-
វត្តឯកភ្នំ

-
ក្រុងប៉ោយប៉េត ខេត្តបន្ទាយមានជ័យ

-
៥ តុលា ២០២១

១. ខេត្តព្រះសីហនុ នឹងក្លាយជាទីលានប្រណាំងទូកក្តោងអន្តរជាតិ ដែលនឹងរៀបចំឡើងនៅខែធ្នូ ឆ្នាំ២០២១ និងវេទិកាទេសចរណ៍អាស៊ាននៅឆ្នាំ២០២២ – កោះសន្តិភាព ២. សហគមន៍នេសាទប្រជុំកោះរ៉ុង-កោះរ៉ុងសន្លឹម បានអំពាវនាវដល់បងប្អូនប្រជានេសាទទាំងអស់មេត្តាកុំចាប់ ទិញ-លក់ ដឹកជញ្ជូនក្ដាមសេះ និងក្តាមខ្លាដែលមានគ្រាប់ពងនៅខាងក្រៅជាដាច់ខាត – FN ៣. CDC អនុម័តគម្រោងរោងចក្រផលិតតង់ សម្ភារបោះជំរំគ្រប់ប្រភេទ និងរោងចក្រកាត់ដេរសម្លៀកបំពាក់ ក្នុងខណ្ឌពោធិ៍សែនជ័យ និងកំបូល តម្លៃ ៨,៤លានដុល្លារ និងបង្កើតការងារជិត ៤ពាន់កន្លែង – ថ្មីៗ ៤. តៃវ៉ាន់ត្រូវតែប្រុងជើងការខ្ពស់ឱ្យជាប់ជានិច្ច ចំពោះសកម្មភាពយោធាកាន់តែសម្បើមឡើងៗ របស់ចិន បន្ទាប់ពីយន្តហោះយោធាចិនដល់ទៅ ៥៦គ្រឿង ហោះចូលតំបន់ការពារដែនអាកាសតៃវ៉ាន់នៅថ្ងៃទី៤ តុលា – Reuters ៥. ស្ថាបនិកនិងនាយកប្រតិបត្តិនៃក្រុមហ៊ុន Facebook លោក Mark Zuckerberg បាត់បង់លុយជាង ៦ពាន់លានដុល្លារ ត្រឹមតែ ៦ម៉ោង ពេលកម្មវិធីធំៗរបស់បណ្តាញសង្គមនេះបានគាំងដំណើរការ – Bloomberg
-
បុគ្គលដែលមានអាយុចាប់ពី ១៨ឆ្នាំឡើងត្រូវបង្ហាញកាតចាក់វ៉ាក់សាំង រាល់ការចេញចូលគ្រឹះស្ថានសិក្សា ផ្សារ និងទីតាំងអាជីវកម្មនានានៅរាជធានីភ្នំពេញ

-
ជូនពរពុកម៉ែបងប្អូនធ្វើដំណើរប្រកបដោយសុវត្ថិភាពតាមផ្លូវ

-
រីករាយពិធីបុណ្យភ្ជុំបិណ្ឌ

-
ផ្លែទំពាំងបាយជូរ Japanese Ruby Roman មានតម្លៃថ្លៃជាងគេបំផុតនៅក្នុងទីផ្សាររបស់ជប៉ុន។ ផ្លែរបស់វាមានទំហំលើសទំពាំងបាយជូរធម្មតា ៤ដង មានពណ៌ក្រហមស្អាត

គេបែងចែកផ្លែទំពាំងបាយជូរនេះជា ៣ប្រភេទរួមមានប្រភេទ Superior មានតម្លៃចន្លោះពី ៩០-១៤០ដុល្លារក្នុង១ចង្កោម ប្រភេទ Special Superior តម្លៃចន្លោះពី ១៨០-៤៥០ដុល្លារ និងប្រភេទ Premium ដែលអាចលក់បានដល់ទៅ ១ ០០០ដុល្លារ។ ទំពាំងបាយជូរនេះត្រូវបានដាំដុះនៅផ្ទះកញ្ចក់ក្នុង Ichikawa Prefecture។ កសិករប្រើកន្ដ្រៃ និងឧបករណ៍សម្រាប់វាស់ទំហំ ដើម្បីរក្សាផ្លែទំពាំងបាយជូរដែលនៅក្នុងចង្កោមតែមួយឱ្យមានទំហំស្មើគ្នាបាន។ ទន្ទឹមនឹងនេះ ពន្លឺ និងសីតុណ្ហភាពក្នុងផ្ទះកញ្ចក់ ក៏ត្រូវបានកំណត់ក្នុងកម្រិតច្បាស់លាស់ ដើម្បីទទួលបានទិន្នផលល្អ។ 🎥 Business Insider
-
របាយការណ៍នៅថ្ងៃទី៤ តុលា

១. គ្រោះថ្នាក់ចរាចរណ៍ ១០ករណី ស្លាប់ ៤នាក់ និងរបួសធ្ងន់ស្រាល ១៧នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ៩ករណី ឃាត់ខ្លួនជនសង្ស័យ ១៣នាក់។ ៣. គ្រឿងញៀន ៧ករណី ឃាត់ខ្លួនជនសង្ស័យ ១២នាក់។ ៤. កូវីដ ២២៨ករណី និងជាសះស្បើយ ៤៨៥នាក់។ អ្នកឆ្លងសរុប ១១៣ ៧០៣នាក់ អ្នកជាសះស្បើយ ១០៥ ៣៥០នាក់ អ្នកស្លាប់ ២ ៤១៨នាក់ ៥. បទល្មើសនឹងវិធានការសុខាភិបាលសរុប ១១ករណី។ ឃាត់ខ្លួនអប់រំ និងពិន័យសរុប ៣១នាក់ ឃាត់រថយន្ដ គ្មាន ឃាត់ម៉ូតូ ១០គ្រឿង ពិន័យជាប្រាក់ ១២ ០០០ ០០០រៀល ចេញផ្សាយ ១២:១៥ ថ្ងៃទី៥ តុលា ២០២១
-
កូវីដ១៩នៅកម្ពុជា 🦠🇰🇭

-
រូបថតប្រវត្តិសាស្រ្ត! អរគុណអ្នកថែរក្សា និងអ្នកចែករំលែក។ រូបនេះនឹងនៅគង់វង្សរាប់ពាន់ឆ្នាំ។
