-
ឆ្នាំ២០២៤ កម្ពុជានាំចេញកសិផលសរុបចំនួន ១១លានតោនទៅកាន់ទីផ្សារ ៩៤ប្រទេស កើនឡើង២០ប្រទេស បើធៀបឆ្នាំ២០២២

-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៤ កុម្ភៈ ២០២៥

១. ព្រៃឈើឧទ្យានតេជោសែនឫស្សីត្រឹប ២ពាន់ហិកតា រងការបំផ្លាញដោយអគ្គីភ័យ – AMS Economy ២. ការនាំចេញបន្ទះសូឡារបស់កម្ពុជា សម្រេចបាន ៨៣០លានដុល្លារ ធ្លាក់ចុះជិត ៦០% – FN ៣. កម្ពុជាចំណាយទឹកប្រាក់ជាង ២ពាន់លានដុល្លារ លើការនាំចូលសម្ភារ:សំណង់ នៅឆ្នាំ២០២៤ – កម្ពុជាថ្មី ៤. ចិននឹងយកពន្ធ ១៥% ទៅលើធ្យូងថ្ម និងឧស្ម័នធម្មជាតិរាវ LNG ដែលនាំចូលពីអាមេរិក និង ១០% លើប្រេងឆៅ គ្រឿងម៉ាស៉ីនកសិកម្ម យានយន្តដែលប្រើកម្លាំងម៉ាស៉ីនធំៗ និងរថយន្តប្រភេទ pickup របស់អាមេរិក – AFP ៥. បណ្តាមេដឹកនាំ EU ឯកភាពគ្នា ជំរុញកិច្ចខិតខំប្រឹងប្រែងផ្នែកការពារជាតិ – Reuters #ams1minute
-
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានចេញសេចក្តីជូនដំណឹងស្តីពី

-
ភូមិអន្លង់ជ្រៃ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ

-
មកជិះឡូរីលេងនឹងបង 🛤🇰🇭

-
មានអំណាច មិនប្រាកដថា មានឥទិ្ធពលទេ

-
សាកលវិទ្យាល័យ Oxford របស់អង់គ្លេស គឺជាសាកលវិទ្យាល័យដែលជាប់ចំណាត់ថ្នាក់ល្អបំផុតក្នុងពិភពលោក នេះបើយោងតាមរបាយការណ៍ Times Higher Education

-
គ្រោះរញ្ជួយដីផ្ទួនៗវាយប្រហារកោះភ្នំភ្លើងដ៏ល្បីក្រិក

អាថែន ៖ គ្រោះរញ្ជួយដីតូចៗជាបន្តបន្ទាប់ បានអង្រួនដែនដីកោះភ្នំភ្លើង Santorini ដ៏ល្បីរបស់ប្រទេសក្រិក ខណៈដែលសាលារៀនជាច្រើនបន្តបិទទ្វារ ហើយនាវា និងជើងហោះហើរជាច្រើនត្រៀមចាំជួយជម្លៀសមនុស្សចាកចេញពីកោះនេះ កាលពីថ្ងៃចន្ទម្សិលមិញ។ ទន្ទឹមគ្នា នាយករដ្ឋមន្ត្រីក្រិក លោក Kyriakos Mitsotakis បានអំពាវនាវឱ្យមានភាពស្ងប់ស្ងាត់ បន្ទាប់ពីរលកនៃគ្រោះរញ្ជួយដីបានវាយប្រហារលើកោះទេសចរណ៍ Santorini ដែលបណ្តាលឱ្យមានការជម្លៀសមនុស្សដ៏ធំ។ ថ្លែងចេញពីទីក្រុងប្រ៊ុចសែល ប្រទេសប៊ែលហ្សិក លោក Mitsotakis បានអះអាងថា អាជ្ញាធរកំពុងតាមដានបាតុភូតភូមិសាស្ត្រយ៉ាងដិតដល់ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ដូច្នេះរឿងសំខាន់បំផុត គឺសូមរក្សាភាពស្ងប់ស្ងាត់។ ការញ័ររំជួយបង្កឡើងពីគ្រោះរញ្ជួយដីកម្រិតស្រាល ត្រូវបានកត់ត្រានៅចន្លោះកោះភ្នំភ្លើង Santorini និង Amorgos ក្នុងសមុទ្រ Aegean ចាប់តាំងពីថ្ងៃសុក្រចុងសប្ដាហ៍កន្លងមក ដោយជំរុញឲ្យអាជ្ញាធរបិទសាលារៀន នៅកោះ Santorini និងកោះក្បែរនោះ គឺ Ios, Amorgos និង Anafi។ គ្រោះរញ្ជួយដីខ្លះមានកម្រិតលើសពី ៤រ៉ិចទ័រ បានធ្វើឲ្យកោះ Santorini មានរំញ័ររៀងរាល់ ២ទៅ៣នាទីម្តង កាលពីថ្ងៃចន្ទនេះ។ ជាវិធានការប្រុងប្រយ័ត្ននោះ អង្គភាពឆ្លើយតបគ្រោះមហន្តរាយត្រូវបានដាក់ពង្រាយនៅតំបន់នានា តាមស្ថានភាពជាក់ស្ដែង៕ ប្រភព…
-
មុខរបរ បិទស្រាអង្ករ របស់អ្នកស្រុកអង្គរ

-
ត្រាំ ៖ Musk មិនអាចធ្វើអ្វី តាមចិត្តឯងទេ

បរទេស ៖ ប្រធានាធិបតី សហរដ្ឋអាមេរិក លោក Donald Trump បាននិយាយថា លោក Elon Musk មិនអាចចាត់វិធានការ ដោយគ្មាន «ការយល់ព្រមរបស់យើង» នោះទេ។ លោក Donald Trump បាននិយាយថា ទីប្រឹក្សាជិតស្និទ្ធ ដ៏ចម្រូងចម្រាស និងមានអំណាចរបស់លោក គឺ លោក Elon Musk មិនអាចធ្វើការសម្រេចចិត្ត ដោយខ្លួនឯង បានទេ។ លោក Trump បានប្រាប់អ្នកយកព័ត៌មាន នៅឯសេតវិមាន ថា «យើងនឹងផ្តល់ការយល់ព្រម ទៅគាត់ នៅកន្លែងដែលសមរម្យ តែ កន្លែងណា មិនសមរម្យ យើងនឹងមិនធ្វើទេ»។ លោក Trump បានបន្ថែមថា «កន្លែងដែលមាន ជម្លោះ យើងនឹងមិនអនុញ្ញាតឱ្យគាត់ ចូលទៅជិតវាទេ»។ ការលើកឡើងរបស់ លោក Trump បន្ទាប់ពីលោក Musk បានប្រកាសថា ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ…