-
ឱ!ផ្ទៃស្រុកខ្មែរ

-
២៩ កញ្ញា ២០២១

១. ៨ខែ ឆ្នាំ២០២១ ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-កូរ៉េខាងត្បូងកើនឡើង ១១,៣% ស្មើនឹង ៦៣៥,៥លានដុល្លារ ខណៈប្រទេសទាំងពីរគ្រោងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) នៅខែតុលាខាងមុខនេះ – AMS Economy ២. គិតត្រឹមថ្ងៃទី២៨ កញ្ញា ប្រជាពលរដ្ឋជាង ៨ពាន់គ្រួសារក្នុងឃុំ-សង្កាត់ចំនួន៣០ នៃស្រុកក្រុងចំនួន៥ របស់ខេត្តបន្ទាយមានជ័យ បានរងជំនន់ទឹកភ្លៀង ក្នុងនោះជាង ១ពាន់គ្រួសាររងគ្រោះខ្លាំងជាងគេរហូតត្រូវបានជម្លៀសចេញពីផ្ទះ – FN ៣. រដ្ឋបាលខេត្តកែប គ្រោងស្នើសុំកាត់ដីរបស់រដ្ឋប្រមាណ ៥ហិកតាឱ្យទៅអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ សម្រាប់សាងសង់ពន្ធនាគារថ្មីមួយ នៅស្រុកដំណាក់ចង្អើរ – ភ្នំពេញបុស្តិ៍ ៤. អតីតរដ្ឋមន្ត្រីការបរទេសជប៉ុនលោក Fumio Kishida បានឈ្នះការបោះឆ្នោតជ្រើសរើសតំណែងប្រធានបក្សប្រជាធិបតេយ្យសេរី (LDP) កំពុងកាន់អំណាច ហើយលោកក៏នឹងក្លាយជានាយករដ្ឋមន្រ្តីជប៉ុនផងដែរ – Reuters ៥. របាយការណ៍៖ ចន្លោះឆ្នាំ ២០១៨ និង ២០២០ WHO រកឃើញករណីរំលោភបំពានផ្លូវភេទចំនួន ៨០ករណី ក្នុងអំឡុងពេលការងារស្រាវជ្រាវលើមេរោគ Ebola នៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ…
-
អ្នកឃ្លាំមើល និងនិយតករអូស្រ្តាលី អំពាវនាវឱ្យមានការរឹតត្បឹតការប្រើប្រាស់ទិន្នន័យអ៉ីនធឺណិតរបស់ក្រុមហ៊ុន Google ក្នុងការលក់ការផ្សាយពាណិជ្ជកម្មគោលដៅ ដោយនិយាយថាការគ្រប់គ្រងទីផ្សាររបស់ក្រុមហ៊ុននេះធ្វើឱ្យប៉ះពាល់ដល់អ្នកបោះពុម្ពផ្សាយ អ្នកផ្សាយពាណិជ្ជកម្ម និងអ្នកប្រើប្រាស់

ប្រធានគណៈកម្មការប្រកួតប្រជែង និងអ្នកប្រើប្រាស់អូស្រ្តាលី (ACCC) លោក Rod Sims រំពឹងថាការជំរុញជាសកលដើម្បីបង្កើនបទបញ្ជាអាជីវកម្មពាណិជ្ជកម្មរបស់ Google នឹងបង្កើនឱកាសនៃកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុនអ៉ីនធឺណិតអាមេរិក និងនិយតករ។ ដោយឡែក ក្រុមហ៊ុន Google និយាយថា ខ្លួនត្រៀមខ្លួនរួចជាស្រេចក្នុងការដកសេវាកម្មស្នូលពីអូស្រ្តាលីដោយសារច្បាប់មួយដែលណែនាំដោយ ACCC បានបង្ខំឱ្យបង់ប្រាក់ឱ្យក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសម្រាប់មាតិកាដែលជំរុញនូវដំណើរម៉ាស៊ីនស្វែងរក (search engine) របស់ខ្លួន។ សាខាផ្សាយពាណិជ្ជកម្មរបស់ក្រុមហ៊ុន Google បានផ្ដល់ការងារឱ្យប្រជាជនអូស្ដ្រាលីជាង ១៥ ០០០នាក់ និងរួមចំណែកក្នុងសេដ្ឋកិច្ចអូស្ដ្រាលីដោយគិតជាទឹកប្រាក់សរុប ២,៤៥ពាន់លានដុល្លារជារៀងរាល់ឆ្នាំ។ ប្រភព៖ Reuters
-
ក្រោយក្រុមតាលីបង់បានគ្រប់គ្រងអាហ្វហ្កានីស្ថាន ចៅក្រមជាស្រ្តីអាហ្វហ្កានីស្ថានជាង ២២០នាក់កំពុងលាក់ខ្លួន ព្រោះខ្លាចមានការសងសឹកពីសំណាក់ជនឧក្រិដ្ឋ ដែលខ្លួនបានកាត់ទោសជាប់ពន្ធនាគារ

