-
ចំការកៅស៊ូ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ

-
ការកសាងកងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តតាកែវនាថ្ងៃនេះ ជានិមិត្តរូបនៃការឯកភាពជាតិ

និងជាចំណែកមួយនៃដំណើរដ៏ត្រឹមត្រូវនៃការកសាងប្រទេស ដោយផ្តើមចេញពីស្មារតី ៧មករា ប្រែក្លាយពីសង្គមដែលបែកបាក់ មកជាសង្គមមួយដែលរីកចម្រើន និងអភិវឌ្ឍន៍ ប្រជាជនមានផ្ទះសម្បែង មានការងារធ្វើ មានប្រាក់ចំណូល ជាប្រជាជាតិដែលស្មើមុខស្មើមាត់លើឆាកអន្តរជាតិ ព្រមទាំងជាការពូនជ្រំ ថែរក្សា និងកសាងសមិទ្ធិផលបន្ត។ ពិធីបញ្ចុះបឋមសិលាសាងសង់អគារសេនាធិការដ្ឋាន និងបើកការដ្ឋានកសាងរចនាសម្ព័ន្ធនានារបស់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តតាកែវ។ ៧ កុម្ភៈ ២០២៥ #ams1minute
-
បារាំង-អេមីរ៉ាត អារ៉ាប់រួម ឯកភាពវិនិយោគលើ AI ៥០ពាន់លានដុល្លារ

បរទេស ៖ ប្រធានាធិបតីបារាំង កាលពីថ្ងៃព្រហស្បតិ៍ បានប្រកាសថា ប្រទេស អេមីរ៉ាត អារ៉ាប់រួម នឹងវិនិយោគដែលអាចមានទំហំ ដល់ជាង៥០ពាន់លានដុល្លារអាមេរិក ដើម្បីបង្កើតមជ្ឈមណ្ឌលទិន្នន័យ បញ្ញាសិប្បនិម្មិត ឬ AI ដ៏ធំមួយ នៅក្នុងប្រទេស។ ប្រធានាធិបតីបារាំងបាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា មជ្ឈមណ្ឌលនេះ នឹងជាស្នូលនៃសាលា AI ថ្មី តំណាងឱ្យការវិនិយោគ ចន្លោះពីជាង៣១ពាន់លានដុល្លារ ទៅ ជាង៥១ពាន់លានដុល្លារ។ វាគឺជាផ្នែកមួយនៃកិច្ចព្រមព្រៀង AI ដ៏ធំមួយដែលបានចុះហត្ថលេខា ក្រោមវត្តមានរបស់ប្រធានាធិបតីបារាំង លោក Emmanuel Macron និងសមភាគី អេមីរ៉ាត អារ៉ាប់រួម គឺ ព្រះអង្គម្ចាស់ Sheikh Mohamed bin Zayed Al Nahyan នៅទីក្រុងប៉ារីស កាលពីថ្ងៃព្រហស្បតិ៍។ គួរបញ្ជាក់ថា មជ្ឈមណ្ឌលទិន្នន័យ AI ត្រូវបានគ្រោងទុក សម្រាប់ស្តុកទិន្នន័យ និងផ្តល់នូវថាមពលដ៏ធំសម្បើម ដែលត្រូវការសម្រាប់បច្ចេកវិទ្យាថ្មី។ គម្រោងនេះត្រូវបានប្រកាស និងចុះហត្ថលេខា…
-
របាយការណ៍នៅថ្ងៃទី៦ កុម្ភៈ

-
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ប្រជាកសិករបញ្ចេញមតិ លើតម្លៃកសិផល មិនមែនជារឿងខុសឆ្គងនោះឡើយ

