Category: One-Minute

  • បំពុលខ្យល់បំផ្លាញក្រុងបាងកក អស់ ៩០លានដុល្លារ

    បំពុលខ្យល់បំផ្លាញក្រុងបាងកក អស់ ៩០លានដុល្លារ

    បរទេស៖ ទីក្រុងបាងកក ប្រទេសថៃ អាចនឹងខាតបង់សេដ្ឋកិច្ច ជិត៩០លានដុល្លារ ព្រោះការបំពុលបរិយាកាស ប៉ុន្មានថ្ងៃមកនេះ ក្នុងនោះ ប្រជាពលរដ្ឋត្រូវចំណាយខ្ពស់ លើថ្លៃព្យាបាល និង ការប៉ះពាល់អាជីវកម្មនានា ជាដើម នេះបើតាមការចុះផ្សាយ របស់កាសែត MSN កាលពីថ្ងៃអង្គារ។ ការវាយតម្លៃ របស់មជ្ឈមណ្ឌលស្រាវជ្រាវ Kasikorn របស់ប្រទេសថៃ ចុះផ្សាយលើទីភ្នាក់ងារព័ត៌មាន Thai PBS World បង្ហាញថា ការខូចខាតផ្នែកសេដ្ឋកិច្ច បណ្តាលមកពីការបំពុលខ្យល់ ដែលលើសពី១០០មីក្រូក្រាម ក្នុងមួយម៉ែត្រគូប ជាមធ្យម ផ្អែកលើសន្ទស្សន៍គុណភាពខ្យល់ AQI នៅក្នុង និងជុំវិញទីក្រុងបាងកក ក្នុងរយៈពេលមួយខែ ត្រូវបានគេប៉ាន់ប្រមាណថា ប្រហែល ៣ពាន់លានបាត ឬ ៨៩.៤ លានដុល្លារអាមេរិក។ មជ្ឈមណ្ឌលនេះបាននិយាយថា PM2.5 ច្រើនពេក នៅក្នុងបរិយាកាស នាំឱ្យមានការចំណាយលើការព្យាបាលវេជ្ជសាស្រ្ត និងការថែទាំសុខភាព ដើម្បីការពារសុខភាព ដូចជា ចាយលើម៉ាស់មុខ និងម៉ាស៊ីនបន្សុទ្ធខ្យល់ ហើយប្រជាជននឹងបន្ថយការចំណាយលើទំនិញ និងសេវាកម្ម ពីអាជីវកម្មនានា…

  • ចិនប្រើមនុស្សយន្តរាំក្នុងកម្មវិធីចូលឆ្នាំ ទាក់ទាញអ្នកមើល២.៨ពាន់លានដង

    ចិនប្រើមនុស្សយន្តរាំក្នុងកម្មវិធីចូលឆ្នាំ ទាក់ទាញអ្នកមើល២.៨ពាន់លានដង

    បរទេស៖ ចិនបានប្រើមនុស្សយន្តរាំ ជាមួយមនុស្សពិត ទាក់ទាញអ្នកមើលទូទាំងពិភពលោក បានចំនួន ២.៨ពាន់លានដង ក្នុងកម្មវិធី Spring Festival Gala ឬ កម្មវិធីពិធីអបអរសារទរ បុណ្យចូលឆ្នាំថ្មី ប្រពៃណីចិន នេះបើតាមការចុះផ្សាយ របស់គេហទំព័រ Scmp កាលពីថ្ងៃពុធ។ មនុស្សយន្ត AI ឈ្មោះថា «Yangge Bot» ចំនួន១៦គ្រឿង ត្រូវបានផលិត ដោយក្រុមហ៊ុន Unitree Robotics បានចូលរួមរាំ សំដែងរបាំដ៏ពេញនិយមឈ្មោះថា Yangge ជាមួយនឹងឆុតសម្លៀកបំពាក់ជាអាវធំប្រពៃណី មានផ្កា បង្វិលកន្សែងដៃ បោះចុះ បោះឡើង នៅកណ្តាលអាកាស ដ៏ល្អឥតខ្ចោះ ជាមួយនឹងតន្ត្រី។ ប្រភពបានបន្តថា មនុស្សយន្តទាំងនោះ បានឆ្លងកាត់ ការហ្វឹកហ្វឺន រយៈពេលបីខែ ហើយបានប្រើប្រាស់ឡាស៊ែរ SLAM ហើយ ចលនាសម្របសម្រួល យ៉ាងល្អឥតខ្ចោះរបស់មនុសុ្សយន្តទាំងនេះ ទទួលបានការសរសើរ យ៉ាងខ្លាំង នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមនានា។ យោងតាមស្ថិតិបឋម បានឲ្យដឹងថា Spring…

