-
រដ្ឋាភិបាលនឹងមិននៅស្ងៀមចំពោះបញ្ហាស្បៀងអាហារឡើយ

-
នាយករដ្ឋមន្ត្រីថៃទៅបំពេញទស្សនកិច្ចនៅប្រទេសចិនសប្តាហ៍នេះ

បាងកក ៖ នាយករដ្ឋមន្ត្រីថៃ លោកស្រី Paetongtarn Shinawatra នឹងទៅបំពេញទស្សនកិច្ចផ្លូវការនៅទីក្រុងប៉េកាំង ប្រទេសចិន ចាប់ពីថ្ងៃទី៥ដល់ទី៨ ខែកុម្ភៈ ឆ្នាំ២០២៥ តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីចិន លោក Li Qiang ។ ក្នុងដំណើរទស្សនកិច្ចនេះ លោកស្រី Paetongtarn នឹងជួបសម្តែងការគួរសមជាមួយប្រធានាធិបតីចិន លោក Xi Jinping ហើយនឹងមានជំនួបទ្វេភាគីជាមួយនាយករដ្ឋមន្ត្រីថៃ លោក Li Qiang ក៏ដូចជាលោក Zhao Leji ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រជាជនចិន។ លោកស្រី Paetongtarn ក៏នឹងជួបជាមួយនាយកប្រតិបត្តិធុរកិច្ចថៃ និងចិន ដើម្បីពង្រឹងសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ បន្ទាប់ពីបញ្ចប់ព្រឹត្តិការណ៍ផ្លូវការនៅទីក្រុងប៉េកាំង លោកស្រី Paetongtarn នឹងចូលរួមពិធីបើកព្រឹត្តិការណ៍ Asian Winter Games 2025 លើកទី៩ នៅទីក្រុងហាប៊ីន។ ដំណើរទស្សនកិច្ចផ្លូវការរបស់លោកស្រីនាយករដ្ឋមន្ត្រីថៃទៅកាន់ប្រទេសចិន គឺជាការចាប់ផ្តើមឱកាសមាសនៃចំណងមិត្តភាពថៃ-ចិន ក្នុងការប្រារព្ធខួបលើកទី៥០ នៃការបង្កើតទំនាក់ទំនងការទូតរបស់ប្រទេសទាំងពីរ។ វាក៏នឹងបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តផ្នែកនយោបាយរបស់ពួកគេ ក្នុងការជំរុញគោលដៅរួមនៃការលើកកម្ពស់សុវត្ថិភាព និងសុខុមាលភាព ខណៈពង្រឹងការយល់ដឹង…
-
Trump ចង់យកតំបន់ហ្គាហ្សាជាកម្មសិទ្ធិ

បរទេស ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានថ្លែង កាលពីថ្ងៃអង្គារថា លោកកំពុងគិតថា ចង់យកតំបន់ហ្គាហ្សា ដែលកំពុងមានជម្លោះ មកធ្វើជាកម្មសិទ្ធិ ហើយបង្កើតការងារជាច្រើន នៅទីនោះ។ លោក Donald Trump បាននិយាយបែបនេះ អំឡុងសន្និសីទកាសែត ជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល នៅសេតវិមាន។ ប្រធានាធិបតី Donald Trump បានថ្លែងរំពឹងថា សហរដ្ឋអាមេរិកនឹងកាន់កាប់ «កម្មសិទ្ធិរយៈពេលវែង» លើ Gaza Strip ដោយបន្ថែមថា «ការធ្វើដូច្នេះ នឹងបង្កើតការងាររាប់ពាន់»។ លោក Trump បានបន្តថា «ខ្ញុំឃើញថា ការកាន់កាប់នេះ នឹងនាំមកនូវស្ថេរភាព ដ៏អស្ចារ្យ ដល់ផ្នែក នៃមជ្ឈិមបូព៌ា និងប្រហែល អាចជា តំបន់មជ្ឈិមបូព៌ាទាំងមូល..នេះមិនមែនជាការសម្រេចចិត្ត ដែលធ្វើឡើងដោយធម្មតាទេ មនុស្សគ្រប់គ្នា គឺចូលចិត្តគំនិតរបស់សហរដ្ឋអាមេរិក ដែលចង់ធ្វើជាម្ចាស់ ទឹកដីនោះ»។ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានហៅ…
-
Zelensky យករ៉ែកម្រ ដោះដូរជំនួយពីអាមេរិក

