ្យដឹងថា បុណ្យមាឃបូជា គឺជាពិធីបុណ្យសាសនាដ៏សំខាន់មួយនៅក្នុងវិស័យ​ព្រះពុទ្ធសាសនា ដែលប្រជា​ពុទ្ធ​បរិស័ទដែលកាន់សាសនាព្រះពុទ្ធ​ទូទាំងពិភពលោកតែងតែប្រារព្ធជារៀងរាល់ឆ្នាំ។ ព្រះសម្មាសម្ពុទ្ធទ្រង់​ប្រកាស​បង្កើតព្រះពុទ្ធសាសនាឡើងក្នុងលោក នៅប្រទេសឥណ្ឌាកាលពី ៥៨៨ឆ្នាំ មុនគ្រឹស្តសករាជ នាថៃ្ង១៥កើត ខែមាឃ ក្រោយពីការ​ត្រាស់ដឹងរបស់ព្រះអង្គចំនួន ៩ខែគត់។ លោកជំទាវ បានបន្តថាការរៀបចំពិធីបុណ្យនេះធ្វើឡើងបានគឺដោយ​សារ​ប្រទេសជាតិយើងបច្ចុប្បន្នមានសុខ​សន្តិភាព​ពេញលេញ មានការអភិវឌ្ឍ​លើគ្រប់វិស័យ ក្រោមការដឹកនាំប្រកបដោយគិត្តិបណ្ឌិតរបស់​សម្ដេច​តេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងជាប្រធានព្រឹទ្ធសភា និងបន្តដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី​នៃព្រះរាជាណាចក្រកម្ពុជា ។ លោក នាក់ យិតថូ ប្រធានមន្ទីរធម្មការ និងសាសនាខេត្តកំពតបាន​ឱ្យដឹងថា…

