-
ក្រុមតាលីបង់ បានបាញ់សម្លាប់ជនចាប់ជំរិត ៤នាក់ ហើយព្យួរសាកសពរបស់ពួកគេនៅទីសាធារណៈ ក្នុងទីក្រុងហេរ៉ាតរបស់អាហ្វហ្គានីស្ថាន

សាកសពទាំងនោះ ត្រូវបានសម្លាប់នៅក្នុងការប្រយុទ្ធគ្នាដោយកាំភ្លើង ក្រោយមានការចោទប្រកាន់ថា បានចាប់ជំរិត កូនប្រុសរបស់អ្នកជំនួញម្នាក់។ សាកសពមួយត្រូវបានព្យួរពីលើរថយន្តស្ទូចនៅកណ្តាលទីក្រុង ខណៈសាកសពបីទៀតត្រូវបានដាក់បង្ហាញនៅកន្លែងផ្សេងៗគ្នា។ ការណ៍ដ៏គួរឱ្យរន្ធត់នេះបានកើតឡើងមួយថ្ងៃ បន្ទាប់ពីមន្ត្រីតាលីបង់បានព្រមានថា ការដាក់ទណ្ឌកម្មធ្ងន់ធ្ងរដូចជា ការប្រហារជីវិត និងការកាត់អាវៈយវៈនឹងបន្តមានឡើងវិញ ដើម្បីទប់ស្កាត់ការចាប់ជំរិត។ ប្រភព៖ BBC
-
កូវីដ១៩នៅកម្ពុជា 🦠🇰🇭

-
ការដឹកនាំប្រកបដោយទស្សនៈវិស័យមុតស្រួចធ្វើឱ្យកម្ពុជារួចផុតពីការយាយីនៃជម្ងឺឆ្លងសកល

ការទូតវ៉ាក់សាំងដ៏ឆ្លាតវៃរបស់កម្ពុជាបានជួយសង្រ្គោះ និងការពារជីវិតប្រជាជនខ្មែរប្រកបដោយប្រសិទ្ធភាព។ រាជរដ្ឋាភិបាលបានស្វះស្វែងគ្រប់ច្រកល្ហកដើម្បីរកវ៉ាក់សាំងមកចាក់ជូនប្រជាជនដោយឥតគិតថ្លៃ។ រាជធានីភ្នំពេញ ដែលមានប្រជាជនប្រមាណ ២លាននាក់ ឥឡូវនេះបានក្លាយជារាជធានីដែលមានអត្រាប្រជាជនចាក់វ៉ាក់សាំងច្រើនជាងគេបំផុតនៅលើពិភពលោក។ កម្ពុជារំពឹងថានឹងអាចចាក់វ៉ាក់សាំងជូនប្រជាជនបានប្រមាណ ៨០% (ឬស្មើនឹង ១៣លាននាក់) នៃចំនួនប្រជាជនសរុបប្រមាណ ១៦លាននាក់ យ៉ាងយូរត្រឹមខែវិច្ឆិកាខាងមុខនេះ ។ ដោយមានវឌ្ឍនភាពល្អក្នុងយុទ្ធនាការចាក់វ៉ាក់សាំង ជាមួយនឹងវិធានការទប់ស្កាត់ និងព្យាបាលដ៏រឹងមាំ, កម្ពុជានឹងអាចសម្រេចបានភាពស៊ាំសហគមន៍នៅទូទាំងប្រទេស និងមានឱកាសបើកដំណើរការពេញលេញជាបណ្តើរៗនៃសកម្មភាពសង្គម-សេដ្ឋកិច្ច រួមមានការបើកដំណើរការឡើងវិញសាលារៀន ការទទួលភ្ញៀវទេសចរអន្តរជាតិ និងសកម្មភាពធុរកិច្ចគ្រប់វិស័យទូទាំងប្រទេស ដើម្បីរក្សាលំនឹងជីវភាព និងភាពសុខដុមរបស់ប្រជាជនក្រោមដំបូលសន្តិភាព។ ✍🏽-ចិន្តកវី
-
“ផ្សារក្រមួនទី២” នៅក្នុងស្រុកបន្ទាយស្រី