យោងតាមអតីតចៅក្រម លោកស្រី Masooma អតីតចៅក្រមស្រីជាច្រើននាក់ដែលកំពុងលាក់ខ្លួននៅទូទាំងអាហ្វហ្កានីស្ថាន បានទទួលការគំរាមកំហែងដល់ជិវិតពីសមាជិកក្រុមតាលីបង់។ សារសំឡេង និងលេខដែលមិនស្គាល់ជាច្រើនបានគំរាមគំហែងរូបនាង បន្ទាប់ពីឧក្រិដ្ឋជនរាប់ពាន់នាក់ ត្រូវបានដោះលែងពីពន្ធនាគារ។ បច្ចុប្បន្ន រូបនាង និងចៅក្រមស្ដ្រីផ្សេងៗទៀតកំពុងសម្ងំលាក់ខ្លួន ហើយផ្លាស់ទីកន្លែងរស់នៅរៀងរាល់ ២-៣ថ្ងៃម្តង ដើម្បីការពារខ្លួន។ ប្រភព៖ BBC
-
ណើនសេដ្ឋកិច្ចសកលស្ថិតក្នុងរង្វង់ ៦.០% ក្នុងឆ្នាំ២០២១ និង៤.៩% ក្នុងឆ្នាំ២០២២

មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF)៖ កំណើនសេដ្ឋកិច្ចសកលស្ថិតក្នុងរង្វង់ ៦.០% ក្នុងឆ្នាំ២០២១ និង៤.៩% ក្នុងឆ្នាំ២០២២ ហើយការងើបឡើងវិញ នៃសេដ្ឋកិច្ចនៃបណ្ដាប្រទេសអភិវឌ្ឍន៍ និងប្រទេសកំពុងអភិវឌ្ឍ នឹងមានល្បឿនខុសគ្នា។ សេដ្ឋកិច្ចកម្ពុជា ក្នុងឆ្នាំ២០២១ ត្រូវបានវាយតម្លៃឡើងវិញថានឹងមានកំណើនខ្ពស់ជាងមុន ក្នុងអត្រា២.២% ហើយនឹងបន្តងើបឡើងក្នុងរង្វង់ប្រមាណ ៥% ដោយសារការកើននូវតម្រូវការសកល, ការបន្តសក្តានុពលកំណើននៃវិស័យកាត់ដេរ និងវិស័យកម្មន្តសាលមិនមែនកាត់ដេរ និងការកើនឡើងសន្សឹមៗនៃវិស័យគាំទ្រផ្សេងទៀត។
-
ទំនាក់ទំនងរវាងអូស្ដ្រាលី និងចិនបានធ្លាក់ចុះមួយកម្រិតទៀត បន្ទាប់ពីការប្រកាសកិច្ចព្រមព្រៀងសន្តិសុខជាមួយអាមេរិក និងអង់គ្លេស ដែលមានឈ្មោះថា AUKUS

ទំនាក់ទំនងរវាងអូស្ដ្រាលី និងចិនបានធ្លាក់ចុះមួយកម្រិតទៀត បន្ទាប់ពីការប្រកាសកិច្ចព្រមព្រៀងសន្តិសុខជាមួយអាមេរិក និងអង់គ្លេស ដែលមានឈ្មោះថា AUKUS ខណៈពេលដែលអូស្ត្រាលីកំពុងប្រឈមមុខនឹងផលវិបាកសេដ្ឋកិច្ច និងផលប៉ះពាល់នៃការផ្លាស់ប្ដូរគោលនយោបាយបរទេស។ ក្រុមអ្នករិះគន់បាននិយាយថា អូស្ត្រាលីមើលរំលងផលប្រយោជន៍ផ្ទាល់ខ្លួនជាច្រើន ក្នុងការចូលរួមប្រឆាំងនឹងចិន។ ជាក់ស្ដែង ច្បាប់ទូលំទូលាយថ្មីដើម្បីប្រឆាំងការរីករាលដាលឥទ្ធិពលបរទេសក្នុងអូស្ត្រាលី បានដាក់ក្រុមពលរដ្ឋអូស្ត្រាលីដើមកំណើតចិនក្រោមការឃ្លាំមើលយ៉ាងម៉ត់ចត់។ ច្បាប់នេះបានធ្វើឱ្យមានការរើសអើងពូជសាសន៍ និងជំរុញឱ្យមានភាពភ័យខ្លាចក្នុងចង្កោមជនជាតិភាគតិច។ ទន្ទឹមនឹងនេះ សង្គ្រាមពាណិជ្ជកម្មរវាងចិន និងអូស្រ្ដាលី បានបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់ម្ចាស់ឧស្សាហកម្មផលិតស្រាក្រហម និងកសិករជាច្រើន។ ផែនការវិនិយោគរបស់ក្រុមហ៊ុនចិនជាច្រើននៅអូស្ត្រាលី ត្រូវបានរារាំងដោយរដ្ឋាភិបាលដោយគ្មានហេតុផលច្បាស់លាស់។ ប្រភព៖ New York Times
-
វត្ថុបុរាណខ្មែរចំនួន ៥រូប នឹងបញ្ជូនពីប្រទេសអង់គ្លេស ត្រឡប់មកដល់មាតុភូមិកម្ពុជាវិញ នៅថ្ងៃទី២៩ កញ្ញា ២០២១

-
ជំនន់ទឹកភ្លៀងបណ្តាយឱ្យជន់លិចផ្ទះសំបែង ផលដំណាំ និងទ្រព្យសម្បត្តិប្រជាពលរដ្ឋចំនួន ៣ភូមិ

-
សម្រាប់កម្ពុជា ដែលជាប្រទេសធ្លាប់ឆ្លងកាត់នូវសង្គ្រាម និងវិនាសកម្ម សន្តិភាពពិតជាមានតម្លៃមិនអាចកាត់ថ្លៃបាន

-
ក្រុងបាត់ដំបងសម្បូរទៅដោយ ស្ថាបត្យកម្មសំណង់បេតិកភណ្ឌល្អប្រណិតរាប់មិនអស់ ដែលបានបន្សល់ទុកតាំងពីសម័យបុរាណ និងសម័យអាណានិគមបារាំង រហូតមកដល់សម័យបច្ចុប្បន្ន
