-
Google ប្តូរឈ្មោះឈូងសមុទ្រម៉ិកស៊ិក តាមបញ្ជា Trump

បរទេស ៖ ក្រុមហ៊ុន Google កាលពីថ្ងៃច័ន្ទ បានប្តូរឈ្មោះឈូងសមុទ្រម៉ិកស៊ិក ទៅជា «ឈូងសមុទ្រអាមេរិក» សម្រាប់អ្នកដែលប្រើវេទិកាផែនទី របស់ខ្លួន នៅក្នុងសហរដ្ឋអាមេរិក ដោយគោរពតាមបទបញ្ជាប្រតិបត្តិ របស់ប្រធានាធិបតី Donald Trump។ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយនេះ បានសរសេរ នៅក្នុងការបង្ហោះរបស់ខ្លួនថា អ្នកប្រើប្រាស់ នៅក្រៅសហរដ្ឋអាមេរិក នឹងបន្តឃើញ ទាំងឈ្មោះដើម និង ឈ្មោះថ្មី សម្រាប់ឈូងសមុទ្រម៉ិកស៊ិក។ «អ្នកដែលប្រើប្រាស់ផែនទី នៅសហរដ្ឋអាមេរិកនឹងឃើញ ឈូងសមុទ្រអាមេរិចហើយប្រជាជន នៅម៉ិកស៊ិកនឹងឃើញ ឈ្មោះ ឈូងសមុទ្រម៉ិកស៊ិក ។ អ្នកផ្សេងទៀតនឹងឃើញឈ្មោះទាំងពីរ» នេះជាអ្វីដែល Google បញ្ជាក់។ Google បាននិយាយថា ការផ្លាស់ប្តូរនេះ ស្របនឹងគោលការណ៍របស់ខ្លួន ក្នុងការធ្វើតាមការរចនាភូមិសាស្ត្រផ្លូវការ របស់រដ្ឋាភិបាលសហរដ្ឋអាមេរិក តាមរយៈប្រព័ន្ធព័ត៌មានឈ្មោះ ភូមិសាស្ត្រ៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត
-
ឧប្បត្តិហេតុគ្រោះថ្នាក់យន្តហោះជាថ្មី នៅអាមេរិក

បរទេស ៖ មានករណីឧប្បត្តិហេតុយន្តហោះ នៅអាមេរិកជាថ្មី ដោយគ្រោះថ្នាក់នេះ បានកើតឡើង នៅទីក្រុង Scottsdale រដ្ឋ Arizona កាលពីរសៀលថ្ងៃចន្ទ បណ្តាលឲ្យស្លាប់មនុស្សម្នាក់ និងរបួស ៤នាក់។ ហេតុការណ៍នេះ បានកើតឡើង ក្រោយយន្តហោះពីរគ្រឿងប៉ះគ្នា នៅក្រុងវ៉ាស៊ីងតោន នាប៉ុន្មានថ្ងៃមកនេះ ហើយក៏កើតឡើង ក្រោយពេលដែលយន្តហោះបុកឧទ្ធម្ភាគចក្រ ស្លាប់មនុស្ស ជាង៧០នាក់ នៅក្រុងវ៉ាស៊ីងតោន កាលពីដើមខែនេះ។ សម្រាប់ហេតុការណ៍ចុងក្រោយនេះ យន្តហោះធុនតូច Learjet 35A មួយគ្រឿងនេះបានបុកយន្តហោះជំនួញ Gulfstream 200ខណៈឧបករណ៍ចុះចតរបស់ហោះធុនតូច មានបញ្ហា នៅឯអាកាសយានដ្ឋាន Scottsdale។ អាជ្ញាធរនិយាយថា ក្រៅពីស្លាប់មនុស្សម្នាក់ ដែលគៀបជាប់ក្នុងយន្តហោះខ្នាតតូច ក៏មានមនុស្សម្នាក់ទៀត ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ហើយ មនុស្សម្នាក់ បដិសេធ មិនទទួលការព្យាបាល។ អភិបាលក្រុង Scottsdale បាននិយាយថា ពួកគេកំពុងតាមដានយ៉ាង ដិតដល់នូវស្ថានភាពនេះ៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត
-
Trump ព្រមានធ្ងន់ៗលើហ្គាហ្សា បើចំណាប់ខ្មាំងសេសសល់ មិនដោះលែង