-
អាមេរិកជាប្រទេសដែលមានមជ្ឈមណ្ឌលទិន្នន័យ (Data Center) ច្រើនជាងគេលើពិភពលោក

-
រូបសំណាក Cristiano Ronaldo កម្ពស់ ៤ម៉ែត្រ បង្អួតរាងនៅសហរដ្ឋអាមេរិក

ញូយ៉ក ៖ ជាងចម្លាក់ដ៏ល្បីម្នាក់បានតាំងបង្ហាញរូបសំណាក Cristiano Ronaldo មានកម្ពស់ ៤ម៉ែត្រ នៅទីលាន Times Square នៃទីក្រុងញូយ៉ក កាលពីថ្ងៃពុធសប្តាហ៍នេះ ដើម្បីជាការផ្តល់កិត្តិយសដល់កំពូលកីឡាករបាល់ទាត់ព័រទុយហ្កាល់រូបនេះ ក្នុងថ្ងៃកំណើតឈានចូលវ័យ ៤០ឆ្នាំ ដោយមានការប្រមូលផ្តុំអបអរសាទរពីសំណាក់អ្នកគាំទ្រផងដែរ។ រូបសំណាក Cristiano Ronaldo ធ្វើពីសំរិទ្ធនេះ រចនាឡើងដោយជាងចម្លាក់ដីឥដ្ឋ និងដែកដ៏ឆ្នើម គឺលោក Sergio Furnari។ លោក Furnari បានរៀបរាប់ថា ការរចនារូបសំណាកនេះឡើង គឺដើម្បីអបអរថ្ងៃកំណើត Cristiano Ronaldo ដែលឈានចូលវ័យ ៤០ឆ្នាំ។ លោក Furnari បានសង្កត់ធ្ងន់ថា Cristiano Ronaldo មិនត្រឹមតែជាកំពូលកីឡាករបាល់ទាត់ម្នាក់ប៉ុណ្ណោះទេ គាត់គឺជានិមិត្តរូបនៃការតស៊ូ ឧត្តមភាព និងឯកភាពជាសកល ដែលជំរុញទឹកចិត្តខ្ញុំឱ្យបង្កើតស្នាដៃមួយនេះឡើង។ ជាងចម្លាក់ដ៏ល្បីរូបនេះបានបញ្ជាក់ទៀតថា រូបសំណាក Ronaldo នឹងធ្វើដំណើរជុំវិញពិភពលោក ដូចជាទីក្រុង Manchester ចក្រភពអង់គ្លេស, ទីក្រុង Madrid ប្រទេសអេស្ប៉ាញ, ទីក្រុង…
-
ទេសភាពក្បែរផ្ទះ ខេត្តកំពង់ធំ 🏡

-
ឆ្នាំមុន កូរ៉េខាងត្បូងរឹបអូសគីមឈីជិត ១១តោនពីអ្នកដំណើរតាមយន្តហោះ

សេអ៊ូល ៖ មន្ត្រីសន្តិសុខអនុវត្តច្បាប់គ្មានសារធាតុរាវ នៅព្រលានយន្តហោះអន្តរជាតិ Incheon របស់ប្រទេសកូរ៉េខាងត្បូង បានរឹបអូសគីមឈីជិត ១១តោន ពីអ្នកដំណើរជាច្រើន ដែលបំពានការហាមឃាត់ដាក់វត្ថុរាវនៅក្នុងវ៉ាលីពួកគេកាលពីឆ្នាំ ២០២៤។ គីមឈី គឺជាមុខម្ហូបបែបប្រពៃណីរបស់កូរ៉េ (banchan) ដែលមានបន្លែលាយអំបិល និងផ្អាប់ទុក ដែលភាគច្រើនធ្វើពីស្ពៃក្តោបកូរ៉េ លាយជាមួយគ្រឿងទេសជាច្រើនទៀត។ គីមឈី ក៏ត្រូវបានគេប្រើក្នុងស៊ុប និងសម្លច្រើនប្រភេទទៀត ដោយសារវាជាអាហារសំខាន់ក្នុងមុខម្ហូបកូរ៉េ ហើយត្រូវបានគេទទួលទានជាគ្រឿងផ្សំជាមួយនឹងអាហារកូរ៉េស្ទើរគ្រប់មុខ។ យ៉ាងណា យោងតាមសេចក្តីប្រកាសរបស់អាកាសយានដ្ឋានអន្តរជាតិ Incheon បានឱ្យដឹងថា កាលពីឆ្នាំមុន មន្ត្រីសន្តិសុខនៅព្រលានយន្តហោះដ៏មមាញឹករបស់កូរ៉េខាងត្បូងនេះ បានរឹបអូសគីមឈីសរុបចំនួន ១០.៧តោនពីអ្នកដំណើរដែលបំពានលើការហាមឃាត់លើវត្ថុរាវនៅក្នុងវ៉ាលីពួកគេ។ មិនខុសពីព្រលានយន្តហោះជាច្រើនទៀតនៅជុំវិញពិភពលោក មន្រ្តីសន្តិសុខនៅអាកាសយានដ្ឋានអន្តរជាតិ Incheon បានហាមឃាត់សារធាតុរាវ និងជែលលើសពី ១០០មីលីលីត្រ នៅក្នុងវ៉ាលីសម្រាប់ដាក់តាមខ្លួន ហើយគីមឈីត្រូវបានរឹបអូស ព្រោះវាត្រូវបានវេចខ្ចប់ទុកមុនក្នុងដប ក្រឡ ឬថង់ប្លាស្ទិក ហើយត្រាំក្នុងទឹកជ្រលក់ហឹរ ដែលត្រូវបានចាត់ទុកជាវត្ថុរាវ។ ក្រៅពីរឹបអូសគីមឈី នៅក្នុងឆ្នាំ២០២៤ មន្ត្រីព្រលានយន្តហោះអន្តរជាតិ Incheon ក៏បានរឹបអូសទឹកជ្រលក់ និងម្ស៉ៅគ្រឿងទេសប្រពៃណីកូរ៉េ Jang ចំនួន ១០,៥តោនផងដែរ។ បើតាមមន្រ្តីព្រលានយន្តហោះបានអះអាងថា រាល់ទំនិញដែលរឹបអូសបាន…
-
អាមេរិកចាយជាង ៣០០លានដុល្លារ អភិវឌ្ឍមីស៊ីលនុយក្លេអ៊ែរបាញ់ចេញពីនាវាមុជទឹក