  • មន្ទីរពេទ្យបង្អែកខេត្តសៀមរាបទទួលបានអគារមជ្ឈមណ្ឌលបេះដូង តម្លៃជាង២លានដុល្លារ

    មន្ទីរពេទ្យបង្អែកខេត្តសៀមរាបទទួលបានអគារមជ្ឈមណ្ឌលបេះដូង តម្លៃជាង២លានដុល្លារ

    សៀមរាប៖នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប កាលពីព្រឹកថ្ងៃទី១៣ ខែកុម្ភៈឆ្នាំ២០២៥ បានប្រារព្ធពិធី​បញ្ចុះបឋម​សិលា​សាងសង់អគារ​មជ្ឈមណ្ឌលបេះដូង ដែលមានតម្លៃជាងពីរលានដុល្លារអាមេរិកដែលជា​ជំនួយពីសមាគមសាសនាចក្រនៃ​ព្រះយេស៊ូវគ្រីស្ទ នៃពួកបរិសុទ្ធថ្ងៃ​ចុងក្រោយ ។ លោកជំទាវ ខេង រ៉ាស៊ី សមាជិកក្រុមប្រឹក្សាខេត្ត និងលោក ឌី រ៉ាដូ អភិបាលរងខេត្តតំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្ត​សៀមរាបអញ្ជើញចូលរួមក្នុងពិធីនេះ។ លោកសាស្ត្រាចារ្យជំនួយ ប៉ែន ផល្គុន ប្រធានមន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប បានឲ្យដឹងថា អគារ​មជ្ឈមណ្ឌល​នេះមាន​សារៈសំខាន់​ខ្លាំងណាស់ ក្នុងការផ្តល់សេវាព្យាបាលជំងឺបេះដូង និងជួយកាត់បន្ថយ​ការបញ្ជូនអ្នកជំងឺ​ទៅមន្ទីរពេទ្យ​ថ្នាក់​ជាតិ។លោកបន្តថា បច្ចុប្បន្នអត្រា​ជំងឺបេះដូងកើនឡើងគួរឱ្យកង្វល់ ជាពិសេសក្នុងចំណោមអ្នកមាន​ជំងឺទឹកនោមផ្អែម លើសសម្ពាធឈាម និងអ្នកមានទម្ងន់លើស។ ក្នុងឆ្នាំ២០២៤កន្លងទៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប បានទទួលអ្នក​ជំងឺ​ពិគ្រោះជាង ១៤០ ០០០នាក់ និងមានករណីស្លាប់ ៤៣៦ករណី។ លោក ប៉ែន ផល្គុន បន្តថា ទោះបីជាមន្ទីរពេទ្យមានវេជ្ជបណ្ឌិត​ឯកទេស​បេះដូងចំនួនបួនរូបក៏ដោយ តែការព្យាបាលនៅ​ឡើយ​តែមិនទាន់​ឆ្លើយតបនឹងស្ថានភាពចំនួនអ្នកជំងឺនិងមិនអាចធ្វើបំពង់សរសៃឈាមបេះដូងនៅទីនេះបាននៅឡើយ។ ជាទូទៅអ្នកជំងឺត្រូវបញ្ជូនទៅ​ភ្នំពេញ​ដែលប្រើពេលយ៉ាងតិចបួនម៉ោង ដោយមានករណីជាច្រើនមិនអាច​បញ្ជូនបាន​ដោយសារបញ្ហាហិរញ្ញវត្ថុ និងការចំណាយសម្រាប់ការព្យា​បាលបន្ថែម។ លោក ឌី រ៉ាដូ អភិបាលរងខេត្តសៀមរាប បានអបអរសាទរ​ការចាប់​ផ្តើមគម្រោងនេះ ហើយទុកចិត្តថា អគារថ្មីនេះនឹង​ក្លាយជា​កន្លែង​សំខាន់ក្នុងការជួយសង្គ្រោះ និងព្យាបាលជំងឺបេះដូង ក្នុងខេត្តសៀមរាប និងតំបន់ជិតខាង។លោក​ថា​ការសាងសង់មជ្ឈមណ្ឌលនេះ…

  • សម្តេចបវរធិបតី៖ រាជរដ្ឋាភិបាល មានផែនការច្បាស់លាស់ក្នុងការធានាចរន្តការងារប្រកបដោយនិរន្តរភាព

    សម្តេចបវរធិបតី៖ រាជរដ្ឋាភិបាល មានផែនការច្បាស់លាស់ក្នុងការធានាចរន្តការងារប្រកបដោយនិរន្តរភាព
  • រុស្សីជាប្រទេសដែលមានទំហំផ្ទៃដីធំជាងគេពោលគឺប្រមាណ ១៦,៤លានគីឡូម៉ែត្រការេ ដែលនេះស្មើនឹង​២ដងនៃទំហំផ្ទៃដីប្រទេសចិនដែលស្ថិតក្នុងលំដាប់ថ្នាក់ទី២

    រុស្សីជាប្រទេសដែលមានទំហំផ្ទៃដីធំជាងគេពោលគឺប្រមាណ ១៦,៤លានគីឡូម៉ែត្រការេ ដែលនេះស្មើនឹង​២ដងនៃទំហំផ្ទៃដីប្រទេសចិនដែលស្ថិតក្នុងលំដាប់ថ្នាក់ទី២

    មានទំហំ ៩,៤លានគីឡូម៉ែត្រការេ។ ជាងពាក់កណ្តាលនៃផ្ទៃដីរុស្សីទាំងមូលត្រូវបានគ្របដណ្តប់ដោយព្រៃឈើក្រាស់ៗ និងធនធានធម្មជាតិនានា ខណៈដែលផ្ទៃដីនៅ​ប្រទេស​ចិនវិញគឺ​​ភាគ​ច្រើន​ត្រូវ​បាន​ប្រើ​ប្រាស់សម្រាប់​កសិកម្ម​ – Visual Capitalist #ams1minute

  • រដ្ឋបាលរាជធានីភ្នំពេញ នឹងបិទផ្លូវលេខ៥៩៨ ស្ថិតក្នុងសង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ ដើម្បីអនុវត្តគម្រោង វិនិយោគហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធលូ និងប្រព័ន្ធរំដោះទឹក សម្រាប់បញ្ចៀសការជន់លិចដោយទឹកភ្លៀង

