Category: One-Minute

  • ក្រុមស្ថាប័នសារព័ត៌មានបានធ្វើការចុះផ្សាយអំពីការបែកធ្លាយសំណុំឯកសារហិរញ្ញវត្ថុដ៏ធំមួយឈ្មោះថា ឯកសារផេនដូរ៉ា

    ក្រុមស្ថាប័នសារព័ត៌មានបានធ្វើការចុះផ្សាយអំពីការបែកធ្លាយសំណុំឯកសារហិរញ្ញវត្ថុដ៏ធំមួយឈ្មោះថា ឯកសារផេនដូរ៉ា

    នៅថ្ងៃទី៣ តុលា ក្រុមស្ថាប័នសារព័ត៌មានបានធ្វើការចុះផ្សាយអំពីការបែកធ្លាយសំណុំឯកសារហិរញ្ញវត្ថុដ៏ធំមួយឈ្មោះថា ឯកសារផេនដូរ៉ា ដែលបានបង្ហាញពីទំនាក់ទំនងរវាងមេដឹកនាំពិភពលោក រួមមានព្រះមហាក្សត្រហ៊្សកដានី និងនាយករដ្ឋមន្ត្រីសាធារណរដ្ឋឆែក ទៅនឹងទ្រព្យសម្បត្តិសម្ងាត់នៅឯបរទេស។ ឯកសារបានបង្ហាញថា ក្នុងចំណោមអ្នកដឹកនាំទាំងនោះ ព្រះមហាក្សត្រហ៊្សកដានី Abdullah ដែលជាសម្ព័ន្ធមិត្តដ៏ជិតស្និតរបស់អាមេរិក បានចំណាយប្រាក់ជាង ១០០លានដុល្លារដោយប្រើប្រាស់គណនីធនាគារសម្ងាត់ ដើម្បីទិញអចលនទ្រព្យនៅសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស។ យោងតាមសម្ព័ន្ធអន្តរជាតិនៃអ្នកសារព័ត៌មានស៊ើបអង្កេត (ICIJ) ការបែកធ្លាយឯកសារជិត ១២លានទំព័រទាំងនេះ បានបង្ហាញអ្នកពាក់ព័ន្ធរួមមាន មេដឹកនាំបច្ចុប្បន្ន និងអតីតប្រមាណ ៣៥នាក់ អ្នកនយោបាយនិងមន្ត្រីសាធារណៈជាង ៣៣០នាក់ មកពី ៩១ប្រទេស។ ប្រភព៖ Reuters