បរទេស ៖ មេដឹកនាំអ៊ុយក្រែន លោក Volodymyr Zelensky អំពាវនាវឱ្យក្រុមហ៊ុនអាមេរិក វិនិយោគលើរ៉ែកម្រ ក្នុងប្រទេសរបស់លោក បន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បាននិយាយថា លោកចង់បានកិច្ចព្រមព្រៀង ជាមួយទីក្រុង Kyiv ដែលពាក់ព័ន្ធនឹងការទទួលបានរ៉ែ ជាថ្នូរនឹងជំនួយ។ លោក Zelensky បាននិយាយថា «ការណ៍នេះ នឹងយុត្តិធម៌ ក្នុងការផ្តល់ឱ្យក្រុមហ៊ុនអាមេរិក ទទួលបានធនធានរ៉ែ ខណៈដែលទីក្រុងវ៉ាស៊ីនតោន បានជួយទីក្រុង Kyiv ទប់ទល់នឹងកងកម្លាំងរុស្ស៊ី»។ លោក Zelensky បាននិយាយថា «ខ្ញុំចង់ឲ្យអាជីវកម្ម របស់សហរដ្ឋអាមេរិក អភិវឌ្ឍន៍វិស័យរ៉ែ នៅទីនេះ….យើងបើកចំហ ចំពោះការពិត ដែលថា អ្វីៗទាំងអស់នេះ អាចត្រូវបានបង្កើតឡើង ដោយដៃគូរបស់យើង ដែលជួយយើង ការពារទឹកដី និង រុញសត្រូវ ត្រឡប់ទៅវិញ តាមរយៈការផ្តល់ជាអាវុធ និងកញ្ចប់ទណ្ឌកម្ម ហើយនេះ ពិតជា រឿងយុត្តិធម៌» ។ ការលើកឡើង របស់លោក…
-
ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

-
អូស្ត្រាលីបង្កើត AI ជួយព្យាបាលជំងឺសួតរ៉ាំរ៉ៃ

បរទេស ៖ ក្រុមអ្នកស្រាវជ្រាវ មកពីសកលវិទ្យាល័យ នៅប្រទេសអូស្ត្រាលី និងប្រទេសបង់ក្លាដេស បានរួមគ្នា បណ្តុះបណ្តាល AI ឬ បញ្ញាសិប្បនិម្មិត ធ្វើរោគវិនិច្ឆ័យ និងផ្តល់វិធីព្យាបាល ជំងឺសួតរ៉ាំរ៉ៃ នេះបើតាមការចេញផ្សាយ របស់គេហទំព័រ សកលវិទ្យាល័យអូស្ត្រាលី Charles Darwin ហៅកាត់ CDU។ ប្រភពបន្តថា ការសិក្សាថ្មី អាចក្លាយជាជំនួយការល្អបំផុត របស់ក្រុមវេជ្ជបណ្ឌិតជំនាញខាងវិទ្យុសកម្ម ឬ កាំរស្មីអ៊ិច ដើម្បីធ្វើរោគវិនិច្ឆ័យ យ៉ាងត្រឹមត្រូវ និង យ៉ាងឆាប់រហ័ស អំពីជំងឺសួតផ្សេងៗ។ លោកស្រី Niusha Shafiabady សាស្ត្រាចារ្យ ប្រចាំនៅសកលវិទ្យាល័យ Charles Darwin បាននិយាយថា គំរូ AI នេះ កំណត់អត្តសញ្ញាណជំងឺរលាកសួត ជំងឺរបេង សួតខ្មៅ ជំងឺហឺត មហារីក ជំងឺសួតរ៉ាំរ៉ៃ និង ជំងឺស្ទះសួត ជាដើម។ លោកស្រីបន្តថា AI ថ្មីនេះ…
-
ផ្ទុះកម្មវិធីរឿងអាសអាភាសលើទូរស័ព្ទ iPhone ពេញអឺរ៉ុប

