Category: One-Minute

  • ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អាជ្ញាធរជាតិបឹងទន្លេសាប

    ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អាជ្ញាធរជាតិបឹងទន្លេសាប

    និងក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង បានឯកភាពរួមគ្នាចុះពិនិត្យមើលស្ថានភាពជាក់ស្តែង នៅនឹងកន្លែង ដើម្បីពិនិត្យលទ្ធភាព កែប្រែស្ថានភាពបឹងទន្លេសាបឱ្យស្របតាមស្ថានភាពជាក់ស្តែង នៃការប្រើប្រាស់ដី និងការតាំងទីលំនៅរបស់ប្រជាពលរដ្ឋ នៅក្នុងភូមិសាស្រ្តខេត្តកំពង់ឆ្នាំង។ កិច្ចប្រជុំអន្តរក្រសួងស្តីពីការពិភាក្សាការងារគ្រប់គ្រងដីនៅតំបន់បឹងទន្លេសាប នៃខេត្តកំពង់ឆ្នាំង ១០ កុម្ភៈ ២០២៥ #ams1minute

  • កម្ពុជា-ហ្វីលីពីន ចុះអនុស្សរណៈយោគយល់គ្នាលើឯកសារចំនួន ០២៖

    កម្ពុជា-ហ្វីលីពីន ចុះអនុស្សរណៈយោគយល់គ្នាលើឯកសារចំនួន ០២៖

    ១. អនុស្សរណៈយោគយល់រវាង សភាពាណិជ្ជកម្មកម្ពុជា និង សភាពាណិជ្ជកម្មនិងឧស្សាហកម្មហ្វីលីពីន ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ ពាណិជ្ជកម្ម និងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។ ២. អនុស្សរណៈយោគយល់រវាងសាកលវិទ្យាល័យអាស៊ីអឺរ៉ុប និង World Citi College ដើម្បីរួមគា្នអភិវឌ្ឍវិស័យអប់រំ ជាពិសេសបង្កើតវគ្គបណ្តុះបណ្តាលលើជំនាញគិលានុបដ្ឋាយិកា។ សាធារណរដ្ឋហ្វីលីពីន ១០ កុម្ភៈ ២០២៥ #ams1minute

  • ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រុមការងារថ្នាក់ជាតិ

    ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រុមការងារថ្នាក់ជាតិ

    បានឯកភាពនិងសម្រេចយកនីតិវិធីសុរិយោដី ដើម្បីចុះបញ្ជីដីបង្ហើយ និងដោះស្រាយវិវាទទាំងដីរដ្ឋ និងឯកជន នៅក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង ដោយរំពឹងថា ខេត្តកំពង់ឆ្នាំងនឹងបញ្ចប់ការចុះបញ្ជីដីធ្លី និងវិវាទជាស្ថាពរនាពេលឆាប់ៗខាងមុខនេះ។ កិច្ចប្រជុំអន្តរក្រសួងស្តីពីការពិភាក្សាបញ្ចប់ការដោះស្រាយវិវាទដីធ្លីនៃខេត្តកំពង់ឆ្នាំង នាសាលាខេត្តកំពង់ឆ្នាំង។ ១០ កុម្ភៈ ២០២៥ #ams1minute

  • នៅដើមខែកុម្ភៈ ទេសចរបរទេសជាង ២ពាន់​នាក់ មកកម្សាន្តនៅកម្ពុជា តាមនាវាទេសចរណ៍បរទេសចំនួន ២គ្រឿង

    នៅដើមខែកុម្ភៈ ទេសចរបរទេសជាង ២ពាន់​នាក់ មកកម្សាន្តនៅកម្ពុជា តាមនាវាទេសចរណ៍បរទេសចំនួន ២គ្រឿង

    📷 កំពង់ផែស្វយ័តក្រុងព្រះសីហនុ #ams1minute

  • ការជិះបាឡុងហោះ កម្សាន្ត និងទស្សនាតំបន់រមណីយដ្ឋានអង្គរ

    ការជិះបាឡុងហោះ កម្សាន្ត និងទស្សនាតំបន់រមណីយដ្ឋានអង្គរ

    🎥 Gazetteប្រជាជន #ams1minute

  • របាយការណ៍នៅថ្ងៃទី៩ កុម្ភៈ

    របាយការណ៍នៅថ្ងៃទី៩ កុម្ភៈ

    ១. គ្រោះថ្នាក់ចរាចរណ៍ ៤ករណី ស្លាប់ ៣នាក់ និងរបួស ៨នាក់។ ២. កូវីដ គ្មានករណីថ្មី គ្មានអ្នកជាសះស្បើយ និងគ្មានអ្នកស្លាប់។ ចេញផ្សាយ ថ្ងៃទី១០ កុម្ភៈ ២០២៥ #ams1minute

  • ភាពជោគជ័យរបស់ឪពុកម្តាយ មិនធានានូវភាពជោគជ័យរបស់កូននោះទេ បើគ្មានការខំប្រឹងប្រែង

    ភាពជោគជ័យរបស់ឪពុកម្តាយ មិនធានានូវភាពជោគជ័យរបស់កូននោះទេ បើគ្មានការខំប្រឹងប្រែង
  • មេដឹកនាំអ៊ីស្រាអែលសរសើរ Trump ដែលចង់បាន Gaza