  • មីយ៉ាន់ម៉ានៅតែមានអស្ថិរភាព ខណៈអំពើហិង្សាក្រោមរូបភាពនានា នៅតែបន្ដកើតមាន

    មីយ៉ាន់ម៉ានៅតែមានអស្ថិរភាព ខណៈអំពើហិង្សាក្រោមរូបភាពនានា នៅតែបន្ដកើតមាន

    មីយ៉ាន់ម៉ានៅតែមានអស្ថិរភាព ខណៈអំពើហិង្សាក្រោមរូបភាពនានា នៅតែបន្ដកើតមាន ជាពិសេសការប៉ះទង្គិចគ្នារវាងក្រុមប្រដាប់អាវុធគ្រប់ភាគី បន្ទាប់ពីរដ្ឋាភិបាលស្រមោលមីយ៉ាន់ម៉ា (NUG) ប្រកាស “សង្គ្រាមការពារប្រជាជន” កាលពីដើមខែកញ្ញា។ ទន្ទឹមនឹងនេះ រលកកូវីដ១៩ វ៉ារ្យង់ Delta បានធ្វើឱ្យស្ថានភាពសង្គម និងសេដ្ឋកិច្ចកាន់តែយ៉ាប់យ៉ឺន។ អ្នកនាំពាក្យរដ្ឋាភិបាលស្រមោលលោក Sasa ថា ៨ខែមកហើយដែលប្រជាជនមីយ៉ាន់ម៉ាស្នើសុំឱ្យសហគមន៍អន្តរជាតិមកជួយ ប៉ុន្ដែការឆ្លើយតបកន្លងមកមិនមានភាពគ្រប់គ្រាន់ឡើយ។ ការប្រកាសសង្គ្រាមនេះ គឺបង្ខំចិត្តដើម្បីការពារខ្លួន ពីការសម្លាប់របស់ក្រុមយោធាមីយ៉ាន់ម៉ាប៉ុណ្ណោះ។ លោកក៏បានបន្ថែមថា៖ “ពិភពលោកនៅពេលនេះ មិនអើពើពីស្ថានភាពនៅមីយ៉ាន់ម៉ាទៀតឡើយ ស្របពេលដែលមីយ៉ាន់ម៉ាកំពុងប្រឈមនឹងឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ គ្រោះមហន្តរាយមនុស្សធម៌ និងវិបត្តិជំងឺកូវីដ១៩ ដែលគ្រប់គ្រងស្ថានការណ៍លែងបាន។” លោកក៏បានអំពាវនាវឱ្យពិភពលោកធ្វើការប្រកាសទទួលស្គាល់ភាពស្របច្បាប់របស់ NUG ក្នុងការគ្រប់គ្រងមីយ៉ាន់ម៉ា ខណៈដែលមកទល់ពេលនេះ មិនទាន់មានប្រទេសណាប្រកាសត្រង់ៗថា ទទួលស្គាល់រដ្ឋាភិបាលយោធា ឬស៊ីវិលឡើយ។ ប្រភព៖ SBS News

  • អរុណសួស្តីពីស្រុកអូររាំង ខេត្តមណ្ឌលគិរី 🇰🇭

    អរុណសួស្តីពីស្រុកអូររាំង ខេត្តមណ្ឌលគិរី 🇰🇭

    ៥ តុលា ២០២១ 📸 Kim Panharoth

  • ទេសភាពភ្នំក្រោម ខេត្តសៀមរាប 🇰🇭

    ទេសភាពភ្នំក្រោម ខេត្តសៀមរាប 🇰🇭

    📸 Arun Pov

  • ៤ តុលា ២០២១

    ៤ តុលា ២០២១

    ១. ៩ខែ ឆ្នាំ២០២១ កម្ពុជានាំចេញអង្ករបានជាង ៤១ម៉ឺនតោន តម្លៃ ២៨៤លានដុល្លារ ដោយចិន និងតំបន់ស្វយ័តរដ្ឋបាលហុងកុង ម៉ាកាវ នាំចេញ ៤៩.៥% អឺរ៉ុប រួមទាំងអង់គ្លេស ២៦.៩% អាស៊ាន ១០% និង ២២គោលដៅផ្សេងៗជាង ១៣.៥% – FN ២. អាជ្ញាធរខេត្តកំពង់ចាមកំពុងផ្តើមផលិតខ្យល់អុកស៊ីសែន សម្រាប់បម្រើដល់វិស័យសុខាភិបាលក្នុងខេត្តទាំងមូលរួចរាល់ ក្រោយបានបញ្ចប់ការតំឡើងម៉ាស៊ីនផលិផលខ្យល់បានរួចកាលពីពេល ថ្មីៗនេះ – RFI ៣. គ្រោះទឹកជំនន់នៅខែកញ្ញា បានធ្វើឱ្យប៉ះពាល់ដល់ផ្ទះពលរដ្ឋជិត ២ម៉ឺនគ្រួសារ និងដំណាំស្រូវជាង ២ម៉ឺនហិកតា និងសត្វពាហនៈជាង ១០០ក្បាល ព្រមទាំងបានប៉ះពាល់ដល់ក្រុង-ស្រុកចំនួន៩ នៃខេត្តបន្ទាយមានជ័យ- ថ្មីៗ ៤. កូរ៉េខាងត្បូង និងកូរ៉េខាងជើង បានភ្ជាប់ប្រព័ន្ធទំនាក់ទំនងឡើងវិញហើយ ក្រោយរដ្ឋាភិបាលក្រុងព្យុងយ៉ាង ផ្អាកបណ្តាញទំនាក់ទំនងអន្តរកូរ៉េកាលពីខែសីហា ហើយសង្ឃឹមនឹងជំរុញកិច្ចខិតខំប្រឹងប្រែងស្តារទំនាក់ទំនងរវាងកូរ៉េទាំងពីរ – CGTN ៥. កូនស្រីរបស់លោកប្រធានាធិបតីហ្វលីពីន Rodrigo Duterte គឺលោកស្រី Sara…