    រដ្ឋបាលរាជធានីភ្នំពេញ នឹងបិទផ្លូវលេខ៥៩៨ ស្ថិតក្នុងសង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ ដើម្បីអនុវត្តគម្រោង វិនិយោគហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធលូ និងប្រព័ន្ធរំដោះទឹក សម្រាប់បញ្ចៀសការជន់លិចដោយទឹកភ្លៀង

    (ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ បានចេញជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ នៅក្នុង រាជធានីភ្នំពេញ ដែលធ្វើដំណើរឆ្លងកាត់តាមបណ្តោយផ្លូវលេខ៥៩៨ ស្ថិតក្នុងភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញឱ្យបានជ្រាបថា ៖ រដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងអនុវត្តគម្រោងផែនការ វិនិយោគហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធលូ និងប្រព័ន្ធរំដោះទឹក សម្រាប់បញ្ចៀសការជន់លិចដោយទឹកភ្លៀង ក្នុង ភូមិសាស្រ្តរាជធានីភ្នំពេញ ក្នុងនោះគម្រោងសាងសង់ពង្រីកបន្ថែមដោយដាក់លូប្រអប់ ទំហំ ៤ម៉ែត្រx៣ម៉ែត្រ សងខាងលូប្រអប់ចាស់ ឆ្លងកាត់ចំណុចប្រសព្វរវាងផ្លូវលេខ៥៩៨ និងប្រឡាយអូរវែង ស្ថិតក្នុងភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ដើម្បីដំណើរការគម្រោងនេះបាន រដ្ឋបាលរាជធានីភ្នំពេញ នឹងធ្វើការបិទផ្លូវចំណុចខាងលើជាបណ្តោះអាសន្ន ដោយបិទម្ខាង និងបើកម្ខាង ចាប់ពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង ៨:០០ នាទីព្រឹក រហូតដល់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង ១៧:០០ នាទីល្ងាច។ អាស្រ័យហេតុនេះ សូមសាធារណជនទាំងអស់ និងបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមផ្លូវខាងលើ មេត្តាជ្រាប និងយោគយល់អធ្យាស្រ័យចំពោះការរំខានដល់ការធ្វើចរាចរណ៍ឆ្លងកាត់ការដ្ឋាន និងផលប៉ះពាល់ ផ្សេងៗ…

  • បុណ្យផ្កាប្រាក់សមាគមសាមគ្គីវត្តវាល ដើម្បីកសាងសមិទ្ធផលក្នុងវត្ត

    បុណ្យផ្កាប្រាក់សមាគមសាមគ្គីវត្តវាល ដើម្បីកសាងសមិទ្ធផលក្នុងវត្ត

    ពោធិ៍សាត់៖ឧត្តមនាវីឯក វណ្ណ ប៊ុនលៀង មេបញ្ជាការរងនិងជា​នាយ​សេនាធិការកងទ័ពជើងទឹក និងលោកជំទាវ កុយ ណារុន រួមជាមួយព្រះសង្ឃ អាចារ្យ គណៈកម្មការវត្ត ពុទ្ធបរិស័ទមកពីទីជិតឆ្ងាយបានផ្តួចផ្តើមធ្វើ​បុណ្យផ្កា​ប្រាក់​សមាគមសាមគ្គីវត្តវាល ស្ថិតនៅភូមិផ្សារលើ សង្កាត់លលកស ក្រុងពោធិ៍សាត់ ។ បុណ្យផ្កាប្រាក់បានប្រារព្ធរយៈពេលពីរថ្ងៃ គឺនៅថ្ងៃទី១១ ខែកុម្ភៈ និងថ្ងៃទី១២ ខែកុម្ភៈ ចំថ្ងៃពិធីបុណ្យមាឃបូជា ។បុណ្យផ្កា​ប្រាក់នេះប្រមូលបានបច្ច័យចំនួន ១១.៣៧៨ដុល្លារនិងប្រាក់រៀលចំនួន ៣១.៦២០.០០០រៀល ។បច្ច័យនេះ សម្រាប់យក​មកកសាងប្លង់សេនិងពិដានសាលាភត្ត។ គួររំលឹកថា កន្លងមកឧត្តមនាវីឯក វណ្ណ ប៊ុនលៀង និងលោកជំទាវ កុយ ណារុន ព្រមទាំងបងប្អូនក្រុមគ្រួសារ បានចូល​រួមកសាងសមិទ្ធផលនៅ​ក្នុងវត្តវាលជាច្រើន ដូចជាព្រះអង្គធំ មហាចេតិយ ព្រះវិហារ សាលាឆាន់ កុដិ រោងបដិសណ្ឋារកិច្ច ផ្លូវ ស្រះទឹក និងសមិទ្ធផលមួយចំនួនទៀត៕ ដោយ៖ចេង ពុំ

