Category: One-Minute

  • រដ្ឋមន្ត្រីការបរទេសអាមេរិកបញ្ជាក់ពីការចូលកាន់កាប់ទីភ្នាក់ងារ USAID

    រដ្ឋមន្ត្រីការបរទេសអាមេរិកបញ្ជាក់ពីការចូលកាន់កាប់ទីភ្នាក់ងារ USAID

    បរទេស ៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បាននិយាយ កាលពីថ្ងៃចន្ទថា លោកត្រូវបានគេដាក់ឱ្យទទួលបន្ទុក លើទីភ្នាក់ងារជំនួយអាមេរិក USAID ដោយនិយាយថា លោកនឹងបញ្ឈប់ «ភាពមិនចុះសម្រុង» របស់ USAID ជាមួយនឹងរបៀបវារៈ របស់ប្រធានាធិបតី Donald Trump។ បន្ទាប់ពីមិត្តជាមហាសេដ្ឋី និងជាទីប្រឹក្សារបស់លោក Trump គឺ លោក Elon Musk បានប្តេជ្ញាថា នឹងបំផ្លាញទីភ្នាក់ងារសហរដ្ឋអាមេរិក សម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ ហៅកាត់ USAID កាលពីចុងសប្តាហ៍ លោក Rubio បានបញ្ជាក់ថា លោក និងក្រសួងការបរទេស បានកាន់កាប់ស្ថាប័នស្វយ័ត មួយនេះ។ លោក Rubio បានប្រាប់អ្នកយកព័ត៌មាន ក្នុងដំណើរទស្សនកិច្ច ទៅកាន់ប្រទេស El Salvador ថា «ពេលនេះ ខ្ញុំជានាយកស្តីទីនៃ USAID»។ លោក Rubio បាននិយាយថា មុខងារជាច្រើនរបស់…

  • គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុឯកជន គួរផ្តល់ឥណទានក្នុងអត្រាការប្រាក់សមរម្យ ដល់វិស័យកសិកម្ម ដើម្បីជួយកសិករយើង

    គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុឯកជន គួរផ្តល់ឥណទានក្នុងអត្រាការប្រាក់សមរម្យ ដល់វិស័យកសិកម្ម ដើម្បីជួយកសិករយើង
  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៣ កុម្ភៈ ២០២៥

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៣ កុម្ភៈ ២០២៥

    ១. តំបន់ឆ្នេរសមុទ្រកម្ពុជារំពឹងទទួលភ្ញៀវទេសចរជាតិប្រមាណ ៨លាននាក់ និងអន្តរជាតិ ៨០ម៉ឺននាក់ ឆ្នាំ២០២៥ – AMS Economy ២. ប្រាក់ចំណូលនៅក្នុងវិស័យធានារ៉ាប់រងនៅកម្ពុជាសម្រេចបានទឹកប្រាក់ជាង ៣៥៦លានដុល្លារ កាលពីឆ្នាំ២០២៤ – AMS Economy ៣. ផ្លូវជាតិលេខ៤៨ ទៅកោះកុងសម្រេចការសាងសង់បានជាង ៨៣% – កម្ពុជាថ្មី ៤. ទឹកជំនន់នៅភាគខាងកើតអូស្រ្តាលី ឈានដល់ការជម្លៀសប្រជាជន – AFP ៥. លោក Elon Musk ថា កំពុងធ្វើការ ដើម្បីបិទទីភ្នាក់ងារផ្តល់ជំនួយរបស់អាមេរិក USAID ចោលតែម្តង – Reuters #ams1minute

  • ទិដ្ឋភាពទូទៅ នៅតាមផ្លូវថ្មើរជើង (Walk Street) ដែលរដ្ឋបាល​រាជធានី​ភ្នំពេញ​ បានដាក់ឱ្យដំណើរការសាកល្បង កាលពីថ្ងៃទី០១ កុម្ភៈ ២០២៥

    ទិដ្ឋភាពទូទៅ នៅតាមផ្លូវថ្មើរជើង (Walk Street) ដែលរដ្ឋបាល​រាជធានី​ភ្នំពេញ​ បានដាក់ឱ្យដំណើរការសាកល្បង កាលពីថ្ងៃទី០១ កុម្ភៈ ២០២៥

    📸 រដ្ឋបាលរាជធានីភ្នំពេញ #ams1minute

  • ភ្នំណាំលៀ ខេត្តមណ្ឌលគិរី ⛰️

    ភ្នំណាំលៀ ខេត្តមណ្ឌលគិរី ⛰️

    🎥 កម្ពុជាមាតុភូមិខ្ញុំ #ams1minute

  • ធ្វើស្រែនឹងទឹក ធ្វើសឹកនឹងបាយ

    ធ្វើស្រែនឹងទឹក ធ្វើសឹកនឹងបាយ
  • ក្រៅពីវត្តមានរបស់អ្នកនយោបាយ និងមេដឹកនាំពិភពលោក

    ក្រៅពីវត្តមានរបស់អ្នកនយោបាយ និងមេដឹកនាំពិភពលោក

    គេក៏ឃើញមានវត្តមានរបស់មហាសេដ្ឋីលំដាប់ពិភពលោកជាច្រើនរូបមកចូលរួមក្នុងពិធីស្បថចូលកាន់តំណែងរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump។ ក្នុងនោះ រួមមានដូចជា លោក Elon Musk (Tesla) មហាសេដ្ឋីលំដាប់ទី១, Mark Zuckerberg (Meta) និង Jeff Bezos (Amazon)។ បុគ្គលទាំងបីរូបនេះមានទ្រព្យសម្បត្តិសរុបបញ្ចូលគ្នាមានតម្លៃជាង ១ ទ្រីលានដុល្លារ – Visual Capitalist #ams1minute