  • សារលិខិតអបអរសាទរ របស់ សម្តេចតេជោ ហ៊ុន សែន ផ្ញើជូន លោក Kishida Fumio ដែលត្រូវបានជ្រើសតាំងជានាយករដ្ឋមន្ត្រីជប៉ុន

    សារលិខិតអបអរសាទរ របស់ សម្តេចតេជោ ហ៊ុន សែន ផ្ញើជូន លោក Kishida Fumio ដែលត្រូវបានជ្រើសតាំងជានាយករដ្ឋមន្ត្រីជប៉ុន
  • លោក Biden សន្យាកាលពីចុងឆ្នាំ២០១៩ ថានឹងធ្វើឱ្យអារ៉ាប៊ីសាអូឌីត បង់ថ្លៃចំពោះឃាតកម្ម Jamal Khashoggi ហើយសន្យាថានឹង បញ្ចប់ការលក់អាវុធទៅក្រុង រីយ៉ាដ

    លោក Biden សន្យាកាលពីចុងឆ្នាំ២០១៩ ថានឹងធ្វើឱ្យអារ៉ាប៊ីសាអូឌីត បង់ថ្លៃចំពោះឃាតកម្ម Jamal Khashoggi ហើយសន្យាថានឹង បញ្ចប់ការលក់អាវុធទៅក្រុង រីយ៉ាដ

    ប៉ុន្តែ ប៉ុន្មាន ថ្ងៃ មុន ខួប ៣ ឆ្នាំ នៃ ឃាតកម្មរបស់ អ្នក កាសែត រូប នេះ ទីប្រឹក្សា សន្តិសុខ ជាតិ Jake Sullivan បាន ជួប ជាមួយ ព្រះអង្គ ម្ចាស់ រាជទា យាទ អារ៉ាប៊ីសាអូឌីត Mohammed bin Salman (MBS) ។ អ្នក វិភាគ លើក ឡើង ថា ការណ៍ នេះ ជា ឧទាហរណ៍ ចុង ក្រោយ នៃ ការបរាជ័យ របស់ លោក Bidenលើ ការ សន្យា របស់ខ្លួន ក្នុងកា រ ស្វែង រក អ្នក…

  • របាយការណ៍នៅថ្ងៃទី៣ តុលា

    របាយការណ៍នៅថ្ងៃទី៣ តុលា

    ១. គ្រោះថ្នាក់ចរាចរណ៍ ៩ករណី ស្លាប់ ៥នាក់ និងរបួសធ្ងន់ស្រាល ១៧នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ៨ករណី ឃាត់ខ្លួនជនសង្ស័យ ១០នាក់។ ៣. គ្រឿងញៀន ៧ករណី ឃាត់ខ្លួនជនសង្ស័យ ២៩នាក់។ ៤. កូវីដ ២១៩ករណី និងជាសះស្បើយ ៤៥៧នាក់។ អ្នកឆ្លងសរុប ១១៣ ៤៧៥នាក់ អ្នកជាសះស្បើយ ១០៤ ៨៦៥នាក់ អ្នកស្លាប់ ២ ៤០៦នាក់ ៥. បទល្មើសនឹងវិធានការសុខាភិបាលសរុប ១០ករណី។ ឃាត់ខ្លួនអប់រំ និងពិន័យសរុប ២០នាក់ ឃាត់រថយន្ដ ២គ្រឿង ឃាត់ម៉ូតូ ៨គ្រឿង ពិន័យជាប្រាក់ ២២ ៣០០ ០០០រៀល ចេញផ្សាយ ១២:១៥ ថ្ងៃទី៤ តុលា ២០២១