បរទេស៖ ក្រុមហ៊ុន Apple កាលពីពេលថ្មីៗនេះ បានប្រកាសពីការព្រួយបារម្ភ លើករណីផ្ទុះ App អាសអាភាស Hot Tub មាននៅលើ iPhone ដ៏ភ្ញាក់ផ្អើល នៅក្នុងប្លុកអឺរ៉ុប ខណៈដែលក្រុមហ៊ុនបានរារាំងយ៉ាងតឹងរ៉ឹង មិនឲ្យមាន កម្មវិធីនេះ នៅលើ App Store ជាយូរយារណាស់ មកហើយ។ ក្រុមហ៊ុន Apple ចាត់ទុកថា មូលហេតុ គឺដោយសារតែក្រុមហ៊ុនបានបន្ធូរបន្ថយ គោលការណ៍របស់ខ្លួន នៅអឺរ៉ុប កាលពីឆ្នាំមុន ពោលគឺ បន្ទាប់ពីសហភាពអឺរ៉ុប បាននិយាយថា លក្ខខណ្ឌរបស់ Apple បានរារាំងអ្នកបង្កើតកម្មវិធីនានា ព្រមទាំង ប៉ះពាល់ដល់អ្នកប្រើប្រាស់ដោយសេរី ក្នុងការទូទាត់ផ្សេងៗ។ Apple បាននិយាយប្រាប់ AFP ថា «យើងមានការព្រួយបារម្ភយ៉ាងខ្លាំង អំពីហានិភ័យសុវត្ថិភាព ដែលកម្មវិធីអាសអាភាសនេះ ប៉ះពាល់ដល់អ្នកប្រើប្រាស់ នៅសហភាពអឺរ៉ុប ជាពិសេស កុមារ»។ កន្លងមក App Store មិនអនុញ្ញាតឱ្យមាន App…
-
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមថ្លែងអំណរគុណប្រជាពលរដ្ឋជាអាជីវករផ្សារ

-
ឆ្នាំក្រោយ បេសសកម្ម ឆាងអឺ-៧ នឹងបញ្ជូនគ្រឿងយន្តឆ្លាតវៃទៅស្វែងរកប្រភពទឹកនៅប៉ូលខាងត្បូងភពព្រះចន្ទ

ប៉េកាំង ៖ ប្រទេសចិនគ្រោងដាក់ពង្រាយគ្រឿងយន្តឆ្លាតវៃ មានឈ្មោះថា The hopper ដើម្បីស្វែងរកប្រភពទឹកនៅប៉ូលខាងត្បូងភពព្រះចន្ទ ដែលនេះជាផ្នែកនៃបេសកកម្មយានអវកាស ឆាងអឺ-៧ នៅឆ្នាំ ២០២៦ ហើយក៏ជាជំហានមួយមានគោលដៅបញ្ជូនមនុស្សទៅជាន់ផ្ទៃភពព្រះចន្ទក្នុងរយៈពេល ៥ឆ្នាំ។ យានអវកាស ឆាងអឺ-៧ របស់ប្រទេសចិន គ្រោងបាញ់បង្ហោះនៅឆ្នាំក្រោយ ឆ្ពោះទៅកាន់ប៉ូលខាងត្បូងភពព្រះចន្ទ ដើម្បីស្វែងរកប្រភពទឹក និងសាកល្បងបច្ចេកវិទ្យាទំនើបៗ ដែលមានសារៈសំខាន់សម្រាប់សកម្មភាពមនុស្សនៅលើភពព្រះចន្ទ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មានស៊ីនហួរកាលពីថ្ងៃចន្ទ។ លោក Tang Yuhua ដែលជានាយករងអ្នករចនានៃបេសកកម្ម ឆាងអឺ-៧ បាននិយាយនៅក្នុងបទសម្ភាសន៍ថា ប្រសិនបើរកឃើញប្រភពទឹកនៅលើភពព្រះចន្ទដោយជោគជ័យ វានឹងអាចជួយកាត់បន្ថយការចំណាយ និងពេលវេលាដឹកជញ្ជូនទឹកពីផែនដី, ជួយសម្រួលដល់ការបង្កើតមូលដ្ឋានមនុស្សសម្រាប់សកម្មភាពរយៈពេលវែងនៅលើភពព្រះចន្ទ និងងាយស្រួលដល់ការរុករកបន្ថែមទៀតនៅលើភពអង្គារ ឬនៅទីអវកាសឆ្ងាយៗ។ សូមបញ្ជាក់ថា បេសកកម្ម ឆាងអឺ-៣ និងឆាងអឺ-៥ បានចុះចតដោយជោគជ័យនៅលើផ្ទៃភពព្រះចន្ទ ខណៈដែលបេសកកម្ម ឆាងអឺ-៤ និង ឆាងអឺ-៦ បានទទួលជោគជ័យជាប្រវត្តិសាស្រ្ត ក្នុងការចុះចតនៅផ្នែកដ៏ឆ្ងាយនៃភពព្រះចន្ទ។ ដូច្នេះ ការចុះចតតាមការគ្រោងទុករបស់ បេសកកម្ម ឆាងអឺ-៧ នៅប៉ូលខាងត្បូងភពព្រះចន្ទ នឹងក្លាយជាការសាកល្បងសមត្ថភាពរបស់យានរុករកភពព្រះចន្ទរបស់ប្រទេសចិន ដើម្បីអាចហោះទៅដល់គ្រប់តំបន់នៃភពមួយនេះ៕ ប្រភព ៖ South…
-
ពុទ្ធឱវាទ