  • អាចម៍ផ្កាយយក្សទំហំជិត ៦០ ម៉ែត្រ អាចនឹងវាយប្រហារភពផែនដីឆ្នាំ ២០៣២

    អាចម៍ផ្កាយយក្សទំហំជិត ៦០ ម៉ែត្រ អាចនឹងវាយប្រហារភពផែនដីឆ្នាំ ២០៣២

    អន្តរជាតិ ៖ អ្នកជំនាញបានព្រមានថា ថ្មអវកាសយក្សមួយកំពុងហោះបោះពួយសំដៅមកវាយប្រហារភពផែនដីក្នុងអំឡុងឆ្នាំ ២០៣២។ អាចម៍ផ្កាយនេះ មានឈ្មោះថា 2024 YR4 ជាអាចម៍ផ្កាយតូចដែលអាចនឹងបង្កការគំរាមកំហែងដល់ភពផែនដី។ វាត្រូវបានគេប៉ាន់ស្មានថា មានប្រវែងជិត ៦០ម៉ែត្រ ឬមានទំហំប៉ុនពាក់កណ្តាលតារាងបាល់ទាត់។ ផ្អែកតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន Space.com វត្ថុនៅជិតផែនដី ហៅកាត់ (NEO) នេះ មានឱកាស ១ក្នុងចំណោម៨៣ ក្នុងការហោះបុកភពផែនដីរបស់យើងនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ ២០៣២ ខណៈដែលអាចម៍ផ្កាយនេះ បង្ហាញពីហានិភ័យខ្ពស់បំផុតមួយ នៃផលប៉ះពាល់ដែលមិនធ្លាប់មាន។ យោងតាមមជ្ឈមណ្ឌលសិក្សាពីវត្ថុនៅជិតផែនដី NEO (CNEOS) របស់អង្គការ NASA បានឱ្យដឹងថា បច្ចុប្បន្នអាចម៍ផ្កាយនេះ ត្រូវបានព្យាករណ៍ថា កំពុងស្ថិតនៅចម្ងាយប្រហែល ៤៣លានគីឡូម៉ែត្រពីផែនដី។ អាចម៍ផ្កាយ 2024 YR4 ត្រូវបានគេប្រទះឃើញជាលើកដំបូងដោយកែវឆ្លុះវិទ្យាសាស្រ្តក្នុងទីក្រុង Rio Hurtado ប្រទេសឈីលី ក្រោមគម្រោង ATLAS។ ដោយសារតែហានិភ័យរបស់វា អាចម៍ផ្កាយ 2024 YR4 ត្រូវបានចាត់ថ្នាក់ក្នុងបញ្ជីបង្កហានិភ័យដល់ផែនដីរបស់ទីភ្នាក់ងារអវកាសអឺរ៉ុប និងអង្គការ NASA។…

  • ៥ឆ្នាំទៀត ថៃនឹងបើកដំណើរការផ្លូវរថភ្លើងល្បឿនលឿនទៅកាន់ប្រទេសចិន

    ៥ឆ្នាំទៀត ថៃនឹងបើកដំណើរការផ្លូវរថភ្លើងល្បឿនលឿនទៅកាន់ប្រទេសចិន

    បាងកក ៖ រដ្ឋាភិបាលថៃរំពឹងថា ផ្លូវរថភ្លើងល្បឿនលឿនដំបូងបង្អស់របស់ខ្លួន ដែលតភ្ជាប់ប្រទេសថៃទៅកាន់ប្រទេសចិនឆ្លងកាត់ប្រទេសឡាវ នឹងចាប់ផ្តើមប្រតិបត្តិការនៅឆ្នាំ ២០៣០។ ផ្លូវរថភ្លើងល្បឿនលឿននេះមានប្រវែង ៦០៩គីឡូម៉ែត្រ ហើយត្រូវបានប៉ាន់ស្មានថា មានតម្លៃ ៤៣៤ពាន់លានបាត ឬ ១២,៩ពាន់លានដុល្លារ។ បណ្តាញផ្លូវដែកថៃនេះដែរ នឹងត្រូវតភ្ជាប់ទៅខ្សែផ្លូវដែកឡាវ និងចិន តាមរយៈស្ពានឆ្លងកាត់ទន្លេមេគង្គ។ ថៃកំពុងព្យាយាមធ្វើឱ្យប្រសើរឡើងនូវការតភ្ជាប់ជាមួយចិន ដែលជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ខ្លួន ខណៈដែលប្រទេសមានសេដ្ឋកិច្ចធំទីពីររបស់តំបន់អាស៊ីអាគ្នេយ៍មួយនេះ កំពុងព្យាយាមសម្រេចឱ្យបានកំណើនសេដ្ឋកិច្ច ដើម្បីតាមឱ្យទាន់ប្រទេសជាដៃគូក្នុងតំបន់។ អ្នកនាំពាក្យរដ្ឋាភិបាលថៃ លោក Jirayu Houngsub បាននិយាយថា ផ្លូវរថភ្លើងល្បឿនលឿននេះ គឺជាឱកាសសម្រាប់ប្រទេសថៃ ក្នុងការតភ្ជាប់ទៅកាន់សេដ្ឋកិច្ចពិភពលោក ដោយលោកបន្ថែមថា វាក៏នឹងនាំប្រទេសថៃឱ្យកាន់តែខិតជិតគោលដៅរបស់ខ្លួន ក្នុងការក្លាយជាមជ្ឈមណ្ឌលដឹកជញ្ជូនផងដែរ។ ការប្រកាសនេះធ្វើឡើងមួយឆ្នាំ បន្ទាប់ពីប្រទេសចិនបានជំរុញប្រទេសថៃ ឱ្យមានការរីកចម្រើនកាន់តែលឿនជាងមុនទៅលើបណ្តាញផ្លូវដែក។ ជាក់ស្តែង ថៃ និងចិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងលើការសាងសង់ផ្លូវដែកក្នុងឆ្នាំ ២០១៧ ជាមួយនឹងផែនការចាប់ផ្តើមប្រតិបត្តិការនៅឆ្នាំ ២០២១។ ផែនការនេះ គឺជាផ្នែកមួយនៃគំនិតផ្តួចផ្តើមពាណិជ្ជកម្មខ្សែក្រវ៉ាត់ និងផ្លូវប្រកបដោយមហិច្ឆិតារបស់ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ដែលរួមមានផែនការសាងសង់ផ្លូវដែកចំនួនបីខ្សែ ដែលផ្តើមចេញពីទីក្រុងគុនមីង ឆ្លងកាត់ប្រទេសមីយ៉ាន់ម៉ា ថៃ និងវៀតណាម៕ ប្រភព…