  • កូវីដ១៩នៅកម្ពុជា 🦠🇰🇭

    កូវីដ១៩នៅកម្ពុជា 🦠🇰🇭

    រកឃើញករណីឆ្លងថ្មី ២១៩នាក់ ជាសះស្បើយ ៤៥៧នាក់ ស្លាប់ ២៣នាក់ គិតត្រឹមថ្ងៃទី៤ តុលា ២០២១ ចំនួនអ្នកឆ្លងសរុប៖ ១១៣.៤៧៥នាក់ ចំនួនអ្នកជាសះស្បើយ៖ ១០៤.៨៦៥នាក់ ចំនួនអ្នកស្លាប់សរុប៖ ២.៤០៦នាក់

  • រដ្ឋាភិបាលប៉ាគីស្ថាន បានបើកការពិភាក្សាជាមួយក្រុមតាលីបង់ប៉ាគីស្ថាន ឬ TTP ដែលជាក្រុមនៅពីក្រោយការវាយប្រហារសាហាវបំផុតជាច្រើនក្នុងប្រទេសនេះ ហើយរដ្ឋាភិបាលក៏បានសន្យាលើកលែងទោសចំពោះសមាជិកដែលព្រមចុះចាញ់

    រដ្ឋាភិបាលប៉ាគីស្ថាន បានបើកការពិភាក្សាជាមួយក្រុមតាលីបង់ប៉ាគីស្ថាន ឬ TTP ដែលជាក្រុមនៅពីក្រោយការវាយប្រហារសាហាវបំផុតជាច្រើនក្នុងប្រទេសនេះ ហើយរដ្ឋាភិបាលក៏បានសន្យាលើកលែងទោសចំពោះសមាជិកដែលព្រមចុះចាញ់

    ការពិភាក្សានេះជាការវិវត្តដ៏សំខាន់មួយ ចាប់តាំងពីការបរាជ័យក្នុងកិច្ចខិតខំប្រឹងប្រែងផ្សះផ្សារកាលពីឆ្នាំ ២០១៤ ដែលឈានដល់ការប៉ះទង្គិចយោធាខ្នាតធំ។ យ៉ាងណាមិញ ក្រុម TTP បានចេញសេចក្ដីថ្លែងការណ៍ជំរុញសមាជិករបស់ខ្លួនឱ្យបន្តធ្វើការវាយប្រហារទៅលើយោធាប៉ាគីស្ថាន ព្រមទាំងបានច្រានចោលការរាយការណ៍អំពីការបែកបាក់ផ្ទៃក្នុង និងមិនទទួលស្គាល់អំពីការចរចាជាមួយរដ្ឋាភិបាល។ ក្រុម TTP និងក្រុមតាលីបង់អាហ្វហ្កានីស្ថានមាននិន្នាការ និងដើមកំណើតតែមួយ ហើយមានទំនាក់ទំនងយ៉ាងជិតស្និតរវាងគ្នានិងគ្នា។ យ៉ាងណាមិញ TTP ជាសត្រូវរបស់រដ្ឋាភិបាលប៉ាគីស្ថាន ខណៈដែលក្រុមតាលីបង់អាហ្វហ្កានីស្ថានបែរជាសម្ព័ន្ធមិត្តយ៉ាងជិតស្និទរបស់ប៉ាគីស្ថានទៅវិញ។ ប្រភព៖ New York Times