-
២៨ កញ្ញា ២០២១

១. គ្រោះរាំងស្ងួតនៅកម្ពុជា រយៈពេល៥ឆ្នាំចុងក្រោយនេះ ធ្វើឱ្យខូចខាតដំណាំស្រូវជាង ២០ម៉ឺនហិកតា និងធ្វើឱ្យកម្ពុជាខាតបង់ថវិកាអស់ប្រមាណ ១០០លានដុល្លារ – ថ្មីៗ ២. ៨ខែ ឆ្នាំ២០២១ កម្ពុជានាំចេញផ្លែស្វាយស្រស់ និងដំណាប់ស្វាយជាង ១៦ម៉ឺនតោន កើនឡើង ២៥១% ខណៈការនាំចេញក្រូចថ្លុងមានជាង ៣ម៉ឺនតោន កើនឡើង ១៣០,៥% – រស្មីកម្ពុជា ៣. គម្រោងវិនិយោគតម្លៃ ១៣០លានដុល្លារ លើផ្ទៃដី ១៤៤ហិកតា នៅកោះទន្សាយ របស់ក្រុមហ៊ុន ទ្រី ភាព កោះទន្សាយរីសត ឯ.ក ចាប់ផ្តើមដំណើរការសាងសង់នៅថ្ងៃទី ២៧ កញ្ញា ដោយរដ្ឋាភិបាលសម្រេចប្រគល់សិទ្ធិវិនិយោគរយៈពេល ៥០ឆ្នាំ – ភ្នំពេញបុស្តិ៍ ៤. អភិបាលរដ្ឋ New South Wales របស់អូស្ត្រាលី ព្រមានថា ប្រជាជននៅទីក្រុងស៊ីដនី ដែលមិនចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ប្រឈមនឹងការរារាំងពីសកម្មភាពសង្គមផ្សេងៗ ទោះបីជាពួកគេអាចមានសេរីភាពនៅខែធ្នូខាងមុខនេះក៏ដោយ – Reuters ៥.…
-
ព្រឹទ្ធសភាអាមេរិកបានបរាជ័យក្នុងការអនុម័តច្បាប់កញ្ចប់ថវិកា និងព្យួរដែនកំណត់ខ្ចីបំណុល ដើម្បីជៀសវាងការបិទដំណើរការរដ្ឋាភិបាលអាមេរិក និងវិបត្តិមិនអាចទូទាត់សងបំណុលទាន់ពេលកំណត់

ក្នុងសម័យប្រជុំនាថ្ងៃទី២៧ កញ្ញា ព្រឹទ្ធសភាអាមេរិកបានបរាជ័យក្នុងការអនុម័តច្បាប់កញ្ចប់ថវិកា និងព្យួរដែនកំណត់ខ្ចីបំណុល ដើម្បីជៀសវាងការបិទដំណើរការរដ្ឋាភិបាលអាមេរិក និងវិបត្តិមិនអាចទូទាត់សងបំណុលទាន់ពេលកំណត់។ ទន្ទឹមនឹងនេះ រដ្ឋមន្ត្រីបានព្រមានថា ថវិកាជាតិអាមេរិកនឹងរីងស្ងួតនៅក្នុងខែកញ្ញានេះ។ ក្នុងការបោះឆ្នោតសម្រេចសេចក្ដីព្រាងច្បាប់នេះ គេឃើញថា សំឡេងគាំទ្រមានចំនួន ៤៨ និងសំឡេងប្រឆាំងមានចំនួន ៥០ ដោយសមាជិកគណបក្សសាធារណរដ្ឋទាំងអស់បានបោះឆ្នោតប្រឆាំង។ មកទល់ពេលនេះ សភាអាមេរិក ត្រូវចាត់វិធានការណាមួយដើម្បីជៀសវាងការបិទរដ្ឋាភិបាល និងកង្វះលទ្ធភាពសងបំណុល។ អ្នកវិភាគជាច្រើនបានព្យាករណ៍ថាសេដ្ឋកិច្ចរបស់អាមេរិក និងពិភពលោក នឹងរងផលប៉ះពាល់យ៉ាងខ្លាំង ហើយអាចឈានចូលវិបត្តិសេដ្ឋកិច្ចថ្មីមួយទៀតក្នុងកំឡុងពេលនៃវិបត្តិជំងឺកូវីដ១៩នេះ ប្រសិនបើរដ្ឋាភិបាលអាមេរិកបរាជ័យក្នុងការបំពេញកាតព្វកិច្ចសងបំណុល។ ប្រភព៖ CNBC
-
នៅថ្ងៃទី២៧ កញ្ញា ក្រសួងការបរទេសចិនបានថ្លែងថា ការដោះលែងលោកស្រី Meng Wanzhou ប្រធានផ្នែកហិរញ្ញវត្ថុនៃក្រុមហ៊ុន Huawei គឺជាការបង្ហាញពីភាពខ្លាំងរបស់ចិន ហើយកាណាដាគួររៀនពីចំនុចនេះ

