-
រមណីយដ្ឋានវប្បធម៌ធម្មជាតិប្រាសាទភ្នំបាណន់ ខេត្តបាត់ដំបង

-
៩ តុលា ២០២១

១. ក្រសួងទេសចរណ៍ បានសម្រេចបង្កើតក្រុមការងារមួយ ដើម្បីសម្របសម្រួលនូវការអនុវត្តគម្រោងផ្នែកទេសចរណ៍របស់ដៃគូអភិវឌ្ឍ ពីអង្គការជាតិ និងអន្តរជាតិនានា ក្នុងការចូលរួមស្តារនិងលើកកម្ពស់វិស័យទេសចរណ៍ – RFI ២. ៩ខែ ឆ្នាំ២០២១នេះ ការនាំចេញបន្លែរបស់កម្ពុជាទៅកាន់ទីផ្សារក្រៅប្រទេសមានត្រឹមតែ ៧៧,៥តោនប៉ុណ្ណោះ ថយចុះចំនួន ១១,៥% ខណៈគោលដៅនាំចេញគឺមានតែទៅបារាំង – រស្មីកម្ពុជា ៣. រាជរដ្ឋាភិបាល ប្តេជ្ញាបញ្ចប់បញ្ហារថយន្តមិនបង់ពន្ធ និងអាករនាំចូល និងរថយន្តចង្កូតស្តាំខុសច្បាប់ ចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ – កោះសន្តិភាព ៤. អាមេរិកនឹងទទួលយកភ្ញៀវទេសចរអន្ដរជាតិឡើងវិញ ដែលបានទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលបានអនុម័តឱ្យប្រើប្រាស់ដោយនិយតករអាមេរិក ឬអង្គការសុខភាពពិភពលោក (WHO) – SCMP ៥. ប្រធានាធិបតីចិនលោក Xi Jinping សន្យាថានឹងសម្រេចការបង្រួបបង្រួមជាតិជាមួយកោះតៃវ៉ាន់ដោយសន្តិវិធី ហើយលោកក៏មិនបានលើកឡើងពីការប្រើប្រាស់កម្លាំងយោធាដែរ – Reuters
-
ជូនអ្នកចូលចិត្តធ្វើភ្លេចប្រវត្តិសាស្ត្រ ឬថាតាមគេដោយអត់មើលប្រវត្តិសាស្ត្រ

-
កម្ពុជាគ្មានរដ្ឋធម្មនុញ្ញកំណត់អាណត្តិនាយករដ្ឋមន្រ្តីទេ!

“ប្រទេសនៅលើពិភពលោកនេះ គ្មានប្រទេសណាមួយកំណត់អាណត្តិនាយករដ្ឋមន្រ្តីទេ។ អាណត្តិប្រធានាធិបតីមានការកំណត់ក្នុងរដ្ឋធម្មនុញ្ញ បុន្តែសំរាប់នាយករដ្ឋមន្រ្តីគ្មានការកំណត់ទេ”។ នាយករដ្ឋមន្ត្រីមិនមែនបោះឆ្នោតដោយផ្ទាល់ពីប្រជាពលរដ្ឋទេ! ប្រធានាធិបតីគឺបោះឆ្នោតដោយផ្ទាល់ពីពលរដ្ឋ។ ដូច្នេះទៅតាមប្រទេសនីមួយៗ គេកំណត់អាណត្តិប្រធានាធិបតី។ បុន្តែសំរាប់នាយករដ្ឋមន្រ្តី គេបោះឆ្នោតឱ្យសភា។ សភាទេជាអ្នកបង្កើតរាជរដ្ឋាភិបាល។
-
កម្ពុជាគ្មានរដ្ឋធម្មនុញ្ញកំណត់អាណ្ណត្តិនាយករដ្ឋមន្រ្តីទេ!

