Category: One-Minute

  • អាមេរិកនាំចេញទំនិញមានទំហំប្រមាណ ១៤៣,៥ពាន់លានដុល្លារទៅកាន់ចិនក្នុងឆ្នាំ២០២៤

    អាមេរិកនាំចេញទំនិញមានទំហំប្រមាណ ១៤៣,៥ពាន់លានដុល្លារទៅកាន់ចិនក្នុងឆ្នាំ២០២៤

    ប្រភេទទំនិញដែលមានថ្លៃបំផុតគឺគ្រឿងម៉ាស៊ីនអគ្គិសនី និងឧបករណ៍សម្លេងដែលមានតម្លៃ ១៥,៣ ពាន់លានដុល្លារ (កើនឡើង ៣១% ធៀបនឹងឆ្នាំ ២០២៣)។ ផលិតផលអវកាសក៏ឃើញមានការកើនឡើងយ៉ាងខ្លាំងពីមួយឆ្នាំទៅមួយឆ្នាំ កើនឡើង ៦៩%​ ស្មើនឹង១១,៥ ពាន់លានដុល្លារ។ យ៉ាងណាមិញ ឥន្ធនៈរ៉ែ និងប្រេង និងគ្រាប់ធញ្ញជាតិបានធ្លាក់ចុះ ២៦% និង ១៥%រៀងគ្នាចាប់តាំងពីឆ្នាំ ២០២៣ – Statista #ams1minute

  • ឯកឧត្តមប្រធានព្រឹទ្ធសភាហ្វីលីពីន Francis G. Escudero

    ឯកឧត្តមប្រធានព្រឹទ្ធសភាហ្វីលីពីន Francis G. Escudero

    មានសុទិដ្ឋិនិយមចំពោះ ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងហ្វីលីពីន-កម្ពុជា សម្ដេចធិបតី៖ “បន្ថែមលើផ្នែកនយោបាយ និងការទូត ទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និង ការវិនិយោគនៅមានលម្ហច្រើន ដែលជាកាលានុវត្តភាពប្រកបដោយសក្កានុពល ដើម្បីជំរុញល្បឿននៃកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ។ ក្នុងន័យនេះ កម្ពុជាអាចក្លាយជាដៃគូប្រកបដោយសក្កានុពល ក្នុងការចូលរួមធានាសន្តិសុខស្បៀងនៃប្រទេសហ្វីលីពីន ជាពិសេស តាមរយៈអតិរេកស្រូវអង្ករ ដែលកម្ពុជាមាន ជាមួយនឹងគុណភាពខ្ពស់ និងតម្លៃប្រកួតប្រជែង”។ សម្ដេចធិបតី និងឯកឧត្តមប្រធានព្រឹទ្ធសភាក៏បានជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជន និងការតភ្ជាប់ជើងហោះហើរត្រង់រវាងប្រទេសទាំងពីរ បន្ថែមលើជើងហោះហើរដែលមានស្រាប់ ជាពិសេស ម៉ានីល-សៀមរាប-ម៉ានីល និងសេប៊ូ-សៀមរាប-សេប៊ូ។ #ams1minute