    មេដឹកនាំអ៊ីស្រាអែលសរសើរ Trump ដែលចង់បាន Gaza

    បរទេស ៖ ក្រោយបញ្ចប់ទស្សនកិច្ច នៅអាមេរិក នាយករដ្ឋមន្ត្រី អ៊ីស្រាអែល លោក Benjamin Netanyahu កាលពីថ្ងៃអាទិត្យ បានសរសើរសំណើ របស់ប្រធានាធិបតី Donald Trump សម្រាប់ការគ្រប់គ្រងតំបន់ Gaza និងការផ្លាស់ទីលំនៅ របស់ប្រជាជនថា ជា «បដិវត្តន៍»។ លោក Trump បានបង្កឱ្យមានការខឹងសម្បារ ជាសកល ដោយសារតែការស្នើចង់យកតំបន់ហ្គាហ្សា កាលពីថ្ងៃអង្គារ សប្តាហ៍មុន ពោលគឺក្នុងអំឡុងពេលដំណើរទស្សនកិច្ច របស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល ទៅកាន់សហរដ្ឋអាមេរិក។ លោក Netanyahu បានថ្លែង ទៅកាន់គណៈរដ្ឋមន្ត្រី កាលពីថ្ងៃអាទិត្យថា សម្ព័ន្ធមិត្តទាំងពីរ បានព្រមព្រៀងគ្នា លើគោលដៅសង្គ្រាម ដែលអូសបន្លាយ១៥ខែ រួមទាំង «ធានាឱ្យតំបន់ហ្គាហ្សា លែងបង្កការគំរាមកំហែង ដល់អ៊ីស្រាអែល ទៀតហើយ»។ នាយករដ្ឋមន្ត្រីអ៊ីស្រាអែលបាននិយាយ ដោយសំដៅទៅលើផែនការលើ Gaza ថា «ប្រធានាធិបតី Trump មានចក្ខុវិស័យ ប្រសើរជាងមុន សម្រាប់អ៊ីស្រាអែល ដែលជាវិធីសាស្រ្ត ប្រកបដោយការច្នៃប្រឌិត…

  • ត្រាំ៖ Musk នឹងជួយរកឲ្យឃើញ ការក្លែងបន្លំរាប់រយពាន់លាន

    ត្រាំ៖ Musk នឹងជួយរកឲ្យឃើញ ការក្លែងបន្លំរាប់រយពាន់លាន

    បរទេស ៖ លោក Trump បាន​ និយាយថា លោក Musk នឹងជួយរកឱ្យឃើញនូវលុយ «រាប់រយពាន់លាន» នៅក្នុងការក្លែងបន្លំ របស់រដ្ឋាភិបាលសហរដ្ឋអាមេរិក កន្លងមក។ លោក ប្រធានាធិបតី Donald Trump បាននិយាយ នៅក្នុងបទសម្ភាសន៍ របស់ Fox News ដែលចាក់ផ្សាយ កាលពីថ្ងៃអាទិត្យថា Elon Musk ដែលកំពុងធ្វើជាប្រធាន ក្នុងការបោសសំអាតការងារ របស់រដ្ឋាភិបាលសហរដ្ឋអាមេរិក នឹងជួយស្វែងរក «រាប់រយពាន់លានដុល្លារ នៃការក្លែងបន្លំ» នៅក្នុងទីភ្នាក់ងារនានា របស់សហព័ន្ធ។ លោក Trump បាននិយាយថា ប្រជាជនអាមេរិក «ចង់ឱ្យខ្ញុំស្វែងរក» កាកសំណល់ ហើយថា Musk ដែលជាបុរសមានជាងគេបំផុត របស់ពិភពលោក និងជាមេដឹកនាំ នៃកិច្ចខិតខំប្រឹងប្រែងកាត់បន្ថយការចំណាយ របស់ប្រធានាធិបតី គឺជា «ជំនួយការដ៏ល្អ» ក្នុងការលុបបំបាត់ការចំណាយ ដែលមិនចាំបាច់។ លោក Trump បាននិយាយថា «យើងនឹងស្វែងរកការក្លែងបន្លំ…

  • អាមេរិកគឺជាទីផ្សារដ៏ធំបំផុតរបស់ក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិកចិន Shein

    អាមេរិកគឺជាទីផ្សារដ៏ធំបំផុតរបស់ក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិកចិន Shein

    ប្រមាណ២៨% នៃការលក់របស់ Shein ក្នុងឆ្នាំ ២០២៣ គឺទៅកាន់អាមេរិក ហើយទីផ្សារធំបំផុតបន្ទាប់របស់ខ្លួននៅឆ្នាំនោះគឺប្រទេសអាល្លឺម៉ង់ (៦,៦%) ចក្រភពអង់គ្លេស(៦%) បារាំង(៥,៤%) និងជប៉ុន(៤,៣%)។ ទស្សនិកជនគោលដៅចម្បងរបស់ Shein គឺអ្នកប្រើប្រាស់វ័យក្មេង ជាពិសេសប្រជាជនក្រុម Gen Z – Statista #ams1minute