-
របាយការណ៍នៅថ្ងៃទី៨ តុលា

១. គ្រោះថ្នាក់ចរាចរណ៍ ១២ករណី ស្លាប់ ៥នាក់ និងរបួសធ្ងន់ស្រាល ២៨នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ១០ករណី ឃាត់ខ្លួនជនសង្ស័យ ១៤នាក់។ ៣. គ្រឿងញៀន ៨ករណី ឃាត់ខ្លួនជនសង្ស័យ ១៦នាក់។ ៤. កូវីដ ២២០ករណី និងជាសះស្បើយ ៥៣៧នាក់។ អ្នកឆ្លងសរុប ១១៤ ៥៧១នាក់ អ្នកជាសះស្បើយ ១០៧ ៣៧៦នាក់ អ្នកស្លាប់ ២ ៤៨២នាក់ ៥. បទល្មើសនឹងវិធានការសុខាភិបាលសរុប ៥ករណី។ ឃាត់ខ្លួនអប់រំ និងពិន័យសរុប ៥នាក់ ឃាត់យានយន្ដ គ្មាន ពិន័យជាប្រាក់ ២០០ ០០០រៀល ចេញផ្សាយ ១២:១៥ ថ្ងៃទី៩ តុលា ២០២១
-
កូវីដ១៩នៅកម្ពុជា 🦠🇰🇭

-
ភ្នំពេញពីដើម

-
សមាសភាពគណៈកម្មាធិការគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍

-
៨ តុលា ២០២១

១. ក្រសួងបរិស្ថាន ប្រគល់ជូនរថយន្ត និងម៉ូតូដឹកសំរាមសំណល់រឹងចំនួន ១៧គ្រឿង ដល់អង្គភាពរដ្ឋបាលក្រុង-ស្រុកចំនួន ១៦ មកពីរាជធានី-ខេត្តចំនួន ៨ និងអង្គការចំនួន ១ – ភ្នំពេញបុស្តិ៍ ២. សហគមន៍កសិកម្មចំនួន ១១ នៅខេត្តកំពង់ធំ បានទទួលម៉ាស៊ីនដាំស្រូវពីមន្ទីរកសិកម្មខេត្ត ដែលនឹងធ្វើឱ្យប្រសើរឡើងនូវផលិតភាពដោយបង្កើនល្បឿនផលិតកម្មស្រូវ និងកាត់បន្ថយកម្លាំងពលកម្ម – ខ្មែរថាមស៍ ៣. ស្លឹកគ្រៃភ្លុកដំរី កំពុងមានតម្រូវការទីផ្សារល្អ សម្រាប់នាំចេញទៅថៃ ដោយប្រទេសនេះមានតម្រូវការប្រមាណ ១០០តោន ក្នុង១សប្តាហ៍ តែកសិករខ្មែរមានលទ្ធភាពផ្គត់ផ្គង់ស្លឹកគ្រៃក្រៀម ប្រមាណ ៥តោនប៉ុណ្ណោះ ក្នុង១សប្ដាហ៍ – FN ៤. គ្រោះរញ្ជួយដីកម្រិត ៦,១ រ៉ិចទ័របានវាយប្រហារទីក្រុងតូក្យូ ប្រទេសជប៉ុន និងតំបន់ជុំវិញកាលពីល្ងាចថ្ងៃទី៧ ខែតុលា និងបណ្តាលឱ្យរបួសមនុស្សជាង ២០នាក់ – CNA ៥. អ្នកកាសែតជនជាតិហ្វីលីពីនលោកស្រី Maria Ressa និងអ្នកកាសែតរុស្ស៊ីលោក Dmitry Muratov បានឈ្នះពានរង្វាន់សន្តិភាពសម្រាប់ការតស៊ូយ៉ាងក្លាហានដើម្បីសេរីភាពក្នុងការបញ្ចេញមតិនៅក្នុងប្រទេសហ្វីលីពីន និងប្រទេសរុស្ស៊ី…