-
ប្រធានាធិបតីបារាំង Emmanuel Macron ត្រូវបានប្រជាពលរដ្ឋគប់ពងមាន់ដាក់ពេលកំពុងចូលរួមព្រឹត្តិការណ៍មួយនៅទីក្រុងលីយ៉ុង

-
សហជីពកសិករឥណ្ឌា បានចាប់ផ្តើមធ្វើបាតុកម្មទូទាំងប្រទេសដើម្បីប្រារព្ធខួបមួយឆ្នាំចាប់តាំងពីសភាបានអនុម័តច្បាប់ស្ដីពីកសិកម្ម

សហជីពកសិករឥណ្ឌា បានចាប់ផ្តើមធ្វើបាតុកម្មទូទាំងប្រទេសដើម្បីប្រារព្ធខួបមួយឆ្នាំចាប់តាំងពីសភាបានអនុម័តច្បាប់ស្ដីពីកសិកម្ម ចំនួន០៣ ដែលពួកគេនិយាយថាជា គំរាមកំហែងដល់ការរស់នៅរបស់ពួកគេ ហើយនេះជាការតវ៉ាតវ៉ាដ៏យូរបំផុតមួយប្រឆាំងនឹងរដ្ឋាភិបាលដឹកនាំ ដោយនាយករដ្ឋមន្ត្រី Narendra Modi។ អង្គការ Samyukta Kisan Morcha ដែលជាអង្គការឆ័ត្រនៃសហជីពកសិដ្ឋានប្រហែល៤០ បាននិយាយថា៖ “ការិយាល័យ ស្ថាប័នអប់រំ និងគ្រឹះស្ថានពាណិជ្ជកម្មទូទាំងប្រទេសត្រូវបានបិទ។” ប្រភព៖ DW
-
សេណារីយ៉ូក្នុងការវាយប្រហារតៃវ៉ាន់

សេណារីយ៉ូនូវលទ្ធភាព ដែលកងទ័ពរំដោះប្រជាជនចិន (PLA) នៃសាធារណរដ្ឋប្រជាមានិតចិន វាយប្រហារដែនដីកោះតៃវ៉ាន់ ដើម្បីបង្រួបបង្រួមគ្នារវាងចិនដីគោក និងកោះតៃវ៉ាន់ ត្រូវបានបរិយាយរ៉ាយរ៉ាប់នៅក្នុងអត្ថបទមួយនៃទស្សនាវដ្ដី “នាវា និងកប៉ាល់ពាណិជ្ជកម្ម” ដែលជាទស្សនាវដ្ដីមួយបកស្រាយអំពីអានុភាពរបស់កងទ័ពចិន។ អំឡុងខួប ១០០ឆ្នាំ នៃគណបក្សកុម្មុយនិស្តចិន ទស្សនាវដ្ដីនេះចេញវីដេអូនៃការប្រយុទ្ធគ្នា ដោយអមជាមួយសារនយោបាយមួយថា យើងត្រូវព្រមានមនុស្សមួយចំនួនថា ផ្លូវឆ្ពោះទៅកាន់តៃវ៉ាន់ឯករាជ្យគឺមានតែទៅរកសេចក្ដីស្លាប់ប៉ុណ្ណោះ។ នៅក្នុងអត្ថបទដែលចុះផ្សាយក្នុងលេខចុងក្រោយនេះ ការវាយប្រហារជុំទីមួយគឺអាចចាប់ផ្ដើម ដោយការបាញ់មីស៊ីលបាលីស្ទិក DF-16 និងការបាញ់មីស៊ីលគ្រូសពីលើដី DF-10A ដើម្បីកម្ទេចអាកាសយានដ្ឋានរបស់កោះតៃវ៉ាន់ ហើយព្រមទាំងកម្ទេចប្រព័ន្ធព្រមានការវាយប្រហារជាមុន និងមូលដ្ឋានទ័ពអាកាសរបស់កោះមួយនេះ។ ការវាយប្រហារជុំទីមួយ តាមពីក្រោយការពង្រាយយន្តហោះចម្បាំងពហុជំនាញ J-16 ដែលនឹងចេញទៅដើម្បីកម្ទេចព្រលានយន្តហោះតូចៗ និងផ្លូវធំៗ ដែលអាចប្រើប្រាស់ជាផ្លូវចេញដំណើរសម្រាប់យន្តហោះចម្បាំង។ នៅពេលនោះហើយ ខាងកងទ័ព PLA មានប្រៀបទាំងស្រុងលើសមរភូមិផ្លូវអាកាស ដែលអាចជួយកាត់បន្ថយភាពគ្រោះថ្នាក់ដល់កងទ័ពចិនដីគោក។ នៅក្នុងដំណាក់កាលនេះ កងទ័ពជើងគោក PLA នឹងឆ្លងសមុទ្រ ហើយឡើងលើកោះតៃវ៉ាន់ស្រេចទៅហើយ។ នៅដំណាក់កាលចុងក្រោយ កងទ័ពកាំជ្រួច PLA នឹងធ្វើការបាញ់កាំភ្លើងធំទៅកាន់គោលដៅកងទ័ពជើងគោករបស់តៃវ៉ាន់ ខណៈកងទ័ពអាកាសរបស់ចិនដីគោក ហោះទៅតម្រួតលើដែនអាកាស ដែលមានរយៈចម្ងាយ ២ពាន់គីឡូម៉ែត្រពីកោះតៃវ៉ាន់ ក្នុងគោលបំណងស្កាត់ និងបញ្ឈប់រាល់ជំនួយយោធាណាមួយមកកាន់កោះតៃវ៉ាន់។ យ៉ាងណាក៏ដោយ សេណារីយ៉ូរបស់ទស្សនាវដ្ដីមួយលើកណា…
-
ក្រុមហ៊ុន Isigenere បានបង្កើតបច្ចេកវិទ្យាផ្ទាំងសូឡាអណ្តែតទឹក ដែលមានតម្លៃថោក និងមានប្រសិទ្ធភាពខ្ពស់ជាងផ្ទាំងសូឡាធម្មតាពី ១០-១៥% ដោយសារតែចំហាយត្រជាក់ ដែលភាយចេញពីទឹក