-
ទឹកធ្លាក់ឆាយយោង

-
រូបភាពថតដោយកូនផ្កាយរណបដែលបង្ហោះដោយ យុវជនមួយក្រុម “Team FGC Cambodia 2021”

-
ស្ថានភាពទឹកនៅអាងទឹកតាម៉ុក ស្ថិតនៅឃុំអន្លង់វែង ស្រុកអន្លង់វែង មានកម្ពស់ ៣,៩៩ម៉ែត្រ បង្កឱ្យទឹកហូរកាត់លើស្ពានតាម៉ុកកម្ពស់ ០,៣០ម៉ែត្រ នៅតំបន់ផ្ទៃរងទឹកភ្លៀងផ្នែកខាងលើ

-
សន្តិភាព និងសន្តិសុខអន្តរជាតិមានសារៈសំខាន់បំផុតសម្រាប់អនាគតប្រកបដោយចីរភាព

កម្ពុជាសូមបញ្ជាក់ជាថ្មីអំពីជំហរដែលប្រកាន់យកជាយូរមកហើយថា ការទទួលខុសត្រូវចម្បងក្នុង ការថែរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ គឺស្ថិតនៅលើអង្គការសហប្រជាជាតិ។ ចាប់តាំងពីឆ្នាំ ២០០៦ មក, កម្ពុជាបានរួមចំណែកតាមរយៈការបញ្ជូនកងកម្លាំងជាង ៧.៥០០នាក់ ដើម្បីបម្រើក្នុងបេសកកម្មរក្សាសន្តិភាពផ្សេងៗនៅទូទាំងពិភពលោករបស់អង្គការសហប្រជាជាតិ 🇺🇳។ កងកម្លាំងរបស់យើងមួយចំនួនបានធ្វើពលិកម្មបូជាជីវិត ក្នុងអំឡុងពេលបំពេញបេសកកម្មការពារជនស្លូតត្រង់។ លើសពីនេះ កម្ពុជាគាំទ្រដល់សកម្មភាពសម្រាប់គំនិតផ្តួចផ្តើមរក្សាសន្តិភាពបូក (A4P+) របស់លោកអគ្គលេខាធិការ។ កម្ពុជាក៏គាំទ្ររបៀបវារៈស្តីពីស្ត្រី សន្តិភាព និងសន្តិសុខ (WPS) ដែលនឹងធ្វើសមាហរណកម្មទស្សនៈវិស័យយេនឌ័រដ៏មានអត្ថន័យទៅក្នុងប្រតិបត្តិការរក្សាសន្តិភាពនានា។ ✍🏽 SPM
-
កម្ពុជាពិតជាមានមោទកភាពណាស់ ក្នុងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី ១៣ (ASEM13) តាមប្រព័ន្ធវីដេអូ

កម្ពុជាពិតជាមានមោទកភាពណាស់ ក្នុងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី ១៣ (ASEM13) តាមប្រព័ន្ធវីដេអូ នៅក្នុងខែវិច្ឆិកា ខាងមុខនេះ ក្រោមមូលបទ “ការពង្រឹង ពហុភាគីនិយម ដើម្បីកំណើនរួមគ្នា” ដែលជាសារសំខាន់ក្នុងបរិបទបច្ចុប្បន្ននេះ ។ តាមទស្សនៈរបស់ខ្ញុំ, របៀបវារៈចម្បងនៃកិច្ចប្រជុំកំពូល គឺ “ពហុភាគីនិយមផ្ដល់អាទិភាពដល់ការរួមគ្នា (convergences) ដែលមានជាអាទិ៍៖ ការរួមគ្នាប្រយុទ្ធនឹងជំងឺកូវីដ១៩ និងកសាងសង្គមសេដ្ឋកិច្ច ឱ្យមានភាពរឹងមាំឡើងវិញ, ការរួមគ្នាប្រយុទ្ធនឹងការប្រែប្រួលអាកាសធាតុ និងការកែទម្រង់អង្គការ ពាណិជ្ជកម្មពិភពលោកជាដើម។ ✍🏽 SPM
-
ប្រទេសធំ និងតូច តែងតែមានប្រវត្តិសាស្ត្រ, វប្បធម៌, ប្រពៃណី, របៀបរបបរស់នៅ និងការរៀបចំនយោបាយខុសៗគ្នា
