Category: One-Minute

  • កោះស្រឡៅ 🏝️

    កោះស្រឡៅ 🏝️

    ឃុំកោះកាពិ ស្រុកកោះកុង ខេត្តកោះកុង 🗺️ 🎥 MLMUPC #ams1minute

  • អ៊ីរ៉ង់សម្ញែងមីស៊ីលស៊េរីថ្មី បាញ់មួយគ្រាប់ហោះបានចម្ងាយ ១,០០០គីឡូម៉ែត្រ

    អ៊ីរ៉ង់សម្ញែងមីស៊ីលស៊េរីថ្មី បាញ់មួយគ្រាប់ហោះបានចម្ងាយ ១,០០០គីឡូម៉ែត្រ

    តេហេរ៉ង់ ៖ អង្គភាពឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) បានបង្ហាញមូលដ្ឋានក្រោមដីថ្មីមួយ និងមីស៊ីលស៊េរី ដែលអាចវាយប្រហារទីតាំងសត្រូវក្នុងចម្ងាយ ១,០០០គីឡូម៉ែត្រ។ យោងតាមវីដេអូដែលបានចេញផ្សាយដោយយោធាអ៊ីរ៉ង់កាលពីថ្ងៃសៅរ៍ បានឱ្យដឹងថា មូលដ្ឋាននេះ ត្រូវបានគេដាក់ឈ្មោះថា ជា “ទីក្រុងមីស៊ីល” ព្រោះវាជាទីកន្លែងស្តុកទុកមីស៊ីលរាប់សិបគ្រាប់ ដែលដាក់នៅលើឡានដឹកទំនិញ។ មេទ័ពជើងទឹកអ៊ីរ៉ង់ លោកឧត្តមនាវីឯក Alireza Tangsiri បាននិយាយថា មូលដ្ឋាននេះ គឺជាកន្លែងស្តុកទុកមីស៊ីល Cruise Qadr 380 របស់អ៊ីរ៉ង់ ដែលអាចដាក់ពង្រាយ និងបាញ់បង្ហោះក្នុងរយៈពេលតិចជាង ៥នាទីប៉ុណ្ណោះ។ ទីភ្នាក់ងារសារព័ត៌មានអ៊ីរ៉ង់ IRNA បានឱ្យដឹងថា កន្លែងតាំងបង្ហាញមីស៊ីលនេះ គឺជាមូលដ្ឋានទីបីហើយនៅក្នុងប្រទេសអ៊ីរ៉ង់។ នៅពាក់កណ្តាលខែមករា កងទ័ពជើងទឹក IRGC ក៏បានបង្ហាញមូលដ្ឋានក្រោមដីមួយទៀត ដែលផ្ទុកមីស៊ីលប្រឆាំងនាវា នៅតាមបណ្តោយឆ្នេរសមុទ្រនៃឈូងសមុទ្រពែក្ស។ កន្លែងស្រដៀងគ្នានេះ ក៏ត្រូវបានបង្ហាញពីមុនដោយកងកម្លាំងអាកាស IRGC កាលពីថ្ងៃទី១០ ខែមករា ទោះបីជាទីតាំងពិតប្រាកដរបស់វាមិនត្រូវបានបង្ហាញក៏ដោយ។ អ៊ីរ៉ង់បានផ្តោតសំខាន់លើកម្មវិធីមីស៊ីល របស់ខ្លួនជាញឹកញាប់ថា ជាការរារាំងសត្រូវ ដូចជាសហរដ្ឋអាមេរិក និងអ៊ីស្រាអែលជាដើម។ ហើយការបង្ហាញនេះ គឺមានគោលបំណងការពារសត្រូវរបស់អ៊ីរ៉ង់ពីការគណនាខុស ដែលអាចនាំឱ្យមានផលវិបាកធ្ងន់ធ្ងរ៕…

