-
អាមេរិកផ្តើមផ្ទុះបាតុកម្មប្រឆាំងលោក Trump

បរទេស ៖ មនុស្សរាប់រយនាក់បានប្រមូលផ្តុំគ្នា ដើម្បីតវ៉ានឹងប្រធានាធិបតីអាមេរិក Donald Trump និង គោលនយោបាយរបស់លោក នៅមុខសាលាក្រុងញូវយ៉ក ដែលជាផ្នែកមួយ នៃចលនា «៥០រដ្ឋ បាតុកម្ម ៥០លើក» ដែលសំដៅលើការអំពាវនាវ ឱ្យមានការតវ៉ា នៅតាមរដ្ឋនីមួយៗ។ បើតាមកាសែត CNBC បានចេញផ្សាយថា ក្រុមបាតុករបានប្រមូលផ្តុំគ្នា នៅក្នុងទីក្រុងនានា ទូទាំងសហរដ្ឋអាមេរិក កាលពីថ្ងៃពុធ ដើម្បីតវ៉ាចំពោះសកម្មភាពដំបូង របស់រដ្ឋបាល Trump ដោយបានបដិសេធអ្វីៗទាំងអស់ រាប់ចាប់ពីការបង្ក្រាបអន្តោប្រវេសន៍, សិទ្ធិអ្នកប្តូរភេទ និង សំណើផ្ទេរជនជាតិប៉ាឡេស្ទីន ដោយបង្ខំ ពីតំបន់ ហ្គាហ្សា ស្ទ្រីប ជាដើម។ ក្រុមអ្នកតវ៉ា បានគ្រវីបដា បរិហារប្រធានាធិបតី Donald Trump , មហាសេដ្ឋី Elon Musk មេដឹកនាំនៃនាយកដ្ឋានប្រសិទ្ធភាពរដ្ឋាភិបាលថ្មី របស់ Trump និងរិះគន់ លើគម្រោងនានា នៅឆ្នាំ២០២៥។ អ្នកតវ៉ាម្នាក់ ឈ្មោះMargaret Wilmeth…
-
NASA បញ្ចេញគ្រឿងយន្តរុករករ៉ែនៅភពព្រះចន្ទ អាចជីកដីបាន ១ម៉ឺនគីឡូក្រាមក្នុងមួយថ្ងៃ

វ៉ាស៊ីនតោន ៖ NASA បានបញ្ចេញគ្រឿងយន្តរុករករ៉ែនៅភពព្រះចន្ទ ហៅកាត់ IPEx ដែលវាមានសមត្ថភាពពិសេស អាចជីកដីបានទម្ងន់ ១០,០០០គីឡូក្រាមក្នុងមួយថ្ងៃ ឬស្មើនឹងទម្ងន់ដំរី ២០ក្បាល ហើយ NASA គ្រោងនឹងដាក់ដំណើរការវានៅលើភពព្រះចន្ទនាពេលអនាគត។ IPEx ជាគ្រឿងយន្តពិសេសមួយ បង្កើតឡើងមានគោលបំណងពីរយ៉ាង មួយគឺដើរតួជាម៉ាស៊ីនឈូសឆាយ និងមួយទៀតដើរតួជាឡានចាក់សំរាម។ ប្រព័ន្ធគ្រឿងយន្តនេះ នឹងគាំទ្រដល់ប្រតិបត្តិការជីកកកាយដីនៅលើភពព្រះចន្ទ ដោយជួយមនុស្សងាយស្រួលទាញយកធនធានសំខាន់ៗនៅលើភពមួយនេះ។ ភារកិច្ចស្នូលរបស់វា គឺការជីកយករ៉ែប្រកបដោយប្រសិទ្ធភាព និងដឹកជញ្ជូនថ្មម្យ៉ាងឈ្មោះថា regolith ដែលគ្របដណ្តប់ភាគច្រើននៅលើផ្ទៃភពព្រះចន្ទ។ ថ្ម regolith នេះ មានសក្តានុពលសម្រាប់កិច្ចការស្រាវជ្រាវ និងទាញយកធនធានសំខាន់ៗ មានដូចជាអ៊ីដ្រូសែន អុកស៊ីហ្សែន និងសូម្បីតែទឹក។ លោក Jason Schuler ប្រធានគម្រោង IPEx និងជាអ្នកស៊ើបអង្កេតសំខាន់នៅមជ្ឈមណ្ឌលអវកាស Kennedy បាននិយាយថា IPEx គឺជាសក្ខីភាពមួយបង្ហាញពីការប្តេជ្ញាចិត្តរបស់ NASA ក្នុងការប្រើបច្ចេកវិទ្យាទំនើបចុងក្រោយ ដើម្បីសម្រេចបាននូវគោលដៅរបស់ខ្លួន សម្រាប់ការរុករកនៅលើភពព្រះចន្ទ។ លោក Jason Schuler បានបន្ថែមទៀតថា IPEx ក៏ជាធាតុផ្សំដ៏សំខាន់នៃយុទ្ធសាស្ត្ររបស់…
-
អាមេរិកនឹងដាក់ទោសអ្នកប្រើ Deepseek ឲ្យជាប់ពន្ធនាគារ ២០ ឆ្នាំ និងពិន័យដល់ ១០០ លានដុល្លារ

