-
Trump គ្រោងចាប់ឃុំខ្លួនជនចំណាកស្រុក៣ម៉ឺននាក់

បរទេស ៖ លោក Donald Trump ប្រធានាធិបតី សហរដ្ឋអាមេរិក គ្រោងនឹងចាប់ឃុំខ្លួន ជនចំណាកស្រុកគ្មានឯកសារ ចំនួន៣០,០០០នាក់ ដាក់ក្នុងពន្ធធានាគាយោធា នៅតំបន់ឈូងសមុទ្រ Guantanamo។ លោក Donald Trump បានបង្ហាញផែនការ ដ៏គួរឱ្យភ្ញាក់ផ្អើលនេះ កាលពីថ្ងៃពុធ។ លោក Trump បាននិយាយថា លោកបានបញ្ជាឱ្យសាងសង់ជំរុំឃុំឃាំង ដើម្បីផ្ទុកមនុស្ស រហូតដល់៣ម៉ឺននាក់ ជាអ្វីដែលលោកហៅថា «ជនបរទេសខុសច្បាប់ ឧក្រិដ្ឋកម្ម» នៅឯមូលដ្ឋានយោធា ដ៏ល្បីល្បាញ នៅភាគខាងកើត នៃប្រទេសគុយបា ជាគុកដែលប្រើសម្រាប់ឃុំខ្លួនជនសង្ស័យភេរវកម្ម ចាប់តាំងពីការវាយប្រហារ ថ្ងៃ១១ កញ្ញា។ ក្នុងពេលចុះហត្ថលេខា លើបទបញ្ជា ឱ្យឃុំខ្លួនបណ្តោះអាសន្ន ចំពោះជនចំណាកស្រុក ដែលត្រូវបានចោទប្រកាន់ ពីបទលួច ឬ ហិង្សានោះ លោក Trump បាននិយាយថា ផែនការ Guantanamo នឹង «នាំយើងឱ្យកាន់តែខិតទៅជិតការលុបបំបាត់ ការគំរាមកំហែង នៃឧក្រិដ្ឋកម្ម ជនចំណាកស្រុក»។ លោក…
-
ផែនការផ្តាច់ជំនួយរបស់ Donald Trump ជាប់គាំង

បរទេស ៖ នៅប៉ុន្មាននាទី មុនពេលចូលជាធរមាន គម្រោងផ្តាច់ជំនួយនិងកម្ចី រាប់រយពាន់លានដុល្លារអាមេរិក របស់ប្រធានាធិបតីអាមេរិក លោក Donald Trump បានជាប់គាំង ក្រោយពេលដែលចៅក្រមអាមេរិកបានរារាំង នេះបើតាមការចុះផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន BBC កាលពីថ្ងៃអង្គារ។ ការរារាំងមិនឲ្យចូលធរមាន តាមបទបញ្ជារបស់លោក Trump នេះ បានកើតមានឡើង ក្រោយពេលមានបណ្តឹងវ៉ា ពីសំណាក់អង្គការធ្លាប់តែទទួលជំនួយពីរដ្ឋាភិបាលអាមេរិក ដោយពួកគេចោទថា ការបង្កកមូលនិធិរបស់សេតវិមាន ដែលបានអនុម័តរួចហើយនោះ គឺជាការបំពានច្បាប់។ លោកស្រី ចៅក្រម Loren AliKhan បានលើឡើងថា ការចេញបញ្ជាឲ្យរារាំង ផែនការបស់លោក Donald Trupm គឺធ្វើឡើងដើម្បីជាការឆ្លើយតបទៅនឹងបណ្តឹង របស់អង្គការទទួលជំនួយទាំងនោះ។ ប្រធានស្តីទី នៃការិយាល័យថវិការបស់សេតវិមាន បានណែនាំភ្នាក់ងារឱ្យ ផ្អាកសកម្មភាពទាំងអស់ ដែលទាក់ទងនឹងកាតព្វកិច្ច ឬ ការផ្តល់ជំនួយហិរញ្ញវត្ថុរបស់សហព័ន្ធ ជាបណ្តោះអាសន្ន ដើម្បីផ្តល់ពេលវេលា ដល់រដ្ឋបាលថ្មី វាយតម្លៃពីភាពចាំបាច់ នៃការផ្តល់ជំនួយ និងប្រាក់កម្ចីទាំងនេះ ជាមុនសិន។ អ្នកនាំពាក្យសេតវិមាន លោកស្រី Karoline…
-
អាមេរិកជោគជ័យហោះហើរយន្តហោះដឹកអ្នកដំណើរល្បឿន ១,២០០ គីឡូម៉ែត្រក្នុងមួយម៉ោង