  • ហានិភ័យទឹកជំនន់បង្ខំអូស្ត្រាលីជំរុញប្រជាជនឲ្យភៀសខ្លួនជាបន្ទាន់

    ហានិភ័យទឹកជំនន់បង្ខំអូស្ត្រាលីជំរុញប្រជាជនឲ្យភៀសខ្លួនជាបន្ទាន់

    កង់បេរ៉ា ៖ ការព្រមានពីគ្រាអាសន្នត្រូវបានចេញ ហើយអ្នកស្រុកក៏ត្រូវបានជំរុញឱ្យពិចារណាពីការជម្លៀសខ្លួន ចំពេលមានគ្រោះទឹកជំនន់នៅភាគឦសានប្រទេសអូស្ត្រាលី។ ការព្រមានអំពីអាកាសធាតុអាក្រក់ ដែលចេញដោយការិយាល័យឧតុនិយមអូស្ត្រាលី (BoM) កាលពីថ្ងៃសៅរ៍ បាននិយាយថា ទីប្រជុំជននៅតាមបណ្តោយឆ្នេរសមុទ្រប្រវែង ២៧០គីឡូម៉ែត្ររវាងទីក្រុង Townsville និងទីក្រុង Babinda ភាគខាងជើង អាចរងផលប៉ះពាល់ពីទឹកជំនន់ដែលគំរាមកំហែងដល់អាយុជីវិត។ អ្នកស្រុកនៅតំបន់ភាគខាងជើងឆ្ងាយនៃរដ្ឋ Queensland កាលពីថ្ងៃសៅរ៍សប្តាហ៍នេះ ត្រូវបានណែនាំឱ្យត្រៀមខ្លួន សម្រាប់គ្រោះទឹកជំនន់ភ្លាមៗ ដែលអាចគំរាមកំហែងដល់អាយុជីវិតមនុស្ស បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងប៉ុន្មានថ្ងៃ។ ផ្នែកខ្លះនៃទីក្រុង Townsville ដែលជាទីក្រុងធំជាងគេនៅក្នុងតំបន់រងផលប៉ះពាល់ បានទទួលទឹកភ្លៀងមានកម្ពស់ ៣.៥សង់ទីម៉ែត្រ ក្នុងរយៈពេល ១៨ម៉ោងគិតត្រឹមព្រឹកថ្ងៃសៅរ៍ ដោយអាជ្ញាធរបានព្រមានបន្ថែមទៀតថា ភ្លៀងធ្លាក់នឹងមកដល់បន្ថែមទៀត។ ស្នងការរងនៃអ្នកសម្របសម្រួលគ្រោះមហន្តរាយរដ្ឋ Shane Chelepy បាននិយាយកាលពីថ្ងៃសៅរ៍ថា សេវាសង្គ្រោះបន្ទាន់បានឆ្លើយតបទៅនឹងការហៅទូរស័ព្ទជាង ៣០០លើក សម្រាប់ការស្នើសុំជំនួយពេញមួយយប់ ដែលក្នុងនោះ ២២៣លើក ស្ថិតនៅទីក្រុង Townsville។ ទន្ទឹមនេះ មមជ្ឈមណ្ឌលភៀសខ្លួន មួយ ត្រូវ បាន បើក ដោយ អាជ្ញាធរ និងកនិងកំពុងស្វែងរកលទ្ធភាពពង្រីកបន្ថែមទៀត៕ ប្រភព ៖…

  • បេសសកជនលោក Trump ៖ អាមេរិកនឹងដាក់សម្ពាធលើរុស្ស៊ី និងអ៊ុយក្រែន ឲ្យបញ្ចប់សង្គ្រាម