វ៉ាស៊ីនតោន ៖ សេចក្តីព្រាងច្បាប់ថ្មីដែលទើបណែនាំដោយសមាជិកព្រឹទ្ធសភាអាមេរិក លោក Josh Hawley (R-MO) កំពុងផ្ទុះការចាប់អារម្មណ៍ខ្លាំង ដោយសារតែវានឹងដាក់ទោសទណ្ឌធ្ងន់ធ្ងរបំផុតមិនធ្លាប់មានពីមុនមក ចំពោះអ្នកហ៊ានប្រើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) របស់ប្រទេសចិន ជាពិសេសកម្មវិធី DeepSeek ពោលគឺនឹងជាប់ពន្ធធនាគារ ២០ឆ្នាំ និងពិន័យជាប្រាក់ចាប់ពី ១ដល់១០០ លានដុល្លារ។ សេចក្តីព្រាងច្បាប់ដែលលោក Hawley បានដាក់កាលពីសប្តាហ៍មុន មានគោលបំណងហាមឃាត់ពលរដ្ឋអាមេរិក ពីការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតរបស់ប្រទេសចិន ទោះបីក្នុងគោលបំណងអ្វីក៏ដោយ។ ទន្ទឹមគ្នា ក្រុមអ្នកវិភាគបាននិយាយថា ច្បាប់ដែលបានស្នើឡើងនេះ បើសិនត្រូវបានអនុម័ត នោះវានឹងលុបបំបាត់ការប្រើប្រាស់ DeepSeek របស់ចិន ជាគូប្រកួតប្រជែង AI ដែលកំពុងលេចធ្លោនៅក្នុងសហរដ្ឋអាមេរិក។ នៅក្រោមច្បាប់ដែលបានស្នើឡើងដោយលោក Hawley រាល់បច្ចេកវិទ្យា ឬកម្មសិទ្ធិបញ្ញា ដែលបង្កើតឡើងនៅក្នុងប្រទេសចិន នឹងត្រូវបានហាមឃាត់ពីការនាំចូលទៅកាន់សហរដ្ឋអាមេរិក។ នរណាម្នាក់ដែលបានរកឃើញថា បំពានលើការរឹតបន្តឹងនេះ អាចប្រឈមមុខនឹងការជាប់ពន្ធនាគាររហូតដល់ ២០ឆ្នាំ និងពិន័យជាប្រាក់ ១លានដុល្លារសម្រាប់បុគ្គល និង ១០០លានដុល្លារសម្រាប់ក្រុមហ៊ុន។ គិតត្រឹមដើមឆ្នាំ ២០២៥នេះ DeepSeek ត្រូវបានរំពឹងថា មានអ្នកប្រើប្រាស់ចន្លោះពី ៥ទៅ៦លាននាក់នៅជុំវិញពិភពលោក…
-
ជំរុញការអភិវឌ្ឍបណ្តាញហេដ្ឋារចនាសម្ព័ន្ធផ្លូវទឹក និងសមុទ្រ ឱ្យកាន់តែមានភាពប្រទាក់ក្រឡា

