-
តាមការស្រាវជ្រាវប្រទេស ជាង៤០មិនអនុញ្ញាតឲ្យមានសញ្ជាតិពីរ(២)រួមទាំងអ្នកនយោបាយ

តាមការស្រាវជ្រាវប្រទេស ជាង៤០មិនអនុញ្ញាតឲ្យមានសញ្ជាតិពីរ(២)រួមទាំងអ្នកនយោបាយ។ ជាឧទាហរណ៍ខ្ញុំសូមលើកយកប្រទេសចំនួន ១០មកបង្ហាញរួមមាន៖ ជប៉ុន (Japan) ហូឡង់ (Netherland) ឥណ្ឌូនេស៊ី (Indonesia) សិង្ហបុរី (Singapore) ភូមា (Myanmar) ចិន (China) នេប៉ាល់ (Nepal)ឡាវ (Laos) ម៉ាឡាវី (Malawi) និងគូវេត (Kuwait)។ ប្រភព៖ Meas Soksensan
-
សម្ដេចតេជោ ហ៊ុន សែន ធ្លាប់បានប្រកាសជាសាធារណៈច្រើនលើកច្រើនសាររួចមកហើយ ចំពោះមុខប្រជាជននូវគោលជំហរ នយោបាយឥតងាករនៅក្នុងការបម្រើជាតិនិងប្រជាជនកម្ពុជា

សម្ដេចតេជោ ហ៊ុន សែន ធ្លាប់បានប្រកាសជាសាធារណៈច្រើនលើកច្រើនសាររួចមកហើយ ចំពោះមុខប្រជាជននូវគោលជំហរ នយោបាយឥតងាករនៅក្នុងការបម្រើជាតិនិងប្រជាជនកម្ពុជាគឺ “រួមសុខរួមទុក្ខជាមួយប្រជាជនកម្ពុជា ហើយដាច់ខាតមិនរត់ចោលប្រជាជន និងប្រទេសកម្ពុជាឡើយ ទោះបីជាកាលៈទេសៈលំបាកយ៉ាងណាក៏ដោយ”។ យើងខ្ញុំទាំងអស់គ្នាសូមថ្កោលទោសចំពោះក្រុមជនក្បត់ជាតិទាំងឡាយ ដែលតែងតែបង្កើតព័ត៌មានក្លែងក្លាយប្រឆាំងនឹងកម្ពុជា ក្នុងចេតនាទុច្ចរិតបង្អួចកេរ្តិ៍ឈ្មោះកិត្តិយស សម្ដេចតេជោ ហ៊ុន សែន សំដៅបង្កចលាចលសង្គម បង្កើតឈ្នាន់បំផ្ទុះបដិវត្តន៍ពណ៌ ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ និងប៉ុនប៉ងកាន់កាប់អំណាចតាមបែបមិនប្រជាធិបតេយ្យ ក្រោមខ្សែញាក់របស់បរទេសអមិត្ត។ យើងខ្ញុំជឿជាក់ថាការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មលើរដ្ឋធម្មនុញ្ញ និងច្បាប់ពាក់ព័ន្ធផ្សេងទៀត កំណត់សញ្ជាតិខ្មែរតែមួយសម្រាប់ថ្នាក់ដឹកនាំស្ថាប័នកំពូលរបស់ជាតិ នឹងធ្វើឱ្យកម្ពុជាកាន់តែមានភាពរឹងមាំក្នុងការគ្រប់គ្រងលើជោគវាសនារបស់ជាតិខ្លួន និងបង្ហាញពីភាពស្មោះត្រង់ និងការលះបង់គ្រប់បែបយ៉ាងរបស់ថ្នាក់ដឹកនាំ ជាតិក្នុងការការពារផលប្រយោជន៍ជាតិ និងប្រជាជនកម្ពុជាកាន់តែខ្លាំងក្លាថែមទៀត៕
-
ស្ថានភាពធាតុអាកាស ៦-១២ តុលា

-
រូបភាពពីខេត្តត្បូងឃ្មុំ

-
ក្រសួងយុត្តិធម៌ប្រកាសគាំទ្រការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់ដែលមានការពាក់ព័ន្ធ ដើម្បីកំណត់ឱ្យ ប្រធានព្រឹទ្ធសភា, ប្រធានរដ្ឋសភា, នាយករដ្ឋមន្រ្តី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ត្រូវតែជាឥស្សរជនដែលមាន “សញ្ជាតិខ្មែរតែមួយគត់”