  • កាណាដាតំឡើងពន្ធទំនិញអាមេរិកវិញ ជាការសងសឹក

    កាណាដាតំឡើងពន្ធទំនិញអាមេរិកវិញ ជាការសងសឹក

    បរទេស ៖ ប្រទេស កាណាដា ប្រកាសសងសឹកនឹងសហរដ្ឋអាមេរិក ជុំវិញការតំឡើងពន្ធ ២៥ភាគរយ លើមុខទំនិញកាណាដា បញ្ជូនទៅលក់នៅសហរដ្ឋអាមេរិក នេះបើតាមនាយករដ្ឋមន្រ្តី Justin។ លោក Justin Trudeau បាននិយាយ កាលពីថ្ងៃសៅរ៍ថា «កាណាដានឹងឆ្លើយតបទៅនឹងសកម្មភាពពាណិជ្ជកម្ម របស់សហរដ្ឋអាមេរិក ជាមួយនឹងពន្ធ ២៥ភាគរយ ប្រឆាំងនឹងទំនិញអាមេរិក ដែលមានតម្លៃ ១៥៥ ពាន់លានដុល្លារកាណាដា ឬ ១០៦ ពាន់លានដុល្លារអាមេរិក»។ លោកថា ជុំទីមួយនៃពន្ធ នឹងកំណត់គោលដៅ ៣០ពាន់លានដុល្លារកាណាដា នៃទំនិញអាមេរិក នៅថ្ងៃអង្គារ បន្ទាប់មក ពន្ធបន្ថែមលើផលិតផលដែលមានតម្លៃ ១២៥ពាន់លានដុល្លារកាណាដា ក្នុងរយៈពេលបីសប្តាហ៍។ លោក Trudeau បាននិយាយថា «យើងពិតជាមិនចង់ឲ្យកើនឡើងនោះទេ។ ប៉ុន្តែយើងនឹងក្រោកឈរឡើង សម្រាប់ប្រទេសកាណាដា សម្រាប់ជនជាតិកាណាដា សម្រាប់ការងារកាណាដា»។ លោកបានបន្ថែមថា ពន្ធនឹងអនុវត្តចំពោះ «ទំនិញប្រចាំថ្ងៃ» ដូចជា ស្រាបៀរ​ ស្រា ប័រ ផ្លែឈើ បន្លែ ឧបករណ៍ប្រើប្រាស់…

  • ក្រសួងអប់រំ យុវជន និងកីឡា សម្រេចរៀបចំការប្រឡងសិស្សពូកែទូទាំងប្រទេសឡើងវិញ

    ក្រសួងអប់រំ យុវជន និងកីឡា សម្រេចរៀបចំការប្រឡងសិស្សពូកែទូទាំងប្រទេសឡើងវិញ
  • អាមេរិកបញ្ជូនប្រមុខកាទូត ទៅមើលព្រែកជីកប៉ាណាម៉ា

    អាមេរិកបញ្ជូនប្រមុខកាទូត ទៅមើលព្រែកជីកប៉ាណាម៉ា

    បរទេស ៖ រដ្ឋមន្ត្រីការបរទេសថ្មី របស់សហរដ្ឋអាមេរិក លោក Marco Rubio កាលពីថ្ងៃអាទិត្យ បានធ្វើទស្សនកិច្ច នៅព្រែកជីកប៉ាណាម៉ា បន្ទាប់ពីការគម្រាមរបស់ប្រធានាធិបតី Donald Trump ក្នុងការដណ្តើមយកព្រែកជីកមួយនេះ មកគ្រប់គ្រង។ អំឡុងដំណើរទស្សនកិច្ច ក្រៅប្រទេស លើកដំបូង ក្នុងនាមជាអ្នកការទូតកំពូលរបស់អាមេរិក លោក Rubio បានជួបពិភាក្សា ទល់មុខគ្នា ជាមួយប្រធានាធិបតី ប៉ាណាម៉ា លោក José Raúl Mulino ដែលកំពុងទប់ទល់នឹងសម្ពាធ ពីរដ្ឋាភិបាលថ្មី របស់សហរដ្ឋអាមេរិក ជុំវិញការគ្រប់គ្រងផ្លូវទឹក របស់ប៉ាណាម៉ា ដែលមានសារៈសំខាន់សម្រាប់ពាណិជ្ជកម្មពិភពលោក។ លោក Mulino បានប្រាប់អ្នកយកព័ត៌មាន បន្ទាប់ពីជួបលោក Rubio ថា «មិនមានការគំរាមកំហែង នៃការដណ្តើមយកព្រែកជីក ឬ ការប្រើប្រាស់កម្លាំង នោះទេ» ។ ព្រែកជីក ប៉ាណាម៉ា ត្រូវបានប្រគល់ ទៅឱ្យប្រទេសប៉ាណាម៉ា ក្នុងឆ្នាំ១៩៩៩។ សន្ធិសញ្ញា ដែលនាំទៅដល់ការប្រគល់នោះ គឺ…