-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៥ កុម្ភៈ ២០២៥

១. កងទ័ពមួកខៀវខ្មែរជាង ៤០០នាក់ ចូលរួមបេសកកម្មអង្គការសហប្រជាជាតិ – AMS Economy ២. ខែមករា ឆ្នាំ២០២៥ CDC អនុម័តគម្រោងវិនិយោគចំនួន៦៨ ក្នុងទំហំទុនវិនិយោគ ជាង ៧០០លានដុល្លារ កើនឡើង ៣០០% – FN ៣. ភ្ញៀវទេសចរបរទេសប្រមាណ ២,៣៩ លាននាក់ ត្រូវបានកត់ត្រានៅអាកាសយានដ្ឋានអន្តរជាតិទាំងបីរបស់កម្ពុជា ក្នុងឆ្នាំ២០២៤ កើនឡើង ២៨,៤% – កម្ពុជាថ្មី ៤. ចិនប្រកាសចាត់វិធានការប្រឆាំងក្រុមហ៊ុន Google និងក្រុមហ៊ុនអាមេរិកផ្សេងទៀត ខណៈភាពតានតឹងពាណិជ្ជកម្មកើនឡើង – WION ៥. អូស្ត្រាលីហាមឃាត់ DeepSeek សម្រាប់មន្ត្រីរដ្ឋាភិបាលទាំងអស់ ដោយលើកឡើងពីហានិភ័យសន្តិសុខជាតិ – Reuters #ams1minute
-
កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ

-
ប្លង់គោលប្រើប្រាស់ដីខណ្ឌសែនសុខ រាជធានីភ្នំពេញ 🏘🌿🇰🇭

-
របាយការណ៍នៅថ្ងៃទី៣ កុម្ភៈ

-
នាយកវិទ្យាល័យ ហ៊ុន សែន ដំរីពួនដឹកនាំសិស្សានុសិស្សជាង ១០០នាក់ ទស្សនាសត្វស្លាបជាច្រើនប្រភេទនៅទួលចៅព្រាម (ត្រពាំងអាចម៍ភេ) ឃុំសំរោង ស្រុកស្វាយអន្ទរ

(ព្រៃវែង)៖ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សជិត២០០នាក់ ដែលរៀនថ្នាក់ទី៩ នៃវិទ្យាល័យហ៊ុន សែន ដំរីពួន ស្រុកស្វាយអន្ទរកាលពីថ្ងៃទី៤ខែកុម្ភៈឆ្នាំ២០២៥ បានធ្វើដំណើរទស្សនានិងឈ្វេងយល់ តំបន់សត្វស្លាបជាច្រើនប្រភេទ មានដូចជាននៀលខ្យល់ កុក ត្របកត្រពាំង ក្អែក និងសត្វជាច្រើនប្រភេទទៀត ដែលកំពុងរស់នៅទួលចៅព្រាម (ហៅត្រពាំងអាចម៍ភេ) ភូមិត្រាច ឃុំសំរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ ក្នុងដំណើរទស្សនៈកិច្ចនោះ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស បានបង្ហាញអារម្មណ៍សប្បាយរីករាយ និងស្ញប់ស្ញែងដោយបានឃើញមានសត្វស្លាបជាច្រើនប្រភេទដែលមករស់នៅតំបន់នេះ។ លោកគ្រូ ឡាំ សុង នាយកវិទ្យល័យ ហ៊ុន សែន ដំរីពួនបានឲ្យដឹងថា គោលបំណងដែលដឹកនាំកូនសិស្សមកទស្សនៈកិច្ចនេះ គឺដើម្បីឲ្យសិស្សានុសិស្សយល់ដឹងកាន់តែច្បាស់អំពីជីវិតនៃការរស់នៅរបស់សត្វកម្រទាំងអស់នេះដើម្បីចូលរួម ផ្សព្វផ្សាយ ថែរក្សា អភិរក្សនៅប្រភេទសត្វទាំងនេះឲ្យបានគង់វង្ស។ ជាមួយគ្នានេះ លោកក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ដែលអាស្រ័យផល ធ្វើស្រែចម្ការនៅ ទីនោះសូមមេត្តាកុំ រាន ដីធ្វើស្រែដែលធ្វើឲ្យប៉ះពាល់ដល់ជម្រកសត្វនៅទីនោះបន្ថែមទៀត។ លោក សយ សុភាព ដែលជាអ្នកដឹកនាំគាំទ្រទាំងថវិកា ទាំងស្មារតី ក្នុងការអភិរក្សតំបន់នោះក៏សូមផ្ដាំផ្ញើ និងអំពាវនាវដល់ប្រជាពលរដ្ឋសូមមេត្តាកុំរូបរានទន្ទ្រានដីព្រៃនិងសូមចូលរួមថែរក្សាអភិរក្សនៅកន្លែងនេះ ទុកជាជម្រកសត្វយូរវង្វែង និងជាផលប្រយោជន៍សម្រាប់តំបន់…
-
របាយការណ៍នៅថ្ងៃទី៤ កុម្ភៈ
