-
គោម៉ – Lucanus Cervus

-
របាយការណ៍នៅថ្ងៃទី២៥ កញ្ញា

១. គ្រោះថ្នាក់ចរាចរណ៍ ២ករណី ស្លាប់ ១នាក់ និងរបួសធ្ងន់ ១នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ៩ករណី ឃាត់ខ្លួនជនសង្ស័យ ១៧នាក់។ ៣. គ្រឿងញៀន ៥ករណី ឃាត់ខ្លួនជនសង្ស័យ ២៩នាក់។ ៤. កូវីដ ៨៣០ករណី និងជាសះស្បើយ ៤៧៣នាក់។ អ្នកឆ្លងសរុប ១០៩ ០៨៧នាក់ អ្នកជាសះស្បើយ ១០០ ៦៥៥នាក់ អ្នកស្លាប់ ២ ២៤៣នាក់ ៥. បទល្មើសនឹងវិធានការសុខាភិបាលសរុប ១០ករណី។ ឃាត់ខ្លួនអប់រំ និងពិន័យសរុប ២៣នាក់ បញ្ជូនទៅតុលាការ ១នាក់ ឃាត់យានយន្ដ គ្មាន ពិន័យជាប្រាក់ ៦ ២០០ ០០០រៀល ចេញផ្សាយ ១២:១៥ ថ្ងៃទី២៦ កញ្ញា ២០២១
-
កូវីដ១៩នៅកម្ពុជា 🦠🇰🇭

-
ប្រវត្តិសាស្ត្របានប្រាប់យើងម្តងហើយម្តងទៀតថា ការជ្រៀតជ្រែក និងការប្រើប្រាស់ជម្រើសយោធា ក្នុងការកំណត់នូវប្រព័ន្ធអភិបាលកិច្ច ផ្សេងៗ មិនមែនជាដំណោះស្រាយនោះឡើយ

ផ្ទុយទៅវិញ, ជម្រើសទាំងអស់នេះ បានត្រឹមនាំមកនូវការបាត់បង់ជីវិត, ការឈឺចាប់ និងទុក្ខវេទនាសម្រាប់មនុស្សជាតិ និងជម្លោះផ្នែកសង្គម-សេដ្ឋកិច្ច កាន់តែច្រើនជាងមុនតែប៉ុណ្ណោះ ។ កម្ពុជា គឺជាឧទាហរណ៍ជាក់ស្តែង ដែលបានឆ្លងកាត់សោកនាដកម្មដ៏អាក្រក់បំផុត ហើយអ្វីដែលគួរឱ្យសោកស្ដាយនោះ គឺនាពេលបច្ចុប្បន្ន យើងកំពុងតែឃើញការអនុវត្តឡើងវិញនូវគោលនយោបាយដដែលនេះ។ ប្រសិនបើយើងអាចចាត់ទុកជាមេរៀននូវព្រឹត្តិការណ៍ថ្មីៗ ដែលកំពុងកើតឡើងនៅអាហ្វហ្គានីស្ថាន និងព្រឹត្តិការណ៍ជាច្រើនផ្សេងទៀតពីមុន, ការគោរពនូវបំណងប្រាថ្នានៃប្រជាជាតិនីមួយៗ និងសិទ្ធិរបស់ប្រជាជនក្នុងការសម្រេចចិត្តដោយ ខ្លួនឯង គឺជាគុណតម្លៃមួយដ៏ធំធេង។ ✍🏽 SPM
-
កម្ពុជារំពឹងថានឹងអាចចាក់វ៉ាក់សាំងជូនប្រជាជនបានប្រមាណ ៨០% (ឬស្មើនឹង ១៣លាននាក់) នៃចំនួនប្រជាជនសរុបប្រមាណ ១៦លាននាក់ យ៉ាងយូរត្រឹមខែវិច្ឆិកាខាងមុខនេះ

-
ដាស់តឿន ខ្លួនឯង កុំឱ្យវង្វេង 📖📚

-
កូនសត្វខ្លាឃ្មុំមួយក្បាល 🐻 ត្រូវបានពលរដ្ឋម្នាក់សង្គ្រោះពីការជាប់អន្ទាក់របស់ព្រាន និងយកមកប្រគល់ជូនមន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ នៅយប់ថ្ងៃទី២៥ កញ្ញា ២០២១ ដើម្បីបន្តការពារ និងអភិរក្ស

-
បក្សាបក្សីនៅឧទ្យានឫស្សីត្រឹប 🐦

-
សុន្ទរកថា សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងកិច្ចពិភាក្សាទូទៅកម្រិតខ្ពស់ នៃមហាសន្និបាតអង្គការសហប្រជាជាតិ (អ.ស.ប) លើកទី៧៦ នៅទីក្រុងញូយ៉ក

-
សារសំឡេង សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងកិច្ចពិភាក្សាទូទៅកម្រិតខ្ពស់ នៃមហាសន្និបាតអង្គការសហប្រជាជាតិ (អ.ស.ប) លើកទី៧៦

សារសំឡេង សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងកិច្ចពិភាក្សាទូទៅកម្រិតខ្ពស់ នៃមហាសន្និបាតអង្គការសហប្រជាជាតិ (អ.ស.ប) លើកទី៧៦ នៅទីក្រុងញូយ៉ក ក្រោមមូលបទ “ការកសាងភាពធន់តាមរយៈក្តីសង្ឈឹម-ដើម្បីស្តារឡើងវិញពីជំងឺកូវីដ១៩ ការកសាងឡើងវិញប្រកបដោយចីរភាព ការឆ្លើយតបទៅនឹងតម្រូវការរបស់ភពផែនដី ការគោរពសិទ្ធិប្រជាពលរដ្ឋ និងការធ្វើឱ្យអង្គការសហប្រជាជាតិសកម្មឡើងវិញ” ២៥ កញ្ញា ២០២១