Category: One-Minute

  • ព័ត៌មានបឋម

    ព័ត៌មានបឋម

    មានមនុស្សចំនួន៥នាក់បានលង់ទឹកសមុទ្រនៅចំណុចខាងក្រោមដើមឈើចាំស្នេហ៍ ខេត្តព្រះសីហនុ វេលាម៉ោង៣ រសៀលថ្ងៃ ៧ តុលា ២០២១នេះ ក្នុងនោះភ្លាមៗមានក្មេង២ នាក់ត្រូវបានគេជួយស្រង់បាន នៅបាត់ខ្លួន៣នាក់ទៀត។ ក្រោយទទួលដំណឹងនេះ លោក ទៀ វិចិត្រ បានបញ្ជូនក្រុមការងារ GTVC និងអូប័រចំនួន ២គ្រឿង ដើម្បីចេញស្វែងរកក្មេងរងគ្រោះដែលលង់ទឹកនៅបាត់ខ្លួន៣នាក់ទៀត និងមិនទាន់ដឹងពីជោគវាសនាយ៉ាងណានៅឡើយ។ សមត្ថកិច្ចបានឱ្យដឹងថា ក្នុងចំណោមក្មេង ២នាក់ដែលស្រង់បាន បច្ចុប្បន្នមានក្មេងស្រីម្នាក់បានស្លាប់ហើយ។ ប្រភព៖ TVK ខេត្តព្រះសីហនុ

  • របាយការណ៍នៅថ្ងៃទី៦ តុលា

    របាយការណ៍នៅថ្ងៃទី៦ តុលា

    ១. គ្រោះថ្នាក់ចរាចរណ៍ ១១ករណី ស្លាប់ ៣នាក់ និងរបួសធ្ងន់ស្រាល ២២នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ១០ករណី ឃាត់ខ្លួនជនសង្ស័យ ១២នាក់។ ៣. គ្រឿងញៀន ៥ករណី ឃាត់ខ្លួនជនសង្ស័យ ១៧នាក់។ ៤. កូវីដ ២២៤ករណី និងជាសះស្បើយ ៤៩៩នាក់។ អ្នកឆ្លងសរុប ១១៤ ១៤៨នាក់ អ្នកជាសះស្បើយ ១០៦ ២៩២នាក់ អ្នកស្លាប់ ២ ៤៤១នាក់ ៥. បទល្មើសនឹងវិធានការសុខាភិបាលសរុប ៩ករណី។ ឃាត់ខ្លួនអប់រំ និងពិន័យសរុប ៣៦នាក់ ឃាត់យានយន្ដ គ្មាន ពិន័យជាប្រាក់ ៨០០ ០០០រៀល ចេញផ្សាយ ១២:១៥ ថ្ងៃទី៧ តុលា ២០២១

  • បញ្ញវន្តសង្ឃខ្មែរ

    បញ្ញវន្តសង្ឃខ្មែរ

    📸 Thy Ratha

  • បច្ចុប្បន្នភាពស្ថានភាពសិទ្ធិមនុស្សនិងការអនុវត្តច្បាប់នៅកម្ពុជា វគ្គ២

    បច្ចុប្បន្នភាពស្ថានភាពសិទ្ធិមនុស្សនិងការអនុវត្តច្បាប់នៅកម្ពុជា វគ្គ២

    ៧ តុលា ២០២១

  • កូវីដ១៩នៅកម្ពុជា 🦠🇰🇭

    កូវីដ១៩នៅកម្ពុជា 🦠🇰🇭

    រកឃើញករណីឆ្លងថ្មី ២២៤នាក់ ជាសះស្បើយ ៤៩៩នាក់ ស្លាប់ ១០នាក់ គិតត្រឹមថ្ងៃទី៧ តុលា ២០២១ ចំនួនអ្នកឆ្លងសរុប៖ ១១៤.១៤៨នាក់ ចំនួនអ្នកជាសះស្បើយ៖ ១០៦.២៩២នាក់ ចំនួនអ្នកស្លាប់សរុប៖ ២.៤៤១នាក់

  • នំ និងបង្អែមពេញនិយមរបស់ខ្មែរ 😋🇰🇭

    នំ និងបង្អែមពេញនិយមរបស់ខ្មែរ 😋🇰🇭

    ១. សង់ខ្យាល្ពៅ២. ចេកខ្ទិះ៣. នំអន្សម៤. នំពពាយ៥. នំច័ក្កច័ន៦. នំក្រូច៧. នំស្លឹកស្រស់៨. នំត្នោត៩. នំគម១០. ចេកចៀន 📸 Asian Amazing Culture and Community

  • ការបាត់សញ្ជាតិខ្មែរ

    ការបាត់សញ្ជាតិខ្មែរ

    ជនណាដែលមានសញ្ជាតិខ្មែរហើយមានអាយុ ១៨ឆ្នាំយ៉ាងតិចអាចសុំលះបង់សញ្ជាតិខ្មែរបាន ក្នុងករណីដែលជននោះមានសញ្ជាតិមួយផ្សេងទៀតនិងដោយគ្មានការបង្ខិតបង្ខំ។ ត្រូវបានអនុញ្ញាតឱ្យមានការសុំលះបង់សញ្ជាតិខ្មែរជាចង្កោមគ្រួសាររបស់ពលរដ្ឋខ្មែរជាម្តាយ ឬឪពុកដែលមានកូនជាអនីតិជន។ មាត្រា ២៨ នៃច្បាប់ស្តីពី សញ្ជាតិ ឆ្នាំ២០១៨ ប្រភព៖ នីតិកោសល