វ៉ាស៊ីនតោន ៖ ដើម្បីបង្កើនសមត្ថភាពទប់ស្កាត់ជាយុទ្ធសាស្ត្ររបស់ខ្លួន កងទ័ពជើងទឹកអាមេរិក បានចុះកិច្ចសន្យាជាមួយក្រុមហ៊ុន Lockheed Martin មានតម្លៃ ៣៨៣លានដុល្លារ ដើម្បីអភិវឌ្ឍប្រព័ន្ធមីស៊ីលផ្លោងនុយក្លេអ៊ែរ Trident II D5 Life Extension 2 (D5LE2)។ មីស៊ីលផ្លោងដែលត្រូវបានធ្វើឱ្យប្រសើរឡើងនេះ អាមេរិកគ្រោងដាក់ពង្រាយនៅលើនាវាមុជទឹកថ្នាក់ Columbia ដ៏ទំនើបបំផុតរបស់់ខ្លួន ដែលវាជាធាតុផ្សំយ៉ាងសំខាន់សម្រាប់យុទ្ធសាស្ត្រនុយក្លេអ៊ែររបស់កងទ័ពជើងទឹកអាមេរិកនាពេលអនាគតដ៏ខ្លីខាងមុខ។ សម្រាប់ក្រុមហ៊ុន Lockheed Martin មីស៊ីល D5LE2 នឹងដើរតួយ៉ាងសំខាន់នៅក្នុងផែនការរបស់កងទ័ពជើងទឹក ដើម្បីរក្សាភាពជឿជាក់នៃប្រព័ន្ធអាវុធយុទ្ធសាស្ត្រ (SWS) របស់ខ្លួនរហូតដល់ឆ្នាំ ២០៨៤។ ការអភិវឌ្ឍន៍មីស៊ីលនេះ ក៏ស្របនឹងគោលបំណងដ៏ទូលំទូលាយ នៃកម្មវិធីប្រព័ន្ធយុទ្ធសាស្ត្ររបស់កងទ័ពជើងទឹកអាមេរិក ដែលបានរំលឹកដល់បេសកកម្មទប់ស្កាត់ជាយុទ្ធសាស្ត្រ ដែលមានមូលដ្ឋាននៅដែនសមុទ្រប្រកបដោយនិរន្តរភាពឆ្នាំ ២០៨៤ (SBSD 2084)។ របាយការណ៍របស់គណៈកម្មាធិការរៀបចំយុទ្ធសាស្ត្រ bipartisan ដែលបានចេញផ្សាយក្នុងឆ្នាំ ២០២២ ក៏បានទទួលស្គាល់ពីភាពចាំបាច់ ក្នុងការគាំទ្រដល់ការអភិវឌ្ឍមីស៊ីល D5LE2 ដើម្បីជំរុញប្រសិទ្ធភាពយុទ្ធសាស្ត្រនុយក្លេអ៊ែររបស់អាមេរិក នៅក្នុងបរិយាកាសមានការប្រកួតប្រជែង ជាមួយមហាអំណាចនុយក្លេអ៊ែរដទៃទៀតដែលជាគូប្រជែង៕ ប្រភព ៖ Interesting Engeneering ប្រែសម្រួល…