  • ឃុំកណ្តោល ស្រុកទឹកឈូ ខេត្តកំពត

    ឃុំកណ្តោល ស្រុកទឹកឈូ ខេត្តកំពត

    🎥 MLMUPC #ams1minute

  • ឆ្នាំមុន ឧស្សាហកម្មគ្រឿងយន្តឆ្លាតវៃចិនកើនទុនវិនិយោគជាង ៨០០ ពាន់លានដុល្លារ

    ឆ្នាំមុន ឧស្សាហកម្មគ្រឿងយន្តឆ្លាតវៃចិនកើនទុនវិនិយោគជាង ៨០០ ពាន់លានដុល្លារ

    ប៉េកាំង ៖ នៅចុងឆ្នាំ ២០២៤ ចំនួនសហគ្រាសនៅក្នុងឧស្សាហកម្មគ្រឿងយន្តឆ្លាតវៃក្នុងប្រទេសចិន បានកើនឡើងដល់ទៅ ៤៥១,៧០០ក្រុមហ៊ុន ក្រោមទុនចុះបញ្ជីសរុបចំនួន ៦.៤៤ពាន់ពាន់លានយ័ន ឬប្រហែល ៨៨០ពាន់លានដុល្លារ។ នេះបើយោងតាមរដ្ឋបាលរដ្ឋទទួលបន្ទុកបទប្បញ្ញត្តិទីផ្សារ។ ចំនួនសហគ្រាសនៅក្នុងឧស្សាហកម្មគ្រឿងយន្តឆ្លាតវៃ បានកើនឡើងប្រមាណ ១៩.៣៩ភាគរយ បើធៀបនឹងចុងឆ្នាំ ២០២៣ ដែលនេះបង្ហាញពីនិន្នាការកើនឡើងជាលំដាប់គួរឱ្យកត់សម្គាល់ នៅក្នុងការអភិវឌ្ឍន៍ឧស្សាហកម្មនៅក្នុងប្រទេសចិន។ ហើយជិត ៨០ភាគរយនៃសហគ្រាសទាំងនេះ ត្រូវបានប្រមូលផ្តុំនៅក្នុងវិស័យសំខាន់ៗចំនួនបី មានដូចជាការស្រាវជ្រាវវិទ្យាសាស្ត្រ និងសេវាកម្មបច្ចេកទេស ការបញ្ជូនព័ត៌មាន កម្មវិធី និងសេវាបច្ចេកវិទ្យាព័ត៌មាន, ព្រមទាំងការលក់ដុំ និងរាយ។ នេះបើតាមការបញ្ជាក់របស់រដ្ឋបាលចិន។ តំបន់ភាគខាងកើតនៃប្រទេសចិន ជាមួយនឹងគុណសម្បត្តិភូមិសាស្រ្តផ្សេងគ្នា កម្លាំងស្រាវជ្រាវ និងការអភិវឌ្ឍន៍ដ៏រឹងមាំ រួមទាំងប្រព័ន្ធអេកូឡូស៊ីឧស្សាហកម្មដែលបង្កើតឡើងយ៉ាងល្អ បានក្លាយជាមជ្ឈមណ្ឌលសហគ្រាសឧស្សាហកម្មគ្រឿងយន្តឆ្លាតវៃប្រហែលពីរភាគបីនៅក្នុងប្រទេសចិន។ រីឯសហគ្រាសឧស្សាហកម្មគ្រឿងយន្តឆ្លាតវៃនៅតំបន់ភាគកណ្តាល និងភាគពាយ័ព្យរបស់ប្រទេសចិន មានចំនួន ១៥.៣៣ភាគរយ និង ១៤.៩៧ភាគរយនៃចំនួនសរុបទូទាំងប្រទេស៕ ប្រភព ៖ ស៊ីនហួរ ប្រែសម្រួល ៖ ឈឹម ទីណា

  • អាជ្ញាធរជាតិព្រះវិហារ បញ្ចប់ការជួសជុល ស្តូបលោកតាឌី នៅសារមន្ទីរ​ធម្មជាតិសកលសម្តេចតេជោ ហ៊ុន សែន ព្រះវិហារ

    អាជ្ញាធរជាតិព្រះវិហារ បញ្ចប់ការជួសជុល ស្តូបលោកតាឌី នៅសារមន្ទីរ​ធម្មជាតិសកលសម្តេចតេជោ ហ៊ុន សែន ព្រះវិហារ

    ភ្នំពេញ៖ ស្តូបលោកតាឌីដែលស្ថិតនៅបរិវេណ​សារមន្ទីរធម្មជាតិ​សកល​សម្តេចតេជោ ហ៊ុន សែន ព្រះវិហារ​ ខេត្តព្រះវិហារ​បានជួស​ជុល​រួច​រាល់ជាស្ថាពរ និងដាក់ជូនសាធារណជនប្រើប្រាស់ចាប់ពីថ្ងៃទី១១ ខែកុម្ភៈឆ្នាំ២០២៥ នេះតទៅ។នេះបើ​យោង​តាមអាជ្ញាធរជាតិ​ព្រះវិហារឱ្យដឹងនៅថ្ងៃទី១១ ខែកុម្ភៈ។ ប្រភពដដែលប្រាប់ថា ការងារថែទាំ និងជួសជុលស្តូបលោកតាឌី នៅ​បរិវេណសារមន្ទីរធម្មជាតិសកលសម្តេចតេជោ ហ៊ុន សែន ព្រះវិហារបាន​ប្រើរយៈពេលមួយខែដោយ​អនុវត្តចាប់​ពីថ្ងៃទី១០ ខែមករា ដល់ថ្ងៃទី១០ ខែកុម្ភៈដោយ​ក្រុមការងារ​នាយកដ្ឋានគ្រប់​គ្រងដីធ្លី នគរូបនីយកម្ម និងអភិវឌ្ឍន៍សហគមន៍នៃអាជ្ញាធរជាតិព្រះវិហារ។ក្រុមការងារបានជួសជុល និងកែលម្អស្តូប​លោកតាឌីនៅផ្នែកមួយចំនួនដែលមានភាពពុកផុយ ស្លកពណ៌ថ្នាំ និងជ្រាបទឹកតាមដំបូល ក្នុងនោះមាន បានរុះរើដំបូល​ក្បឿង ដើម្បីសម្អាតឡើងវិញនិងលាបថ្នាំការពារជម្រាបទឹកនៅពិដានបេតុង។ រុះរើដៃរណែងដែលច្រេះ និងផ្លាស់ប្តូរថ្មី ក្រាលស័ង្កសីលាតនៅផ្នែកខាង​ក្រោមដំបូលក្បឿងស្រកាលិញក្នុងន័យបង្កើនការបង្ការទឹកស្រក់ ឬជ្រាប​ពីដំបូល។ ពង្រឹងគ្រឹះ​និងរៀបឥដ្ឋកន្សែងព័ន្ធជុំវិញដើម្បីការពារការ​ហូរច្រោះដីគ្រឹះ លាបថ្នាំពណ៌ថ្មីនៅផ្នែកពិដាន​និងនៅខឿនក្បាច់ខាងក្រោម​ទាំងអស់ឡើងវិញ៕ដោយ៖មុនីរូបថត៖ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