  • ស្ទឹងព្រៃប្រស់ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ

    ស្ទឹងព្រៃប្រស់ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ
  • ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ

    ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ

    📷 ក្រុមប្រមាញ់រូបភាពជីវៈចម្រុះកម្ពុជា #ams1minute

  • ការសម្រួលនីតិវិធីនៅច្រកទ្វារព្រំដែន ជាកត្តាចាំបាច់ ដើម្បីសម្រួលដល់វិស័យដឹកជញ្ជូន

    ការសម្រួលនីតិវិធីនៅច្រកទ្វារព្រំដែន ជាកត្តាចាំបាច់ ដើម្បីសម្រួលដល់វិស័យដឹកជញ្ជូន
  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៣០ មករា ២០២៥

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៣០ មករា ២០២៥

    ១. ឧស្សាហកម្មកែច្នៃកៅស៊ូនៅកម្ពុជា កើនដល់ ១៧៩កន្លែង – AMS Economy ២. ឆ្នាំ២០២៤ រដ្ឋាភិបាលកម្ពុជាទទួលបានគម្រោងវិនិយោគជាង ៤០០ ដែលមានទំហំ ៦,៩ពាន់លានដុល្លារ – AMS Economy ៣. កម្ពុជាដាក់ឱ្យដំណើរការប្រព័ន្ធថ្មីនៃការលក់ និងត្រួតពិនិត្យសំបុត្រ ចូលទស្សនារមណីយដ្ឋានអង្គរ – កម្ពុជាថ្មី ៤. ផ្លូវរថភ្លើងល្បឿនលឿនរបស់ថៃតភ្ជាប់ទីក្រុងបាងកកទៅកាន់ប្រទេសចិន រំពឹងបើកដំណើរការនៅឆ្នាំ២០៣០ – Reuters ៥. សហភាពអឺរ៉ុបគ្រោងដំឡើងពន្ធគយលើផលិតផលកសិកម្មមកពីប្រទេសរុស្ស៊ី និងបេឡារុស្ស – Bloomberg News #ams1minute

  • ខ្មែរជួយខ្មែរក្នុងគ្រាលំបាក

    ខ្មែរជួយខ្មែរក្នុងគ្រាលំបាក

    សម្តេចធិបតីអរគុណចំពោះសមាគមធនាគារនៅកម្ពុជា និង សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ដែលបានឯកភាពតាមការអំពាវនាវរបស់ខ្ញុំដើម្បីជួយសម្រាលបន្ទុកហិរញ្ញវត្ថុសម្រាប់កងកម្លាំងប្រដាប់អាវុធរបស់យើងដែលកំពុងធ្វើប្រតិបត្តិការយ៉ាងសកម្មនៅក្នុងបុព្វហេតុការពារបូរណភាពទឹកដីនៅក្នុងសមរភូមិ ក៏ដូចជាគ្រួសារយោធិនពលី យោធិនរងរបួស ពិការ និងប្រជាពលរដ្ឋជាជនភៀសសឹកដោយសារការប្រយុទ្ធគ្នានៅពេលនេះ។ #ams1minute

  • រដ្ឋបាលរាជធានីភ្នំពេញ សម្រេចដាក់ដំណើរការសាកល្បងផ្លូវថ្មើរជើង (Walk Street)

    រដ្ឋបាលរាជធានីភ្នំពេញ សម្រេចដាក់ដំណើរការសាកល្បងផ្លូវថ្មើរជើង (Walk Street)

    នៅតាមបណ្តោយតីរវិថីព្រះស៊ីសុវត្ថិ រៀងរាល់ថ្ងៃសៅរ៍-អាទិត្យ ម៉ោង ៦ល្ងាច-១១យប់ (ចាប់ពីផ្លូវលេខ៩៤ រហូតដល់មុខព្រះបរមរាជវាំង) ចាប់ពីថ្ងៃទី០១ កុម្ភៈ ២០២៥ តទៅ។ #ams1minute