បរទេស ៖ ប្រធាធិបតីអាមេរិក លោក Trump បានព្រមានធ្ងន់ៗ ដោយហ៊ានប្រើពាក្យថា «អ្វីៗដូចនរក» ប្រសិនបើឈ្លើយសឹក នៅសេសសល់ ក្នុងតំបន់ Gaza មិនត្រូវបានដោះលែង នៅថ្ងៃសៅរ៍ ចុងសប្តាហ៍។ ប្រធានាធិបតីអាមេរិករូបនេះ បានកំណត់ យកថ្ងៃសៅរ៍ ជាពេលចុងក្រោយដែលចំណាប់ខ្មាំងទាំងអស់ ត្រូវតែដោះលែង ពីតំបន់ហ្គាហ្សា ដោយនិយាយថា «បើមិនដូច្នេះទេ នរកទាំងអស់ នឹងផ្ទុះឡើង ហើយលោកនឹងអំពាវនាវឱ្យមានការលុបចោលបទឈប់បាញ់ រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់»។ អន្តរាគមន៍ វិសាមញ្ញចុងក្រោយបង្អស់ របស់លោក Trump នៅតំបន់មជ្ឈិមបូព៌ា បានកើតឡើង បន្ទាប់ពីក្រុមហាម៉ាសបានគំរាមពន្យារពេលការផ្លាស់ប្តូរអ្នកទោស – ចំណាប់ខ្មាំង បន្ថែមទៀត ដោយពួកគេអះអាងថា បទឈប់បាញ់រយៈពេល៦សប្តាហ៍ ដ៏ផុយស្រួយ ដែលបានចូលជាធរមាន នៅថ្ងៃទី ១៩ ខែមករា មានហានិភ័យ។ ដោយពណ៌នាអំពីចំណាត់ការ របស់ក្រុមហាម៉ាស់ថា «គួរឱ្យភ័យខ្លាច» លោក Trump បានប្រាប់អ្នកយកព័ត៌មានថា លោក «ប្រសិនបើចំណាប់ខ្មាំងទាំងអស់ មិនត្រូវបានត្រលប់មកវិញ…
-
ក្រុមហ៊ុននាឡិកាស្វីសជួលអ្នកអវកាសរចនាម៉ូតថ្មី ស្តារកេរ្តិ៍ឈ្មោះ

បរទេស៖ អតីតអវកាសយានិកបារាំង លោក Arnaud Nicolas បានមកដឹកនាំក្រុមហ៊ុនផលិតនាឡិកាស្វីស L’Epee 1839 ដែលមានអាយុកាល១៨៦ឆ្នាំ ឲ្យទទួលបានការចាប់អារម្មណ៍ឡើងវិញ បន្ទាប់ពី នាឡិកាច្នៃប្រឌិតថ្មី ត្រូវបានចាប់អារម្មណ៍ខ្លាំង និងទទួលបានការបញ្ជាទិញដោយក្រុមទំនិញប្រណីតធំជាងគេ របស់ពិភពលោក មានមូលដ្ឋាននៅបារាំង LVMH។ កាសែត CNA បានចុះផ្សាយថា លោក Arnaud Nicolas ដែលជានាយកប្រតិបត្តិ និងជានាយកច្នៃប្រឌិតម៉ូតរបស់ក្រុមហ៊ុន L’Epee 1839 បានចូលមកកែប្រែក្រុមហ៊ុននេះ វិវត្តន៍ពីអ្នកផលិតនាឡិកាបែបប្រពៃណី ទៅជាការផលិតឯកទេស លើស្នាដៃសិល្បៈ Kinetic Horological លំដាប់ខ្ពស់មួយ ដែលមានតែមួយគត់ របស់ប្រទេសស្វីស។ នាឡិកា Albatross ត្រូវបានច្នៃប្រឌិតថ្មី ដែលភ្ជាប់ពិភពនៃហោរាសាស្ត្រ និងសិល្បៈ ដោយសហការជាមួយអ្នកឯកទេសនាឡិការរបស់ក្រុមហ៊ុន The Hour Glass បាន ដាក់បង្ហាញ អំឡុងការតាំងពិព័រណ៌ Art SG នៅប្រទេសសិង្ហបុរី នាពេលថ្មីៗនេះ។ លោក Nicolas បានអះអាងថា…
-
សម្តេចតេជោ ហ៊ុន សែន ៖ “មានអ្នករៀបចំវាយប្រហារតាមដ្រូនចូលភូមិគ្រឹះរបស់សម្តេច”