  • រដ្ឋបាលត្រាំប្តឹងក្រុងញូវយ៉ក មិនព្រមបណ្តេញជនអន្តោប្រវេសន៍

    រដ្ឋបាលត្រាំប្តឹងក្រុងញូវយ៉ក មិនព្រមបណ្តេញជនអន្តោប្រវេសន៍

    បរទេស ៖ រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump បានដាក់ពាក្យបណ្តឹង ប្រឆាំងនឹងទីក្រុងញូវយ៉ក កាលពីថ្ងៃពុធ ដោយចោទប្រកាន់ទីក្រុង ដែលគ្រប់គ្រង ដោយបក្សប្រជាធិបតេយ្យ មួយនេះថា បានរារាំងកិច្ចខិតខំប្រឹងប្រែង របស់សហព័ន្ធ ក្នុងការបង្ក្រាបជនចំណាកស្រុក ដែលគ្មានឯកសារ។ អគ្គមេធាវី អាមេរិក លោកស្រី Pam Bondi បាននិយាយ នៅក្នុងសន្និសីទសារព័ត៌មានថា «យើងបានប្តឹងរដ្ឋ Illinois ហើយនឹងទីក្រុង New York ដែលមិនស្តាប់តាមការណែនាំ…ក្រុង ញូវយ៉ក បានជ្រើសរើស ផ្តល់អាទិភាព ដល់ជនបរទេសខុសច្បាប់ ជាងពលរដ្ឋអាមេរិក»។ លោកស្រី Bondi បាននិយាយថា «ប្រសិនបើអ្នក មិនគោរពតាមច្បាប់សហព័ន្ធ យើងនឹងមានវិធានការ»។ លោកស្រី បានថ្លែងថា «ដោយសារមិនស្របតាមរដ្ឋធម្មនុញ្ញ ហើយនោះ ជាមូលហេតុ ដែលយើងដាក់ពាក្យបណ្ដឹងនេះ»។ លោក Trump បានសន្យា ក្នុងអំឡុងពេលយុទ្ធនាការបោះឆ្នោតប្រធានាធិបតី ឆ្នាំ២០២៤ថា នឹងអនុវត្តការនិរទេសដ៏ធំបំផុត លើជនចំណាកស្រុក ដែលគ្មានឯកសារ។…