  • សារព័ត៌មាន The Guardian បានកែអត្ថបទចេញផ្សាយរបស់ខ្លួនឡើងវិញ ក្រោយមានប្រតិកម្មខ្លាំងៗពីរាជរដ្ឋាភិបាលកម្ពុជា

    សារព័ត៌មាន The Guardian បានកែអត្ថបទចេញផ្សាយរបស់ខ្លួនឡើងវិញ ក្រោយមានប្រតិកម្មខ្លាំងៗពីរាជរដ្ឋាភិបាលកម្ពុជា

    The Guardian បានបញ្ជាក់ថា៖ “អត្ថបទនេះត្រូវបានធ្វើកែសម្រួលនៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២១។ អត្ថបទមុនបាននិយាយដោយមិនត្រឹមត្រូវថា មេដឹកនាំកម្ពុជាលោក ហ៊ុន សែន ស្ថិតក្នុងចំណោមអ្នកដែលបានទទួលលិខិតឆ្លងដែនប្រទេសស៉ីព្រ”។ The Guardian បានកែសម្រួលឡើងវិញថា៖ “មន្រ្តីនៅក្បែរមេដឹកនាំកម្ពុជាលោក ហ៊ុន សែន ត្រូវបានគេរកឃើញថា ស្ថិតនៅក្នុងចំណោមអ្នកដែលបានទទួលលិខិតឆ្លងដែនប្រទេសស៉ីព្រ” ប្រភព៖ FN

  • ៦ តុលា ២០២១

    ៦ តុលា ២០២១

    ១. អ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន បានព្រមានពីការរាតត្បាតជំងឺកូវីដ១៩នៅក្នុងសហគមន៍ បើបុគ្គលមួយក្រុមណានោះសប្បាយភ្លេចការពារខ្លួន ឬខ្វះការប្រុងប្រយ័ត្ន ក្នុងអំឡុងពេលឈប់សម្រាកនេះ – FN ២. អ្នកនាំពាក្យក្រសួងអប់រំ លោក រស់ សុវាចា៖ ក្រសួងអប់រំប្តេជ្ញាបន្តលើកកម្ពស់គុណវុឌ្ឍិ និងប្រាក់បៀវត្សគ្រូបង្រៀននៅកម្ពុជា – RFI ៣. ថ្ងៃឈប់សម្រាកទី១នៃពិធីបុណ្យភ្ជុំបិណ្ឌ មានភ្ញៀវទេសចរក្នុងស្រុកជិត ១៥ម៉ឺននាក់ ចេញដើរកម្សាន្តតាមរមណីយដ្ឋាននានា ក្នុងនោះ ខេត្តកំពតមានភ្ញៀវទេសចរជិត ៣១មុឺននាក់ – ថ្មីៗ ៤. រដ្ឋមន្ត្រីការពារជាតិតៃវ៉ាន់៖ ភាពតានតឹងផ្នែកយោធាជាមួយចិន គឺជារឿងធ្ងន់ធ្ងរបំផុតមិនធ្លាប់មានជាង ៤០ឆ្នាំមកនេះ បន្ទាប់ពីក្បួនយន្តហោះចម្បាំងចិនធំបំផុត បានចល័តចូលមកក្នុងតំបន់ការពារដែនអាកាសតៃវ៉ាន់ – Reuters ៥. សមាជិកព្រឹទ្ធសភា អំពាវនាវឱ្យប្រធានាធិបតីអាមេរិកលោក Joe Biden បណ្តេញអ្នកការទូតរុស្ស៊ីចេញ ប្រសិនបើទីក្រុងមូស្គូមិនផ្តល់ទិដ្ឋាការបន្ថែមដល់អ្នកការទូតអាមេរិក ខណៈអាមេរិកមានអ្នកការទូតរុស្ស៊ីជាង ៤០០ នាក់ ប៉ុន្តែនៅរុស្សីមានអ្នកការទូតអាមេរិកប្រហែល ១០០ នាក់ប៉ុណ្ណោះ – Xinhua

  • អាជ្ញាធរខេត្តត្បូងឃ្មុំ បានសម្រេចបិទជាបណ្តោះអាសន្ន មិនឱ្យភ្ញៀវទេសចរ ចូលទៅលេងក្នុងបរិវេណទឹកនៅទំនប់បង្ហៀរអន្លង់ជ្រៃ

    អាជ្ញាធរខេត្តត្បូងឃ្មុំ បានសម្រេចបិទជាបណ្តោះអាសន្ន មិនឱ្យភ្ញៀវទេសចរ ចូលទៅលេងក្នុងបរិវេណទឹកនៅទំនប់បង្ហៀរអន្លង់ជ្រៃ

    អាជ្ញាធរខេត្តត្បូងឃ្មុំ បានសម្រេចបិទជាបណ្តោះអាសន្ន មិនឱ្យភ្ញៀវទេសចរ ចូលទៅលេងក្នុងបរិវេណទឹកនៅទំនប់បង្ហៀរអន្លង់ជ្រៃ ស្ថិតក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ក្រោយមានការប្រមូលផ្ដុំមនុស្សច្រើន និងមិនអនុវត្តវិធានសុខាភិបាល។