វ៉ាស៊ីនតោន ៖ ព្រឹត្តិការណ៍ដ៏សំខាន់មួយបានកើតឡើងនៅថ្ងៃទី២៨ ខែមករានេះ នៅពេលដែលក្រុមហ៊ុនផលិតយន្តហោះ Boom Supersonic បានបញ្ចប់ការហោះហើរសាកល្បងនូវប្រភេទយន្តហោះមានល្បឿនលឿនជាងសំឡេងជាលើកដំបូង នៅទីក្រុង Mojave រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។ ការសាកល្បងហោះហើរចុងក្រោយនេះ យន្តហោះ XB-1 បានហោះចេញពីទីតាំង Mojave Air and Space Port ក្រោមការបញ្ជាពីប្រធានផ្នែកសាកល្បងរបស់ក្រុមហ៊ុន Boom គឺលោក Tristan “Geppetto” Brandenburg។ យន្តហោះ XB-1 បានបង្កើនល្បឿនដល់ Mach 1.122 ឬជាង ១,២០០គីឡូម៉ែត្រក្នុងមួយម៉ោង ដោយលឿនជាងសំលេងប្រហែល ១០% ហើយត្រឹម ១២នាទីប៉ុណ្ណោះ អាចហោះបានកម្ពស់ប្រហែល ១០,០០០គីឡូម៉ែត្រ។ ការហោះហើរនេះដែរ ត្រូវបានចងក្រងជាឯកសារ អំពីពេលវេលាហោះហើរជាប្រវត្តិសាស្ត្រ សម្រាប់យន្តហោះមានល្បឿនលឿនជាងសំលេងស៊ីវិលដំបូងគេ ដែលបានផលិតឡើងនៅសហរដ្ឋអាមេរិក និងជាយន្តហោះដែលបង្កើតដោយវិស័យឯកជនដំបូងគេបង្អស់របស់ពិភពលោក។ គិតមកទល់ពេលនេះ យន្តហោះ XB-1 របស់ក្រុមហ៊ុន Boom Supersonic បានបញ្ចប់ការហោះហើរសាកល្បងដោយជោគជ័យចំនួន ១២លើកហើយ ចាប់តាំងពីវាបានចាប់ផ្តើមការហោះហើរលើកដំបូងកាលពីខែមីនា…
-
តៃវ៉ាន់ចង់លូកដៃជួយឧស្សាហកម្មបន្ទះឈីប ចំពេលលោក Trump គំរាមដាក់ពន្ធ