  • AI ចិន DeepSeek ផ្ទុះការគាំទ្រខ្លាំងនៅរុស្ស៊ី

    AI ចិន DeepSeek ផ្ទុះការគាំទ្រខ្លាំងនៅរុស្ស៊ី

    មូស្គូ ៖ បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) របស់ចិន DeepSeek បានក្លាយជាកម្មវិធីពេញនិយមខ្លាំងក្នុងចំណោមអ្នកប្រើប្រាស់រុស្ស៊ី ព្រោះវាផ្តល់ភាពងាយស្រួលក្នុងការស្វែងរកមាតិកាមានគុណភាពខ្ពស់ បើធៀបនឹង AI ដទៃ។ នេះបើតាមការចុះផ្សាយពីទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី RIA កាលពីថ្ងៃអង្គារ។ មូលហេតុដែល AI ចិន DeepSeek ផ្ទុះការគាំទ្រខ្លាំងនៅរុស្ស៊ី គឺដោយសារតែវាជាកម្មវិធីបញ្ញាសិប្បនិម្មិតដែលទំនើប មានសមត្ថភាពខ្ពស់ អាចប្រកួតប្រជែងជាមួយនឹងកម្មវិធីបញ្ញាសិប្បនិម្មិតល្បីផ្សេងៗទៀត មានដូចជាកម្មវិធី ChatGPT ជាដើម។ មិនដូច ChatGPT ទេ កម្មវិធី DeepSeek គឺអាចទាញប្រើដោយឥតគិតថ្លៃ ទើបនាំឲ្យចំនួនអ្នកប្រើប្រាស់ស្ទុះឡើង ហើយអាចទាញយកប្រើបានយ៉ាងងាយស្រួលនៅក្នុងប្រទេសរុស្ស៊ី។ ប្រការនេះ ត្រូវបានគេរំពឹងថា DeepSeek អាចនឹងធ្វើឲ្យអ្នកប្រើប្រាស់ ChatGPT ធ្លាក់ចុះខ្លាំង។ សូម្បីប្រតិបត្តិករទូរស័ព្ទចល័តរុស្ស៊ី t2 និង Yota ក៏ទទួលស្គាល់ពីការកើនឡើងអ្នកប្រើប្រាស់ DeepSeek នៅទូទាំងប្រទេស។ តួយ៉ាង អ្នកប្រើប្រាស់ប្រចាំខែរបស់ DeepSeek មានទំហំធំជាង ChatGPT ក្នុងខែមករា ចំនួន ១៥ភាគរយ នេះបើយោងតាមទិន្នន័យពី…

  • បំផ្ទុះគ្រាប់បែកដៃក្នុងបារជួបជុំមើលបាល់នៅបារាំង

    បំផ្ទុះគ្រាប់បែកដៃក្នុងបារជួបជុំមើលបាល់នៅបារាំង

    បរទេស ៖ កាលពីថ្ងៃពុធ គ្រាប់បែកដៃមួយគ្រាប់បានផ្ទុះ នៅក្នុងបារ ដែលតែងប្រមូលផ្តុំដោយ អ្នកមើលបាល់ទាត់ មានទីតាំងស្ថិតក្នុងទីក្រុង Grenoble ភាគអាគ្នេយ៍ នៃប្រទេសបារាំង បណ្តាលឲ្យមនុស្ស១២នាក់ រងរបួស។ មន្ត្រីសង្គ្រោះបន្ទាន់ ដែលបានទៅដល់កន្លែងកើតហេតុ បាននិយាយថា ភ្ញៀវជាច្រើនមានវត្តមាន នៅពេលដែលគ្រាប់បែកដៃ បានផ្ទុះឡើង ភ្លាមៗ នៅម៉ោងជាង ៨យប់។ ក្រុមអ្នកស៊ើបអង្កេត សង្ស័យថា ពាក់ព័ន្ធនឹងក្រុមជួញដូរគ្រឿងញៀន ដោយមានប្រភពចំនួន បានបង្ហាញថា ជនសង្ស័យក៏មានកាន់កាំភ្លើងវែង Kalashnikov ផងដែរ។ អភិបាលក្រុង Grenoble លោក Eric Piolle បានសរសេរ នៅលើ X ថា «ខ្ញុំថ្កោលទោស ក្នុងលក្ខខណ្ឌដ៏ខ្លាំងបំផុត ដែលអាចធ្វើទៅបាន ចំពោះអំពើឧក្រិដ្ឋកម្ម មិនធម្មតា» ។ អភិបាលរងក្រុង លោកស្រី Chloe Pantel បានប្រាប់ AFP ថា បារនេះគឺជាកន្លែង ដែលអ្នកស្រុក និងមនុស្ស…