-
កូវីដ១៩នៅកម្ពុជា 🦠🇰🇭

-
ប្រាក់ឈ្នួលទាបបំផុតរបស់កម្មករកើនពី ៤០ដុល្លារ ក្នុងឆ្នាំ ១៩៩៧ ដល់ ១៩៤ដុល្លារក្នុងឆ្នាំ២០២២ ទោះបីប្រឈមនឹងជំងឺរាតត្បាតកូវីដ១៩!

-
រដ្ឋាភិបាលកម្ពុជាដំឡើងប្រាក់ឈ្នួលជូនដល់កម្មករ និយោជិត ក្នុងវិស័យកាត់ដេរសំលៀកបំពាក់ និងស្បែកជើងរបស់កម្ពុជា ចំនួន ២ដុល្លារថែមទៀត សម្រាប់ឆ្នាំ២០២២ ខាងមុខនេះ

-
អបអរសាទរ ទិវាអន្តរជាតិសម្រាប់សិទ្ធិទទួលព័ត៌មានជាសកល 📰

-
ក្រុមប្រាសាទរាងប្រាំបីជ្រុង គឺជាស្ថាបត្យកម្មប្រាសាទដ៏កម្រនៅក្នុងសិល្បៈខ្មែរ ដែលលេច រូបរាងឡើងនៅរវាងផ្នែកទី១ នៃស.វ.ទី៧ នៅតំបន់ប្រាសាទសំបូរព្រៃគុក ខេត្តកំពង់ធំ និងពុំមាននៅតំបន់ណាផ្សេងទៀតឡើយ

-
ត្រីដំរីមាស ឬត្រីដំរី – Oxyeleotris marmorata

ត្រីដំរី មានប្រវែងដងខ្លួនអតិបរមា ៦៥ សម និងច្រើនរស់នៅក្នុងតំបន់ទឹកសាប និងស្ទឹង ដែលមានខ្សាច់ និងថ្ម។ ត្រីប្រភេទនេះ មានកូន ពីរដងក្នុងមួយឆ្នាំ គឺលើកទី១ ចាប់ពីខែមីនា ដល់មេសា និងលើកទី២ ចាប់ពីខែតុលា ដល់វិច្ឆិកា។ ត្រីដំរីជាប្រភេទត្រីម្យ៉ាងដែលត្រូវបានប្រជានេសាទ ចិញ្ចឹមជាលក្ខណៈកសិដ្ឋាន សម្រាប់នាំចេញទៅក្រៅប្រទេស និងសម្រាប់លម្អ។ 📸-ជីវៈចម្រុះនៃប្រទេសកម្ពុជា
-
កោះទ្រង់

កោះទ្រង់ គឺជាកោះមួយដែលស្ថិតនៅកណ្តាលទន្លេមេគង្គ ទល់មុខទីរួមខេត្តក្រចេះទិសខាងលិចប្រមាណ ១ គ.ម មានផ្ទៃដីសរុបទំហំ ២២៣ហិចតា មានប្រជាពលរដ្ឋភាគច្រើនជាកសិករ ពីព្រោះកោះនេះដីសម្បូរទៅដោយដីមានជីវជាតិ អំណោយផលដល់វិស័យកសិកម្ម។ សហគមន៍អេកូ-ទេសចរណ៍ធម្មជាតិកោះទ្រង់បានក្លាយជាភូមិស្អាត មានអនាម័យ និងបរិស្ថានល្អ ជាការទាក់ទាញដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ កោះទ្រង់មានផ្ទះស្នាក់សហគមន៍ ម្ហូបអាហារ សួនដំាបន្លែ និងមានម៉ូតូឌុប រទេះសេះ រទេះគោ ជួលកង់ជិះកំសាន្តជំវិញកោះ មើលសត្វជ្រឹង មើលភូមិបណ្តែតទឺករបស់ជនជាតិវៀតណាម ហើយទេសចរក៍អាចធ្វើការប៉ោះតង់លើឆ្នេរខ្សាច់(ឆ្នេរផ្តើមស្នេហ៍)ដ៍ស្រស់ស្អាតដែលអាចមើលឃើញសម្រស់ក្រុងក្រចេះនាពេលរាត្រីផងដែរ។ ចំណែកឯ សូរិយាបូរី គឺជារីសតបែបខ្មែរមួយដែលបានលិចឡើងលើទឹកដីកោះទ្រង់ លាយឡំដោយធម្មជាតិស្រស់បំព្រង ហើយបានក្លាយជាកន្លែងដ៏ល្អមួយសម្រាប់ភ្ញៀវទេសចរណ៍សម្រាកលំហែ និងបំបាត់ភាពស្មុគស្មាញ។ សូមគាំទ្រដល់វិស័យទេសចរណ៍ក្នុងស្រុកដែលរួមចំណែកបង្កើនចំណូលរបស់ប្រជាជនមូលដ្ឋាន។ ប្រភព៖ Tuy Bunsereyrathmony
-
លិខិតសម្តេចតេជោផ្ញើជូននាយករដ្ឋមន្រ្តីឡាវ អំពីការផ្តល់អំណោយវ៉ាក់សាំងកូវីដ១៩ចំនួន២០ម៉ឺនដូស

-
ហេតុអ្វីវ៉ាក់សាំង Covaxin បរាជ័យ ក្នុង ការ ប្រយុទ្ធ ប្រឆាំង នឹងកូវីដ នៅ ឥណ្ឌា?

-
២៧ កញ្ញា ២០២១

១. ៨ខែ ឆ្នាំ២០២១ កម្ពុជារកចំណូលបាន ៣២៦លានដុល្លារ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ ដោយការនាំចេញជ័រកៅស៊ូមានជាង ១៩ម៉ឺនតោន កើនឡើង ៨% ឯការនាំចេញឈើកៅស៊ូវិញ សម្រេចបានចំនួន ៤ ៣៧៩ម៉ែត្រគូប – FN ២. ៨ខែ ឆ្នាំ២០២១ កម្ពុជានាំចេញចេកស្រស់ជាង ៣១ម៉ឺនតោន កើនឡើង ៥៦,៨% ទៅ ៤ ប្រទេស រួមមាន ចិន វៀតណាម ជប៉ុន និងសិង្ហបុរី ខណៈការនាំចេញគ្រាប់ពោតមានច៊ជាង ១៥ម៉ឺនតោន ថយចុះ ២១,៤% – រស្មីកម្ពុជា ៣. ក្រុមហ៊ុន Renaissance Minerals (Cambodia) Ltd ទាញយករ៉ែមាសជាង ៥២២គីឡូក្រាម ពីគម្រោងវិនិយោគរបស់ខ្លួននៅតំបន់អូរខ្វាវនៃខេត្តមណ្ឌលគិរី បន្ទាប់ពីចាប់ផ្តើមដំណើរការជាផ្លូវការកាលពីខែមិថុនា ឆ្នាំ២០២១ – ភ្នំពេញបុស្តិ៍ ៤. ផ្ទះជាង ៣ ០០០ខ្នង…