-
អុីរ៉ង់ស្នើឱ្យអាមេរិកដោះលែងប្រាក់បង្កកជាង ១០ពាន់លានដុល្លារនៅធនាគារបរទេសជាមុនសិន ដើម្បីបង្ហាញថាអាមេរិកមានចេតនាស្មោះត្រង់ក្នុងការចរចានុយក្លេអ៊ែរ

អុីរ៉ង់បានបដិសេធធ្វើការចរចាដើម្បីស្ដារកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ២០១៥ ដោយផ្ទាល់ជាមួយអាមេរិក ខណៈការចរចាដោយប្រយោលបានជាប់គាំងតាំងពីខែមិថុនាមកម្ល៉េះ។ ដោយសារតែការដាក់ទណ្ឌកម្មរបស់អាមេរិកទៅលើវិស័យធនាគារ និងថាមពល អុីរ៉ង់មិនអាចដកប្រាក់របស់ខ្លួនរាប់ពាន់លានដុល្លារនៅធនាគារបរទេស ដែលភាគច្រើនជាចំណូលមកពីការនាំចេញប្រេង និងឧស្ម័នធម្មជាតិ។ យោងតាមរដ្ឋមន្ត្រីការបរទេសអុីរ៉ង់ អុីរ៉ង់នឹងវិលត្រឡប់ទៅការចរចាដោយប្រយោលនៅក្រុងវីយ៉ែនណា ប្រទេសអូទ្រីសនៅពេលឆាប់ៗនេះ។ អុីរ៉ង់ទាមទារឱ្យអាមេរិកដកទណ្ឌកម្មទាំងអស់របស់ខ្លួនលើអ៉ីរ៉ង់ ចាប់តាំងពីប្រធានាធិបតីអាមេរិកលោក Donald Trump ដកអាមេរិកចេញពីកិច្ចព្រមព្រៀងកាលពីឆ្នាំ២០១៨។ ប្រភព៖ Reuters
-
មរតកវប្បធម៌ប្រវត្តិសាស្រ្តជាតិ 🇰🇭

-
🏡🥗☕️

-
រាជរដ្ឋាភិបាលកម្ពុជា ចេញសារាចរស្តីពីការពង្រឹងវិធានការគ្រប់គ្រងការឆ្លងរាលដាល នៃជំងឺកូវីដ១៩ សម្រាប់អំឡុងពេល និងក្រោយពេលឈប់សម្រាកក្នុងពិធីបុណ្យភ្ជុំបិណ្ឌ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩

-
របាយការណ៍នៅថ្ងៃទី២ តុលា

១. គ្រោះថ្នាក់ចរាចរណ៍ ៨ករណី ស្លាប់ ៣នាក់ និងរបួសធ្ងន់ស្រាល ៨នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ១៧ករណី ឃាត់ខ្លួនជនសង្ស័យ ២៧នាក់។ ៣. គ្រឿងញៀន ១៣ករណី ឃាត់ខ្លួនជនសង្ស័យ ៣០នាក់។ ៤. កូវីដ ១៩៩ករណី និងជាសះស្បើយ ៤៩០នាក់។ អ្នកឆ្លងសរុប ១១៣ ២៥៦នាក់ អ្នកជាសះស្បើយ ១០៤ ៤០៨នាក់ អ្នកស្លាប់ ២ ៣៨៣នាក់ ៥. បទល្មើសនឹងវិធានការសុខាភិបាលសរុប ៦ករណី។ ឃាត់ខ្លួនអប់រំ និងពិន័យសរុប ៦នាក់ ឃាត់យានយន្ដ គ្មាន ពិន័យជាប្រាក់ ១ ២០០ ០០០រៀល ចេញផ្សាយ ១២:១៥ ថ្ងៃទី៣ តុលា ២០២១
-
កូវីដ១៩នៅកម្ពុជា 🦠🇰🇭

-
ក្រសួងធនធានទឹក និងឧតុនិយម អំពាវនាវសូមឲ្យប្រជាពលរដ្ឋដែលរស់នៅអមសងខាងដងស្ទឹងសែន ប្រុងប្រយ័ត្នខណៈទឹកស្ទឹងបន្តហក់ឡើង

-
ទេសភាពភ្នំទ្រុងមាន់ទ្រុងទាដ៏ស្រស់បំព្រងក្នុងរដូវវស្សា ជាទីគយគន់សម្រាប់ភ្ញៀវទេសចរដែលចូលចិត្តបរិយាកាសបែបធម្មជាតិ និងខ្យល់អាកាសបរិសុទ្ធ

-
បាត់ដំបងបណ្តូលចិត្ត ❤️🇰🇭

-
២ តុលា ២០២១

១. ចុងភៅខ្មែរចំនួន ១៤៣នាក់ បានជាប់ឈ្មោះក្នុងបញ្ជីអ្នកជំនាញទេសចរណ៍អាស៊ាន និងកត់ត្រាក្នុងសៀវភៅអ្នកជំនាញទេសចរណ៍ ក្រោយបញ្ចប់វគ្គបណ្ដុះបណ្ដាល ដែលគាំទ្រដោយរដ្ឋាភិបាលអាល្លឺម៉ង់ – ថ្មីៗ ២. កម្ពុជា-ថៃ យល់ព្រមបើកការដ្ឋានសាងសង់ស្ពានមិត្តភាពណងអៀន-ស្ទឹងបត់-បាណន់នៅខេត្តស្រះកែវ ហើយបានជំរុញឱ្យប្រទេសថៃកាត់ខ្សែបូសម្ភោធនៅច្រកព្រំដែន ដើម្បីឱ្យពាណិជ្ជកម្មអាចដំណើរការបានលឿន – ខ្មែរថាមស៍ ៣. វិមានកីឡដ្ឋាននៃពហុកីឡដ្ឋានជាតិមរតកតេជោ គ្រោងនឹងរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាចុងខែវិច្ឆិកា ឆ្នាំ២០២១ – រស្មីកម្ពុជា ៤. ប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte បានប្រកាសជាផ្លូវការថា រូបលោកនឹងមិនឈរឈ្មោះជាបេក្ខជនអនុប្រធានាធិបតី ក្នុងការបោះឆ្នោតនៅឆ្នាំ២០២២នោះឡើយ ហើយលោកនឹងចូលនិវត្តន៍ពីវិស័យនយោបាយ – Reuters ៥. ចិន បញ្ជូន យន្តហោះ ចម្បាំង ៣៨គ្រឿង ទៅក្នុង តំបន់ ការពារ ដែនអាកាស របស់តៃវ៉ាន់ កាលពីថ្ងៃ សុក្រ ខណៈ តៃវ៉ាន់ចាត់ទុក ថាជាការរំលោភឈ្លានពាន ក្នុង ន័យ បំភិតបំភ័យ តៃវ៉ាន់ – BBC