  • លោកជំទាវ ពេជ ចន្ទមុន្នី ៖ “ទោះបីជាក្មួយៗរៀនមានចំណេះដឹងខ្ពង់ខ្ពស់យ៉ាងណាក៏ដោយ

    លោកជំទាវ ពេជ ចន្ទមុន្នី ៖ “ទោះបីជាក្មួយៗរៀនមានចំណេះដឹងខ្ពង់ខ្ពស់យ៉ាងណាក៏ដោយ

    ប៉ុន្តែបើក្មួយគ្មានសុជីវធម៌ គ្មានគុណធម៌ និងគ្មានមេត្តាធម៌នៅក្នុងខ្លួនទេ គ្មានអ្នកណាគេគោរពក្មួយនោះទេ” #ams1minute

  • មោទនភាពជាតិខ្មែរ ដែលកូនខ្មែរជំនាន់ក្រោយអាចអភិវឌ្ឍថ្នាលឌីជីថលជាច្រើន

    មោទនភាពជាតិខ្មែរ ដែលកូនខ្មែរជំនាន់ក្រោយអាចអភិវឌ្ឍថ្នាលឌីជីថលជាច្រើន
  • អនុមោទនា បុណ្យមាឃបូជា 🙏

    អនុមោទនា បុណ្យមាឃបូជា 🙏

    ពិធីបុណ្យមាឃបូជា ប្រារព្ធធ្វើឡើងដើម្បីហេតុផលបីសំខាន់ គឺ៖ ១. ជាថ្ងៃដែលធ្វើចតុរង្គសន្និបាត ប្រកបដោយអង្គ៤២. ជាថ្ងៃដែលព្រះអង្គទ្រង់សម្តែងនូវឱវាទបាតិមោក្ខ៣. ជាថ្ងៃដែលព្រះសម្មាសម្ពុទ្ធ ទ្រង់ប្រកាសដាក់ជន្មាយុសង្ខារ បីខែមុនថ្ងៃចូលបរិនិព្វាន ។ #ams1minute

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១១ កុម្ភៈ ២០២៥

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១១ កុម្ភៈ ២០២៥

    ១. អគ្គនាយកដ្ឋានគយរកចំណូលបាន ២ ៥៩០លានដុល្លារនៅឆ្នាំ២០២៤ កើនឡើង ១៣,៨% – FN ២. ក្រុមហ៊ុនចិនបណ្តាក់ទុន ៩០លានដុល្លារបង្កើតរោងចក្រកាត់ ដេរ សម្លៀកបំពាក់ម៉ាក Adidas ដើម្បីនាំចេញទៅកាន់បណ្តាប្រទេសនានា – AMS Economy ៣. EU បន្តអនុគ្រោះពន្ធដល់កម្ពុជា ៣ឆ្នាំទៀត បន្ទាប់ពីក្លាយជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ – ថ្មីៗ ៤. Google ប្តូរឈ្មោះ “ឈូងសមុទ្រម៉ិកស៊ិក” ទៅជា “ឈូងសមុទ្រអាមេរិក” នៅលើផែនទី – New York Times ៥. លោក Donald Trump៖ អ៊ុយក្រែនអាចនឹងក្លាយជារបស់រុស្ស៊ីនៅថ្ងៃណាមួយ – The Guardian #ams1minute

  • ភ្នំប្រុសភ្នំស្រីដីកំពង់ចាម🇰🇭🇰🇭

    ភ្នំប្រុសភ្នំស្រីដីកំពង់ចាម🇰🇭🇰🇭

    🎥 ជួន រតនាវង្ស #mas1minute