-
ស្លាប់ ៥៥នាក់ ក្រោយឡានក្រុងក្វាតេម៉ាឡាធ្លាក់ជ្រោះ

បរទេស ៖ កាលពីថ្ងៃចន្ទ មនុស្ស យ៉ាងហោចណាស់៥៥នាក់ បានស្លាប់ បន្ទាប់ពីរថយន្តក្រុងមួយគ្រឿង បានធ្លាក់ចូលជ្រោះ នៅក្វាតេម៉ាឡា ជាប្រទេសដែលស្ថិតក្នុងតំបន់អាមេរិកឡាទីន។ រថយន្តក្រុងមួយគ្រឿងនេះ បានដឹកមនុស្សប្រហែល ៧០នាក់ បានបើកឆ្លងកាត់ផ្លូវរថភ្លើង ហើយបានជ្រុលធ្លាក់ចូល ទៅក្នុងជ្រោះ ថែមទាំងចូលទៅក្នុងទន្លេ ដែលមានទឹកស្អុយ បង្កើតលក្ខខណ្ឌពិបាកសម្រាប់អ្នកជួយសង្គ្រោះ ដែលព្យាយាមទាញយកសាកសព។ អ្នកនាំពាក្យការិយាល័យរដ្ឋអាជ្ញាសាធារណៈ បានប្រាប់អ្នកយកព័ត៌មានថា សាកសពមនុស្សចំនួន៥៣នាក់ រកឃើញ នៅកន្លែងកើតហេតុ ហើយ២នាក់ទៀត ស្លាប់ ពេលបញ្ជូនដល់មន្ទីរពេទ្យ ស្របពេលដែលមនុស្សមួយចំនួនទៀត រងរបួស។ ប្រធានាធិបតីប្រទេស ក្វាតេម៉ាឡា ប្រកាសថា នឹងមានការកាន់ទុក្ខថ្នាក់ជាតិ។ មូលហេតុនៃគ្រោះថ្នាក់ នៅមិនទាន់ដឹងនៅឡើយ ខណៈក្រុមស៊ើបអង្កេតសង្ស័យថា រថយន្តក្រុង ដឹកអ្នកដំណើរ លើសចំណុះ៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត
-
សត្វស្វា ១ក្បាល ធ្វើឲ្យដាច់ភ្លើងទូទាំងប្រទេសស្រីលង្កា

បរទេស៖ មន្ត្រីរដ្ឋាភិបាលប្រទេសស្រីលង្កា បាននិយាយថា សត្វស្វាមួយក្បាល បានរុកគួនរំខានដល់អនុស្ថានីយអគ្គិសនីមួយកន្លែង បណ្តាលឱ្យដាច់ចរន្តអគ្គិសនី ទូទាំងប្រទេស ជាកោះ មួយនេះ។ យោងតាមកាសែត CNA បានចុះផ្សាយថា ការដាច់ភ្លើងបានចាប់ផ្តើម នៅម៉ោង ១១ និង ៣០នាទីព្រឹក កាលពីថ្ងៃអាទិត្យ ហើយការដាច់ភ្លើង នាពេលនោះ ក៏បានបង្កឱ្យមានការរំខាន ដល់ការផ្គត់ផ្គង់ទឹកផងដែរ។ រដ្ឋមន្ត្រីថាមពល លោក Kumara Jayakody បានប្រាប់អ្នកយកព័ត៌មានថា សត្វស្វាមួយ ក្បាលនេះ បានធ្វើសកម្មភាពប៉ះពាល់ដល់ឧបករណ៍បំលែងថាមពលអគ្គិសនី នៅអនុស្ថានីយ នាជាយ រដ្ឋធានី កូឡុំបូ ភាគខាងត្បូង ដែលបណ្តាលឱ្យ មានអតុល្យភាព នៅក្នុងប្រព័ន្ធ។ យ៉ាងណាមិញ ថាមពលអគ្គិសនីត្រូវបានស្តារឡើងវិញ ទាំងស្រុង នៅទូទាំងប្រទេស នៅម៉ោងប្រហែល ៦ល្ងាច នេះបើយោងតាមអ្នកយកព័ត៌មាន របស់កាសែត Daily Mirror ក្នុងប្រទេសស្រីលង្កា។ ជាការកត់សម្គាល់ ប្រទេស ស្រីលង្កា ធ្លាប់បានស៊ូទ្រាំនឹងការដាច់ចរន្តអគ្គិសនី ប្រើប្រាស់ប្រចាំថ្ងៃ តិចតួចខ្លាំង…
-
ការធ្វើស្រែអំបិលរបស់ខ្មែរចាក់ឫសគល់យ៉ាងជ្រៅនៅក្នុងវប្បធម៌

-
រដ្ឋាភិបាលកំពុងរៀបចំផែនការដាក់ឱ្យដំណើរការសេវាទូរស័ព្ទចល័តជំនាន់ទី ៥ (5G) នៅកម្ពុជា

-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១០ កុម្ភៈ ២០២៥

១. កម្ពុជា-ចិន ព្រមព្រៀងគ្នានាំចេញក្រពើទៅចិននៅថ្ងៃទី១៥ កុម្ភៈ – AMS Economy ២. ស្រុកសំបូរ ខេត្តក្រចេះ ទទួលបានជ័យលាភីបញ្ចប់ការបន្ទោរបង់ពាសវាលពាសកាល (ODF) – FN ៣. ការដោះដូរទំនិញកម្ពុជា-អន្តរជាតិ សម្រេចបានជាង ៥ពាន់លានដុល្លារ កើនឡើងជាង២០% នៅក្នុងខែដំបូងឆ្នាំ ២០២៥ – កម្ពុជាថ្មី ៤. លោក Trump ដាក់ពន្ធ ២៥%លើដែកថែប និងអាលុយមីញ៉ូមនាំចូលមកអាមេរិក – Reuters ៥. អ៉ីស្រាអែល សាទរផែនការគ្រប់គ្រងតំបន់ហ្កាហ្សា ដោយអាមេរិករបស់ លោក Trump – CBS #ams1minute