-
ជាកូនផ្ទាល់ ខ្ញុំមិនដែលលឺថា ឳពុកខ្ញុំ បានស្នើសុំសញ្ជាតិណាផ្សេង ក្រៅពីការប្តូរផ្តាច់នឹងឈាមខ្មែរ ដែលម្តាយឳពុករបស់លោកបានផ្តល់ឱ្យ នៅលើមាតុភូមិដ៏ថ្លៃថ្លារបស់យើងឡើយ

ផ្ទុយទៅវិញ អ្វីដែលខ្ញុំបានដឹងនោះគឺថា កន្លងមក លោកមានការយោគយល់ខ្ពស់ចំពោះឥស្សរជននយោបាយខ្មែរ មិនថាមកពីគណបក្សណា ឬនិន្នាការណា ដែលបាននិរទេសខ្លួនទៅរស់នៅបរទេស ទោះក្នុងហេតុផលណា ដើម្បីបានវិលត្រឡប់ និងចូលរួមក្នុងការអភិវឌ្ឍជាតិ ដោយមិនសម្រេចយកលក្ខខណ្ឌសញ្ញាតិមកកំណត់ឡើយ។ ម្តងនេះ ល្អដែរ ដែលចរន្តនយោបាយបានរុញច្រានយើងឱ្យឈានទៅដល់ការយកលក្ខខណ្ឌសញ្ជាតិនេះ មកកំណត់ចំពោះការកាន់តួនាទីកំពូលនៃស្ថាប័នជាតិនានា។ ម្យ៉ាងអ្នកដែលចង់ចូលរួមក្នុងការអភិវឌ្ឍជាតិ ហើយសំឡឹងមើលតួនាទីកំពូលប្រហែលជាអស់ ហើយម្យ៉ាងទៀត នេះក៏ជាការបង្ហាញនូវភាពស្មោះត្រង់ចំពោះជាតិ និងប្រជាជនផងដែរ។ ✍🏽 Hun Many
-
ក្នុងនាមខ្ញុំជាប្រជាពលរដ្ឋខ្មែរម្នាក់ខ្ញុំសូមគាំទ្រប្រសាសន៍របស់សម្តេចដែលលើកឡើងថា ថ្នាក់ដឹកនាំកំពូលរបស់ជាតិគួរមានសញ្ជាតិតែមួយគត់ គឺសញ្ជាតិខ្មែរ🙏

-
ខ្លឹមសារនៃលិខិតផ្លូវការរបស់រដ្ឋមន្រ្តីការបរទេស ប្រាក់ សុខុន ជូនលោក នីកូស គ្រីស្តូឌូលីដេស រដ្ឋមន្ត្រីការបរទេសស៊ីព្រនីកូស៊ី (Cyprus)

