-
កុំធ្វើឱ្យអ្នកនៅក្នុងផ្ទះ និងក្រុមគ្រួសារខ្លួនក្លាយទៅជាជនរងគ្រោះ

-
ប្រសិនបើច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល មានការរឹតត្បិត មូលហេតុអ្វីបានជាចំនួនអង្គការមិនមែនរដ្ឋាភិបាលដែលទើបចុះឈ្មោះថ្មី នៅតែបន្តកើនឡើង ធ្វើឱ្យចំនួនសរុប កើនដល់ជិត៦.០០០ អង្គការ?

-
លទ្ធផលនៃកិច្ចសន្ទនាតាមទូរស័ព្ទរវាង រដ្ឋមន្រ្ដីការបរទេស ប្រាក់ សុខុន និងរដ្ឋមន្រ្តីការបរទេស និងជារដ្ឋមន្រ្តីកិច្ចការនារីអូស្រ្តាលី ម៉ារីស ផេន នៅថ្ងៃទី០៨ តុលា

-
លទ្ធផលកិច្ចប្រជុំគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី០៨ តុលា

-
រដ្ឋបាលរាជធានីភ្នំពេញ ចេញសេចក្តីជូនដំណឹង ស្តីពីការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ប្រភេទស៊ីណូវ៉ាក់ ដូសជំរុញ ឬដូសទី៣

-
សូមលែងមេក្តាមដែលមានពងក្រៅស្នូកទៅក្នុងធម្មជាតិវិញប្រសិនបើនេសាទបាន 🦀

-
ពាក្យវ៉ាក់សាំងកាតព្វកិច្ច ជាពាក្យដើមរបស់ខ្ញុំ ដែលត្រូវបានគេយកប្រើជុំវិញពិភពលោក

-
សម្តេចតេជោ បានចាត់ទុកប្រទេសសាយប្រឹស (Cyprus) និងកម្ពុជា សុទ្ធតែជាអ្នករងគ្រោះពីការចេញផ្សាយព័ត៌មានខុសពីការពិត

ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនាព្រឹកថ្ងៃទី០៨ តុលា សម្តេចតេជោថ្លែងថា “រដ្ឋទាំងពីរសុទ្ធតែជារដ្ឋរងគ្រោះដូចគ្នា ដោយសារតែសារព័ត៌មាន The Guardian។ ដ្បិតថាសារព័ត៌មានបានកែហើយ តែយើងត្រូវបញ្ជាក់រវាងរដ្ឋ និងរដ្ឋជាមួយគ្នា។ បើចាំបាច់ឯកឧត្តម ប្រាក់ សុខុន ឬឯកឧត្តម កើត រិទ្ធ ជួបរដ្ឋមន្ត្រីការបរទេស ឬជួបរដ្ឋមន្ត្រីយុត្តិធម៌ តាមប្រព័ន្ធវីដេអូ និយាយគ្នាឱ្យច្បាស់លើរឿងហ្នឹង”។ រឿងមេដឹកនាំជាតិមួយ ដែលត្រូវបានគេមូលបង្កាច់មិនមែនជារឿងតូចតាចនោះឡើយ។
-
របាយការណ៍នៅថ្ងៃទី៧ តុលា

១. គ្រោះថ្នាក់ចរាចរណ៍ ១៥ករណី ស្លាប់ ៦នាក់ និងរបួសធ្ងន់ស្រាល ២៤នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ៥ករណី ឃាត់ខ្លួនជនសង្ស័យ ៧នាក់។ ៣. គ្រឿងញៀន ៧ករណី ឃាត់ខ្លួនជនសង្ស័យ ៩នាក់។ ៤. កូវីដ ២០៣ករណី និងជាសះស្បើយ ៥៤៧នាក់។ អ្នកឆ្លងសរុប ១១៤ ៣៥១នាក់ អ្នកជាសះស្បើយ ១០៦ ៨៣៩នាក់ អ្នកស្លាប់ ២ ៤៥៩នាក់ ៥. បទល្មើសនឹងវិធានការសុខាភិបាលសរុប ២ករណី។ ឃាត់ខ្លួនអប់រំ និងពិន័យសរុប ២នាក់ ឃាត់យានយន្ដ គ្មាន ពិន័យជាប្រាក់ ៤០០ ០០០រៀល ចេញផ្សាយ ១២:១៥ ថ្ងៃទី៨ តុលា ២០២១
-
កូវីដ១៩នៅកម្ពុជា 🦠🇰🇭
