-
ឃុំផ្អាវ ស្រុកបាធាយ ខេត្តកំពង់ចាម

-
កម្ពុជាមានទីផ្សារជាច្រើន ដែលអាចនាំចេញផលិតផលកែច្នៃ ដោយមិនជាប់ពន្ធនាំចូល

-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៦ កុម្ភៈ ២០២៥

១. ចិន និងជប៉ុន ផ្តល់ជំនួយជិត ៦លានដុល្លារ ដល់ការសម្អាតមីននៅកម្ពុជា – AMS Economy ២. ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ គ្រោងបង្កើតសួនឌីជីថល គាំទ្រដល់ធុរកិច្ចថ្មីឌីជីថល និងកសាងសហគមន៍ឌីជីថល – FN ៣. ចាប់ពីឆ្នាំ២០២១ មកទល់បច្ចុប្បន្ន កម្ពុជា បានបិទវេបសាយដែលបង្កបញ្ហាមិនប្រក្រតី វេបសាយល្បែងស៊ីសងឆបោកកុមារ សរុបជាង១៨ ០០០ – កម្ពុជាថ្មី ៤. ឥណ្ឌាបង្ហាញផែនការកសាងមជ្ឈមណ្ឌលផ្ទុកទិន្នន័យធំជាងគេបំផុតលើពិភពលោក ដែលមានតម្លៃរាប់ពាន់លានដុល្លារ – AFP ៥. UN ព្រមានថា ផែនការកាន់កាប់ហ្គាហ្សា របស់លោក Trump នឹងក្លាយជាការបោសសម្អាតផ្តាច់ពូជ – Reuters #ams1minute
-
សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖ ពុំមានការដោះដូររដ្ឋមន្ត្រី

-
ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង

-
គួររៀបចំខ្លួនយ៉ាងណា ចំពោះការប្រជែងការងារទីផ្សារពិភពលោក?

ក្នុងស្ថានភាពប្រកួតប្រជែងទីផ្សារការងារទូទាំងពិភពលោក តើយើងអ្នកមានការងារធ្វើគ្រប់រូបត្រូវរៀបចំខ្លួនយ៉ាងដូចម្តេច? បំណិនជីវីត៖ នេះគឺជាយុទ្ធសាស្ត្រចំនួនមួយដែលបុគ្គលដែលមានការជ្រើសរើសអាចប្រើប្រាស់ដើម្បីត្រៀមខ្លួន៖ ដោយអនុវត្តយុទ្ធសាស្ត្រទាំងនេះ មនុស្សអាចតាំងខ្លួនឲ្យមានប្រសិទ្ធភាពក្នុងទីផ្សារការងារសកលដែលកំពុងប្រកួតប្រជែងខ្ពស់៕ អត្ថបទ៖ ជា ច័ន្ទបរិបូរណ៍
-
របាយការណ៍នៅថ្ងៃទី៥ កុម្ភៈ

-
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ជំរុញបញ្ចប់នីតិវិធី ការចរចាកិច្ចព្រមព្រៀងសម្បទានផ្លូវដែកថ្មី ដោយកំណត់ឡើងវិញ នូវការវិនិយោគក្នុងទម្រង់ភាពជាដៃគូរវាងរដ្ឋ និងឯកជន

-
ទីភ្នាក់ងារជំនួយអាមេរិក USAID បញ្ចេញថវិកាជិត ៤៤ពាន់លានដុល្លារក្នុងឆ្នាំ២០២៣

ក្នុងនោះថវិកាជាង ១៦ពាន់លានដុល្លារ ត្រូវបានផ្ដល់ទៅឱ្យអ៊ុយក្រែន ដោយថវិកាជំនួយភាគច្រើនជាលក្ខណៈសម្រាប់ការប្រើប្រាស់ក្នុងការស្ដារសេដ្ឋកិច្ច។ បន្ទាប់ពីអ៊ុយក្រែន ជំនួយរបស់ទីភ្នាក់ងារ USAID ភាគច្រើនត្រូវបានបញ្ជូនទៅកាន់តំបន់មជ្ឈិមបូព៌ា និងអាហ្វ្រិក។ អេត្យូពី ហ្សកដានី អាហ្វហ្គានីស្ថាន និងសូម៉ាលី សុទ្ធតែទទួលបានច្រើនជាង ១ ពាន់លានដុល្លារពី USAID – Statista #ams1minute
-
តួកគីចាប់ខ្លួនពួករដ្ឋអ៉ីស្លាម IS ជាង ១៦០នាក់ នៅទូទាំង ២១ខេត្ត

អង់ការ៉ា ៖ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃតួកគី លោក Ali Yerlikaya បាននិយាយកាលពីថ្ងៃពុធសប្តាហ៍នេះថា អាជ្ញាធរតួកគីបានចាប់ឃុំខ្លួនជនសង្ស័យនៃក្រុមរដ្ឋអ៊ីស្លាម (IS) ចំនួន ១៦៤នាក់ ក្នុងពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ។ លោករដ្ឋមន្ត្រីបានបង្ហោះសារនៅលើបណ្តាញសង្គម X ថា ប្រតិបត្តិការដែលមានឈ្មោះថា “Gurz-44” ត្រូវបានអនុវត្តនៅទូទាំង ២១ខេត្ត រួមទាំងទីក្រុងអ៊ីស្តង់ប៊ុល។ លោករដ្ឋមន្ត្រីបន្តថា អាជ្ញាធរបានកំណត់មុខក្រុមជនសង្ស័យមានជាប់ពាក់ព័ន្ធយ៉ាងសកម្ម នៅក្នុងប្រតិបត្តិការពួកភេរវកររដ្ឋអ៉ីស្លាម IS និងបានផ្តល់ជំនួយផ្នែកហិរញ្ញវត្ថុដល់ក្រុមនេះផងដែរ។ លោក Yerlikaya បន្ថែមថា កងកម្លាំងសន្តិសុខតួកគីបានរឹបអូសអាវុធគ្មានអាជ្ញាប័ណ្ណ រួមទាំងកាំភ្លើងខ្លី កាំភ្លើងវែង និងសម្ភារៈឌីជីថលមួយចំនួនធំ ក្នុងអំឡុងពេលវាយឆ្មក់។ លោក Yerlikaya បានបញ្ជាក់យ៉ាងដូច្នេះថា សាមគ្គីភាពសង្គម និងតម្លៃរួមគ្នារបស់យើង គឺស្ថិតក្នុងចំណោមយន្តការការពារដ៏មានប្រសិទ្ធភាពបំផុត ប្រឆាំងនឹងការរីករាលដាលនៃអំពើភេរវកម្ម។ ហើយយើងប្តេជ្ញាលុបបំបាត់អំពើភេរវកម្មចេញពីប្រទេសរបស់យើង តាមរយៈការតស៊ូរួមគ្នា។ ប្រទេសតួកគីបានចាត់តាំងពួករដ្ឋអ៉ីស្លាម IS ជាអង្គការភេរវករនៅក្នុងឆ្នាំ ២០១៣ ដោយបានស្តីបន្ទោសក្រុមនេះ ចំពោះការវាយប្រហារដ៏សាហាវនៅក្នុងប្រទេសខ្លួន។ ទន្ទឹមគ្នា អាជ្ញាធរតួកគីបានធ្វើប្រតិបត្តិការប្រឆាំងភេរវកម្ម ទាំងក្នុង និងក្រៅប្រទេស ដើម្បីបង្ក្រាបសមាជិក និងសកម្មភាពរបស់ពួករដ្ឋអ៉ីស្លាម IS៕…