តៃប៉ិ ៖ នាយករដ្ឋមន្ត្រីតៃវ៉ាន់ លោក Cho Jung-tai បាននិយាយក្នុងថ្ងៃពុធនេះថា រដ្ឋាភិបាលតៃវ៉ាន់ នឹងពិចារណាលើការផ្តល់ជំនួយជួយដល់ឧស្សាហកម្មផលិតបន្ទះឈីបក្នុងស្រុក ចំពេលមានការគំរាមកំហែងពីប្រធានាធិបតីអាមេរិក លោក Donald Trump ក្នុងការបង្កើនពន្ធលើឧបករណ៍អេឡិចត្រូនិក។ លោក Trump បានប្រកាសកាលពីថ្ងៃចន្ទសប្តាហ៍នេះថា លោកគ្រោងនឹងដាក់ពន្ធថ្មីលើទំនិញនាំចូល មានដូចជា បន្ទះឈីប ឱសថ និងដែកថែបជាដើម។ ពាក់ព័ន្ធនឹងបញ្ហានេះ នាយករដ្ឋមន្រ្តីតៃវ៉ាន់បាននិយាយថា ក្នុងពេលមួយថ្ងៃ ឬពីរថ្ងៃ យើងនឹងពិនិត្យមើលជាបន្ទាន់ ថាតើយើងត្រូវបង្កើតផែនការសហប្រតិបត្តិការបន្ថែមទៀត និងកម្មវិធីផ្តល់ជំនួយនាពេលអនាគតសម្រាប់វិស័យឧស្សាហកម្មដែរឬយ៉ាងណា។ លោក Cho បាននិយាយយ៉ាងដូច្នេះថា ខ្ញុំចង់ធានាដល់ជនរួមជាតិឡើងវិញថា ជំហររបស់តៃវ៉ាន់នៅក្នុងខ្សែសង្វាក់ឧស្សាហកម្មរបស់ពិភពលោក គឺមិនត្រូវព្រងើយកន្តើយឡើយ ហើយយើងនឹងបន្តរក្សានូវអត្ថប្រយោជន៍បែបនេះតទៅមុខទៀត។ លោក Cho បន្ថែមថា តៃវ៉ាន់ត្រូវបន្តខិតខំបន្ថែមទៀត សម្រាប់កិច្ចសហប្រតិបត្តិការខាងក្រៅ និងដើម្បីរក្សាភាពជាអ្នកដឹកនាំក្នុងវិស័យឧស្សាហកម្ម និងបច្ចេកវិទ្យា។ តៃវ៉ាន់គឺជាផ្ទះរបស់ TSMC ដែលជាក្រុមហ៊ុនផលិតបន្ទះឈីបដ៏ធំបំផុតរបស់ពិភពលោក ដែលដើរតួនាទីយ៉ាងសំខាន់ ក្នុងការផ្គត់ផ្គង់បន្ទះឈីបកម្រិតខ្ពស់ដល់ក្រុមហ៊ុនធំៗរបស់សហរដ្ឋអាមេរិក មានដូចជា Apple និង Nvidia ជាដើម។ អតិរេកពាណិជ្ជកម្មរបស់តៃវ៉ាន់ជាមួយសហរដ្ឋអាមេរិក បានកើនឡើងដល់…
-
បន្តជំរុញការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងឡូជីស្ទីក និងអភិវឌ្ឍបណ្តាញផ្លូវទៅកាន់តំបន់ដែលមានសក្តានុពល និងតំបន់ព្រំដែន

-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២៩ មករា ២០២៥

១. គម្រោងព្រែកជីកហ្វូណនបញ្ចប់វាស់វែងព្រំដីកំណាត់ទី១ – AMS Economy ២. ជាង៤ខែមកនេះ ការងារការដ្ឋានប្រឡាយបឹងត្របែក សម្រេចបានជាង៦០% និងគ្រោងបញ្ចប់នៅខែឧសភាខាងមុខ – FN ៣. ឆ្នាំ២០២៤ កំពង់ផែស្វយ័តក្រុងព្រះសីហនុ រកចំណូលបាន ១១០,៣៨លានដុល្លារ ខណៈកំពង់ផែស្វយ័តភ្នំពេញរកបាន ៤៣,៤៥លានដុល្លារ – កម្ពុជាថ្មី ៤. វិបត្តិស្បៀងអាហារនៅអាហ្វហ្គានីស្ថានកាន់តែធ្ងន់ធ្ងរ ក្រោយ Trump ផ្អាកជំនួយទៅបរទេស – Reuters ៥. លោក Putin ថាសង្រ្គាមអ៊ុយក្រែន នឹងចប់ក្នុងរយៈពេលត្រឹម២ខែ ប្រសិនបើលោកខាងលិច ឈប់ជួយទីក្រុងកៀវ – AFP #ams1minute
-
ចតុមុខមង្គល 🇰🇭

-
ការដាក់ចេញនូវកម្មវិធី ផ្តល់ដី ការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព

-
របាយការណ៍នៅថ្ងៃទី២៨ មករា

-
រដ្ឋាភិបាលបានបែងចែកដីជូនប្រជាពលរដ្ឋចាប់តាំងពីឆ្នាំ១៩៨៥ និងទទួលស្គាល់កម្មសិទ្ធិឯកជន និងដីលំនៅឋាន នៅឆ្នាំ១៩៨៩