    បេសសកជនលោក Trump ៖ អាមេរិកនឹងដាក់សម្ពាធលើរុស្ស៊ី និងអ៊ុយក្រែន ឲ្យបញ្ចប់សង្គ្រាម

    វ៉ាស៊ីនតោន ៖ ប្រេសិតពិសេសទទួលបន្ទុកសង្គ្រាមអ៊ុយក្រែន លោក Keith Kellogg បាននិយាយថា ប្រធានាធិបតីអាមេរិក លោក Donald Trump គ្រោងនឹងដាក់សម្ពាធលើទីក្រុងមូស្គូ និងទីក្រុងគៀវ ដើម្បីសម្រួលដល់ការបញ្ចប់ជម្លោះក្នុងប្រទេសអ៊ុយក្រែន។ លោក Keith Kellogg បានប្រាប់សារព័ត៌មាន Fox News យ៉ាងដូច្នេះថា ការដាក់សម្ពាធ គឺជាមធ្យោបាយដែលយើងកំពុងសម្លឹងមើល… ហើយយើងមិនត្រឹមតែដាក់ចំពោះជនជាតិរុស្សី និងការលើកទឹកចិត្តប៉ុណ្ណោះទេ ថែមទាំងចំពោះអ៊ុយក្រែនទៀតផង។ លោក Kellogg បន្តថា យើងនឹងផ្តល់ឱ្យពួកគេនូវការលើកទឹកចិត្ត និងសម្ពាធផងដែរ។ ធ្វើបែបនេះនឹងផ្តល់ឱកាសឱ្យលោកប្រធានាធិបតី Trump នូវអានុភាពដើម្បីបញ្ចប់សង្គ្រាម ហើយនោះជាអ្វីដែលយើងកំពុងធ្វើ។ លោក Kellogg បានសង្កត់ធ្ងន់ថា មនុស្សភាគច្រើនគួរតែរីករាយនៅក្នុងការពិត ដែលថា លោក Trump បានដឹងយ៉ាងច្បាស់ពីអ្វីដែលគាត់កំពុងធ្វើ… គាត់ដឹងពីកន្លែងដែលត្រូវដាក់សម្ពាធ និងកន្លែងដែលមិនត្រូវដាក់សម្ពាធ ប៉ុន្តែសំខាន់ជាងនេះទៅទៀតនោះ គឺថាគាត់នឹងបង្កើតឥទ្ធិពល និងអានុភាព ទាំងជាមួយជនជាតិអ៊ុយក្រែន និងជនជាតិរុស្សី៕ ប្រភព ៖ Tass ប្រែសម្រួល៖ ឈឹម…

  • ៦ យ៉ាងដែលធ្វើឱ្យអ្នកមានភាពចាស់ទុំ 🍀🥰

    ៦ យ៉ាងដែលធ្វើឱ្យអ្នកមានភាពចាស់ទុំ 🍀🥰

    ប្រភព៖ Gazetteយុវជន #ams1minute

  • សហគមន៍កសិកម្មទំនើប គឺជាគោលការណ៍ដែលនឹងផ្ដល់អត្ថប្រយោជន៍ច្រើនណាស់ដល់កសិករ

    សហគមន៍កសិកម្មទំនើប គឺជាគោលការណ៍ដែលនឹងផ្ដល់អត្ថប្រយោជន៍ច្រើនណាស់ដល់កសិករ
  • អបអរសាទរ ប្រាសាទអង្គរវត្ត ខេត្តសៀមរាប

    អបអរសាទរ ប្រាសាទអង្គរវត្ត ខេត្តសៀមរាប

    បានជាប់ឈ្មោះជាទីកន្លែងទស្សនាដ៏​ល្បី​បំផុត​នៅក្នុង​ពិភពលោក ក្នុងចំណោមកន្លែងល្បីបំផុតទាំង៣២ ។ ប្រភព: U.S. News & World Report #ams1minute

  • ស្រុកឯកភ្នំ ខេត្តបាត់ដំបង

    ស្រុកឯកភ្នំ ខេត្តបាត់ដំបង
  • ទឹកជ្រោះប៊ូស្រា ខេត្តមណ្ឌលគិរី

    ទឹកជ្រោះប៊ូស្រា ខេត្តមណ្ឌលគិរី

    📷 Gazetteប្រជាជន #ams1minute

  • សមុទ្រកំពង់សោម

    សមុទ្រកំពង់សោម

    🎥 ពពក #ams1minute