ភ្នំពេញ ថ្ងៃទី៦ តុលា ២០២១ សូមគោរពជូនឯកឧត្តម នីកូស គ្រីស្តូឌូលីដេស រដ្ឋមន្ត្រីការបរទេសនៃសាធារណៈស៊ីព្រ ខ្ញុំមានកិត្តិយសសូមជំរាបជូនជូនឯកឧត្តមថា យើងខ្ញុំមានការមិនសប្បាយចិត្តយ៉ាងខ្លាំងចំពោះសារពត៌មាន ដឺហ្គាឌីយែន (the Guardian) ដែលបានចុះផ្សាយព័ត៌មានមិនពិតកាលពីថ្ងៃអាទិត្យ ទី៣ ខែតុលា ឆ្នាំ២០២១ ថា “មេដឹកនាំកម្ពុជា លោក ហ៊ុន សែន ត្រូវបានគេរកឃើញថាស្ថិតក្នុងចំណោមជនជាតិមិនមែនអឺរ៉ុបរាប់ពាន់នាក់ដែលបានទទួលលិខិតឆ្លងដែនស៊ីព្រ”។ ខ្ញុំសូមជំរាបជូនឯកឧត្តមថា សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាវីរៈបុរសខ្មែរមួយរូបដែលបានដឹកនាំការតស៊ូតាំងពីអាយុ១៨ឆ្នាំ ដោយបានបូជាសាច់ស្រស់ឈាមស្រស់ ក្នុងការវាយឱ្យបរាជ័យពួកចក្រពត្តិរបបខ្មែរក្រហមប្រល័យពូជសាសន៍ តស៊ូលះបង់អាយុជីវិតដើម្បីបុព្វហេតុបង្រួបបង្រួមជាតិពិតប្រាកដ និងក្នុងការកសាង និងអភិវឌ្ឍនប្រទេសជាតិពីបាទដៃទទេ ក្រោយថ្ងៃរំដោះប្រទេសជាតិឆ្នាំ១៩៧៩។ ជាមួយគ្នានេះ ខ្ញុំសូមបញ្ជាក់ជូនឯកឧត្តម មេត្តាជ្រាបថា សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន តែងតែបានផ្សាភ្ជាប់អាយុជីវិតរបស់សម្តេច ជាមួយអាយុជីវិតរបស់ប្រជាពលរដ្ឋ នៅក្នុងគ្រប់កាលៈទេសៈទាំងអស់។ ដូចនេះដាច់ខាតពុំមានភាពមន្ទិលសង្ស័យណាមួយចំពោះទឹកចិត្តស្នេហាជាតិមាតុភូមិរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជាវីរៈបុរសជាតិរបស់យើងខ្ញុំនោះទេ ហើយសម្តេចក៏ពុំបាននឹកនា ឬយល់សុបិន្តស្រមើលស្រមៃ សុំសញ្ជាតិ ឬលិខិតឆ្លងដែនពីបរទេសណាមួយនោះឡើយ ពីព្រោះសម្តេចមានកិត្តយស ភាពថ្លៃថ្នូ និងមោទនភាពក្នុងនាមជាពលរដ្ឋខ្មែរ…
-
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា មានសញ្ជាតិខ្មែរតែមួយគត់ គ្មានសញ្ជាតិបរទេសណាមួយ គ្មានលំនៅដ្ឋានណាមួយនៅឯបរទេស ហើយក៏មិនដែលរត់ចោលប្រជាជន និងប្រទេសកម្ពុជានោះទេ

“សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា មានសញ្ជាតិខ្មែរតែមួយគត់ គ្មានសញ្ជាតិបរទេសណាមួយ គ្មានលំនៅដ្ឋានណាមួយនៅឯបរទេស ហើយក៏មិនដែលរត់ចោលប្រជាជន និងប្រទេសកម្ពុជានោះទេ។ ការចុះផ្សាយថា សម្តេច ហ៊ុន សែន មានលិខិតឆ្លងដែនប្រទេសស៊ីប (Cyprus) ជាការចុះផ្សាយដែលបំផ្លើស និងប្រាសចាកពីការពិតសុទ្ធសាធ។” “ក្រុមមេធាវីរាជរដ្ឋាភិបាលមានការខកចិត្តយ៉ាងខ្លាំង ដែលសារព័ត៌មាន The Guardian ក្នុងនាមជាសារព័ត៌មានដែលមានកិត្តិនាមមួយនៅទ្វីបអឺរ៉ុប បែរជាមិនគោរពក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន ហើយចុះផ្សាយខ្លឹមសារដែលគ្មានមូលដ្ឋាន និងផ្ទុយពីការពិតទាំងស្រុងបែបនេះ។”
-
របាយការណ៍នៅថ្ងៃទី៥ តុលា

១. គ្រោះថ្នាក់ចរាចរណ៍ ៩ករណី ស្លាប់ ៥នាក់ និងរបួសធ្ងន់ស្រាល ១៨នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ១៤ករណី ឃាត់ខ្លួនជនសង្ស័យ ១៥នាក់។ ៣. គ្រឿងញៀន ៧ករណី ឃាត់ខ្លួនជនសង្ស័យ ២១នាក់។ ៤. កូវីដ ២២១ករណី និងជាសះស្បើយ ៤៤៣នាក់។ អ្នកឆ្លងសរុប ១១៣ ៩២៤នាក់ អ្នកជាសះស្បើយ ១០៥ ៧៩៣នាក់ អ្នកស្លាប់ ២ ៤៣១នាក់ ៥. បទល្មើសនឹងវិធានការសុខាភិបាលសរុប ១២ករណី។ ឃាត់ខ្លួនអប់រំ និងពិន័យសរុប ៣៩នាក់ ឃាត់រថយន្ដ គ្មាន ឃាត់ម៉ូតូ គ្មាន ពិន័យជាប្រាក់ ៧ ២០០ ០០០រៀល ចេញផ្សាយ ១២:១៥ ថ្ងៃទី៦ តុលា ២០២១