បន្ទះផ្ទាំងសូឡានីមួយៗប្រើវត្ថុធាតុដើមដែលមានគុណភាពល្អបំផុត ចំណែកឯដំណើរការតំឡើងគឺសាមញ្ញ និងងាយស្រួល ហើយអាចតំឡើងនៅលើសណ្ឋានផ្ទៃទឹកខុសៗគ្នា។ ទម្របន្ទះសូឡា មាន ២ជាន់ ដែលអាចទប់ទល់នឹងខ្យល់បក់ខ្លាំង។ បច្ចេកវិទ្យានេះ អាចជួយកាត់បន្ថយរំហួតទឹករហូតដល់ទៅ ៨៥% បង្កើនគុណភាពទឹក កាត់បន្ថយថ្លៃជួសជុល និងថែទាំ។ 🎥 Startup Selfie
-
ធនាគារពិភពលោក (World Bank) ព្យាករណ៍កំណើនសេដ្ឋកិច្ចកម្ពុជា កើនឡើង២.២% សម្រាប់ឆ្នាំ២០២១ និង ៤.៥% នៅឆ្នាំ២០២២

-
របាយការណ៍នៅថ្ងៃទី២៧ កញ្ញា

១. គ្រោះថ្នាក់ចរាចរណ៍ ៨ករណី ស្លាប់ ៣នាក់ និងរបួសធ្ងន់ស្រាល ៨នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ១៧ករណី ឃាត់ខ្លួនជនសង្ស័យ ៣៧នាក់។ ៣. គ្រឿងញៀន ៨ករណី ឃាត់ខ្លួនជនសង្ស័យ ១៤នាក់។ ៤. កូវីដ ៨៦៦ករណី និងជាសះស្បើយ ៥០៥នាក់។ អ្នកឆ្លងសរុប ១១០ ៧៩២នាក់ អ្នកជាសះស្បើយ ១០១ ៦៩០នាក់ អ្នកស្លាប់ ២ ២៨៧នាក់ ៥. បទល្មើសនឹងវិធានការសុខាភិបាលសរុប ១០ករណី។ ឃាត់ខ្លួនអប់រំ និងពិន័យសរុប ១៨នាក់ ឃាត់យានយន្ដ គ្មាន ពិន័យជាប្រាក់ ១ ៨០០ ០០០រៀល ចេញផ្សាយ ១២:១៥ ថ្ងៃទី២៨ កញ្ញា ២០២១
-
វ៉ាក់សាំង Sinovac ចំនួនប្រមាណ ៣លានដូសបន្ថែមទៀតត្រូវបានដឹកមកដល់ប្រទេសកម្ពុជា នៅថ្ងៃទី២៨ កញ្ញា ២០២១
